Yearly Archives: 2020

ម៉ូយៗ នៅភ្នំពេញមានលក់ហើយណា៎ នំបុ័ងជ្រូកខ្វៃសៀមរាប?

ម៉ួយៗមានដឹងអត់? ហាង នំបុ័ងជ្រូកខ្វៃសៀមរាប បានមកបើកដំណើរការសាខាថ្មីមួយទៀតហើយនៅភ្នំពេញយើងហ្នឹងឯង ក្រោយគុកទួលស្លែង ម៉ូយចាស់ម៉ូយថ្មី ចូលខ្ចប់ក៏បានចូលញ៊ាំក៏បាន មានគ្រប់មុខ នំបុ័ងសាច់បីជាន់ នំបុ័ងសាច់កាប់ នំបុ័ងសាច់ជ្រូកខ្វៃ នំបុ័ងសាច់ស្រួយ ។ ហាង នំបុ័ងជ្រូកខ្វៃសៀមរាប បើកដំណើរលក់បាន១ឆ្នាំជាងមកហើយ បច្ចុប្បន្ននៅភ្នំពេញមាន១សាខា គឺទីតាំងស្ថិតនៅផ្លូវ១៤៣​ ចន្លោះផ្លូវ៣៥០​ និង៣៦០​ សង្កាត់បឹងកេងកង៣​ ក្រោយគុកទួលស្លែង​។ ដូចនេះដែរសម្រាប់អតិថិជន ឬជាម៉ូយដែលគាំទ្ររសជាតិ របស់នំបុ័ងជ្រូកខ្វៃសៀមរាបកន្លងមកអាច...

ឌីមស៊ាំខ្យូតៗច្រើនមុខច្រើនជម្រើសចំហុយជ្រលក់ទឹកជ្រលក់២រសជាតិ ជាតិអស់ស្ទះមីនុយថ្មីពីហាង BEST FOOD

ជាតិណាស់ឌីមស៊ាំខ្យូតៗចំហុយជ្រលក់ទឹកជ្រលក់២រសជាតិ ដែលជាមីនុយថ្មីពីហាង BEST FOOD ។ សម្រាប់មុខម្ហូបថ្មីនេះគ្រប់គ្នាមិនគួររំលងទេណាគួរតែមកសាក ព្រោះថារសជាតិក៏ឆ្ងាញ់តម្លៃក៏សមរម្យត្រឹមតែ១ចាន ២ពាន់រៀលតែប៉ុណ្ណោះ ហើយចំពោះឌីមស៊ាំ គឺមានលក់តែនៅសាខាទី២ ជិតតារាងបាល់បឹងកក់នៅជិតEden Garden តែប៉ុណ្ណោះ។ អ្វីដែលពិសេសនោះឌីមស៊ាំ ដែលជាមីនុយថ្មីនេះគឺមានជាង២០រសជាតិឯណោះ ដែរគ្រប់គ្នាអាចធ្វើការជ្រើសរើសបានយ៉ាងសេរីតាមចំណូលចិត្តរបស់ខ្លួន។ Adminចង់ប្រាប់ថាឌីមស៊ាំនេះពេលបានជ្រលក់ជាមួយទឹកជ្រលក់ហិរៗទាំង២រសជាតិប្រចាំហាង គឺត្រូវជាតិគ្នាខ្លាំងណាស់ និយាយពីថារសជាតិកើនថ្វេរដងវបានញ៊ាំហើយជក់មាត់ជីបហ្មង។ ណ្ហើយ បើចង់ដឹងថាឆ្ងាញ់ប៉ុណ្ណាមានតែមកសាកដោយខ្លួនឯងទេណា កុំអោយថាAdminចេះតែថា។ អ្វីដែលសំខាន់តម្លៃត្រឹមតែ១ចាន ២ពាន់រៀលបែបនេះទៀត គួរតែបបួលគ្នាមកញ៊ាំម្នាក់បួន...

