Yearly Archives: 2020

នឹកឃ្លាននំបញ្ចុកស្រុះម្តងៗ ភាគច្រើនទៅញ៊ាំនៅម្តុំណា? មោះ! Admin ស្គាល់កន្លែងមួយ?

ចូលចិត្តញ៊ាំនំបញ្ចុកស្រុះមែនអត់ ហើយស្គាល់កន្លែងណាឆ្ងាញ់ មានជម្រើសច្រើនហើយឬនៅ? ថ្ងៃនេះ Admin ប្រាប់កន្លែងមួយអោយបានស្គាល់សម្រាប់អ្នកដែលនិយមចូលចិត្តញ៊ាំនំបញ្ចុកស្រុះ ហើយមិនទាន់បានស្គាល់ នៅម្តុំផ្សារកណ្តាល ល្បីមែនលក់ដាច់ខ្លាំងទៀតផង នោះគឺ ផ្ទះនំបញ្ចុកស្រុះ ផ្សារកណ្តាល។ និយាយពិតមែន សម្រាប់ហាង​ ផ្ទះនំបញ្ចុកស្រុះ គឺល្បីមែនភាគច្រើនគេនិយមទៅញ៊ាំនៅទីនោះណាស់ ដោយាសារតែរសជាតិនំបញ្ចុកគាត់ និងមានជម្រើសច្រើនមុខ មានទាំងឈុតធំ ឈុតតូច សម្រាប់រើសតាមចំណង់ចំណូលចិត្ត ។ ក្រៅពីនំបញ្ចុកស្រុះ កន្លែងគាត់ក៏មានដូចជា៖ នំបញ្ចុកខួរក្តាម...

ញ៉ាំយ៉ាំអស់៥០ចាន ហ្វ្រីគ្មានគិតលុយ១រៀល ជាមួយយ៉ាំជាង ៣០មុខពីហាង តូបប្រហិត

ដំណឹងល្អសម្រាប់អ្នកពូកែញ៉ាំមិនថាម៉ូយចាស់ម៉ូយថ្មីរបស់ហាង តូបប្រហិតទេ ពេលនេះឱកាសមាសឱកាសប្រាក់បានមកដល់ហើយញ៊ាំហ្វ្រីៗ អោយតែមានសមត្ថភាពញ៉ាំយ៊ាំដែលជាមីនុយថ្មីអស់៥០ចាន ដែលមានជាង៣០មុខនោះនឹងគ្មានអស់លុយ១រៀលនោះទេ។ យ៊ាំជាង ៣០មុខនេះមានរសជាតិឆ្ងាញ់សាហាវជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំជូរហិរៗគឺដឹងតែពេញចិត្តស្ដូកហ្មងហើយ បានញ៊ាំហើយធានាថាជក់មាត់ជីបៗ។ អ្វីដែលកាន់តែពិសេសថែមទៀតនោះមីនុយថ្មីនេះមានតម្លៃសមរម្យមួយចានត្រឹមតែ៣០០០៛ តែប៉ុណ្ណោះ បែបនេះស្រួលតិចអីមាន៣០០០៛ញ៊ាំបាន ក៏អាចញ៉ាំបាន១ចាន មាន៣០០០០៛អាចញ៉ាំបាន១០ចានឯណោះ ហើយបើថាពូកែញ៉ាំ ហើយបើជឿជាក់លើខ្លួនឯងថាមានសមត្ថភាពខ្លាំងរឿងញ៉ាំនេះ ញ៉ាំអោយអស់៥០ចានហ្មងទៅគ្មានអស់លុយ១រៀលហ្វ្រីៗ។ ណ្ហើយ មីនុយថ្មីឆ្ងាញ់ហើយមានឱកាសអាចញ៉ាំហ្វ្រីៗបែបនេះទៀត រំលងម៉េចបានទៅបបួលដៃគូរពូកែញ៉ាំមិនចេះឆ្អែតរបស់អ្នកមកណា ត្រឹម៥០ចានមានអីពិបាកញ៉ាំ?៕ ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)លេខទូរសព្ទ៖ 061 499 356ទីតាំង៖ ផ្លូវ402 កែង...

