លេងចឹងៗ អ្នកណាទ្រាំបានទៅ ទំនងណាស់ចាក់យកៗ សំខាន់ស្រួលញ៊ាំ មិនចាំបាច់ក្បាច់ក្បូរច្រើនទេ ពាក់ស្រោមដៃហើយ លេងម៉ាចាស់ដៃទៅ? ម្ហូបគ្រឿងសមុទ្រក្រឡុក រសជាតិដេីមមកពីប្រទេសថៃ របស់ហាង Ella House ចាក់លើតុពេញហើយ។
ម្ហូបប្លែកៗ ទំនងខ្លាំងឃើញភ្លាមឃ្លានភ្លេត! ម្ហូបគ្រឿងសមុទ្រក្រឡុក ម្ហូបល្បីខ្លាំង លក់ដាច់ក៏ខ្លាំង នៅ Ella House រួបរាងទំនងគួរអោយចង់ញ៊ាំ រសជាតិឆ្ងាញ់ប្លែក និយាយមួយម៉ាត់ទៅថាបើឃើញហើយ ទោះជាមិនឃ្លានក៏ត្រូវតែពាក់ស្រោមដៃ សាកនឹងគេដែរ?។ ហាង Ella House ដែលមានទីតាំងនៅក្នុងកោះពេជ្យផ្ទាល់តែម្តង បងប្អូនជិះចុះពីស្ពានហង្សបត់ស្តាំហេីយ បត់ស្តាំទៀត ស្របតាមមាត់ទន្លេ លោកអ្នកមើលខាងឆ្វេងដៃ ឃើញហើយ ឈ្មោះហាង Ella House ។
សម្រាប់មុខម្ហូបនៅហាង Ella House គឺនៅមានច្រើនប្រភេទផ្សេងទៀត ដែលសុទ្ធតែទទួលបានកាគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើន ហើយអតិថិជនភាគច្រើនមិនដែលរំលងទេ គឺឈុតគ្រឿងសមុទ្រក្រឡុក ដែលឈុតនេះមានទំហំសម្រាប់ជ្រើសរើស ចំនុចដែលងាយស្រួលនោះគឺរបៀបញ៊ាំហ្នឹងតែម្តង ដំបូងគឺពាក់ស្រោមដៃ ច្របល់ម្ហូបលើតុ ចាប់កាន់ពេញដៃ ដាក់ចូលមាត់ ញ៊ាំដាក់ម៉ាអស់ដៃទៅ ញ៊ាំកាន់តែស្និត គឺកាន់តែដឹងពីរសជាតិ។
ហាង Ella House
ទីតាំង៖ នៅក្នុងកោះពេជ្យ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត ស្របតាមមាត់ទន្លេ ហាងនៅខាងឆ្វេងដៃ
លេខទូរសព្ទ៖ 098 585 881
វីដេអូ