តូបប្រហិត ចាប់បើកសាខាថ្មីក្រោយសាលាវ៉ាន់ដា ថ្មីទាំងមុខម្ហូប និងបរិយាកាស

អ្នកណាម៉ូយហាង តូបប្រហិតខ្លះ មានដឹងអត់ពេលនេះតូបប្រហិតបានបង្ហាញខ្លួនមកដល់ក្រោយសាលាវ៉ាន់ដាហើយណា បែបនេះសម្រាប់អ្នកដែលរៀន អ្នកធ្វើការ និងអ្នកដែលនៅប្លុកនេះនឹកឃ្លានចង់ញ៊ាំមុខម្ហូបឆ្ងាញ់ៗរបស់តូបប្រហិតមិនចាំបាច់ទៅដល់សាខាក្រោយពេទ្យកុមារជាតិ សាខាព្រះស៊ីសុវត្ថិទៀតនោះទេ មកត្រឹមតែសាខាថ្មីនេះដែលនៅកៀកខ្លួននេះអាចញ៊ាំបានម៉ាឆ្ងាញ់។ អ្វីដែលពិសេសសម្រាប់សាខាថ្មី ហាង តូបប្រហិត ក៏បានបញ្ចេញមីនុយថ្មីផងដែរនោះគឺ ប្រហិតដុត ជាមួយទឹកជ្រលក់២រសជាតិគឺប្រហិតដុតរសជាតិម្ទេស និងរសជាតិខ្ទឹម ដែលជាការបង្កើតឡើងថ្មីពីចុងភៅប្រចាំហាងយ៉ាងយកចិត្តទុកដាក់ដែលទទួលបានរសជាតិយ៉ាងពិសេសប្លែក។ សម្រាប់មីនុយថ្មីនេះ តម្លៃមួយឈុត១២៥០០៛ ធានាថាញ៊ាំបានម៉ាឆ្ងាញ់ប្លែកមាត់ និងអាចញ៊ាំបានចាប់ពី២ ទៅ៣នាក់បានម៉ាអ៊ែម។ ណ្ហើយ បែបនេះម៉ូយៗទាំងអស់របស់តូបប្រហិត កុំភ្លេចបបួលគ្នាមកសាកភ្លក្សមីនុយថ្មីនេះណា​ ជាពិសេសគឺនៅសាខាថ្មីនេះតែម្ដង...

កាន់លុយម្នាក់៧ដុល្លា ញ៊ាំបែកពោះជាមួយប៊ូហ្វេស៊ុប និងសាច់អាំង នៅភោជនីយដ្ឋាន ពិភពសមុទ្រ

សម្រាប់លោកអ្នកដែលតែងតែនិយមការញ៉ាំអាហារបុហ្វេភាគច្រើនប្រាកដជាចង់ស្វែងរកកន្លែងណាមានអាហារច្រើនមុខ ច្រើនជម្រើសសម្រាប់ជ្រើសរើសក្នុងការទទួលទាន ហើយតម្លៃសមរម្យ ហើយមែនទេ? នេះៗ រកណាទៀតគឺ ភោជនីយដ្ឋាន ពិភពសមុទ្រ នេះហើយ និយាយពីថាមុខម្ហូបមានច្រើនជម្រើសមិនចេះខ្វះ ឯតម្លៃម្នាក់ត្រឹមតែ៧ដុល្លាតែប៉ុណ្ណោះ។ ឆាប់បបួលដៃគូរកំពូលញ៊ាំរបស់អ្នកមកណាព្រោះថាភោជនីយដ្ឋាន ពិភពសមុទ្រ មានសាច់អាំង និងស៊ុប ដែលអ្នកទាំងអស់គ្នាអាចញ៊ាំដោយសេរីដោយមានគ្រឿងសមុទ្រ និងសាច់ស្រស់ជាច្រើនប្រភេទដែលលោកអ្នកអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ បន្ថែមពីស៊ុប និងសាច់អាំងក្នុងហាងក៏មាននូវប្រភេទអាហារសម្រន់ជាច្រើនមុខផងដែរ។ ណ្ហើយនៅចាំអីទៀតចំណាយម្នាក់ត្រឹមតែ៧ដុល្លា អាចញ៊ាំបានដោយសេរី ម្ហូបញ៊ាំមានមិនចេះខ្វះបែបនេះទៀតនោះ នៅចាំអីទៀតណាត់គ្នាមកលឿនមកណា រឺក៏ល្ងាចនេះក៏បានធានាថាសប្បាយឆ្ងាញ់មាត់ញ៊ាំម៉ាអ៊ែមហ្មង៕ ភោជនីយដ្ឋាន ពិភពសមុទ្រលេខទូរស័ព្ទ៖ 092...