ចង់ញ៊ាំអ្វីក៏បាន? ជម្រើសអាហារ ៣ពេល នៅភោជនីយដ្ឋាន Sukiyaki Express

ជម្រើសមួយសម្រាប់អ្នក ក្នុងការស្វែងរកទីតាំងទទួលទានអាហារនោះគឺ​ Sukiyaki Express ។ ភោជនីយដ្ឋាន Sukiyaki Express ស្ថិតនៅក្នុងនៅផ្សារទំនើប Chip Mong Noro Mall ជាន់ទី3 បានបើកបំរើជូនលោកអ្នកនៅម្ហូបអាហារទាំង៣ពេល ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ដែលស្ទើរតែគ្រប់មុខម្ហូបជាច្រើន ប្លែកទាំងរូបរាង ប្លែកទាំងរសជាតិ។ ភោជនីយដ្ឋាន Sukiyaki Express មានលក់នៅម្ហូបជាច្រើនមុខ...

បាយមាន់វាលរេញ​ ចាប់បើកសាខាថ្មី ទីធ្លាធំទូលាយងាយស្រួលសម្រាប់អតិថិជនចតយានយន្ត

ហាង បាយមាន់វាលរេញ អ្នកណាមិនស្គាល់អ្នកណាមិនល្បីថាជាហាងលក់បាយព្រឹកដ៏ឆ្ងាញ់ ជាពិសេសគឺល្បីខ្លាំងដោយសារមាន់ស្រែប្រលាក់គ្រឿងអាំងដ៏មានរសជាតិធ្វើអោយអតិថិជនបានញ៊ាំហើយគឺជក់មាត់ជីបៗតែម្ដង។ ដោយសារតែមានការគាំទ្រខ្លាំងបែបនេះ ពេលនេះ ហាង បាយមាន់វាលរេញ បានសាខាថ្មីបន្ថែមទៀតដែលជាសាខាទី២ ដែលមានទីតាំងស្ថិតនៅផ្លូវហាណូយ ជាប់ស្តុបបឹងបៃតង មានទីធ្លាធំទូលាយទាំងខាងក្នុង និងខាងក្រៅដែលងាយស្រួលសម្រាប់អតិថិជនក្នុងការចតយានយន្ត។ ហាង បាយមាន់វាលរេញ គឺមានលក់បាយព្រឹកចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងមានប្រភេទសាច់ដូចជា៖ បាយភ្លៅមាន់ បាយស្លាបមាន់ បាយទ្រូងមាន់ បាយសាច់ជ្រូក និងបាយផាក់ឡូវ។ សម្រាប់សាច់ប៉ុន្មានប្រភេទនេះ គឺប្រភេទសាច់មាន់គឺលក់ដាច់ខ្លាំងជាងគេ...

ជួបជុំគ្រួសារ ញ៊ាំអាហារឆ្ងាញ់ៗជាមួយបរិយាកាសដ៏ស្រស់ស្រាយនៅប៉ែកខាងជ្រោយចង្វារបានយ៉ាងរីករាយនៅRiver Bay Lounge

ស្វែងរកទីកន្លែងដែលល្អសម្រាប់ការជួបជុំនៅប៉ែកខាងជ្រោយចង្វារមែនទេ? អស់បារម្ភទៀតហេីយ! River Bay Lounge(សាខាជ្រោយចង្វារ)​ គឺជាទីកន្លែងតែមួយគត់ដែលលោកអ្នកកំពុងស្វែងរក។ ធានា​ថា​ពិតជា​មិន​ខកបំណង​ជាមួយ​ម្ហូប​អា​ហារ​ឆ្ងាញ់​ៗពិ​សេស​ៗ ជាច្រើន​មុខ​មាន​ក្នុង​មឺ​នុយ​ ដែល​ត្រៀម​ចម្អិនពី​ចុងភៅ​ដ៏​ចំណាន​ប្រចាំ​ភោជនីយដ្ឋាន​ជូន​លោកអ្នក​។ ជាពិសេសភោជនីយដ្ឋាន​ គឺមានបរិវេណធំទូលាយទាំងខាងក្នុង​ និងខាងក្រៅជាមួយបរិយាកាសខ្យល់ធម្មជាតិ​ អមជាមួយក្រុមតន្រ្តីច្រៀងកំដរបែបរ៉ូមែនតិច​និងបែបកន្រ្តាក់អារម្មណ៍​ ដែលអាចធ្វេីឲ្យលោកអ្នកទទួលទានអាហារដ៏មានរសជាតិ​ កាន់តែសប្បាយរីករាយ។ បន្ថែមពីនេះសម្រាប់អ្នកដែលចង់រៀបចំកម្មវិធីជប់លៀង ខួបកំណើត និងកម្មវិធីផ្សេងៗលោកអ្នកអាចជ្រើសរើស River Bay Lounge គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់លោកអ្នក ព្រោះទីនេះមានលក្ខណៈពិសេសដោយមានទីតាំងធំទូលាយអាចផ្ទុកអ្នកចូលរួមបានយ៉ាងច្រើនកុះករ និងមានសេវាកម្មល្អសម្រាប់លោកអ្នក។ តោះ​ៗនៅចាំ​អី​ទៀត​ ស្គាល់​កន្លែង​ល្អ​ប៉ុណ្ណេះ​ហើយ​...

