Yearly Archives: 2020

ស្វែងរកកន្លែងដែរមានអាហារច្រើនមុខ ច្រើនជម្រើសក្នុងការទទួលទានមែនទេ? ហ្វ៊ែរផ្លាស ហ្វូតខត ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នក

ពិបាកស្វែងរកកន្លែងដែលមានអាហារច្រើនមុខ ច្រើនជម្រើសក្នុងការទទួលទានមែនទេពីមុនមក? ពេលនេះលែងជាបញ្ហាទៀតហើយ ជាពិសេសម្រាប់អ្នកប្លុកស្ទឹងមានជ័យតែម្ដង ព្រោះថាពេលនេះហ្វ៊ែរផ្លាស ហ្វូតខត បានចូលមកក្បែរខ្លួនអ្នកទាំងអស់គ្នាហើយ ជាមួយអាហារយ៉ាងច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។ ហ្វ៊ែរផ្លាស ហ្វូតខត គឺមានតូបអាហារច្រើនជាង១០ឯណោះដែលមានទាំងដែលក្នុងនោះមានអាហារជាច្រើនប្រភេទ ដែលអាចនិយាយបានថាចង់ញ៉ាំអីក៏មាន ជាពិសេសគឺសុទ្ធតែមានរសជាតិឆ្ងាញ់តែម្ដង។ បន្ថែមពីនេះហ្វ៊ែរផ្លាស ហ្វូតខត មានទីតាំងធំទូលាយទាំងចំណតចតយានយន្តដែលបង្ករភាពងាយស្រួលដល់លោកអ្នក និងទីតាំងខាងក្នុងសម្រាបអង្គុយទទួលទានក៏ធំទូលាយ ដែលលោកអ្នកអាចអង្គុយញ៉ាំបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ល្អ មានម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់ដែលធ្វើអោយអារម្មណ៍ស្រស់ស្រាយល្អ។ សម្រាប់អ្នកដែលមិនចង់មកញ៉ាំនៅទីនេះផ្ទាល់លោកអ្នកក៏អាចធ្វើការកុម្ម៉ង់តាមApp ដឹកជញ្ជូនមួយចំនួនផងដែរ។ បែបនេះកុំភ្លេចណា ចង់ញ៉ាំអាហារឆ្ងាញ់ៗ និងមានច្រើនមុខនោះសូមអញ្ជើញមកកាន់ ហ្វ៊ែរផ្លាស...

Mrr Chicken សាងស្នេហ៍ មានលក់ជើងមាន់ជើងទាហិរៗ ប្រហិត ជើងមាន់ស្លាបមាន់ក្រឡុកឆ្ងាញ់ៗ តែមានទទួលកុម្ម៉ង់ខ្ចប់តែប៉ុណ្ណោះ

សម្រាប់អ្នកដែលចូលចិត្តញ៊ាំជើងមាន់ជើងទាហិរៗ ប្រហិត ជើងមាន់ ស្លាបមាន់ក្រឡុក អិហ្នឹងបានស្គាល់ហាង Mrr Chicken សាងស្នេហ៍ ដឹងតែរីករាយសប្បាយមាត់ញ៉ាំហ្មងព្រោះថាមុខម្ហូបនៅទីនេះគឺសុទ្ធតែឆ្ងាញ់ៗ។ អ្វីដែលពិសេសដើម្បីសុវត្ថិភាពដល់អតិថិជន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើការរក្សាគម្លាតសង្គម ហាង Mrr Chicken សាងស្នេហ៍ គឺទទួលកុម្ម៉ង់សម្រាប់តែអតិថិជនខ្ចប់យកទៅញ៊ាំនៅផ្ទះតែប៉ុណ្ណោះ។ និយាយពីថាអោយតែបានមកដល់ហាង Mrr Chicken សាងស្នេហ៍ មិនចេះខ្វះរបស់ញ៉ាំនោះទេ ដែរមានដូចជា៖ ជើងមាន់ហិរ ជើងទាហិរ...

