Yearly Archives: 2021

ងាកចេញពីសម្លចាប់ឆាយ​ មករកសាច់អាំង នៅហាងកៈថៈ សន្ធរម៉ុក ប៉ូវកម្លាំងវិញម្តង?

ប៉ុន្មានថ្ងៃនេះ ហូបសម្លចាប់ឆាយអស់ឬនៅ? បើទ្រលាន់គ្របទុកសិន ប្តូរបរិយាកាសថ្មី ងាកមករកសាច់អាំង រសជាតិបែបថៃវិញម្តង នៅហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood ជម្រើសអាហារមានច្រើនមុខ សាច់អាំងនិងស៊ុបស្ថិតក្នុងឆ្នាំងតែមួយ ហុតស៊ុប ញ៊ាំសាច់អាំង បានយ៉ាងឆ្ងាញ់ពិសា។ ភាគច្រើនម្នាក់ៗគឺទ្រលាន់ចាប់ឆាយហើយ ព្រោះប៉ុន្មានថ្ងៃមុនសែនចិន ងាកទៅណាក៏ភាយក្លិនចាប់ឆាយដែរ ដូចនេះប្រហែលជាត្រូវនឹកសាច់អាំង ស៊ុបវិញម្តងហើយ ចឹងជម្រើសល្អសម្រាប់ការញ៊ាំជួបជុំគ្រួសារមាននៅ ហាង កៈថៈ សន្ធរម៉ុក BBQ-Soup-Seafood...

អស់ចាប់ឆាយនៅ? ល្ងាចនេះប្ដូរមកញ៉ាំសាច់អាំងវិញម្ដង ទាន់មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ៥០% ពីហាង GrillHouse BBQ & Beer

ប៉ុន្មានថ្ងៃនេះអ្នកណាខ្លះព្រឹកចាប់ឆាយ ថ្ងៃចាប់ឆាយ ល្ងាចចាប់ឆាយ? បើចាប់ឆាយម្លឹងៗ ទ្រលាន់ណាស់ហើយ បែបនេះគួរតែប្ដូរមកញ៉ាំសាច់អាំងវិញម្ដងហើយ។ ហើយបើចង់ញ៉ាំសាច់អាំងមានរសជាតិឆ្ងាញ់ហើយចំណេញលុយ មកហាង GrillHouse BBQ & Beer មកណាព្រោះថាគេមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ៥០% លើឈុតJim beam Tower ។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១។ ហាង GrillHouse BBQ &...

មកសៀមរាបចង់ញ៉ាំ ម្ហូបខ្មែរឆ្ងាញ់ និងល្បីដូចជាបុកមាន់ និងបុកកន្ទុយហេស អាហារដ្ឋាន បុកមាន់សៀមរាប ជាជម្រើសដ៏សាកសមបំផុត

សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ អ្នកណាខ្លះមានបំណងធ្វើដំណើរទៅលេងកម្សាន្តនៅទឹកដីខេត្តសៀមរាប? បើបានមកហើយ ចាំAdminណែនាំអោយស្គាល់កន្លែងដែរមានម្ហូបខ្មែរដ៏ច្រើនសម្បូរបែប និងមានមុខម្ហូបល្បីៗដូចជាបុកមាន់ និងបុកកន្ទុយហេសជាដើម ដែរលោកអ្នកអាចមកទទួលទានបានយ៉ាងឆ្ងាញ់ពិសារជាមួយរសជាតិដើមពិតៗ និងរីករាយជាមួយបរិយាកាសបែបធម្មជាតិ នោះគឺ អាហារដ្ឋាន បុកមាន់សៀមរាប ។ សម្រាប់មុខម្ហូបដែលល្បីខ្លាំងជាងគេនៅ អាហារដ្ឋាន បុកមាន់សៀមរាប ដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះគឺ បុកមាន់ ដែលជាស្នាដៃបង្កើតឡើងដោយអ៊ុំស្រីម្ចាស់អាហារដ្ឋានផ្ទាល់តែម្ដង អ្វីដែរសំខាន់នោះសម្រាប់មុខម្ហូបមួយនេះអ៊ុំស្រីបានយកចូលរួមប្រកួតក្នុងកម្មវិធីនៅភូមិវប្បធម៌ទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងខេត្ត។ ក្រៅពីបុកមាន់ ក៏មានមុខម្ហូបពិសេសៗទៀតផងដែរដូចជាបុកកន្ទុយហេស បុកដូងត្រីឆ្អើរ ប្រហុកឡាប កាពិផាវ...

