នឹកឃ្លានចង់ញ៉ាំសាច់អាំងបែបចិនម្ដងៗ ត្រូវធ្វើដំណើរឆ្ងាយស្ទះផ្លូវ ធ្វើអោយអារម្មណ៍មិនល្អមែនទេអ្នកប្លុកពោធិ៍ចិនតុង ចោមចៅ និងផ្សារសិនជូរី ពេលនេះលែងជាបញ្ហាហើយព្រោះថា ហាង សាច់អាំងបែបចិន បានមកបើកសាខាថ្មីនៅប្លុកអ្នកទាំងអស់គ្នាហើយគឺស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ជាប់របងសាលាបឋមសិក្សាហ៊ុនសែនពោធិ៍ចិនតុង។ ចង់ញ៊ាំកុំភ្លេចមកទីនេះ ព្រោះថាទីតាំងក៏ធំទូលាយមុខម្ហូបក៏មានច្រើនមុខច្រើនជម្រើសសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើស។



គ្រាន់តែនឹកឃើញកូរពោះស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងស្រាប់ហើយថាសាច់អាំងបែបចិននេះឈ្ងុយខ្លាំងប៉ុណ្ណា មិនថាតែអ្នកទាំងអស់គ្នាទេ សូម្បីតែAdmin ជិះកាត់ហាងគេម្ដងៗនិយាយពីថាហិតតែក្លិនដ៏ឈ្ងុយដែលគេអាំងគឺថាមិនដែលរំលងទេចូលញ៊ាំតែរហូតហ្នឹង។ សម្រាប់ហាង សាច់អាំងបែបចិន សាខាថ្មីនេះគឺអ្នកទាំងអស់គ្នាកាន់តែមិនអាចរំលងបានទៀតហើយព្រោះថាប្រភេទសាច់ និងបន្លែគឺមានរហូតដល់ជាង៣០មុខឯណោះ ហើយមុខម្ហូបដ៏ពេញនិយមដែលល្បីប្រចាំហាងខ្លាំងបំផុតនោះគឺមីជូរ ដែលនរណាៗក៏តែងតែហៅញ៉ាំ បែបនេះអ្នកដែលមិនទាន់បានញ៉ាំនិងខានញ៉ាំយូរ ណាត់គ្នាមកណាដឹងតែមិនខកបំណងហ្មង។



បបួលគ្នាមកលឿនៗមកណាសាច់អាំង បន្លែអាំង មីជូរដ៏ឈ្ងុយឆ្ងាញ់កំពុងរង់ចាំអ្នកទាំងអស់គ្នា។ ជាពិសេសតម្លៃក៏សមរម្យ ដកលុយម្នាក់ម៉ាញិបៗញ៉ាំបានម៉ាឆ្ងាញ់ម៉ាតឹងពោះ?៕












ហាង សាច់អាំងបែបចិន(សាខាពោធិ៍ចិនតុង)
លេខទូរសព្ទ៖ 078 78 72 08
ទីតាំង៖ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ជាប់របងសាលាបឋមសិក្សាហ៊ុនសែនពោធិ៍ចិនតុង
វីដេអូ៖