Yearly Archives: 2020

គាស់គីឡូមក! អ្នកណាខ្លាំង ញ៊ាំឈុតXXL អស់គ្នា២នាក់ ញ៊ាំហ្រ្វីអត់គិតលុយទេ!

រកណាបានញ៊ាំមិនអស់លុយនោះ! ឈុតពិសេស ត្រៀមរួចរាល់ហើយ រង់ចាំជើងខ្លាំងញ៊ាំហ្រ្វីអត់គិតលុយ ឆ្អឹងជំនីបាងកក ពីហាង Best Food បើមានដៃគូ ជើងខ្លាំងញ៊ាំ មោះញ៊ាំឈុត XXL អស់ មិនបាច់អោយលុយទេ ហ្វ្រីជូនតែម្តង។ ម្ហូបថ្មីរបស់ហាង Best Food ឆ្អឹងជំនីបាងកក កំពុងតែទទួលបានការគាំទ្រខ្លាំង ឃើញឈុតនេះហើយ ស្រៀវធ្មេញណាស់ ទ្រាំឃ្លានមិនបានទេ មានគ្រប់ឈុត គ្រប់ទំហំ...

សប្បាយញ៊ាំហ្មង! ប្រម៉ូសិនពិសេសពីហាង Mini BBQ សាច់អាំងទឹកកាពិ ទិញសាច់៤ចាន​ ថែម ១ចាន

ញ៉ាំហត់មាត់ទៀតហើយ តែប៉ុណ្ណេះ ហាង Mini BBQ សាច់អាំងទឹកកាពិ មានប្រម៉ូសិនពិសេស ទិញសាច់៤ចាន​ ថែម ១ចាន ចាប់ពី​ថ្ងៃទី​២៥ ដល់ថ្ងៃទី៣០​ ខែវិច្ឆិកា ឆ្នាំ២០២០។ ចំពោះការប្រម៉ូសិននេះ គឺមានសម្រាប់តែនៅសាខាទូលទំពូងទេណា។ ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​...

ល្ងាចហើយចប់ម៉ោងការងារ ចង់ញ៊ាំអាហារជួបជុំគ្នាមិត្តភក្តិ ឬគ្រួសារ មកទីនេះបាន 474 Bistro

សំណួរមួយដែលបងប្អូនតែងតែសួរគ្នា ពេលដែលមានគម្រោងណាត់ជួបគ្នាម្តងៗ គឺទៅញ៊ាំអីនៅណា? មោះចឹងថ្ងៃនេះ មិនបាច់សួរទៀតទេ ចង់ញ៊ាំអាហារជួបជុំមិត្តភក្តិ ក្រុមការងារ ឬគ្រួសារពេលល្ងាចឡើង មករកទីនេះបាន 474 Bistro ម្ហូបក្លែមច្រើនមុខ ស្រារបៀរត្រជាក់ៗ ត្រៀមរួចរាល់ហើយ។ ភោជនីយដ្ឋាន 474 Bistro បើកបម្រើជូនលោកអ្នក នៅម្ហូបអាហារជាច្រើនមុខ ប្លែកៗ ដែលស័ក្តិសមសម្រាប់លោកអ្នកក្នុងការជួបជុំគ្នា នាពេលល្ងាចឡើងបន្ទាប់ពីបំពេញការងារនឿយហត់ ចង់ស្វែងរកកន្លែងដែលមានបរិយាកាសល្អ ធំទូលាយ ងាយស្រួលក្នុងការជួបជុំ...

អ្នកប្លុកពោធិ៍ចិនតុង អ្នកប្លុកចោមចៅ នឹកឃ្លានបាញ់ឆែវ សាច់គោអាំង ពោះគោទឹកប្រហុកមិនចាំបាច់ទៅណាឆ្ងាយទៀតឡើយ?

