អ្នកប្លុកវត្តមហាមន្ត្រី ប្រាកដជាស្គាល់ហាង សាច់គោអាំងធម្មជាតិ ច្បាស់ដូចថ្ងៃហ្មង ព្រោះថាហាងមួយនេះបើកលក់ជាង១២ឆ្នាំមកហើយ អ្វីដែលសំខាន់គឺលក់ដាច់ខ្លាំងមិនដែលចេះស្ងាត់ម៉េចទេ។ សម្រាប់អ្នកដែលចង់ភ្លក្ស ចង់ស្គាល់រសជាតិអាចមកសាកបានណាទីតាំងស្ថិតនៅលើផ្លូវ២៨០ ខាងកើតវត្តមហាមន្ត្រីយើងហ្នឹង។



ហាង សាច់គោអាំងធម្មជាតិ មានលក់ដូចជាសាច់គោអាំង ស្លាបមាន់ និងកោះមាន់រួមទាំងនំប៉័ង និយាយពីថាគ្រប់មុខទាំងអស់គឺសុទ្ធតែមានរសជាតិឆ្ងាញ់ និយាយពីថាអោយតែបានមកដឹងតែឆ្ងាញ់មាត់ហ្មងហើយ។ បើតាមការអោយដឹងពីម្ចាស់ហាងបានប្រាប់Adminថាគ្រប់ប្រភេទសាច់របស់គាត់មានរសជាតិឆ្ងាញ់ក៏ដោយសារមានការប្រលាក់គ្រឿងពិសេសធ្វើអោយមានក្លិនឈ្ងុយ និងមានរសជាតិឆ្ងាញ់ប្លែកពីគេ



ដោយសារតែបែបនេះហើយក្នុងមួយថ្ងៃគាត់អាចលក់បានសាច់គោអាំង ស្លាបមាន់ និងកោះមាន់ ចាប់ពី៣០ ទៅ៤០គីឡូឯណោះក្នុងមួយថ្ងៃ។ តោះ នៅចាំអីទៀតស្គាល់កន្លែងឆ្ងាញ់បែបនេះ មិនអាចរំលងបានទេណាបបួលគ្នាមកវឺតមកដឹងតែឆ្ងាញ់មាត់ជក់មាត់ជីបៗហ្មងហើយ៕




ហាង សាច់គោអាំងធម្មជាតិ
លេខទូរសព្ទ៖ 012 65 56 16 / 096 72 61 310
ទីតាំង៖ ផ្លូវ២៨០ ខាងកើតវត្តមហាមន្ត្រី
វីដេអូ៖