ស្រលាញ់ការងារ Media ៣មុខតំណែងនេះ ឱកាសអ្នកមកដល់ហើយ

សម្រាប់វិស័យប្រព័ន្ធផ្សព្វផ្សាយ (Media) ឥឡូវនេះកំពុងមានការពេញនិយមខ្លាំង ហើយតម្រូវការធនធានមនុស្សក៏មានច្រើន ចឹងហើយប្រសិនបើដឹងច្បាស់ថាខ្លួនពិតជាអ្នកដែលស្រលាញ់ខាងហ្នឹងហើយ ចំម៉ាច់តែម្តងចូលមកអានអត្តបទនេះ ដោយសារ Home S-art ដែលជា Channel ប្រព័ន្ធផ្សព្វផ្សាយលើផ្នែក Real Estate Knowledge, Architecture, Interior Exterior Design...ដែលគោលបំណងជារួមគឺ ធ្វើយ៉ាងណាអោយប្រជាជនរស់នៅស្រួល និងស្រស់បំព្រង ផ្ទះនៅទូទាំងប្រទេសកម្ពុជាសុទ្ធតែជាផ្ទះស្អាត ប្រជាជនមានចំនេះដឹងពីការរស់នៅបានប្រសើរជាងមុន ដូច្នេះហើយដើម្បីអោយគំរោងនេះបានសម្រេចទៅដោយរលូត...

ចែអៀងប្រហិតទួលទំពូង មកដល់ក្រោយសាលាវ៉ាន់ដាហើយតើស​ តោះទៅញ៊ាំ?

និយាយដល់ប្លុកក្រោយសាលាវ៉ាន់ដាអ្នកណាមិនស្គាល់ជាតំបន់ដែរសម្បូរទៅដោយហាងម្ហូបអាហារជាច្រើន ជាពិសេសសុទ្ធតែមានរសជាតិឆ្ងាញ់។ ពេលនេះហាង ចែអៀងប្រហិតទួលទំពូង ក៏បានមកបង្ហាញវត្តមាននៅទីនេះដែរ បែបនេះម៉ូយដែលធ្លាប់តែញ៊ាំនៅសាខាទួលទំពូង អាចមកញ៊ាំនៅសាខាថ្មីក្រោយសាលាវ៉ាន់ដានេះបាន គឺមានទីតាំងនៅលើផ្លូវ១៨៧ ក្រោយសាលាវ៉ាន់ដា(ក្នុងភូមិសាច់អាំង១៦៨)។ ​សម្រាប់ម៉ូយៗ ហាង ចែអៀងប្រហិតទួលទំពូង ច្បាស់ជាដឹងហើយជាមួយប្រហិតបំពងដ៏មានរសជាតិមានច្រើមុខច្រើនជម្រើស ដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលពិសេសមិនត្រឹមតែប្រហិតមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ រីឯទឹកជ្រលក់រសជាតិក៏មិនធម្មតាដែរ គឺត្រូវជាតិគ្នាខ្លាំងនៅពេលដែលញ៊ាំជាមួយប្រហិតបំពង។ តោះៗ អ្នកដែលចូលចិត្តញ៊ាំប្រហិតបំពងកុំភ្លេចមកសាកនៅទីនេះណា ហើយបើថាមិនចង់មកញ៊ាំដោយផ្ទាល់ហាង ចែអៀងប្រហិតទួលទំពូង ក៏មានសេវាកម្មដឹកជញ្ជូនជូនអតិថិជនផងដែរ តាមរយៈលេខទូរសព្ទ 069 20 27...

