Yearly Archives: 2022

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។ ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។ សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា...

ពិសារជក់មាត់ ស្រាបៀរកាច់ថ្មីៗភ្លាមៗចេញពីធុងផលិត រសជាតិឆ្ងាញ់ក្លិនឈ្ងុយប្រហើរ ពីហាង Prince Brewing

អ្នកដែលនិយមចូលចិត្តអង្គុយញ៉ាំស្រាបៀរ ជជែកគ្នាលេងពេលនេះបានស្គាល់ ហាង Prince Brewing ដឹងតែពេញចិត្តស្ដូកហ្មង ព្រោះថាទីនេះគឺជាហាងផលិតស្រាបៀរថ្មីៗស្រស់ៗល្អ និងកាច់លក់ជូនអតិថិជនភ្លាមៗដែលធ្វើអោយយើងញ៉ាំទទួលបានរសជាតិឆ្ងាញ់ក្លិនឈ្ងុយប្រហើរ។ ជាពិសេសជាមួយបរិយាកាសធំទូលាយមានផាសុកភាព ដែលអាចអោយគ្រប់គ្នាអង្គុយទទួលទានអាហារ និងក្រេបរសជាតិស្រាបៀរបានយ៉ាងស្រស់ស្រាយសប្បាយរីករាយ។ សម្រាប់ស្រាបៀរដែលផលិតនៅទីនេះគឺមានរហូតដល់ទៅ ៧ប្រភេទដែលមានដូចជា៖ German Wheat, White Rabbit Milk Coffe Porter, Pearson, Four Berry Gose, Belgian Wheat, Sunlight...

ណាត់គ្នាមកមិនខុសទេ😬 គ្រឿងញ៊ាំ គ្រឿងក្លែម គ្រឿងបុកប្រៃជូរហិរមុតដាច់ល្អម៉ាជាប់ចិត្ត ពីហាង Chili & Chill

រឿងហូបចុកមិនថាអ្នកណាៗទេ ដកលុយចេញពីហោប៉ៅហើយតែងតែចង់បានរបស់ឆ្ងាញ់ញ៊ាំហើយទើបមិនស្ដាយលុយ។ លឺនិយាយបែបនេះមិនបាច់ឆ្ងល់ទេព្រោះថា មានកន្លែងមួយដែលរសជាតិពិតជាត្រូវចិត្តខ្លាំងមែនទែនសម្រាប់អេតមីនមិនថាគ្រឿងញ៊ាំ គ្រឿងក្លែម គ្រឿងបុកទេសុទ្ធតែពិសេសៗ។ តែអ្វីដែលពិសេសខ្លាំងនៅទីនេះម្ចាស់ហាងបានផ្ដោតខ្លាំងទៅលើប្រភេទគ្រឿងបុកដែលមានរសជាតិប្រៃជូរហិរមុតដាច់ល្អ ដែលអាចនិយាយបានថាញ៊ាំម្ដង ជាប់ចិត្តដកមិនរួចតែម្ដងសម្រាប់អ្នកដែលចូលចិត្តញ៊ាំរសជាតិដិតៗ។ បុកល្ហុង​ក្ដាម​ប្រៃ​ បុកងាវ​ បុកល្ហុង​ក្ដាម​សេះ ញាំ​សាលម៉ុន​ ញាំ​អយស្ទ័រប៉ុន្មានមុខនេះសុទ្ធតែពិសេសៗហើយ រីឯអយស្ទ័រស្រស់វិញក៏មិនធម្មតាព្រោះថាសាច់ធំៗល្អស្រស់ៗដាក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិទៀតអេមហួស។ គ្រប់គ្នាចាប់អារម្មណ៍អាចមកសាកបាន ព្រោះថាម្ហូបក៏មានច្រើនមុខទៀតផងដែរ ជាពិសេសម្ហូបគ្រឿងក្លែមដែលគ្រប់គ្នាអាចមកអង្គុយញ៊ាំជជែកគ្នាលេងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងក្រុមការងារបានយ៉ាងរីករាយដែលមានទីតាំងស្ថិតនៅជិតវិមានឯករា្យជាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រផ្លូវនរោត្តម៕ ហាង Chili & Chillម៉ោងបើកលក់៖ ៤រសៀល - ១១យប់លេខទូរសព្ទ៖...

