ស្គាល់កន្លែងនេះ ហើយដឹងតែពេញចិត្តស្ដូកហ្មងជាពិសេសអ្នកដែលនិយមចូលចិត្តញ៉ាំអាហារ Street food ព្រោះថាពិសេសទាំងរសជាតិ និងតម្លៃ។ លឺបែបនេះច្បាស់ជាចង់ស្គាល់ណាស់ហើយ Admin មិនលាក់ទេកន្លែងពិសេសបែបនេះត្រូវតែប្រាប់ឲ្យអ្នកទាំងអស់គ្នាបានស្គាល់ដើម្បីទៅញ៉ាំទាំងអស់គ្នា នោះគឺ DIZZ BBQ Street Foods ដែលមានទីតាំងស្ថិតនៅលើផ្លូវ៣២៧ ទល់មុខក្លោងទ្វារខាងលិច នៃសាលាវិទ្យាល័យឥន្ទ្រទេវី។




មកដល់ទីនេះនិយាយពីថាមុខម្ហូបមិនខ្វះញ៉ាំហ្មង ហើយបើនិយាយពីថាមុខម្ហូបពិសេសៗដែលគ្រប់គ្នាគួរតែសាកនោះមានដូចជា គ្រឿងសមុទ្រអាំងបែបចិនស្រស់ៗ, សាច់អាំងអូការថាក់, បុកពោត, បុកមី និងបុកល្ហុង និយាយពីថាប៉ុន្មានមុខនេះរសជាតិសុទ្ធតែពិសេសៗ ហើយក្រៅពីនេះក៏មានមុខម្ហូបជាច្រើនទៀតផងដែរ។



លែងជាបញ្ហាទៀតហ្មងតែប៉ុណ្ណេះចង់អាហារ Street food ណាត់គ្នាមកតែទីនេះញ៉ាំបានយ៉ាងរីករាយជាមួយមុខម្ហូបពិសេសៗប្រចាំហាង រសជាតិពិតជាមិនខកបំណង រីឯតម្លៃក៏សមរម្យ៕





ហាង DIZZ BBQ Street Foods
លេខទូរសព្ទ៖ 012 29 22 55
ទីតាំង៖ ទល់មុខក្លោងទ្វារខាងលិច នៃសាលាវិទ្យាល័យឥន្ទ្រទេវី
វីដេអូ៖