ងាកចេញក្រៅក្រុងទៅលំហែរអាម្មណ៍ម្តង អើតមើលនៅកៀនស្វាយក្រៅមានអ្វីញ៊ាំខ្លះ?​

រាល់ពេលសំរាកពីការងារនាពេលចុងសប្តាហ៍ម្តងៗ បងប្អូនភាគច្រើនតែងតែមានដំណើរកំសាន្តទៅលេងនៅតាមរមណីយដ្ឋា​ននានា ក្នុងនោះដែរ សម្រាប់រមណីយដ្ឋា​នកៀនស្វាយក្រៅ ដែលជាទូទៅបងប្អូ​នមួយចំនួនធំតែងតែធ្វើដំណើរកំសាន្តទៅជាញឹកញាប់ ក៏ព្រោះតែទីនោះសំបូរដោយម្ហូបអាហារជាច្រើន តម្លៃសមរម្យហើយក៏នៅមិនឆ្ងាយពីទីក្រុងភ្នំពេញយើងនេះដែរ។ សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេង រមណីយដ្ឋា​នកៀនស្វាយក្រៅ ដើម្បីកុំអោយចំណាយលុយច្រើន បងប្អូនអាចចូលទិញម្ហូបអាហារដែលមានលក់ក្នុងរមណីយដ្ឋា​នកៀនស្វាយក្រៅស្រាប់ មានទាំងម្ហូបបែបជនបទស្រុកស្រែ គ្រឿងសមុទ្រអាំង ម្ជូរ ភេសជ្ជៈផ្សេងៗ ជាច្រើនមុខសម្បូរបែប ហើយបងប្អូនអាចរកជួលកញ្ចុះអង្គុយបាន ដែលតម្លៃចន្លោះពី១០០០០៛ ទៅ២០០០០៛ អាចអង្គុយលែងញ៊ាំអាហារជជែកគ្នាលេងបានយ៉ាងសប្បាយរីករាយ។ តោះថ្ងៃនេះក៏ជាពេលទំនេរចុងសប្តាហ៍ដែរ រកពេលកាត់ស្រ្តេសចេញខ្លះទៅណា៎ ជិះចេញទៅក្រៅក្រុងលំហែរអារម្មណ៍ចេញម្តង គឺរមណីយដ្ឋា​នកៀនស្វាយក្រៅ។ រមណីយដ្ឋានកៀនស្វាយទីតាំង៖ ស្រុកកៀនស្វាយ ខេត្តកណ្ដាល វីដេអូ៖ https://youtu.be/W_wPSgLrmDg

សប្បាយមាត់ញ៊ាំអាហារបែបវៀតណាម នៅភោជនីយដ្ឋាន ហ្គាញ់ ដែលមានតែមួយគត់នៅកម្ពុជា

អ្នកដែរនឹកឃ្លានអាហារបែបវៀតណាម ពេលនេះលែងលំបាកទៀតហើយ មិនចាំបាច់ទៅញ៊ាំដល់ប្រទេសវៀតណាមនោះទេ នៅក្នុងប្រទេសយើងក៏អាចញ៊ាំបានអោយតែបានមកដល់ភោជនីយដ្ឋាន ហ្គាញ់ គឺអាចញ៊ាំបានយ៉ាងរីករាយជាមួយមុខម្ហូបបែបវៀតណាមដែលមានរសជាតិដើម និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ ភោជនីយដ្ឋាន ហ្គាញ់ គឺមានទីតាំងនៅជាន់ទី៣ នៃ Chip Mong Noro Mall (ផែនទី​៖ ចុចទីនេះ)។ ពេលនេះលោកអ្នកអាចមកទទួលយកនូវមុខម្ហូបល្បីៗប្រចាំភោជនីយដ្ឋាន ហ្គាញ់ ដែលមានដូចជា៖ បាញ់ហយសាច់ជ្រូកអំពៅ, បង្គាអាំងអំបិលម្ទេស, ត្រីទីឡាប់យ៉ាបំពង, ណែមនឿង គួង...