អត់ទាស់មួយមុខណាទេ? ឆ្ងាញ់ហើយ ទំនងខ្លាំងទៀត ចង់ញ៊ាំមក Meet & Eat Cambodia

រាល់ពេលជួបដែលមានការជួបជុំម្តងៗ សំនួរមួយដែលលឺដដែលៗនោះ គឺ ញ៊ាំអីនៅណា! កន្លែងណាឆ្ងាញ់ ថ្ងៃនេះ ចំថ្ងៃចុងសប្តាហ៍ល្មម​ រកលេខណាត់គ្នាអោយហើយទៅ ជួបគ្នានៅ ហាង Meet & Eat Cambodia អត់បញ្ហាទេ ម្ហូបមានច្រើនណាស់ ទំនងក៏ទំនង ហើយរសជាតិវិញឆ្ងាញ់ថែមទៀតផង។ ហាង Meet & Eat Cambodia ផ្តល់ជម្រើសមុខម្ហូបច្រើនសម្បូរបែប សុទ្ធតែទំនងឆ្ងាញ់ទាំងអស់...

ចង់រកហាងដែលមានជម្រើសម្ហូបច្រើនមុខ ហើយរសជាតិឆ្ងាញ់ប្លែក មកហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់

ល្ងាចនេះមានកន្លែងណាត់គ្នាទៅញ៊ាំអីហើយឬនៅ? បើមិនទាន់មានទេ កុំបាច់គិតច្រើន មកហាង ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់ អស់កង្វល់ហើយ ជម្រើសម្ហូបច្រើនមុខណាស់ មានទាំងស៊ុប មានទាំងបុកល្ហុង មានក្តាមជ្រក់ មានអយស្ទ័រ និយាយទៅគឺអត់ខ្វះទេ ។ ជាធម្មតានៅពេលដែលយើងមានគ្នាច្រើនប្រាកដជា ចង់ញ៊ាំម្ហូបខុសៗគ្នាតាមចំណង់ចំណូលចិត្តហើយសម្រាប់អ្នកដែលមានគ្នីគ្នាច្រើន ដូចជាក្រុមការងារ មិត្តភក្តិអី ចូលចិត្តរកកន្លែងអីញ៊ាំជុំគ្នាល្ងាចៗឡើង ហើយចង់រកហាង ដែលមានម្ហូបច្រើន ងាយស្រួលកុម្មង់ មកទីនេះ ម្ជូរក្តាមក្រឡុក ឆ្ងាញ់សន្លប់...

ចូលចិត្តហិរហិរខ្លាំងមែនទេ? មកហាង Kinme ធានាថាមិនខកបំណងទាំងអាំង និងស្រុះគឺហិរបះសក់

អ្នកចូលចិត្តញ៉ាំហិរបានស្គាល់ហាង Kinme ហើយធានាថាពេញចិត្តស្ដូកហ្មងជាមួយរសជាតិហិរ ហិរបះសក់ឆ្ងាញ់សាហាវទាំងអាំង និងស្រុះ បានញ៉ាំហើយធានាថាស្រក់ញើសតក់ៗហ្មង?។ លឺបែបនេះហើយមិនបបួលគ្នាមកសាកម៉េចបាន អ្នកដែលចូលចិត្តញ៉ាំហិរៗគ្នាយើង។ តោះអ្នកដែលចង់មកសាកភ្លក្សម្ហូបនៅទីនេះចាំAdmin ខ្សឹបប្រាប់អោយដឹងថាមានម្ហូបអីពិសេសខ្លះដែលគ្រប់គ្នាមិនគួររំលងនោះគឺងាវស្រុះ ដែលជាមុខម្ហូបពិសេសជាងគេដោយសារតែងាវនៅទីនេះគឺធំៗល្អ និងស្រុះភ្លាមៗហើយបករួចជាស្រេចសម្រាប់អតិថិជន។ ជាពិសេសរសជាតិគឺឆ្ងាញ់សាហាវនៅពេលបានជ្រលក់ជាមួយទឹកជ្រលក់ហិរប្រចាំហាង និងក្រៅពីមុខម្ហូបពិសេសមួយនេះលោកអ្នកក៏មិនអាចរំលងបានមានដូចជា ខ្យងសណ្ដែកដីអាំង មឹកអាំង ព្រុយត្រីសាលម៉ុនអាំង សាច់គោអាំង និងប្រហិតអាំងជាច្រើនមុខដែលគ្រប់គ្នាអាចធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ សុទ្ធតែជាមុខម្ហូបឆ្ងាញ់ៗបែបនេះមិនបបួលគ្នាមកញ៉ាំម៉េចបាន ហើយត្រៀមខ្លួនឆ្ងាញ់មាត់ស្រក់ញើសអោយហើយទៅណា ដឹងតែញាក់សាច់ហ្មង។ សម្រាប់ទីតាំងហាង Kinme គឺស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០(ផែនទី៖ចុចទីនេះ)៕ ហាង...

