ណាត់ជួបជុំមិត្តភក្តិ បងប្អូនម្ដងៗមិនដឹងថាទៅញ៊ាំអីអោយបានប្លែក និងឆ្ងាញ់មាត់មែនអត់? ម៉ោះៗ មកនេះមកញ៊ាំសាច់គោអាំងទ្រុងគ្រឿង នៅហាង សាច់អាំង ទ្រុងគ្រឿង ម្ដងមើលគឺដឹងតែប្លែកមាត់ និងទទួលបានរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ហ្មង។



ចង់ប្រាប់ថាអោយតែបានណាត់គ្នាមកដល់ ហាង សាច់អាំង ទ្រុងគ្រឿង គឺមិនមែនមានតែសាច់គោអាំងទ្រុងគ្រឿងទេដែលប្លែក និងឆ្ងាញ់នោះគឺមានម្ហូបឆ្ងាញ់ៗពិសេសៗជាច្រើនដូចជា៖ កន្ធាយចំហុយខ្ទឹមស ជើងជ្រូកញាត់សាច់ ប្រហិតត្រី៣រសជាតិ ខ្យងប៉ារ៉ារំលីងអំបិលម្ទេស និងមឹកញាំសាច់ជ្រូក ហើយបន្ថែមពីនេះក៏មានគ្រឿងក្លែមជាច្រើនមុខទៀតផងដែរ។



ណ្ហើយបានស្គាល់កន្លែងឆ្ងាញ់បែបនេះហើយល្ងាចនេះនៅចាំអីទៀត មកវឺតៗមកណាម្ហូបឆ្ងាញ់ៗជាច្រើនមុខកំពុងរង់ចាំអ្នកទាំងអស់គ្នាណា។ ជាពិសេសបានមកដល់ហើយកុំភ្លេចជាមួយមុខម្ហូបសាច់គោអាំងទ្រុងគ្រឿង ដែលជាមុខម្ហូបប្រចាំហាងណា បានដាក់មួយឈុតពីរ គឺដឹងតែអ៊ែមហ្មង?៕










ហាង សាច់អាំង ទ្រុងគ្រឿង
លេខទូរសព្ទ៖ 076 222 23 61 / 086 660 698
ទីតាំង៖ ផ្ទះលេខ21 ផ្លូវ348 សង្កាត់បឹងកេងកងទី3 (ជិតសារមន្ទីទួលស្លែង)
វីដេអូ៖