Yearly Archives: 2022

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។ សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ,...

គ្រឿងបុកហិរហោះឆ្ងាញ់ មានក្ដាមស្រែញ៊ាំគ្រប់រដូវ ហាង បុកក្តាមស្រែ សៀមរាប ល្បីពីសៀមរាប មកដល់ភ្នំពេញ

សក់វែង​ សក់ខ្លីណាខ្លះនិយមចូលចិត្តញ៊ាំគ្រឿងបុក គ្រឿងអាំង គ្រឿងអប ថ្ងៃនេះមកតាមអេតមីន មកក្រោយសាលាវ៉ាន់ដា ញ៊ាំអោយណាណីហ្មងជាមួយ ហាង បុកក្តាមស្រែ សៀមរាប ដ៏ពេញនិយមទទួលបានការគាំទ្រខ្លាំង ល្បីឆ្ងាញ់មានភ្ញៀវពេញៗហាងរាល់ថ្ងៃហ្មង។ សម្រាប់ទីតាំងមួយនេះ គឺច្បាស់ជាមានអ្នកស្គាល់ធ្លាប់បានមកញ៊ាំរួចមកហើយ ជាពិសេសអ្នកដែលចូលចិត្តក្ដាមស្រែ ព្រោះថានៅទីនេះគឺមានក្ដាមស្រែគ្រប់ខែ គ្រប់រដូវតែម្ដង ជាពិសេសក្ដាមមានខ្លាញ់ពេញៗថែទៀត ធ្វើអោយគ្រប់គ្នាញ៊ាំជក់មាត់តែម្ដង។ គ្រឿងបុក អ្នកទាំងអស់គ្នាអាចធ្វើការកម្ម៉ង់រសជាតិបានម៉ាអ៊ែម ជូរ ផ្អែម ហិរហោះតាមចំណូលចិត្ត និងមានច្រើនមុខច្រើនជម្រើសសម្រាប់លោកអ្នក។...

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។ សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ...

មកដល់ ហាង តុងតុងបុកអស់ស្ទះ អ៉េមម៉ាចប់ហ្មង ?​ការដេគ័ររៀបចំស្អាត ម្ហូបឆ្ងាញ់ៗគ្រប់មុខតែម្តង!

ហាង តុងតុងបុកអស់ស្ទះសាខាទី2 រិតអ៉េមណាស់! អត់ខកចិត្តទេ ទំនងទាំងម្ហូប រសជាតិក៏ឆ្ងាញ់គ្រប់មុខ ការរៀបចំតុបតែងក្នុងហាងវិញកប់តែម្តង ស្អាតប្លែកភ្នែក។ ម៉ូយៗប្រចាំ ហាង តុងតុងបុកអស់ស្ទះ ច្បាស់តែម្តងដឹងហើយ និយាយពីការរៀបចំហាងវិញ ស្អីក៏មានដែរ បែបរបស់ប្រើប្រាស់កម្ររសម័យមុនៗ នៅកន្លែងគាត់វិញប្រមូលមកអស់ហើយ រៀបចំទាក់ទាញខ្លាំងណាស់ដូចក្នុងទស្សវត្ស៦០ចឹង មិនថាសាខាទី១ ឬសាខាទី២នេះទេ ម៉ាអ៉េមហ្មង។ ហើយបើថាម្ហូប មួយមុខណាក៏ឆ្ងាញ់ដែរ ច្រើនជម្រើសណាស់ គ្រឿងបុក គ្រឿងសមុទ្រ...

ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។ សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។ ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦លេខទូរសព្ទ៖ 089 80...

ទៅផ្សារកណ្តាលរាល់ដង ធ្លាប់ចូលហូប ប៉ុង ប វ៉េ ផ្សារកណ្តាលអត់? លឺល្បីថារសជាតិឆ្ងាញ់ណាស់!

សម្រាប់អ្នកដែលចេញចូលផ្សារកណ្តាលញឹកញាប់ ប្រាកដជាបានស្គាល់ហើយ ប៉ុង ប វ៉េ ផ្សារកណ្តាល ដោយសារតែ បាញ់ស៊ុងស៊ុបគោ គឺទឹកស៊ុបគាត់ឆ្ងាញ់ប្លែក អ្នកដែលធ្លាប់ហូបរួចហើយ លាន់មាត់ថាឆ្ងាញ់គ្រប់ៗគ្នា ភាគច្រើនខ្លាចជាម៉ូយរបស់គាត់ដោយមិនដឹងខ្លួន ព្រោះថានឹកឃ្លានម្តងៗ ទៅរកតែកន្លែងគាត់ ។ ហាង ប៉ុង ប វ៉េ ផ្សារកណ្តាល ថ្មីៗបានផ្លាស់ប្តូរទីតាំងថ្មីហើយ ប្រសិនបើម៉ូយៗចាស់ៗ ទៅរកមិនឃើញ​ កុំភ្លេចមកទីតាំងថ្មីនេះណា៎ គឺនៅលើផ្លូវលេខ15 ផ្ទះលេខ108 សង្កាត់ផ្សារកណ្តាល ហើយអាចចុចទីនេះដើម្បីមើលទីតាំង៖ ផែនទី សម្រាប់លេខទំនាក់ទំនង...

