ពិបាកស្វែងរកកន្លែងដែលមានអាហារច្រើនមុខ ច្រើនជម្រើសក្នុងការទទួលទានមែនទេពីមុនមក? ពេលនេះលែងជាបញ្ហាទៀតហើយ ជាពិសេសម្រាប់អ្នកប្លុកស្ទឹងមានជ័យតែម្ដង ព្រោះថាពេលនេះហ្វ៊ែរផ្លាស ហ្វូតខត បានចូលមកក្បែរខ្លួនអ្នកទាំងអស់គ្នាហើយ ជាមួយអាហារយ៉ាងច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។
ហ្វ៊ែរផ្លាស ហ្វូតខត គឺមានតូបអាហារច្រើនជាង១០ឯណោះដែលមានទាំងដែលក្នុងនោះមានអាហារជាច្រើនប្រភេទ ដែលអាចនិយាយបានថាចង់ញ៉ាំអីក៏មាន ជាពិសេសគឺសុទ្ធតែមានរសជាតិឆ្ងាញ់តែម្ដង។ បន្ថែមពីនេះហ្វ៊ែរផ្លាស ហ្វូតខត មានទីតាំងធំទូលាយទាំងចំណតចតយានយន្តដែលបង្ករភាពងាយស្រួលដល់លោកអ្នក និងទីតាំងខាងក្នុងសម្រាបអង្គុយទទួលទានក៏ធំទូលាយ ដែលលោកអ្នកអាចអង្គុយញ៉ាំបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ល្អ មានម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់ដែលធ្វើអោយអារម្មណ៍ស្រស់ស្រាយល្អ។ សម្រាប់អ្នកដែលមិនចង់មកញ៉ាំនៅទីនេះផ្ទាល់លោកអ្នកក៏អាចធ្វើការកុម្ម៉ង់តាមApp ដឹកជញ្ជូនមួយចំនួនផងដែរ។
បែបនេះកុំភ្លេចណា ចង់ញ៉ាំអាហារឆ្ងាញ់ៗ និងមានច្រើនមុខនោះសូមអញ្ជើញមកកាន់ ហ្វ៊ែរផ្លាស ហ្វូតខត ដែលមានទីតាំងនៅលើ មហាវិថីសម្តេចមុនីរ៉េត(ផ្លូវ ២១៧) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ក្បែរផ្សារស្ទឹងមានជ័យចាស់)។ សម្រាប់ព័ត៍មានលម្អិត លោកអ្នកអាចធ្វើការទាក់ទងតាមរយៈទូរស័ព្ទ៖ 085 555 741 / 085 555 742 រឺតាមរយៈផេកហ្វេសប៊ុក Fairplus Food Court និងផេកហ្វេសប៊ុក FairPlus Supermarket ៕
ហ្វ៊ែរផ្លាស ហ្វូតខត
លេខទូរស័ព្ទ៖ 085 555 741 / 085 555 742
ទីតាំង៖ ស្ថិតលើ មហាវិថីសម្តេចមុនីរ៉េត(ផ្លូវ២១៧) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ក្បែរផ្សារស្ទឹងមានជ័យចាស់)
វីដេអូ៖