តោះៗ អ្នកប្លុកពោធិ៍ចិនតុង អ្នកប្លុកចោមចៅ និងអ្នកផ្សារដីហុយចង់ដឹងអត់ថាកន្លែងណាមានបាញ់ឆែវ សាច់គោអាំង ពោះគោទឹកប្រហុកឆ្ងាញ់​​ ហើយនៅមិនឆ្ងាយនោះ។ ណ្ហើយ និយាយទៅអោយតែមានកន្លែងញ៊ាំ Admin មិនដែរលាក់ទេ ពេលនេះសម្រាប់អ្នកដែលនៅប្លុកទាំង៣ខាងលើ នឹកចង់ញ៊ាំអ្វីទាំងអស់នេះកុំភ្លេចមក ហាង លីម88 សាច់គោអាំង និងបាញ់ឆែវ ព្រោះថាកន្លែងនេះនៅមិនឆ្ងាយពីអ្នកទាំងអស់គ្នាទេ គឺស្ថិតនៅផ្លូ១០៥K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហួសវត្តក្រាំងធ្នង់ចម្ងាយ៧០០ម៉ែត្រ ទល់មុខការ៉ាស់សាំងTOTAL ។ ហាង...

ចង់ញ៊ាំគ្រឿងសមុទ្រឆា្ងញ់ៗ ស្រស់ៗ តម្លៃសមរម្យ មកស្គាល់ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប!

ល្ងាចឡើងនឹកឃ្លានគ្រឿងសមុទ្រអាំងស្រស់ៗថ្មីៗ ឆ្ងាញ់ តម្លៃសមរម្យ មកទួលទំពូងមក ដឹងតែអ៉េមហើយ គឺអាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប ព្រោះថាទីនេះពេញនិយមណាស់មិនហាយសូទេ គឺសាមញ្ញៗ តម្លៃក៏យើងអាចទទួលយកបាន អ្នកគ្រប់គ្នាមិនខ្លាចនឹងចូលញ៊ាំនោះទេ។ អាហារដ្ឋាន ភ្នំពេញមីស្ទ័រក្រេប មានទីតាំងនៅខាងត្បូងផ្សារទូលទំពូង គឺមានលក់នូវមុខម្ហូបគ្រឿងសមុទ្រជាច្រើនមុខដូចជា មឹក ក្ដាម បង្គារ អយស្ទ័រ ងាវ ដែលភ្ញៀវអាចកុម្ម៉ងធ្វើជាមុខម្ហូបតាមចំណូលចិត្ត ហើយអ្វីដែលអតិថិជនភាគច្រើន កុម្មង់ញ៊ាំជាញឹកញាប់នោះគឺ ស៊ុបកន្ធាយ ព្រោះវាមានរសជាតិឆ្ងាញ់...

បញ្ចុះតម្លៃ២០% ដល់ដាច់ខែ? ស៊ុបស្មងគោ ក្រចកជើងគោ ប៉ះជាមួយទឹកស៊ុបខ្មៅ ទឹកស៊ុបស ប្រចាំហាងមីទាញតុងយ៉ាំជាតិអស់ស្ទះ

ស៊ុបស្មងគោទឹកស៊ុបខ្មៅនៅហាង មីទាញតុងយ៊ាំ អ្នកដែលធ្លាប់ញ៊ាំច្បាស់ជាដឹងពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃស៊ុបនេះហើយ ថ្មីៗនេះដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន ចុងភៅដ៏ជំនាញប្រចាំហាងក៏បានបន្ថែមទឹកស៊ុបថ្មី ទឹកស៊ុបស ដើម្បីបំពេញតម្រូវការអតិថិជនជាមួយរសជាតិដ៏ពិសេស។ អ្វីដែលសំខាន់ពេលនេះហាង មីទាញតុងយ៊ាំ មានប្រម៉ូសិនយ៉ាងពិសេសបញ្ចុះតម្លៃរហូតដល់២០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់អ្នកដែរមិនទាន់បានមកញ៊ាំច្បាស់ជាចង់ដឹងណាស់ហើយថានៅទីនេះ មានលក់អ្វីឆ្ងាញ់ៗពិសេសខ្លះ? ម៉ោះៗ របស់ឆ្ងាញ់មានមិនខ្វះញ៊ាំទេ ចាំAdmin ប្រាប់ក្នុងនោះគឺមានមុខម្ហូបល្បីប្រចាំហាងគឺស៊ុបមីទាញ ដែលទទួលបានកការគាំទ្រជាយូរឆ្នាំមកហើយ និងពេលថ្មីៗនេះក៏មានមុខម្ហូបដែរកំពុងពេញនិយមក្នុងការទទួលទានរបស់អតិថិជនមានដូចជា៖ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក...

