អ៊ែម អស់ទាស់សាច់អាំងទឹកកាពិ ដ៏ឈ្ងុយឆ្ងាញ់ប្រម៉ូសិនបញ្ចុះតម្លៃ១៥% សម្រាប់អ្នកដែលខលកក់មុន ចឹងៗអីមិនបបួលគ្នាដកលុយពីកុងទៅដាក់ម៉ាឆ្ងាញ់មាត់ម៉េចបាន។ ញ៊ាំសាច់អាំងឆ្ងាញ់ មានបញ្ចុះតម្លៃចឹងមានក្ដីសុខតិចអី ព្រោះថាបានឆ្ងាញ់មាត់ ហើយចំណេញលុយម៉ាញិបពីរញិបទៀត។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។



ធ្លាប់បានមកញ៊ាំពីមុនមកនៅសាច់អាំងនៅ ហាង HENG MAN BBQ គឺមានរសជាតិណាស់ ព្រោះថាសាច់គ្រប់មុខសុទ្ធតែស្រស់ៗល្អមានដូចជា សាច់គោខ្មែរ គ្រឿងក្នុងគោខ្មែរ១០០% និងគ្រឿងសមុទ្រ ដែលអាចដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ជ្រលក់ជាមួយទឹកកាពិពិសេសប្រចាំហាង ហើយក៏អាចញ៊ាំផ្ទាប់ជាមួយនំបញ្ចុក និងជីស្វាយធ្វើអោយរសជាតិកាន់តែឆ្ងាញ់។



ហើយអ្វីដែលពិសេសទៀតនោះគឺហាងក៏មានប្រភេទអាហារសម្រន់ឆ្ងាញ់ប្រចាំហាង គួង ចាយ៉បំពង ខ្យងចំហុយ ឃ្មុំអាំង និងមានម្ហូបជាច្រើនមុខទៀត។ តោះ នៅចាំអីទៀតសារេដកលុយ មកដាក់ម៉ាឆ្ងាញ់មាត់ ម៉ាតឹងពោះមកណាទាន់មានប្រម៉ូសិនបែបនេះចំណេញមិនតិចទេ៕









ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខទូរសព្ទ៖ 010 296 568 | 011 300 002
ទីតាំង៖ (ស្តុបសំណង់12) ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2(ទល់មុខសាលារៀនប៊ែលធី សាខាទី7)
វីដេអូ៖