ល្ងាចឡើងចេញពីធ្វើការអស់កម្លាំងចង់ញ៊ាំអាហារបែបសាមញ្ញៗ តែឆ្ងាញ់ប្លែកមាត់មែនទេ? មកនេះហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ ធានាថាមិនខកបំណងទេ ដូចឃើញតែចំណងជើងចឹងសុទ្ធតែរបស់ឆ្ងាញ់? ចង់ញ៊ាំកុំភ្លេចមកណាគឺមានទីតាំងស្ថិតនៅលើវិថីឧកញ៉ាឈុន(២៤០) ផែនទី ចុចទីនេះ ។



ហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ គឺមានលក់ម្ហូបឆ្ងាញ់ៗពិសេសជាច្រើនមុខដូចជានំប៉័ងកៀប សង្វាក់អាំង ស៊ុបខួរជ្រូកចំហុយ បុកល្ហុង បុកមី សាច់ជ្រូកអាំងបាយដំណើប គ្រឿងសមុទ្រអាំង និងមានប្រហិតអាំងជាច្រើនមុខថែមទៀតដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់មុខម្ហូបទាំងអស់នេះគឺនំប៉័ងកៀបអាំង ដែលមានលាបគ្រឿងអាំងយ៉ាងឈ្ងុយថែមទាំងមានប៉ាតេ សាច់ផាត់ និងមានពងមាន់ញ៊ាំជាមួយធ្វើអោយរសជាតិឆ្ងាញ់ប្លែកមាត់?។ បន្ថែមពីនេះសម្រាប់អ្នកដែលចូលចិត្តញ៊ាំស៊ុបខួរជ្រូកចំហុយ បានមកញ៊ាំនៅទីនេះគឺច្បាស់ជាពេញចិត្តជាមួយរសជាតិទឹកស៊ុបដ៏ពិសេសប្រចាំហាងនេះតែម្ដង។




ណ្ហើយ តែប៉ុណ្ណោះលែងបារម្ភទៀតទៅណា ល្ងាចឡើងកូរពោះហេវអត់ដឹងញ៊ាំអីបបួលគ្នាមកហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ មកណាដឹងតែសប្បាយមាត់ញ៊ាំហ្មងហើយ?៕



ហាង សង្វាក់បាត់ដំបង និងខួរជ្រូកចំហុយ
លេខទូរសព្ទ៖ 010 363 965 / 096 27 70 672
ទីតាំង៖ ស្ថិតនៅលើវិថីឧកញ៉ាឈុន(២៤០)
ផែនទី៖ ចុចទីនេះ
វីដេអូ៖