Yearly Archives: 2022

មកក្បែរខ្លួនអ្នកទួលគោកហ្មង ប្រហិតសាច់គោ SM14 ប្រហិតសាច់គោឆ្ងាញ់ មិនមានប្រើសារធាតុគីមី

ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អ្នកប្លុកទួលគោកលែងលំបាកទៅរកឯណាឆ្ងាយហើយ ពេលនេះ ហាង ប្រហិតសាច់គោ SM14 បានបើកសាខាថ្មី នៅលើផ្លូវ 568 ក្រោយសាលាឥន្រ្ទទេវី ។ ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ ប្រើតែម្សៅពោត ដែលរូបមន្តប្រចាំគ្រួសារផ្ទាល់ញុាំបានទាំងចាស់ទាំងក្មេងតូចៗ ហើយបើទឹកជ្រលក់ប្រចាំហាងវិញមានរហូតដល់៤រសជាតិសម្រាប់អោយបងប្អូនរើសបាន...

ច្រើនរសជាតិហ្មង? Numpang Yuta មានរហូតដល់ទៅ ៧រសជាតិ ពិសេសបស់គេមែន?

អ្នកដែលមា​នចំណូលចិត្តញ៉ាំនំប៉័ង មកនេះថ្ងៃនេះAdmin នាំឲ្យស្គាល់ហាង នំប៉័ងមួយកន្លែងដែលគេទើបតែបើកថ្មី មានច្រើនរសជាតិ ច្រើនជម្រើស ជាពិសេសប្រកបដោយស្តង់ដា អនាម័យខ្ពស់ហ្មង។ ចង់កម្ម៉ង់រសជាតិមួយណា គេមានរហូតដល់ទៅ ៧រសជាតិឯណោះដូចជា សាច់មាន់, សៀវម៉ៃ, សាច់ជ្រូកអាំង, ប៉ាតេ, សាច់ហេម, ត្រីខ និងតៅហ៊ូ។ ពេញចិត្តមួយណា កម្ម៉ង់មួយហ្នឹងបឹបៗមក សម្រាប់តម្លៃវិញ គឺមាន ៨០០០រៀល ៩០០០រៀល និង...

ពិសេសប៉ុណ្ណា!! ភ្ញៀវឈរតម្រង់ជួរចាំហ្មង បាញ់ត្រាងអាំង មួយកន្លែងនេះ

បាញ់ត្រាងអាំង មួយកន្លែងនេះសិស្សនៅសាលារចនាប្រាកដជាមានអ្នកស្គាល់ច្បាស់ហ្មង ព្រោះថាល្បីខ្លាំងមានរសជាតិឆ្ងាញ់ ហើយលក់នៅទល់មុខសាលារចនាហ្នឹងតែម្ដង។ លឺថាសិស្សៗដែលនៅទីនេះ គឺជាម៉ូយប្រចាំមិនតិចអ្នកទេ ញ៉ាំតាំងពីចូលឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ក៏មាន។ និយាយពីថាអាំងម្ដងៗ ក្លិនឈ្ងុយជះសាហាវហ្មងអ្នកដែលធ្លាប់ទៅញ៉ាំច្បាស់ជាដឹងហើយ ដោយគ្រឿងផ្សំមានច្រើនមុខបញ្ចូលគ្នាត្រូវជាតិគ្នាខ្លាំងញ៉ាំជក់មាត់។ សម្រាប់បាញ់ត្រាងអាំង ​នៅទីនេះផងដែរគឺមានបីប្រភេទសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ដែលមានតម្លៃ 3500៛ 4000៛ និង5000៛ ចំពោះតម្លៃគឺពិសេសទៅតាមប្រភេទសាច់ ដែលអ្នកធ្វើការកម្ម៉ង់។ អ្នកដែលចង់ញ៉ាំចង់ភ្លក្ស តែមិនទាន់ស្គាល់ទីតាំងមកនេះចាំ Adminប្រាប់គឺស្ថិតនៅលើផ្លូវ 178 ទល់មុខសាលារចនា។ បែបនេះបានស្គាល់កន្លែងហើយ កុំភ្លេចទៅសាកទាំងអស់គ្នាណា...

ឱ្យរំលងម៉េចកើត ទំនងម្លឹងៗហ្នឹង?ងាវពុះ ខ្យងពុះ ពងទាកូនពុះ ជាតិសាហាវណាស់!