ប្លែកអស់ទាស់? នំប៉័ងដកម៉ៃ សៀវម៉ៃពងទាប្រៃ ប៉ាតេត្រីខ សាច់ជ្រូកចិញ្ច្រាំ ពីហាង MOOL

មីនុយថ្មីមកទៀតហើយ មកលើកនេះពិសេសប្លែកលើសធម្មតាទាំងឈ្មោះ ទាំងរសជាតិគឺថាពិសេសអស់ទាស់ រាល់អតិថិជន ហាង MOOL បានមកញ៉ាំដឹងតែមិនខកបំណងហ្មង ជាមួយនំប៉័ងដកម៉ៃ ដែលមានតែមួយគ្មានពីរនៅក្នុងរាជធានីភ្នំពេញ។ នំប៉័ងដកម៉ៃ ដ៏ពិសេសនេះក្នុងនោះគឺមាន សៀវម៉ៃពងទាប្រៃ ប៉ាតេ ត្រីខ សាច់ជ្រូកចិញ្ច្រាំ រួមទាំងជ្រក់ឆៃថៅ ថែមទៀតដែលប៉ុន្មានមុខនេះនៅពេលដែលញ៉ាំជាមួយគ្នាគឺថារសជាតិពិសេសខ្លាំង ញ៉ាំជក់មាត់ញ៉ាំហើយចង់ញ៉ាំទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះរាល់ គ្រឿងផ្សំទាំងអស់នេះគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯង ប្រកបដោយអនាម័យខ្ពស់រសជាតិឆ្ងាញ់បំផុត។ សម្រាប់គ្រប់គ្នាដែលចង់ញ៉ាំចង់ភ្លក្សជាមួយមីនុយថ្មីនេះ និងមុខម្ហូបផ្សេងៗទៀតពីហាង MOOL លោកអ្នកអាចមកញ៉ាំបាននៅហាងទាំង ៣សាខាក្នុងមានសាខាវ៉ាន់ដា សាខាសន្ធរម៉ុក និងសាខាបាក់ទូក។...

ចង់ញ៉ាំគោគេចឆ្ងាញ់ ឈប់សួរថាទៅញ៉ាំនៅណា? ដឹកដៃគ្នាមកហាង ផ្ទះអ្នកបាត់ដំបង មកដឹងតែសប្បាយមាត់ញ៉ាំម៉ាអ៊ែមហ្មង?

ចេញពីធ្វើការជុំមិត្តភក្តិ ជុំក្រុមការងារចង់ញ៉ាំគោគេចជុំគ្នា តែមិនដឹងថាគួរទៅញ៉ាំនៅកន្លែងណាមែនអត់? មិនជាបញ្ហាព្រោះថា គោគេចឆ្ងាញ់តម្លៃសមរម្យ គឺមាននៅហាង ផ្ទះអ្នកបាត់ដំបង ណាត់គ្នាមកដាក់មួយឈុតពីរ ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិដ៏ឆ្ងាញ់ដែរគ្រប់គ្នាមិនគួររំលង។ សម្រាប់គោគេច បើនិយាយពីទឹកជ្រលក់តៅហ៊ូវិញ ជាតិយកតែមែនទែនហើយ ព្រោះថាជារូបមន្តធ្វើដោយផ្ទាល់ពីម្ចាស់ហាងតែម្ដងដោយមានរសជាតិឆ្ងាញ់ និងអនាម័យខ្ពស់។ ក្រៅពីមុខម្ហូបគោគេច ហាង ផ្ទះអ្នកបាត់ដំបង ក៏មានមុខម្ហូបល្បីមួយទៀតដែរនោះគឺសង្វាក់ និយាយពីថាម៉ូយៗដែរធ្លាប់មកញ៉ាំនៅទីនេះមិនងាយរំលងមួយមុខនេះណាស់។ ចំពោះមួយមុខទៀតពិសេសដែរនោះគឺ ទឹកកកឈូសដូង ព្រោះថាជាតិនោះជាតិដែលស្រូបទឹកស្ករត្នោតរូបមន្តពិសេសត្រូវគ្នាខ្លាំងជាមួយ ទឹកដោះគោពេលបានញ៉ាំហើយដឹងជក់មាត់ជីបៗហ្មង។ ក្រៅពី៣មុខល្បីប្រចាំហាងនេះក៏មានស៊ុបខួរចំហ៊ុយ ស៊ុបមាន់ខ្មៅ បាយឆាគ្រឿងសមុទ្រ បាយឆាម្រេះព្រៅ បាយឆាឡុកឡាក់...

ម៉េចដែរជាតិអត់ប៉ុណ្ណឹង បើគ្រឿងសមុទ្រក្រឡុកគ្រឿង ឡើងទំនងម្លឹងៗហើយ?