ខ្ចប់ទៅញ៉ាំនៅផ្ទះទទួលបានការបញ្ចុះតម្លៃ៥០% ញ៉ាំនៅហាងផ្ទាល់ទទួលបានការបញ្ចុះតម្លៃ៣០% ពីហាង GrillHouse BBQ & Beer

ពិតជាពិសេសពីហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃរហូតដល់៥០% សម្រាប់អ្នកកុម្ម៉ង់ខ្ចប់ទៅញ៉ាំនៅផ្ទះ និងបញ្ចុះតម្លៃ៣០% សម្រាប់អ្នកទៅញ៉ាំនៅហាងផ្ទាល់។ ការបញ្ចុះតម្លៃនេះគឺលើគ្រប់មុខម្ហូបទាំងអស់ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺការបញ្ចុះតម្លៃនេះមានពេញមួយខែធ្នូនេះតែម្ដងដោយចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១។ ត្រៀមតែមាត់ញ៊ាំទៅព្រោះនិយាយពីថាជាតិខ្លាំងណាស់ព្រោះសាច់ទាំងអស់សុទ្ធតែស្រស់ៗ មានគុណភាពល្អ យកមកអាំងហើយជ្រលក់ជាមួយទឹកជ្រលក់ទាំង ៣រសជាតិប្រចាំហាងទៀត ឆ្ងាញ់តិចអី។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ គឺថាបង្កើនរសជាតិសាច់អាំងថែមមួយកម្រិតទៀត។ កុំភ្លេចណា បបួលមិត្តភិក្តិក្រុមគ្រួសា​រ របស់អ្នកមកញ៉ាំសាច់អាំងដ៏មានរសជាតិនេះ ជាពិសេសបញ្ចុះតម្លៃយ៉ាងច្រើនបែបនេះចំណេញតិចអី ញ៉ាំបានច្រើនអស់លុយម៉ាញិប...

អាកាសធាតុចុះត្រជាក់ តោះមកហុតស៊ុបកម្ដៅសាច់ប៉ូវកម្លាំងនៅហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប

ធ្លាប់បានមកញ៊ាំហើយរឺនៅ? ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប មានទីតាំងនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង និពីថាមិនល្បីថាទីនេះមានស៊ុបឆ្ងាញ់ដែលមានរសជាតិដើមមកពីខេត្តសៀមរាប និងមានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀត។ អ្នកទាំងអស់គ្នាមានដឹងអត់ថាមូលហេតុអ្វីបានធ្វើអោយ ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ល្បីខ្លាំងរហូតមកដល់ពេលនេះ ម៉ោះៗAdmin បង្ហើបអោយដឹងតិចចុះគឺថាដោយសារហាងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខជាពិសេសមានមុខម្ហូបពិសេសប្រចាំហាងទាំង ៣មុខដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយគឺត្រូវតែសាកនោះគឺ ស៊ុបគោខ្មែរ, ស៊ុបម្រះសៀមរាប និងសាច់អាំងថ្មភ្នំភ្លើង។ សម្រាប់ស៊ុបគោខ្មែរ និងស៊ុបម្រះសៀមរាបគឺ ទឹកស៊ុបបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដោយចុងភៅបានជ្រើសរើសយកឆ្អឹង និងសាច់ដែលមានគុណភាពយកមករំងាស់តាមចំនួនម៉ោងដែលបានកំណត់ច្បាស់លាស់ និងប្រើប្រាស់គ្រឿងផ្សំតាមរបៀបដើមអ្នកសៀមរាប ដើម្បីទទួលបានរសជាតិដែលឆ្ងាញ់ប្រចាំតំបន់ផងដែរ ហើយក្នុងនោះគឺមិនមានប្រើប្រាស់ប៊ីចេងនោះទេ ដោយគិតគូរលើបញ្ហាសុខភាពអតិថិជនជាចម្បង។ ថ្មីៗនេះហើយក៏បានបញ្ចេញនូវមុខម្ហូបពិសេសបន្ថែមទៀតដូចជាស៊ុបស្មងគោ សាច់អាំង គោឡើងភ្នំ និងអយស្ទ័រ...

ពង​ ញ៉ាំ១រយដង ១ពាន់ដងក៏មិនជិនណាយជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់??