ក្តីសុខៗនារីៗ នៅជិតបង្កើយ ឱ្យតែបានចាក់អត់ចេះខ្ជិលទេ ទំនងបែបនេះទៀត ឱ្យរំលងម្តេចបាន ងាវពុះ ទឹកត្រីកោះកុង, ងាវពុះ ទឹកអំពិលទុំ, ខ្យងពុះ ទឹកត្រីកោះកុង, ខ្យងពុះ ទឹកអំពិលទុំ, ពងទាកូនពុះ ទឹកត្រីកោះកុង, ពងទាកូនពុះ ទឹកអំពិលទុំ និយាយពីថា ជាតិណាស់ ហិរៗ បែបឆ្ងាញ់ៗ ។ និយាយពីហាង MOOL រំលងមិនបាន...

ពងទាកូនខ្ទឹមជ្រក់ឆ្ងាញ់ល្បីខ្លាំងពេញច្បារអំពៅ អ្នកណាខ្លះដែលស្គាល់?

ពងទាកូនច្បារអំពៅ អ្នកផ្សារច្បារអំពៅគ្រាន់តែលឺឈ្មោះប្រាកដកជាស្គាល់ច្បាស់ដូចមេឃបើកថ្ងៃហ្មងហើយ ព្រោះថាកន្លែងនេះល្បីខ្លាំងលក់តាំងពីឆ្នាំ១៩៨៣​ រហូតដល់សព្វថ្ងៃ ក្នុងមួយថ្ងៃៗលក់ដាច់ខ្ទង់ពាន់គ្រាប់ឯណោះ បែបនេះបើមិនស្គាល់បានស្គាល់ដូចជាចម្លែកពេកហើយនិយាយលេងសើចអី។ បើតាម Admin ដឹងពណ៌មានពីម៉ូយៗរបស់ហាង ពងទាកូនច្បារអំពៅ គាត់ប្រាប់ថាគាត់ចូលចិត្តញ៊ាំពងទាកូននៅទីនេះ ក៏ដោយសារតែរសជាតិខ្ទឹមជ្រក់ដ៏ឆ្ងាញ់ ដែលច្នៃដោយម្ចាស់ហាងមានរសជាតិខ្លាំងដែលញ៊ាំជាមួយពងទាបង្កើនរសជាតិយ៉ាងពិសេសប្លែកពីហាងដ៏ទៃៗ។ ក្រៅពីពងទាកូនដែលឆ្ងាញ់ល្បីប្រចាំហាង ក៏មានខ្ចៅ ខ្យង ក្ដាមស្រែ ពងក្រួច ងាវ លៀសហូល និងក្ដាមសមុទ្រផងដែរ រសជាតិរបស់ទាំងប៉ុន្មានមុខនេះក៏មិនធម្មតាដែរ នៅពេលបានដាក់ខ្ទឹមជ្រក់ និងទឹកជ្រលក់អំបិលម្ទេសរសជាតិក៏មិនណយដែរ ជាតិសាហាវ។ ណ្ហើយ...

ល្បីជាង៣០ឆ្នាំ មានទាំងភ្ញៀវខ្មែរ និងបរទេសពេញៗហាង មកញ៉ាំរាល់ថ្ងៃគុយទាវ មីស៊ុប ពីហាង ហួរយីន

