ប៉ុន្មានថ្ងៃនេះអ្នកណាខ្លះព្រឹកចាប់ឆាយ ថ្ងៃចាប់ឆាយ ល្ងាចចាប់ឆាយ? បើចាប់ឆាយម្លឹងៗ ទ្រលាន់ណាស់ហើយ បែបនេះគួរតែប្ដូរមកញ៉ាំសាច់អាំងវិញម្ដងហើយ។ ហើយបើចង់ញ៉ាំសាច់អាំងមានរសជាតិឆ្ងាញ់ហើយចំណេញលុយ មកហាង GrillHouse BBQ & Beer មកណាព្រោះថាគេមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ៥០% លើឈុតJim beam Tower ។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១។

ហាង GrillHouse BBQ & Beer គឺមានសាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។




ពេលនិយាយរឿងញ៊ាំសាច់អាំងនេះច្បាស់ជានឹកគិតថាខ្លាចមានផ្សែងហុយខ្លាំងមានក្លិនមិនល្អជាប់ខ្លួនហើយមែនអត់ កុំបារម្ភព្រោះថានៅខាងក្នុងនៃជាន់ផ្ទាល់ដី គឺហាងបានបំពាក់ម៉ាស៊ីនបឺតផ្សែង ដែលមិនធ្វើអោយប៉ះពាល់ ក៏ដូចជារំខានដល់ការទទួលទានរបស់លោកអ្នកឡើយ៕




ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី
វីដេអូ៖