មានស្គាល់អត់?ហាង សាច់គោអាំងធម្មជាតិ ១កន្លែងនេះរសជាតិពិតជាពិសេសលក់ជាង១២ឆ្នាំមកហើយណា

អ្នកប្លុកវត្តមហាមន្ត្រី ប្រាកដជាស្គាល់ហាង សាច់គោអាំងធម្មជាតិ ច្បាស់ដូចថ្ងៃហ្មង ព្រោះថាហាងមួយនេះបើកលក់ជាង១២ឆ្នាំមកហើយ អ្វីដែលសំខាន់គឺលក់ដាច់ខ្លាំងមិនដែលចេះស្ងាត់ម៉េចទេ។ សម្រាប់អ្នកដែលចង់ភ្លក្ស ចង់ស្គាល់រសជាតិអាចមកសាកបានណាទីតាំងស្ថិតនៅលើផ្លូវ២៨០ ខាងកើតវត្តមហាមន្ត្រីយើងហ្នឹង។ ហាង សាច់គោអាំងធម្មជាតិ មានលក់ដូចជាសាច់គោអាំង ស្លាបមាន់ និងកោះមាន់រួមទាំងនំប៉័ង និយាយពីថាគ្រប់មុខទាំងអស់គឺសុទ្ធតែមានរសជាតិឆ្ងាញ់ និយាយពីថាអោយតែបានមកដឹងតែឆ្ងាញ់មាត់ហ្មងហើយ។ បើតាមការអោយដឹងពីម្ចាស់ហាងបានប្រាប់Adminថាគ្រប់ប្រភេទសាច់របស់គាត់មានរសជាតិឆ្ងាញ់ក៏ដោយសារមានការប្រលាក់គ្រឿងពិសេសធ្វើអោយមានក្លិនឈ្ងុយ និងមានរសជាតិឆ្ងាញ់ប្លែកពីគេ ដោយសារតែបែបនេះហើយក្នុងមួយថ្ងៃគាត់អាចលក់បានសាច់គោអាំង ស្លាបមាន់ និងកោះមាន់ ចាប់ពី៣០ ទៅ៤០គីឡូឯណោះក្នុងមួយថ្ងៃ។ តោះ នៅចាំអីទៀតស្គាល់កន្លែងឆ្ងាញ់បែបនេះ មិនអាចរំលងបានទេណាបបួលគ្នាមកវឺតមកដឹងតែឆ្ងាញ់មាត់ជក់មាត់ជីបៗហ្មងហើយ៕ ហាង...

ដំណឹងស្វែងរកដៃគូ❤ ?ញ៊ាំនំបុ័ងសៀវម៉ៃដុតឆ្នាំងភ្លើងជាមួយ Admin​ មោះមានគីឡូទេ?