ជាតិអស់ស្ទះហើយ ម៉ូកៈថៈកៅលី២រសជាតិ បានញ៉ាំម្ដងច្បាស់ជាចង់ញ៉ាំម្ដងទៀត ជាមួយរសជាតិទឹកស៊ុបចម្រាញ់ចេញពីបន្លែធម្មជាតិ និងឆ្អឹងស៊ុប

ចូលចិត្តញ៉ាំស៊ុប និងសាច់អាំងក្នុងពេលតែមួយតើជាចំណូលចិត្តរបស់អ្នកណាខ្លះ? ហើយបើចូលចិត្តបែបនេះស្គាល់កន្លែងឆ្ងាញ់ហើយរឺនៅ? បើនៅទេមកតាមAdmin មក ហាង ម៉ូកៈថៈកៅលី២រសជាតិ មកគឺដឹងតែបានឆ្ងាញ់មាត់ហ្មង ឆ្ងាញ់ទាំងស៊ុប ឆ្ងាញ់ទាំងសាច់អាំង និងអាចញ៉ាំបានក្នុងពេលតែមួយថែមទៀតពិសេសតិចអី។ ហាង ម៉ូកៈថៈកៅលី២រសជាតិ គឺមានទឹកស៊ុបដ៏មានរសជាតិដែលមានលក្ខណៈខុសពីស៊ុបដ៏ទៃដោយ ចុងភៅជំនាញប្រចាំហាងបានចម្រាញ់ចេញពីបន្លែធម្មជាតិ និងឆ្អឹងស៊ុបដោយស្ងោររំងាស់តាមម៉ោងកំណត់យ៉ាងត្រឹមត្រូវហើយមិនប្រើប៊ីចេង ដែលធ្វើអោយមានរសជាតិឆ្ងាញ់ពិសេស និងទឹកស៊ុបមានពណ៌លឿងដែលឃើញហើយមានអារម្មណ៍ថាចង់ញ៉ាំតែម្ដង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺទឹកជ្រលក់ប្រចាំហាងគឺមានរសជាតិជូ ហិរ និងផ្អែម ដែលត្រូវជាតិខ្លាំងនៅពេលដែលជ្រលក់ជាមួយសាច់អាំង ហើយបន្ថែមពីនេះក៏មានទឹកជ្រលក់តៅហ៊ូផងដែរ។ ចំពោះប្រភេទសាច់នៅទីនេះក៏មានយ៉ាងច្រើនសម្បូរបែបផងដែរ...

ហាង មីឆា ល្បីមួយកន្លែងនៅទួលទំពូង លក់ជាង១៦ឆ្នាំហើយ ម៉ូយវិញរាប់ភ្លេច ក៏ព្រោះតែរសជាតិ និងតម្លៃ

និយាយទៅភាគច្រើនអ្នកឧស្សាហ៍ទៅញ៊ាំអីនៅម្តុំទួលទំពូង ស្គាល់ច្បាស់តែម្តង ហាង មីឆាស្នាដៃល្អ ព្រោះមីឆាមួយកន្លែងនេះបើកលក់ជាង១៦ឆ្នាំមកហើយ បើរាប់ពីម៉ូយៗដែលទៅញ៊ាំវិញ តាំងពីអ្នកខ្លះមិនទាន់មានគ្រួសារ នៅកំលោះ ក្រមុំ រហូតដល់មានគ្រួសារ ឥឡូវមានកូនហើយក៏នៅទៅញ៊ាំដែរ។ ហាង មីឆាស្នាដៃល្អ បើកលក់ ១៦ឆ្នាំ មកហើយ មកដល់ពេលបច្ចុប្បន្ននេះ ហើយការនិយមចូលចិត្តស្នាដៃរសជាតិ មីឆា លតឆា បាយឆា របស់ហាងគាត់ ពីសំណាក់អតិថិជន មិនថានៅជិត ឬឆ្ងាយ...

នឹកដល់ហាង ផ្ទះម្ទេស ពេលណា ស្រៀវមាត់ពេលហ្នឹង ?? ជាពិសេសបងនារីៗ

ថាមិនចង់ស្រក់ទឹកមាត់ទេ តែអោយតែឃើញមីនុយមុខម្ហូបរបស់ហាង ផ្ទះម្ទេស ពេលណាទប់មិនបាន ទំនងគ្រប់មុខតែម្តង មុខម្ហូបក៏ប្ហែកៗ រសជាតិឆ្ងាញ់ប្លែក ហើយត្រូវបំផុតនោះ គឺបងនារីៗ បើបានឃើញមុខម្ហូបហើយ សឹងតែហៅគ្រប់មុខយកមកពិសាតែម្តង។ និយាយទៅ អោយតែចុងសប្តាហ៍ម្តងៗ សឹងតែគ្រប់គ្នាទៅហើយ តែងតែណាត់គ្នាជុំរកកន្លែងហូបអី ក្រៅផ្ទះ ហើយបងស្រីៗវិញ ដឹងតែរបស់ញ៊ាំបែបហិរៗហើយ ព្រោះជាចំណង់ចំណូលចិត្ត​អត់មិនបាន ដូចនេះ សូមណែនាំកន្លែងមួយ គឺ ហាង ផ្ទះម្ទេស?...

