ដើម្បីចូលរួមទប់ស្តាត់ការឆ្លងរាលដាលវីរុស កូវីដ-១៩ ក្នុងសហគមន៍ ហើយក៏ដើម្បីផ្តល់នូវភាពងាយស្រួលជូនអតិថិជន ដែលតែងតែនិយមគាំទ្រ រសជាតិមុខម្ហូប ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ របស់ហាង ហាង ស្មងគោ & ជ្រក់ កន្លងមក ហាងបានទទួលសេវាកុម្មង់ ខ្ចប់ ជូនអតិថិជន និងដឹកជញ្ជូនដល់ផ្ទះ ដោយមិនគិតថ្លៃ ក្រោមចំងាយ ៥គីឡូម៉ែត្រ។



មេឃត្រជាក់ ក្រពះនឹកឃ្លានតែរបស់ញ៊ាំក្តៅៗចឹងហើយ ជាពិសេសគឺប្រភេទស៊ុបស្មងគោហ្នឹងតែម្តង ដូចនេះមិនបាច់បារម្ភរឿងឃ្លាន តែមិនហ៊ានចេញក្រៅទៀតហើយ Admin សូមណែនាំអ្នកដែលនៅម្តុំសាលាវ៉ាន់ដា ទួលស្វាយព្រៃ ផ្សារអូឡាំពិក អាចមកទិញញ៊ាំបាន ឬខ្ចប់ក៏បាន គឺមាននៅហាង ស្មងគោ ទីតាំងជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)។



សម្រាប់មុខម្ហូបនៅក្នុង ហាង ស្មងគោ មានប្រភេទ ស៊ុបស្មងគោ ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ដែលមានទឹកស៊ុបពណ៌ស និងទឹកស៊ុបពណ៌ខ្មៅ។ និយាយរួមគឺឆ្ងាញ់ចូលជាតិណា ញ៊ាំមិនទ្រលាន់ទេ រសជាតិបែបជូហិរ។





ហាង ស្មងគោ & ជ្រក់
ទីតាំង៖ ជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)។
លេខទូរសព្ទ៖ 010616 644 / 012616646
វីដេអូ៖