ពង នរណាមិនស្គាល់នរណាមិនល្បីជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ទន់តែស្រួយ ដែរពេលបានញ៉ាំលើកដំបូងច្បាស់ជាទទួលបាននូវអារម្មណ៍ប្លែកដែលមិនធ្លាប់មានពីមុនមក ជាពិសេសគឺអាចញ៉ាំបានគ្រប់ពេលវេលា។ ពង មានច្រើនរសជាតិច្រើនជម្រើសរហូតដល់១២រសជាតិ និងថ្មីៗនេះមីនុយថ្មីចេញ២រសជាតិបន្ថែមទៀតយ៉ាងពិសេស។ អ្វីដែលកាន់តែពិសេសថែមទៀតនោះសម្រាប់ខែធ្នូនេះហាង ពង បានផ្ដល់ជូននូវ Holiday Set ជូនអតិថិជនជាមួយតម្លៃថោកសមរម្យ ហើយថែមទាំងទទួលបាននូវភេសជ្ជៈហ្វ្រីៗថែមទៀតផង។​ Holiday Set នេះគឺមានឈុត Crab Sandger ដែលមានតម្លៃ5.28$ បញ្ចុះមកត្រឹមតែ3.39$ បូករួមទាំងភេសជ្ជៈ១កែវ និងឈុតNew Chicken...

ភ្លក្សមួយម៉ាត់ណាក៏ឆ្ងាញ់? ឆ្ងាញ់គ្រប់មុខតែម្តង ពីផ្ទះបាយពុយពុយ?

ដឹងត្រឹមថាឆ្ងាញ់ ឆ្ងាញ់គ្រប់ម៉ាត់ ម្ហូបគ្រប់មុខនៅ ផ្ទះបាយពុយពុយ មិនត្រឹមតែការរៀបចំមើលទៅគួរអោយទាក់ទាញ ហើយមានអនាម័យប៉ុណ្ណោះទេ តែរសជាតិនៃមុខម្ហូបវិញ Admin សាករួចរាល់ហើយ ភ្លក្សមួយមុខណាក៏ឆ្ងាញ់ដែរ នោះមាននៅ ហាង ផ្ទះបាយពុយពុយ ។ សម្រាប់អ្នកនៅក្នុងបុរីប៉េងហួតបឹងស្នោ គួរតែស្គាល់ហាង ផ្ទះបាយពុយពុយ ហើយ ប៉ុន្តែបើមិនទាន់បានស្គាល់ទេ អាចឆ្លៀតចូលសាកបាន សម្រាប់ Admin គឺឆ្ងាញ់? មុខម្ហូបទាំងអស់ត្រូវបានរៀបចំបានយ៉ាងស្អាត...

នៅបាក់ទូកយើងហ្នឹង! លក់ដាច់ណាស់ នោះគឺ បាញ់ត្រាងបាក់ទូក?

ល្បីមែនតើស! អ្នកម្តុំបាក់ទូកដឹងតែស្គាល់ហើយ ?បាញ់ត្រាង ស្រួយៗ ក្ដៅៗ ថា​មេីលឃ្លានអត់​ សំខាន់មើលទៅទំនងគួរអោយចង់ញ៊ាំ ហើយរសជាតិមានច្រើនសម្បូរបែប សម្រាប់ជ្រើសរើស ហើយរសជាតិមួយណាក៏ឆ្ងាញ់ប្លែកដែរ ។ មិនពិបាករកនោះទេ សម្រាប់ហាង បាញ់ត្រាងបាក់ទូក នៅក្រោយវិទ្យាល័យបាក់ទូក ជាប់PinkHouse Baktuk ។ បើមិនបានមកផ្ទាល់ទេ អាចចូលទៅកាន់ផេកហ្វេសប៊ុកហាងផ្ទាល់បាន បាញ់ត្រាងបាក់ទូក ធានាថាមិនខ្វះរបស់សម្រន់ញ៊ាំប្លែកៗ បាយក្តាំង គ្រើងកំប៉ុងគ្រប់មុខ រសជាតិហិរៗ...

ចង់ញ៊ាំស៊ុបស្មងគោទឹកខ្មៅ តែមិនចង់ចេញក្រៅផ្ទះមែនទេ? មោះកុម្មង់បានណា!