អ្នកដែលចូលចិត្តញ៉ាំគុយទាវ មីស៊ុប ជាពិសេសអ្នកដែលនៅប្លុកផ្សារកណ្ដាល ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាង គុយទាវដ៏ល្បីមួយកន្លែងយីហោ ហួរយីន នៅផ្លូវលេខ១៣៦ កែងផ្លូវ១៥ ព្រោះថាហាងមួយនេះល្បីឈ្មោះខ្លាំងមានរសជាតិឆ្ងាញ់ជាពិសេសមានប្រវត្តិលក់ជាង ៣០ឆ្នាំមកហើយ។ បើនិយាយពីម៉ូយៗវិញ គឺពេញៗរាល់ព្រឹកតែម្ដងមានទាំងភ្ញៀវខ្មែរ មានទាំងភ្ញៀវបរទេសក៏ព្រោះតែរសជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្បីដែលភ្ញៀវញ៉ាំហើយតែងតែសរសើរតៗគ្នា។ បើតាមការខ្សឹបប្រាប់ពីអ៊ុំម្ចាស់ហាង ហើយក៏ជាចុងភៅប្រចាំហាងផ្ទាល់តែម្ដងបានប្រាប់ Admin ទឹកស៊ុបរបស់គាត់ឆ្ងាញ់ពិសេសប្លែកពីគេក៏ដោយសារតែទឹកស៊ុបធ្វើដោយខ្លួនគាត់ផ្ទាល់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងការស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវតាមម៉ោងកំណត់ និងកាន់តែពិសេសទៀតនោះគឺគ្មានជាតិខ្លាញ់។ ហើយបន្ថែមពីនេះ ចំពោះប្រភេទប្រហិតក៏អ៊ុំស្រីធ្វើដោយខ្លួនឯងដែរ ធ្វើអោយសាច់ប្រហិតមានរសជាតិ និងស្វិតល្អញ៉ាំហើយចង់ញ៉ាំទៀត។ រឿងដែលធ្វើអោយអតិថិជននិយមមកញ៉ាំនៅទីនេះទៀតនោះ ក៏ដោយសារតែក្នុងហាងមានការរក្សាអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័ស។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុប...

មីខគោល្បីជាង២០ឆ្នាំ ក្នុងប្លុកបាក់ទូកមិនមកញ៉ាំមិនបាន ហាង​ សុខមុំមីខគោ ​រសជាតិពិសេសកប់?

ល្បី២០ឆ្នាំជាងហើយ​ ប្លុកបាក់ទូកអ្នកណាមិនស្គាល់​ សុខមុំមីខគោ នៅប្លុកបាក់ទូក និយាយពីថាល្បីឆ្ងាញ់នោះឆ្ងាញ់លក់តជំនាន់រសជាតិមិននៅតែពិសេសដូចដើមមិនប្រែនោះទេ។ មិនមែនAdmin ចេះតែនិយាយទេណា គឺថាម៉ូយៗដែលមកញ៊ាំគឺតែងតែសរសើរមិនដាច់ពីមាត់បែបនេះមែន ហើយបើចង់ដឹងកាន់តែច្បាស់ថាពិសេសប៉ុណ្ណាមានតែមកញ៊ាំខ្លួនឯងទេ។ ចង់ដឹងអត់ថាមានអ្វីពិសេសខ្លះ បានជាហាងមួយនេះល្បីខ្លាំងបែបនេះ ម៉ោះចាំAdmin ប្រាប់នោះក៏ដោយសារតែមីខគោមានទឹកជ្រលក់អំបិលមី ត្រូវជាតិគ្នាខ្លាំងដែលបានផ្សំគ្រឿងដោយរូបមន្តពិសេស។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺម្ចាស់ហាងបានជ្រើសរើសយកមីជាតិ មកប្រើប្រាស់ដែលធ្វើឲ្យមីខគោរបស់គាត់កាន់តែមានរសជាតិឆ្ងាញ់ និងសសៃមីទន់ស្វិតអតិថិជនញ៉ាំហើយចង់ញ៉ាំទៀត។ ហើយមួយមុខនេះ ក៏ជាមុខម្ហូបដែលជាប់ឈ្មោះល្បីប្រចាំហាងនេះផងដែរ និងក្រៅពីនេះក៏មាន ស៊ុបតុងយ៉ាំ មីប្រហិតសាច់គោ មីសាច់គ្រប់មុខ និងមានច្រើនមុខទៀត។ ណ្ហើយ ចង់ដឹងរសជាតិចង់ឆ្ងាញ់មាត់ឆាប់មកវឺតមកណា...

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម តម្លៃសមរម្យ រសជាតិឆ្ងាញ់ ល្បីឈ្មោះជិត២០ឆ្នាំហើយ

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។ ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។ សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា...

ឆ្លងមកត្រើយម្ខាងជ្រោយចង្វា កុំរំលងជាមួយ បាញ់ឆែវស្រីពៅ រសជាតិ និងតម្លៃសមរម្យណាស់?

