ស៊ុបក្តៅៗ រំងាស់ចូលជាតិគ្នាណាស់ ត្រូវជាមួយអាកាសធាតុត្រជាក់ៗបែបនេះ គឺស៊ុបស្មងគោ ទឹកខ្មៅ រសជាតិបែបជូរហិរ? ហុតមិនចេះធុញទេ សំខាន់អត់ទ្រលាន់ ហើយបើនឹកឃ្លានមករកញ៊ាំបាន ឬខ្ចប់ទៅញ៊ាំជុំគ្រួសារក៏បាន មាននៅហាង ស៊ុបស្មងគោ ។
មេឃត្រជាក់ ក្រពះនឹកឃ្លានតែរបស់ញ៊ាំក្តៅៗចឹងហើយ ជាពិសេសគឺប្រភេទស៊ុបស្មងគោហ្នឹងតែម្តង ដូចនេះAdmin សូមណែនាំអ្នកដែលនៅម្តុំសាលាវ៉ាន់ដា ទួលស្វាយព្រៃ ផ្សារអូឡាំពិក អាចមកទិញញ៊ាំបាន ឬខ្ចប់ក៏បាន គឺមាននៅហាង ស្មងគោ ទីតាំងជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)។
សម្រាប់មុខម្ហូបនៅក្នុង ហាង ស្មងគោ មានប្រភេទ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ។ និយាយរួមគឺឆ្ងាញ់ចូលជាតិណា ញ៊ាំមិនទ្រលាន់ទេ រសជាតិបែបជូហិរ។
ហាង ស្មងគោ
ទីតាំង៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)។
លេខទូរសព្ទ៖ 010616 644 / 012616646
វីដេអូ៖