មិនបាច់ទៅណាឆ្ងាយអី! មកដល់ ???’? ??? TK មានទាំងអាហារសម្រន់ឆ្ងាញ់ និងភេសជ្ជៈប្លែកៗ ??

សម្រាប់បងៗដែលជាម៉ូយៗនៅម្តុំទួលគោក មិនបាច់ជិះឆ្ងាយទៀតទេ ហាង ???’? ??? មកដល់ក្បែរហ្នឹងហើយ មានទាំងម្ហូបឆ្ងាញ់ និងភេសជ្ជៈប្លែកៗ ? កំពុងរងចាំអតិថិជនជាទីស្រលាញ់មកសាករសជាតិឆ្ងាញ់ពី ???’? ??? TK។ ហាង ???’? ??? បានបើកដំណើរការសាខាថ្មីមួយទៀតហើយនៅម្តុំទួលគោក គឺ ???’? ??? TK ដែលផ្តល់នៅភាពងាយស្រួលសម្រាប់បងប្អូនអតិថិជនដែលតែងតែនិយមគាំទ្រ ភេសជ្ជៈគ្រប់មុខ និងមុខម្ហូអាហារសម្រន់ជាច្រើនមុខ របស់...

មិនឆ្ងាយពីក្រុង ម្ហូបឆ្ងាញ់ សេវាកម្មល្អ ខ្យល់អាកាសបរិសុទ្ធ និងមានអាងហែលទឹកម៉ាកំប្លេហ្មង ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង

ថ្ងៃឈប់សម្រាក ថ្ងៃចុងសប្ដាហ៍ចង់ដើរលេងជុំគ្រួសារ មិត្តភក្តិ ក្រុមការងារជាយៗក្រុងតែមិនដឹងទៅណា លែងជាបញ្ហាហើយពេលអោយតែបានមកដល់ភោជនីយដ្ឋាន ភូមិលំហែតារាសំណាង គឺដឹងតែសប្បាយរីករាយហ្មង ព្រោះថានៅទីនេះមានម្ហូបឆ្ងាញ់ សេវាកម្មល្អ ខ្យល់អាកាសបរិសុទ្ធ និងមានអាងហែលទឹកម៉ាកំប្លេហ្មង។ សម្រាប់ទីតាំងភោជនីយដ្ឋាន ភូមិលំហែតារាសំណាង គឺស្ថិតនៅវាលស្បូវដោយលោកអ្នកធ្វើដំណើរដោយចេញពីភ្នំពេញតាមស្ពានច្បារអំពៅ តាមផ្លូវជាតិលេខ១ មកត្រង់រហូត ហួសវត្តវាលស្បូវប្រហែល ១០០ម៉ែត្រ មើលខាងស្តាំដៃនោះនឹងឃើញស្លាកបុរីតារាសំណាង និង ភូមិលំហែតារាសំណាង ដោយគ្រាន់តែធ្វើការបត់ស្តាំតាមស្លាកសញ្ញាប្រហែល800ម៉ែត្រ ដល់ជាការស្រេច ផែនទីចុចទីនេះ...

ងាកចេញពីភាពហត់នឿយ មកក្រៀបស្រាបៀរត្រជាក់ៗ ម្ហូបប្លែកៗនៅ130 Gastro Pub

បន្ទាប់ពីបំពេញការងារហត់នឿយ គ្រប់គ្នាតែងតែចង់ស្វែងរកកន្លែងញ៊ាំមុខម្ហូបប្លែកៗ ជាមួយស្រាបៀរត្រជាក់ៗ ដើម្បីកាត់បន្ថយការតានតឹងហើយ ដូចនេះដែរសម្រាប់ភោជនីយដ្ឋាន 130 Gastro Pub គឺបើកបំរើជូន នៅមុខម្ហូបប្លែកៗ និងស្រាបៀរគ្រប់មុខ ច្រើនប្រភេទ ចាំទទួលលោកអ្នករួចជាស្រេច។ ភោជនីយដ្ឋាន 130 Gastro Pub មានទីតាំងនៅផ្លូវ១៣០ កែងផ្លូវលេខ៥ ជិតមាត់ទន្លេ ជាកន្លែងដែលមានមនុស្សអ៊ូអរ ហើយស្ថិតក្នុង130 Gastro Pub ផ្ទាល់តែម្តងមានទីបរិយាកាសធំទូលាយ...

Most Read