ហាង អានីពងទាកូន ល្បីមានពងទាកូនឆ្ងាញ់ និងទឹកសណ្ដែកធម្មជាតិល្អសម្រាប់សុខភាព ជាង២០ឆ្នាំមកហើយ

អ្នកនៅម្ដុំផ្សារសាមគ្គី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកប្រាកដជាស្គាល់ច្បាស់ណាស់ហាង អានីពងទាកូន ព្រោះថាហាងមួយនេះល្បីជាង២០ឆ្នាំមកហើយ មានពងទាកូនឆ្ងាញ់ និងទឹកសណ្ដែកធម្មជាតិល្អសម្រាប់សុខភាព ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយគិតមកដល់ពេលនេះអ្នកខ្លះមកញ៊ាំតាំងពីកម្លោះ ក្រមុំរហូតដល់ឥលូវមានគ្រួសារហើយ ក៏នៅតែមកញ៊ាំជារឿយ។ កត្តាដែលធ្វើអោយហាង អានីពងទាកូន ទទួលបានការគាំទ្របែបនេះក៏ដោយសារពងទាកូននៅទីនេះគឺគ្រាប់ធំៗល្អ និងស្ងោរជាមួយរូបមន្តពិសេសធ្វើអោយពងទាកូនមានរសជាតិឆ្ងាញ់ជាពិសេស គឺមានខ្ទឹមជ្រក់ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ នៅពេលញ៊ាំជាមួយពងទាកូនគឺត្រូវជាតិគ្នាខ្លាំង កើនរសជាតិថែមមួយកម្រិតទៀត។ រីឯទឹកសណ្ដែក ក៏មិនធម្មតាព្រោះថាជាទឹកសណ្ដែកធម្មជាតិ១០០% ធ្វើដោយម្ចាស់ហាងប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។ សម្រាប់ពងទាកូន បើតាមម្ចាស់ហាងខ្សឹបប្រាប់Admin បានអោយដឹងថាក្នុងមួយថ្ងៃគឺលក់អស់ចាប់ពី៥០០គ្រាប់ ទៅ៦០០គ្រាប់ឯណោះ។...

អូយ៎! ទំនងអីម្លេះនែក៎ គ្រឿងសមុទ្រក្រឡុក?នៅ ​Ella House មិនសាកមិនបានទេ!

លេងចឹងៗ អ្នកណាទ្រាំបានទៅ​ ទំនងណាស់ចាក់យកៗ សំខាន់ស្រួលញ៊ាំ មិនចាំបាច់ក្បាច់ក្បូរច្រើនទេ ពាក់ស្រោមដៃហើយ លេងម៉ាចាស់ដៃទៅ? ម្ហូបគ្រឿងសមុទ្រក្រឡុក រសជាតិដេីមមកពីប្រទេសថៃ របស់ហាង Ella House ចាក់លើតុពេញហើយ។ ម្ហូបប្លែកៗ ទំនងខ្លាំងឃើញភ្លាមឃ្លានភ្លេត! ម្ហូបគ្រឿងសមុទ្រក្រឡុក ម្ហូបល្បីខ្លាំង លក់ដាច់ក៏ខ្លាំង នៅ Ella House រួបរាងទំនងគួរអោយចង់ញ៊ាំ រសជាតិឆ្ងាញ់ប្លែក និយាយមួយម៉ាត់ទៅថាបើឃើញហើយ...