គ្រាន់តែឃើញចាក់មក ទប់អារម្មណ៍សឹងមិនបាន ទំនងខ្លាំងណាស់ គ្រប់ឈុតតែម្តង មើលឡើងបណ្តើរក្រពះកូរ នឹកឃ្លានគ្រឿងសមុទ្រក្រឡុកបណ្តើរ? បើទំនងម្លឹងៗ សាក១ឈុត ២ឈុត សិនមើល ហើយ បើម្លឹងៗហើយ ប្រាប់ថាអត់ជាតិម៉េចបាន មោះ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស ។ ម្ហូបទំនង ម្ហូបប្លែកៗគួរអោយចង់ញុាំ ត្រូវតែចែករំលែកគ្នាដឹង​ ចឹងសម្រាប់គ្រឿងសមុទ្រក្រឡុកគ្រឿងនេះ លោកអ្នកអាចមកទិញបាននៅ ហាង គ្រឿងសមុទ្រក្រឡុកម្ទេស ដែលមានទីតាំងនៅ ផ្លូវ 470 កែង 163...

កន្លែងជាយក្រុងទាំង ៧កន្លែងមានបរិយាកាសបែបធម្មជាតិដែលអ្នកគួរទៅលំហែរអារម្មណ៍

អាហារដ្ឋាន ចំការក្រូច ស្វាយរលំ អាហារដ្ឋាន ចំការក្រូច ស្វាយរលំលេខទូរស័ព្ទ៖ 060 267 267/098 267 267ទីតាំង៖ ក្រុង តាខ្មៅ រឺ ចុចទីនេះ ភោជនីយដ្ឋាន បឹងឈូកថ្មី ភោជនីយដ្ឋាន បឹងឈូកថ្មីទីតាំង៖ នៅជិតស្ពានទន្លេបាសាក់ ព្រែកសំរោងខាងតាខ្មៅ ត្រេីយខាងកេីតប្រហែល៥០០ម៉ែត្រ នៅខាងឆ្វេងដៃលេខទំនាក់ទំនង៖ 071 20 98 686 /...

និយមអាហារ Street food មកនេះពិតជាមិនខកបំណង ទាំងរសជាតិ និងតម្លៃ

ស្គាល់កន្លែងនេះ ហើយដឹងតែពេញចិត្តស្ដូកហ្មងជាពិសេសអ្នកដែលនិយមចូលចិត្តញ៉ាំអាហារ Street food ព្រោះថាពិសេសទាំងរសជាតិ និងតម្លៃ។ លឺបែបនេះច្បាស់ជាចង់ស្គាល់ណាស់ហើយ Admin មិនលាក់ទេកន្លែងពិសេសបែបនេះត្រូវតែប្រាប់ឲ្យអ្នកទាំងអស់គ្នាបានស្គាល់ដើម្បីទៅញ៉ាំទាំងអស់គ្នា នោះគឺ DIZZ BBQ Street Foods ដែលមានទីតាំងស្ថិតនៅលើផ្លូវ៣២៧ ទល់មុខក្លោងទ្វារខាងលិច នៃសាលាវិទ្យាល័យឥន្ទ្រទេវី។ មកដល់ទីនេះនិយាយពីថាមុខម្ហូបមិនខ្វះញ៉ាំហ្មង ហើយបើនិយាយពីថាមុខម្ហូបពិសេសៗដែលគ្រប់គ្នាគួរតែសាកនោះមានដូចជា គ្រឿងសមុទ្រអាំងបែបចិនស្រស់ៗ, សាច់អាំងអូការថាក់, បុកពោត, បុកមី និងបុកល្ហុង និយាយពីថាប៉ុន្មានមុខនេះរសជាតិសុទ្ធតែពិសេសៗ ហើយក្រៅពីនេះក៏មានមុខម្ហូបជាច្រើនទៀតផងដែរ។ លែងជាបញ្ហាទៀតហ្មងតែប៉ុណ្ណេះចង់អាហារ Street...

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។ បានមកដល់ Hunminjeoungeum Korea Restaurant – Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ កុំភ័យមីនុយមានជាង 40មុខកំពុងរងចាំលោកអ្នកធ្វើការកម្ម៉ង់។ ពិសេសយ៉ាងហ្នឹងៗហើយ មិនបានមកម្ដងម៉េចបានជាពិសេសចង់ឃើញបរិយាកាសបែបកូរ៉េៗ...