ច្បាស់ណាស់ ម្នាក់ៗអោយតែឆ្លងមកត្រើយម្ខាង ឃ្លានរបស់ញ៉ាំ តែងតែនឹកដល់បាញ់ឆែវល្បីៗប្រចាំនៅទីនោះ ថ្ងៃនេះអេមីន ណែនាំកន្លែងមួយ ឈ្មោះថា បាញ់ឆែវស្រីពៅ គឺទីតាំងនៅជិត អូតែលសុខា បើកដំណើរជាង ២ឆ្នាំ មកហើយ សម្រាប់មុខម្ហូប រសជាតិ និងតម្លៃសមរម្យ បាញ់ឆែវ ១បន្ទះ ៤០០០៛ ល្មម​ញ៉ាំតែម្តង ។ សម្រាប់អ្នកដែលមិនទាន់ទៅស្រុកនៅរដូវបុណ្យភ្ជុំបិណ្ឌនេះទេ អាចណាត់គ្នា មករកកន្លែងញ៉ាំបាញ់ឆែវ នៅ ហាង...

ប៊យៗ ចែៗអើយ ទៅណា មកណីទេនែក៎ ញ៉ាំមួយណាទុកមួយណា បើទំនងទាំងអស់ចឹង?

រកពេលរកវេលា រកកន្លែងញ៉ាំអីជួបគ្នាម្តងមុនភ្ជុំទៅស្រុកបានហើយនៅប៊យៗ ចែៗ? មោះ! មកស្គាល់ ហាង​ ប្រហុកស្នេហ៍ អោយហើយទៅ ដឹងតែត្រូវម៉ាច់តែម្តង ដកចិត្តមិនរួចទេ ចង់ញ៉ាំម្ហូបអីប្រាប់មក អត់ខ្វះទេ ល្បីក៏រាប់ឆ្នាំមកហើយដែរ បុកតាំងពីតាមរទេស រហូតបើកហាង​ មិនណយណា។ ហាង​ ប្រហុកស្នេហ៍ បើកដំណើរការជាង ៤ ឆ្នាំមកហើយ សម្រាប់អ្នកនៅម្តុំផ្សារសាមគ្គីប្រាកដជាបានស្គាល់ និយាយទៅលក់ដាច់សាហាវហ្មង? សម្រាប់មុខម្ហូបវិញច្រើនរាប់ភ្លេច អត់អោយអតិថិជនខកចិត្ត កុម្មង់អីបានហ្នឹង គ្រឿងបុក គ្រឿងភ្លា...

Cocktail ដុត ឆ្ងាញ់ជាងB52 លឺហើយចង់សាកទេ រួមជាមួយម្ហូបដ៏មានរសជាតិ និងបរិយាកាសបែបថ្មីនៅ ROMA PUB

ROMA PUB ទីកន្លែងថ្មីដែលគ្រប់គ្នាគួរតែមកទទួលទានអាហារឆ្ងាញ់ៗទាំងបែបអ៊ឺរ៉ុប និងបែបអាស៊ី អមជាមួយបរិយាកាសល្អ មានLive Band Live Music កំដរអារម្មណ៍ជារៀងរាល់ថ្ងៃ និងកាន់តែពិសេសថែមទៀតនោះគឺមានប្រភេទស្រាល្បីៗជាច្រើន រួមទាំងស្រាល្បីៗប្រចាំហាង។ ចង់ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ណាត់គ្នាមក ROMA PUB គឺដឹងតែអ៊ែមហ្មងហើយ ជាពិសេសសម្រាប់ថ្ងៃទី៣០ ខែមេសា ខាងមុខនេះគឺនឹងមានវត្តមាន SOPHIA KAO មកLive Band...

លក់តែគ្រឿងគោសុទ្ធ មួយថ្ងៃ ៧០០ ទៅ ៨០០គីឡូ ស៊ីផុយ ចង់ញ៉ាំគ្រឿងគោមករក ផ្ទះបងធារ៉ា​

ថាមិនឱ្យទាស់ចិត្តទេ ជាមួយ ហាងផ្ទះបងធារ៉ា និយាយពីគោ ចង់បានម្ហូបអីក៏មានដែរ ស៊ុបគោ ស្មងគោ ខួរគោ ក្រចកជើងគោអាំងម្ទេស សរសៃកែង​ លឹង្គគោអាំង ពោះគោទឹកប្រហុក លឹង្គគោស្រុះទឹកប្រហុក ឬអាំង មួយថ្ងៃលក់ ៧០០ ទៅ៨០០គីឡូ មែនតិចណា៎ ចង់ញ៉ាំលក្ខណៈជាស៊ុប ឬ អាំង មានជូនមួយកំប្លេរ តែម្តង អ្វីដែលសំខាន់ស៊ុបរបស់គាត់គឺ...

Most Read