អ្នកនៅម្ដុំផ្សារសាមគ្គី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោកប្រាកដជាស្គាល់ច្បាស់ណាស់ហាង អានីពងទាកូន ព្រោះថាហាងមួយនេះល្បីជាង២០ឆ្នាំមកហើយ មានពងទាកូនឆ្ងាញ់ និងទឹកសណ្ដែកធម្មជាតិល្អសម្រាប់សុខភាព ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដោយគិតមកដល់ពេលនេះអ្នកខ្លះមកញ៊ាំតាំងពីកម្លោះ ក្រមុំរហូតដល់ឥលូវមានគ្រួសារហើយ ក៏នៅតែមកញ៊ាំជារឿយ។



កត្តាដែលធ្វើអោយហាង អានីពងទាកូន ទទួលបានការគាំទ្របែបនេះក៏ដោយសារពងទាកូននៅទីនេះគឺគ្រាប់ធំៗល្អ និងស្ងោរជាមួយរូបមន្តពិសេសធ្វើអោយពងទាកូនមានរសជាតិឆ្ងាញ់ជាពិសេស គឺមានខ្ទឹមជ្រក់ដែលធ្វើដោយម្ចាស់ហាងផ្ទាល់ នៅពេលញ៊ាំជាមួយពងទាកូនគឺត្រូវជាតិគ្នាខ្លាំង កើនរសជាតិថែមមួយកម្រិតទៀត។ រីឯទឹកសណ្ដែក ក៏មិនធម្មតាព្រោះថាជាទឹកសណ្ដែកធម្មជាតិ១០០% ធ្វើដោយម្ចាស់ហាងប្រកបដោយអនាម័យខ្ពស់ និងមានរសជាតិឆ្ងាញ់។



សម្រាប់ពងទាកូន បើតាមម្ចាស់ហាងខ្សឹបប្រាប់Admin បានអោយដឹងថាក្នុងមួយថ្ងៃគឺលក់អស់ចាប់ពី៥០០គ្រាប់ ទៅ៦០០គ្រាប់ឯណោះ។ ចំណែកឯទឹកសណ្ដែកវិញក៏លក់ដាច់មិនធម្មតាគឺចាប់ពី១០០ដប រហូតដល់២០០ដប ក្នុងមួយថ្ងៃ។ ម៉ោះៗ បែបនេះអ្នកដែលចង់ភ្លក្ស ចង់ដឹងថារសជាតិ ពងទាកូន និងទឹកសណ្ដែកនៅហាង អានីពងទាកូន មានរសជាតិឆ្ងាញ់ពិសេសកម្រិតណា កុំភ្លេចណាត់គ្នាមកញ៊ាំល្ងាចនេះណា៕




ហាង អានីពងទាកូន
លេខទូរសព្ទ៖ 012 672 552
ទីតាំង៖ ផ្ទះលេខ២៦ ផ្លូវ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក(ក្រោយផ្សារសាមគ្គី)
វីដេអូ៖