ល្ងាចនេះចេញដំណើរហើយ? មានគីឡូទេ? ទៅលេង MOOL សាខាវ៉ាន់ដាក៏បាន សាខាសន្ធរមុកក៏បានអត់បញ្ហាទេ ព្រោះម្ហូបមីនុយថ្មីចេញមកហើយណា៎ នំបុ័ងសៀវម៉ៃដុតឆ្នាំងភ្លើង នៅឡើយតែ Admin ទេដែលអត់ដៃគូ❤ ទៅញ៊ាំជាមួយ។ លេងចេញម្ហូបមកចឹងៗអី អ្នកណាទ្រាំបាន​ លេងសុទ្ធតែនំបុ័ងសៀវម៉ៃដុតឆ្នាំងភ្លើង ទំនងអស់ស្ទះហើយ នេះបើអោយរំលងទៀត គឺមិនកើតទេ របស់ឆ្ងាញ់ ទោះគ្មានដៃគូទៅញ៊ាំជាមួយ ក៏ត្រូវមានវត្តមានមហាមិត្តយើងចូលរួមជាមួយគ្នាដែរមែនអត់? សម្រាប់ MOOL គឺមិនខ្វះរបស់ញ៊ាំទេ មិនថាចឹងហីម៉ូយៗ។ ដល់ពេលដែលត្រូវទាញទូរសព្ទ...

ចំណីមាត់ថ្មីប្លែកមកដល់ទៀតហើយ! The Habit Burger Grill ប៊ឺហ្គឺរសជាតិដើមពីរដ្ឋកាលីហ្វ័រញ៉ា

ពិតជាថ្មីហើយកាន់តែប្លែក! The Habit Burger Grill បានបើកដំណើរការមកដល់ប្រទេសកម្ពុជាយើងហើយ ប៊ឺហ្គឺរសជាតិដើមពីរដ្ឋកាលីហ្វ័រញ៉ា និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ពីសហរដ្ឋអាមេរិក ជាមួយបុគ្គលិកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ទាំងបុគ្គលិកជាជនជាតិខ្មែរ និងជនជាតិអាមេរិក ផ្តល់នូវរសជាតិថ្មីឆ្ងាញ់ប្លែក។ ហាង The Habit Burger Grill ជាហាងដែលមានលក់នៅប្រភេទ ប៊ឺហ្គឺរ ជាច្រើនមុខ ហើយប៊ឺហ្គឺដែលចម្អិនដោយប្រើធ្យូងមានកម្តៅខ្លាំងបង្កើតបានជារសជាតិល្អឥតខ្ចោះ រីឯសាឡាត់វិញ គឺស្រស់ៗថ្មីៗ កុម្មង់ភ្លាមធ្វើជូនភ្លាមៗតែម្តង រូមបន្តនិងគ្រឿងផ្សំ...

ការ៉េម ស្វិន សិន បញ្ចេញការ៉េមថ្មីដែលមានរូបរាងខ្យូតៗ គឺសេះយួនីខន និងនាងមច្ឆាតាមរឿងនិទាន ឯរសជាតិវិញក៏មិនធម្មតា

ម៉ូយៗ ការ៉េម ស្វិន សិន មានដឹងអត់ថាពេលនេះមានមីនុយថ្មីខ្យូតមកទៀតហើយ ដែលក្នុងនោះមានការ៉េមជាច្រើនមុខតំណាងអោយតួអង្គនីមួយៗតាមរឿងនិទាន ហើយតួអង្គដែរសំខាន់ជាងគេគឺមានចំនួន២ គឺសេះយួនីខន និងនាងមច្ឆា។ សម្រាប់តួអង្គសេះយួនីខន និងនាងមច្ឆានេះធានាថាគ្រប់គ្នាគ្រាន់តែឃើញគឺចង់ញុំាតែម្ដង?។ អ្វីដែលសំខាន់មិនត្រឹមតែរូបរាងប៉ុណ្ណោះទេ ចំពោះរសជាតិការ៉េមថ្មីនេះក៏មិនធម្មតាដែរ គឺពិតជាឆ្ងាញ់ៗ ដែលគ្រប់គ្នាបានញ៊ាំហើយច្បាស់ជាលិឍមាត់ជក់មាត់ជីបៗហ្មង។ បន្ថែមពីនេះសម្រាប់តួអង្គសេះយួនីខន និងនាងមច្ឆា នេះគឺមានរហូតដល់ទៅ៦ ឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែរក្នុងនោះមានដូចជា៖ សេះយួនីខនឌីឡៃឌ៍ នាងមច្ឆាខនឌីឡៃឌ៍ បីងសូយួនីខន បីងសូឆានាងមច្ឆា សេះយួនីខនដូអូ និងនាងមច្ឆាដូអូ។ បែបនេះម៉ូយៗ...