រសជាតិឆ្ងាញ់ប្លែកបស់គេ ចាក់ញ៉ាំៗ ញ៉ាំឡើងជក់មាត់ហ្មង ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ

អ្នកមិនទាន់បានសាក ក្រឡេកមើលៗរូបរាងតូបអោយហើយទៅឈ្មោះ ប្រហិតត្រីអ៊ូហ្វូ ឃើញហើយទិញសាក១ប្រអប់ ២ប្រអប់សិនក៏បាន សម្រាប់អេតមីនវិញ រសជាតិឆ្ងាញ់ប្លែកបស់គេមែន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ ញ៉ាំឡើងជក់មាត់ ចាក់ញ៉ាំៗតែម្តង ។ សម្រាប់​ ប្រហិតត្រីអ៊ូហ្វូ គឺមានជាង ៦០០សាខា ស្ថិតនៅតំបន់ឆាយណាថោនក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ បានបើកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានដូចជា ក្នុងរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ក្រចេះ កំពង់ស្ពី កណ្តាល​ ស្ទឹងត្រែង កែប សរុបជាង...

មិនមកមិនបាន ស៊ាវឡុងខាន ទាំងស្អាត ទាំងឆ្ងាញ់ ល្អទាំងសេវាកម្ម មានជាង១០០០សាខានៅប្រទេសចិន

ចូលចិត្តញ៉ាំស៊ុបបែបចិនមក ហាង ស៊ាវឡុងខាន ធានាថាអ្នកគ្រប់គ្នាពិតជាមិនខកបំណងជាមួយនឹងរសជាតិដើមពិតៗឆ្ងាញ់ពិតៗ ហើយក៏ជាហាងស៊ុបដ៏ល្បីឈ្មោះជាងគេនៅតំបន់ស៊ីឈុ័ន ប្រទេសចិន និងមានរហូតដល់ទៅជាង ១០០០សាខាឯណោះនៅលើពិភពលោក បែបនេះពិតជាមិនមកសាកមិនបាន។ មិននិយាយលេងទេណា និយាយពីថារសជាតិស៊ុបនីមួយៗគឺរសជាតិឆ្ងាញ់ពិសេសហ្មង ព្រោះថាចុងភៅគឺសុទ្ធតែជាចុងភៅជំនាញៗមកពីប្រទេសចិន។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺរាល់គ្រឿងផ្សំទាំងអស់ត្រូវបានយកមកពីសាខាដើមប្រទេសចិនដែលមានគុណភាពខ្ពស់ គ្រប់គ្នាទទួលទានប្រកបដោយទំនុកចិត្ត និងទទួលបានរសជាតិឆ្ងាញ់។ រីឯទឹកស៊ុបវិញ គឺមានរហូតដល់ទៅ ៤រសជាតិ សម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលមានដូចជា ទឹកស៊ុបហិរ ទឹកស៊ុបស៊ូគី ទឹកស៊ុបផ្សិត និងទឹកស៊ុបប៉េងប៉ោះ និយាយពីថាមួយប្រភេទណាក៏ឆ្ងាញ់ដែរ។ ចំពោះប្រភេទសាច់ដែលញ៉ាំជាមួយស៊ុប គឺមានកំណត់យ៉ាងច្បាស់ពីចំនួនវិនាទីសម្រាប់ជ្រលក់ដើម្បីឲ្យសាច់មានរសជាតិឆ្ងាញ់។ ពិសេសបែបនេះ កុំភ្លេចណាចង់ទទួលទានស៊ុបដែលឆ្ងាញ់រសជាតិដើមពិតៗ...

មកដល់ ហាង តុងតុងបុកអស់ស្ទះ អ៉េមម៉ាចប់ហ្មង ?​ការដេគ័ររៀបចំស្អាត ម្ហូបឆ្ងាញ់ៗគ្រប់មុខតែម្តង!

ហាង តុងតុងបុកអស់ស្ទះសាខាទី2 រិតអ៉េមណាស់! អត់ខកចិត្តទេ ទំនងទាំងម្ហូប រសជាតិក៏ឆ្ងាញ់គ្រប់មុខ ការរៀបចំតុបតែងក្នុងហាងវិញកប់តែម្តង ស្អាតប្លែកភ្នែក។ ម៉ូយៗប្រចាំ ហាង តុងតុងបុកអស់ស្ទះ ច្បាស់តែម្តងដឹងហើយ និយាយពីការរៀបចំហាងវិញ ស្អីក៏មានដែរ បែបរបស់ប្រើប្រាស់កម្ររសម័យមុនៗ នៅកន្លែងគាត់វិញប្រមូលមកអស់ហើយ រៀបចំទាក់ទាញខ្លាំងណាស់ដូចក្នុងទស្សវត្ស៦០ចឹង មិនថាសាខាទី១ ឬសាខាទី២នេះទេ ម៉ាអ៉េមហ្មង។ ហើយបើថាម្ហូប មួយមុខណាក៏ឆ្ងាញ់ដែរ ច្រើនជម្រើសណាស់ គ្រឿងបុក គ្រឿងសមុទ្រ...

Most Read