ម៉ូយៗ ការ៉េម ស្វិន សិន មានដឹងអត់ថាពេលនេះមានមីនុយថ្មីខ្យូតមកទៀតហើយ ដែលក្នុងនោះមានការ៉េមជាច្រើនមុខតំណាងអោយតួអង្គនីមួយៗតាមរឿងនិទាន ហើយតួអង្គដែរសំខាន់ជាងគេគឺមានចំនួន២ គឺសេះយួនីខន និងនាងមច្ឆា។ សម្រាប់តួអង្គសេះយួនីខន និងនាងមច្ឆានេះធានាថាគ្រប់គ្នាគ្រាន់តែឃើញគឺចង់ញុំាតែម្ដង?។



អ្វីដែលសំខាន់មិនត្រឹមតែរូបរាងប៉ុណ្ណោះទេ ចំពោះរសជាតិការ៉េមថ្មីនេះក៏មិនធម្មតាដែរ គឺពិតជាឆ្ងាញ់ៗ ដែលគ្រប់គ្នាបានញ៊ាំហើយច្បាស់ជាលិឍមាត់ជក់មាត់ជីបៗហ្មង។ បន្ថែមពីនេះសម្រាប់តួអង្គសេះយួនីខន និងនាងមច្ឆា នេះគឺមានរហូតដល់ទៅ៦ ឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែរក្នុងនោះមានដូចជា៖ សេះយួនីខនឌីឡៃឌ៍ នាងមច្ឆាខនឌីឡៃឌ៍ បីងសូយួនីខន បីងសូឆានាងមច្ឆា សេះយួនីខនដូអូ និងនាងមច្ឆាដូអូ។



បែបនេះម៉ូយៗ ការ៉េម ស្វិន សិន កុំភ្លេចមកសាកជាមួយការ៉េមថ្មីនេះណា ដែលមានលក់នៅគ្រប់សាខាទាំងអស់លើកលែងតែសាខាបាត់ដំបងតែប៉ុណ្ណោះ ដែលនឹងមានលក់ក្នុងពេលឆាប់ៗនេះ។ លឿនៗមកណា បបួលដៃគូរពូកែញ៊ាំរបស់អ្នកមក ធានាថាពេញចិត្តទាំងរសជាតិ និងរូបរាងដ៏ខ្យូតៗការ៉េមថ្មីនេះជាក់ជាមិនខាន៕






ហាង ការ៉េម ស្វិន សិន
លេខទូរសព្ទ៖ 023 880 880
ទីតាំង៖ ស្ថិតលើមហាវិថីកម្ពុជាក្រោម កែងផ្លូវ២៥៣
វីដេអូ៖