អ៊ែមកប់សារី បញ្ចុះតម្លៃ៥០% ទៅលេីសាច់១២មុខ សម្រាប់សាច់អាំងទឹកកាពិដ៏ឈ្ងុយឆ្ងាញ់ពីហាង​ ភូមិសាច់អាំង១៦៨ (សាខា៣១០)

អ្នកដែលចូលចិត្តញ៊ាំសាច់អាំងទឹកកាពិ ពេលនេះកុំភ្លេចមកហាង​ ភូមិសាច់អាំង១៦៨ (សាខា៣១០) ណាព្រោះថាពេលនេះហាងបានចាប់ផ្ដើមលក់សាច់អាំងទឹកកាពិរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ជាពិសេសមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់ទៅ៥០% ទៅលេីសាច់១២មុខ សម្រាប់ប្រម៉ូសិននេះគឺមានចាប់ពីថ្ងៃ១៨ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ពិតជាមិនអាចរំលងបានទេណាព្រោះថារសជាតិក៏ឆ្ងាញ់ បញ្ចុះតម្លៃរហូតដល់៥០%បែបនេះទៀតមិនមកញ៊ាំម៉េចបានតម្លៃសាច់១ចាន ៦ពាន់រៀល នៅសល់ត្រឹមតែ៣ពាន់រៀលចឹងអីញ៊ាំបែកពោះហ្មង។ បន្ថែមពីនេះសម្រាប់ការកុម្ម៉ង់ក៏ពិសេសមិនធម្មតាដែរដោយកុម្ម៉ង់ម្ហូប៣មុខ មានការថែមជូនមួយមុខ និងរាល់ការទិញស្រាបៀរTiger ដបព្រិល ៤ដបថែមជូន ១ដប ទិញស្រាបៀរAnchor ដបព្រិល ៥ដបថែមជូន ១ដប។ ណ្ហើយ...

ប្រម៉ូសិនអស់ស្ទះទិញ១កែវ ថែម១កែវ ពីហាង K.P កាហ្វេដូងក្រអូបគុជ Butterfly

ធ្លាប់បានមកញ៊ាំកាហ្វេ និងភេសជ្ជៈជាច្រើនប្រភេទនៅហាង K.P កាហ្វេដូងក្រអូបគុជ Butterfly ហើយរឺនៅ? សម្រាប់អ្នកដែលមិនទាន់បានមក គួរតែមកព្រោះថាK.P កាហ្វេដូងក្រអូបគុជ Butterfly គឺជាហាងកាហ្វេដែលទទួលបានការគាំទ្រខ្លាំងនៅឯខេត្តសៀមរាប រហូតដល់ពេលនេះបានមកបើកសាខាដល់ភ្នំពេញយើងហើយ។ អ្វីដែលពិសេសសម្រាប់សាខានៅភ្នំពេញនេះគឺមានប្រម៉ូសិនទិញ១កែវ ថែម១កែវ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាខាខាងលិចវីហ្វ្រេនផ្សារដេប៉ូ និងសាខាបាក់ទូក(ទល់មុខបណ្ណាគារបាក់ទូក)។ កុំភ្លេចណាត់គ្នាមកហាង K.P កាហ្វេដូងក្រអូបគុជ Butterfly ណាព្រោះថាអោយតែបានមកដល់គឺអាចទទួលយកជាមួយភេសជ្ជៈជាង៣០មុខឯណោះ...

Most Read