មកដល់ជ្រោយចង្វាយើងនេះហើយ! ហាង Darany BBQ – តារានីសាច់អាំងសាខាត្រើយម្ខាង មាត់ទន្លេ

នឹកឃ្លានសាច់អាំងទឹកកាពិ របស់ហាង Darany BBQ - តារានីសាច់អាំង មែនទេ? មោះពេលនេះ មកកាន់តែកៀកហើយ​ ថ្មីៗនេះហាង Darany BBQ - តារានីសាច់អាំង ទើបតែបន្ថែមសាខាថ្មីមួយទៀត​ នៅជ្រោយចង្វាត្រើយម្ខាងយើងហ្នឹង ជម្រើសសាច់អាំងដ៏សម្បូរបែប រសជាតិសាច់អាំងទឹកកាពិ រសជាតិឆ្ងាញ់ប្លែកមាត់ រសជាតិដើមពីក្រុងសៀមរាបអង្គរ ។ ពិតជាផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនដែលនិយមទទួលទាន រសជាតិសាច់អាំងទឹកកាពិ ប្រចាំហាង​ Darany...

ម្នាក់២៥០០០៛ ញ៉ាំម៉ាសេរី មិនមែនជាប៊ូហ្វេតែជាការប្រម៉ូសិនពិសេសពីហាង BAO BAO BBQ សាច់អាំងទឹកកាពិ

ត្រៀមមាត់ត្រៀមពោះទុកអោយនៅទំនេរទុកទៅសារេសាច់អាំងដ៏មានរសជាតិនៅហាង BAO BAO BBQ សាច់អាំងទឹកកាពិ ជាមួយនឹងឱកាសប្រម៉ូសិនដ៏ពិសេសម្នាក់ចំណាយត្រឹមតែ២៥០០០៛ អាចញ៉ាំបានបានជាមួយសាច់អាំង គ្រឿងសមុទ្រស្រស់ និងបន្លែអន្លក់ដែលត្រូវជាតិគ្នាខ្លាំងជាមួយសាច់អាំង។ ប្រម៉ូសិនដ៏ពិសេសនេះគឺមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ តែប៉ុណ្ណោះ បែបនេះលឿនៗមកណាសប្បាយញ៉ាំតិចអី?។ BAO BAO BBQ សាច់អាំងទឹកកាពិ គឺមានសាច់ជាច្រើនប្រភេទ គ្រឿងសមុទ្រស្រស់ៗ និងគ្រឿងក្លែមជាច្រើនមុខដែលសាកសមបំផុតសម្រាប់ការជួបជុំ ដែលយើងអាចញ៉ាំបានយ៉ាងរីករាយជាមួយរសជាតិដ៏ពិសេសទាំងសាច់អាំង និងមុខម្ហូបទាំងអស់នៅទីនេះ។ ជាពិសេសសម្រាប់សាច់អាំង នៅហាង...

ជាតិមែនតើស៍? ស៊ុបបែបចិន រសជាតិឈ្ងុយឆ្ងាញ់ ឆ្ងាញ់គ្រប់ម៉ាត់ ចង់សាកមក Spice Up Mala Pot !

ចេញមុខមក អ្នកដែលនិយមចូលចិត្តរសជាតិបែបចិន ធ្លាប់ទៅសាកហើយឬនៅ? ហាង ស្ពៃអាំប់ម៉ាឡាផត Spice Up Mala Pot សម្រាប់Admin សាករួចហើយ រសជាតិឆ្ងាញ់ប្លែកមែន មួយវិញទៀតសម្រាប់អ្នកមានចំណង់ចំណូលចិត្តញ៊ាំ ប្រភេទសាច់អ្វី បន្លែមួយណា អាចចាប់យកដោយខ្លួនឯង រួចយកទៅកន្លែងគិតលុយ ជ្រើសរើសរសជាតិ ជាការស្រេច ។ និយាយទៅសម្រាប់អ្នកដែលចូលចិត្តញ៊ាំរសជាតិជាប្រភេទស៊ុប ប្រភេទឆា បែបហិរៗរជាតិបែបចិន គឺមិនខកបំណងទេ ចុងភៅជំនាញមានបទពិសោធន៍ច្រើនឆ្នាំខាងម្ហូបចិន...

Most Read