កាន់តែថ្មី កាន់តែប្លែក! សម្រាប់អតិថិជនដែលនិយមទទួលទានទឹកភេសជ្ជៈ ឬជាប្រភេទតែឆ្ងាញ់ ពេលនេះបានមកដល់ហើយ គឺ CHICHA San Chen ជាហាងតែគុជល្បីនៅប្រទេសតៃវ៉ាន់ ដែលមានវិញ្ញាប័ណ្ណប័ត្រអន្តរជាតិទទួលស្គាល់គុណភាព និងមានបទពិសោធន៍ជាង២០ឆ្នាំមកហើយ ។



ហាង CHICHA San Chen ភេសជ្ជៈតែគុជល្បីល្បាញនៅបណ្តាប្រទេសផ្សេងៗ ៨ប្រទេស ដែលដើមកំណើតចេញពីប្រទេសតៃវ៉ាន់ ហើយបច្ចុប្បន្នក៏កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងហើយ បើកដំណើរការដំបូងនៅផ្សារទំនើប Chip Mong Baktouk Centre ។ សម្រាប់ភេសជ្ជៈដែលពេញនិយម និងទទួលបានការចាប់អារម្មណ៍មានដូចជា៖ តែផ្លែឈើក្លាស៊ិកតៃវ៉ាន់ តែបៃតងរសជាតិស្វាយ តែបៃតងរសជាតិផាសិន តែអូសមេនតូសរសជាតិស្វាយ តែអូសមេនតូសរសជាតិផាសិន តែអូសមេនតូសរសជាតិទឹកឃ្មុំ ។



គ្រប់ភេសជ្ជៈទាំងអស់របស់ CHICHA San Chen ទទួលបានការពេញនិយមខ្លាំងពីសំណាក់អតិថិជន ដែល ទាំងរសជាតិ គុណភាពរបស់គ្រឿងផ្សំ រូមជាមួយបទពិសោធន៍ជាច្រើនឆ្នាំ ដែលជាទីទុកចិត្តរបស់អតិថិជន មិនអាចមើលរំលងបាន។




ហាង CHICHA San Chen
ទីតាំង៖ ជីបម៉ុងបាក់ទូកសេនធើ ជាន់ផ្ទាល់ដី
លេខទូរសព្ទ៖ 015 332 509
វីដេអូ