ខលកក់មុនទទួលបានការបញ្ចុះតម្លៃ១៥%? កប់អស់ស្ទះ ពីហាង ហេងមែន សាច់អាំងទឹកកាពិ

អ៊ែម អស់ទាស់សាច់អាំងទឹកកាពិ ដ៏ឈ្ងុយឆ្ងាញ់ប្រម៉ូសិនបញ្ចុះតម្លៃ១៥% សម្រាប់អ្នកដែលខលកក់មុន ចឹងៗអីមិនបបួលគ្នាដកលុយពីកុងទៅដាក់ម៉ាឆ្ងាញ់មាត់ម៉េចបាន។ ញ៊ាំសាច់អាំងឆ្ងាញ់ មានបញ្ចុះតម្លៃចឹងមានក្ដីសុខតិចអី ព្រោះថាបានឆ្ងាញ់មាត់ ហើយចំណេញលុយម៉ាញិបពីរញិបទៀត។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ធ្លាប់បានមកញ៊ាំពីមុនមកនៅសាច់អាំងនៅ ហាង HENG MAN BBQ គឺមានរសជាតិណាស់ ព្រោះថាសាច់គ្រប់មុខសុទ្ធតែស្រស់ៗល្អមានដូចជា សាច់គោខ្មែរ គ្រឿង​ក្នុងគោខ្មែរ១០០%​ និងគ្រឿងសមុទ្រ ដែលអាចដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ជ្រលក់ជាមួយទឹកកាពិពិសេសប្រចាំហាង ហើយក៏អាចញ៊ាំផ្ទាប់ជាមួយនំបញ្ចុក...

ម្ហូបឆ្ងាញ់ៗ ១ចាន ៦ពាន់រៀល ៨ពាន់រៀល និង១ម៉ឺនរៀល គឺមាននៅ ហាង ៣ជំនាញ

អ្នកណាម៉ូយប្រចាំ ហាង៣ជំនាញខ្លះ? តោះមកដឹងពី ទីតាំងថ្មីនៅក្រោយវិទ្យាស្ថានវ៉ាន់ដា សម្រាប់បងៗដែលជាម៉ូយប្រចាំកុំភ្លេចបបួលគ្នាមកទីតាំងថ្មីនេះណា ព្រោះថាមុខម្ហូបឆ្ងាញ់ៗប្រចាំហាងជាច្រើនមុខ កំពុងរង់ចាំលោកអ្នកជាមួយតម្លៃសមរម្យត្រឹមតែ១ចាន ៦ពាន់រៀល ៨ពាន់រៀល និង១ម៉ឺនរៀល គឺញ៊ាំបានម៉ាឆ្ងាញ់។ សម្រាប់បងប្អូនដែលតែងតែនិយមចូលចិត្តរសជាតិមុខម្ហូបឆ្ងាញ់ៗប្រចាំហាង ៣ជំនាញកន្លងមកប្រាកដជាមិនអាចបំភេ្លចបានទេ ក៏ព្រោះតែមុខម្ហូបប្រចាំហាងរបស់គាត់ សុទ្ធតែច្នៃប្រឌិតរសជាតិផ្ទាល់ពីម្ចាស់ហាងតែម្តង អាចនិយាយបានថាគ្មានលក់ក្នុងហាងផ្សេងនោះទេ ហើយមុខម្ហូបទាំងនោះមានដូចជា៖ ខ្យងអាំងដូងខ្ទិះ ខ្យងឆាការី ងាវក្រូចឆ្មា ប្រហិតក្រូចឆ្មារ ខ្យងអប់ ជើងមាន់អាំងអំបិលម្ទេស និងកង្កែបអាំងអំបិលម្ទេស សម្រាប់រសជាតិឆ្ងាញ់...

ប្លែកអស់ទាស់ហ្មង សាច់អាំងទ្រុងគ្រឿងរសជាតិឆ្ងាញ់សាហាវ បានញ៊ាំហើយធានាថាជក់មាត់ជីប??

ណាត់ជួបជុំមិត្តភក្តិ បងប្អូនម្ដងៗមិនដឹងថាទៅញ៊ាំអីអោយបានប្លែក និងឆ្ងាញ់មាត់មែនអត់? ម៉ោះៗ មកនេះមកញ៊ាំសាច់គោអាំងទ្រុងគ្រឿង នៅហាង សាច់អាំង ទ្រុងគ្រឿង ម្ដងមើលគឺដឹងតែប្លែកមាត់ និងទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ហ្មង។ ចង់ប្រាប់ថាអោយតែបានណាត់គ្នាមកដល់ ហាង សាច់អាំង ទ្រុងគ្រឿង គឺមិនមែនមានតែសាច់គោអាំងទ្រុងគ្រឿងទេដែលប្លែក និងឆ្ងាញ់នោះគឺមានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនដូចជា៖ កន្ធាយចំហុយខ្ទឹមស ជើងជ្រូកញាត់សាច់ ប្រហិតត្រី៣រសជាតិ ខ្យងប៉ារ៉ារំលីងអំបិលម្ទេស និងមឹកញាំសាច់ជ្រូក ហើយបន្ថែមពីនេះក៏មានគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។ ណ្ហើយបានស្គាល់កន្លែងឆ្ងាញ់បែបនេះហើយល្ងាចនេះនៅចាំអីទៀត មកវឺតៗមកណាម្ហូបឆ្ងាញ់ៗជាច្រើនមុខកំពុងរង់ចាំអ្នកទាំងអស់គ្នាណា។ ជាពិសេសបានមកដល់ហើយកុំភ្លេចជាមួយមុខម្ហូបសាច់គោអាំងទ្រុងគ្រឿង...