ដើម្បីចូលរួមទប់ស្តាត់ការឆ្លង​រាលដាលវីរុស កូវីដ-១៩ ​ក្នុងសហគមន៍ ហើយក៏ដើម្បីផ្តល់នូវភាពងាយស្រួលជូនអតិថិជន ដែលតែងតែនិយមគាំទ្រ រសជាតិមុខម្ហូប ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ របស់ហាង ហាង ស្មងគោ​ & ជ្រក់ កន្លងមក ហាងបានទទួលសេវាកុម្មង់ ខ្ចប់ ជូនអតិថិជន និងដឹកជញ្ជូនដល់ផ្ទះ ដោយមិនគិតថ្លៃ ក្រោមចំងាយ...

អត់ចេះខ្វះទេម្ហូបញ៊ាំ?ហាង សុផានុ១៦៨ ស៊ុបសាច់អាំងម៉ូយុាំង និងម្ហូបកុម្មង់គ្រប់មុខ

ងាកមកស្គាល់ហាងម្ហូប ប៉ែកខាងជ្រោយចង្វារវិញម្តង ធានាអត់ខ្វះទេម្ហូបញ៊ាំ ស៊ុបក្តៅៗ គ្រឿងក្លែម និងម្ហូបកុម្មង់គ្រប់មុខ នោះគឺ ហាង សុផានុ១៦៨ (សាខាជ្រោយចង្វារ)។ សម្រាប់លោកអ្នកដែលរវល់ជាមួយការងារមិនអាចមកញ៊ាំនៅហាងផ្ទាល់ លោកអ្នកក៏អាចធ្វើការតេ កុម្មង់តាមរយៈលេខទូរសព្ទ៖ 012225889 / 015999585 ។ ហើយហាងបិទការកុម្មង់នៅម៉ោង៥ល្ងាច ហើយសម្រាប់E-Get បិទម៉ោង៩យប់។ មុខម្ហូបស៊ុបសាច់អាំងម៉ូយ៉ាំងកៅលី រសជាតិដើមមកពីប្រទេសថៃបានម៉ាឆ្ងាញ់មាត់ហ្មង ព្រោះថាស៊ុបនេះជាមីនុយពិសេសប្រចាំហាងដែលគ្រប់គ្នាតែងតែញ៊ាំមិនដែររំលងនោះទេ ព្រោះថារសជាតិឆ្ងាញ់ពិសេសប្លែកពីស៊ុបដ៏ទៃទៀតដែរ គ្រប់គ្នាធ្លាប់ញ៊ាំពីមុនមក។...

ហាង សាច់អាំងបែបចិន មកដល់ហើយអ្នកប្លុកពោធិ៍ចិនតុងត្រៀមតែមាត់ញ៉ាំទៅ ហើយកុំភ្លេចណាត់គ្នាមកអោយច្រើនៗណា?

នឹកឃ្លានចង់ញ៉ាំសាច់អាំងបែបចិនម្ដងៗ ត្រូវធ្វើដំណើរឆ្ងាយស្ទះផ្លូវ ធ្វើអោយអារម្មណ៍មិនល្អមែនទេអ្នកប្លុកពោធិ៍ចិនតុង ចោមចៅ និងផ្សារសិនជូរី ពេលនេះលែងជាបញ្ហាហើយព្រោះថា ហាង សាច់អាំងបែបចិន បានមកបើកសាខាថ្មីនៅប្លុកអ្នកទាំងអស់គ្នាហើយគឺស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ជាប់របងសាលាបឋមសិក្សាហ៊ុនសែនពោធិ៍ចិនតុង។ ចង់ញ៊ាំកុំភ្លេចមកទីនេះ ព្រោះថាទីតាំងក៏ធំទូលាយមុខម្ហូបក៏មានច្រើនមុខច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើស។ គ្រាន់តែនឹកឃើញកូរពោះស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងស្រាប់ហើយថាសាច់អាំងបែបចិននេះឈ្ងុយខ្លាំងប៉ុណ្ណា មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ជិះកាត់ហាងគេម្ដងៗនិយាយពីថាហិតតែក្លិនដ៏ឈ្ងុយដែលគេអាំងគឺថាមិនដែលរំលងទេចូលញ៊ាំតែរហូតហ្នឹង។ សម្រាប់ហាង សាច់អាំងបែបចិន សាខាថ្មីនេះគឺអ្នកទាំងអស់គ្នាកាន់តែមិនអាចរំលងបានទៀតហើយព្រោះថាប្រភេទសាច់ និងបន្លែគឺមានរហូតដល់ជាង៣០មុខឯណោះ ហើយមុខម្ហូបដ៏ពេញនិយមដែលល្បីប្រចាំហាងខ្លាំងបំផុតនោះគឺមីជូរ ដែលនរណាៗក៏តែងតែហៅញ៉ាំ បែបនេះអ្នកដែលមិនទាន់បានញ៉ាំនិងខានញ៉ាំយូរ ណាត់គ្នាមកណាដឹងតែមិនខកបំណងហ្មង។ បបួលគ្នាមកលឿនៗមកណាសាច់អាំង...

នំប៉័ងកៀបអាំង ស៊ុបខួរជ្រូកចំហុយ ប្រហិតអាំងមួយកន្លែងនេះរសជាតិអ៊ែមអស់ស្ទះ??

ល្ងាចឡើងចេញពីធ្វើការអស់កម្លាំងចង់ញ៊ាំអាហារបែបសាមញ្ញៗ តែឆ្ងាញ់ប្លែកមាត់មែនទេ? មកនេះហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ ធានាថាមិនខកបំណងទេ ដូចឃើញតែចំណងជើងចឹងសុទ្ធតែរបស់ឆ្ងាញ់? ចង់ញ៊ាំកុំភ្លេចមកណាគឺមានទីតាំងស្ថិតនៅលើវិថីឧកញ៉ាឈុន(២៤០) ផែនទី ចុចទីនេះ ។ ហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ​ គឺមានលក់ម្ហូបឆ្ងាញ់ៗពិសេសជាច្រើនមុខដូចជានំប៉័ងកៀប សង្វាក់អាំង ស៊ុបខួរជ្រូកចំហុយ បុកល្ហុង បុកមី សាច់ជ្រូកអាំងបាយដំណើប គ្រឿងសមុទ្រអាំង និងមានប្រហិតអាំងជាច្រើនមុខថែមទៀតដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់មុខម្ហូបទាំងអស់នេះគឺនំប៉័ងកៀបអាំង ដែលមានលាបគ្រឿងអាំងយ៉ាងឈ្ងុយថែមទាំងមានប៉ាតេ សាច់ផាត់...

ជុំគ្នាល្ងាចនេះ ញ៊ាំម្ហូបប្លែកៗ ស្រារបៀរត្រជាក់ៗ នៅ OSTRO Bistro?

ដល់ម៉ោងសម្រាកពីការងារហើយ ក៏ជាពេលដែលយើងត្រូវស្វែងរកកន្លែងញ៊ាំអាហារប្លែកៗ ញ៊ាំគ្រឿងភេសជ្ជៈត្រជាក់ៗ កំដរអារម្មណ៍ ជាមួយក្រុមការងារ ឬមនុស្សពិសេស ដើម្បីកាត់ភាពស្មុកស្មាញបន្ទាប់ពីបំពេញការងារចប់ហើយ ដូចនេះ លោកអ្នកអាចអញ្ជើញមកទីនេះបាន គឺភោជនីយដ្ឋាន OSTRO Bistro។ ភោជនីយដ្ឋាន OSTRO Bistro បើកបំរើជូនលោកអ្នកនៅមុខម្ហូបជាច្រើនមុខ គ្រឿងក្លែម និងស្រាបៀរគ្រប់ប្រភេទត្រជាក់ៗ អមដោយបរិយាស បែបរ៉ូមែនទិច និងការចាក់ផ្សាយផ្ទាល់នៅព្រឹត្តការណ៍ប្រកួតបាល់ទាត់ពិភពលោកផងដែរ ។ OSTRO Bistro ជាមួយនិងមុខម្ហូបប្លែកៗហើយនោះ...

Most Read