ជាង 200 សាខារបស់ CHICHA San Chen ហាងតែគុជល្បីនៅប្រទេសតៃវ៉ាន់ មកដល់កម្ពុជាហើយ!

កាន់តែថ្មី កាន់តែប្លែក!​ សម្រាប់អតិថិជនដែលនិយមទទួលទានទឹកភេសជ្ជៈ​ ឬជាប្រភេទតែឆ្ងាញ់ ពេលនេះបានមកដល់ហើយ គឺ CHICHA San Chen ជាហាងតែគុជល្បីនៅប្រទេសតៃវ៉ាន់ ដែលមានវិញ្ញាប័ណ្ណប័ត្រអន្តរជាតិទទួលស្គាល់គុណភាព និងមានបទពិសោធន៍ជាង២០ឆ្នាំមកហើយ ។ ហាង CHICHA San Chen ភេសជ្ជៈតែគុជល្បីល្បាញនៅបណ្តាប្រទេសផ្សេងៗ ៨ប្រទេស ដែលដើមកំណើតចេញពីប្រទេសតៃវ៉ាន់ ហើយបច្ចុប្បន្នក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ បើកដំណើរការដំបូងនៅផ្សារទំនើប Chip Mong Baktouk Centre...

មែនលំៗទេ ភ្ញៀវពេញៗ មិនចេះថាស្ងាត់ម៉េច នោះគឺ ហាងបងម៉ាប់អយស្ទ័រ តម្លៃ និងរសជាតិម៉ាអ៉េម!

សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ លក់ដាច់ខ្លាំង មិនមែនលំៗទេ គ្រប់មុខម្ហូបតែម្តង ទាំងនេះដោយសារតែតម្លៃ និងរសជាតិរបស់គាត់ គឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់។ អ្នកដែលចង់ញ៊ាំគ្រឿងសមុទ្រ មិនថាអាំង ឬឆា ជម្រើសល្អមាននៅ ហាង បងម៉ាប់អយស្ទ័រ ធានាថាមិនខ្វះអ្វីញ៊ាំនោះទេ មានគ្រប់មុខតែម្តង គ្រឿងក្លែមក៏មានដែរ ហើយសម្រាប់តម្លៃវិញ...

ធ្លាក់ខ្យល់ត្រជាក់ៗចឹង នឹកឃ្លានស៊ុបក្តៅៗ? អាចចូលមកខ្ចប់បានណានៅ ហាង ស្មងគោ

ស៊ុបក្តៅៗ រំងាស់ចូលជាតិគ្នាណាស់ ត្រូវជាមួយអាកាសធាតុត្រជាក់ៗបែបនេះ គឺស៊ុបស្មងគោ ទឹកខ្មៅ រសជាតិបែបជូរហិរ? ហុតមិនចេះធុញទេ សំខាន់អត់ទ្រលាន់ ហើយបើនឹកឃ្លានមករកញ៊ាំបាន ឬខ្ចប់ទៅញ៊ាំជុំគ្រួសារក៏បាន មាននៅហាង ស៊ុបស្មងគោ ។ មេឃត្រជាក់ ក្រពះនឹកឃ្លានតែរបស់ញ៊ាំក្តៅៗចឹងហើយ ជាពិសេសគឺប្រភេទស៊ុបស្មងគោហ្នឹងតែម្តង ដូចនេះAdmin សូមណែនាំអ្នកដែលនៅម្តុំសាលាវ៉ាន់ដា ទួលស្វាយព្រៃ ផ្សារអូឡាំពិក អាចមកទិញញ៊ាំបាន ឬខ្ចប់ក៏បាន គឺមាននៅហាង ស្មងគោ ទីតាំងជិតសាលាបឋមសិក្សាទួលស្វាយព្រៃ...

Most Read