ដុតពុះៗ ហុយៗ ហិរៗ អ៊ែមញាក់ហ្មងអាកាសធាតុត្រជាក់ៗបែបនេះ ជាមួយមីនុយពិសេសប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ

អាកាសធាតុត្រជាក់ៗប៉ុន្មានថ្ងៃនេះ គ្រប់គ្នាច្បាស់ជាចង់ញ៉ាំអីបានក្ដៅៗអោយឆ្ងាញ់មាត់ និងកុំអោយចាញ់រងារហើយ ម៉ោះៗមកនេះមកកាន់ហាង Let’s eat ស៊ុបផ្សិតខួរចំហុយ មកដឹងតែអ៊ែមហ្មងជាមួយមុខម្ហូបដុត និងចំហុយក្ដៅៗ រីឯរសជាតិវិញក៏មិនអោយខកបំណង។ សម្រាប់មុខម្ហូបដែលពិសេសជាងគេប្រចាំហាង Let’s eat ស៊ុបផ្សិតខួរចំហុយ ដែលគ្រប់គ្នាមកហើយមិនគួររំលងហើយញ៉ាំត្រូវជាមួយអាកាសធាតុត្រជាក់បែបនេះគឺ ប្រហិតភ្នំភ្លើង ដែលគេដុតក្ដៅៗពុះជាប់រហូតដែលធ្វើអោយគ្រប់គ្នាបានញ៉ាំក្ដៅៗរហូតមិនទ្រលាន់ ហើយថែមទាំងមានរសជាតិហិរៗ ពេលបានជ្រលក់ជាមួយប្រចាំហាងទៀត គឺកាន់តែពិសេសញ៉ាំកាន់តែជក់មាត់។ ក្រៅពីនេះក៏មានជាមួយស៊ុបខួរ ដែលអាចអោយគ្រប់គ្នាហុតក្ដៅៗប៉ូវកម្លាំងមួយទំហឹងដែរ។ បន្ថែមពីនេះទៀតក៏មាន បុកល្ហុងឆ្ងាញ់ៗច្រើនជម្រើសដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ,...

បាយឆា ដែលមាន តម្លៃធូរថ្លៃ រសជាតិឆ្ងាញ់? មិនគួរមើលរំលង ហាង បាយឆាសៀងហៃ

និយាយទៅលឺឈ្មោះថា បាយឆាសៀងហៃ តិចច្រឡំថាហាងបាយចិនអីទៅ តាមពិតគឺជាហាងបាយឆា ដែលច្នៃរសជាតិថ្មីប្លែកឆ្ងាញ់ ដោយកូនខ្មែរមឈ្មោះហៃ ។ ភាគច្រើនសម្រាប់អ្នកដែលនិយមចូលចិត្ត ពិសាបាយឆា មិនថាពេលព្រឹក ថ្ងៃត្រង់ ឬពេលល្ងាចទេ ជឿជាក់ថាប្រាកដជាបានស្គាល់ ព្រោះថា បាយឆាសៀងហៃ លក់ដាច់ខ្លាំង ទាំងការកុម្មង់តាម App ដឹកជញ្ជូន និងភ្ញៀវដែលកុម្មង់ក្នុងហាងផ្ទាល់ លក់តាំងពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២យប់ រកម៉ោងណាក៏មានដែរ ហើយបើនិយាយពីសាខាវិញ រហូតដល់ ៨ទីតាំង...

ខ្យូតៗ😍 ចង់ដាក់ឈ្មោះក៏បាន ចង់ដាក់រូបស្ទីកគ័រ ក៏បានជាមួយនិងការកម្ម៉ង់ស្ករគ្រាប់ពី Sticky Cambodia

គ្រាន់តែលឺឈ្មោះស្ករគ្រាប់ Sticky Cambodia ច្បាស់ជាមានអ្នកស្គាល់ជាមួយប្រេនដ៏ល្បីមួយនេះ ព្រោះថាជាស្ករគ្រាប់ដែលមានរសជាតិឆ្ងាញ់ និងលោកអ្នកអាចកម្ម៉ង់ដាក់ឈ្មោះក៏បាន ចង់ដាក់រូបស្ទីកគ័រ ក៏បាននៅក្នុងស្ករគ្រាប់។ ជាពិសេស Sticky Cambodia គឺមានកេរ្តិ៍ឈ្មោះល្បីជិត ១០ឆ្នាំហើយ និងជាប្រេនមកពីប្រទេសអូស្ត្រាលី រសជាតិឆ្ងាញ់ពិតៗ។ រាល់ស្ករគ្រាប់នៅ Sticky Cambodia ទាំងអស់គឺត្រូវបានធ្វើដោយដៃ ទាំងការចាក់ពុម្ភ និងការលាយពណ៌ ដោយអ្នកជំនាញអាចដាក់ឈ្មោះអ្នកទាំងអស់គ្នានៅក្នុងស្ករគ្រាប់បានថែមទៀតផងដែល សាកសមសម្រាប់គ្រប់គ្នាកម្ម៉ង់ធ្វើជាការដូរនៅក្នុងពិធីផ្សេងៗ។ មិនថាតែការដាក់ឈ្មោះ ស្ទីកគ័រ សូម្បីតែ Logo ក្រុមហ៊ុន ក៏ Sticky Cambodia អាចធ្វើជូនលោកអ្នកបានផងដែរ។ បើនិយាយពីរសជាតិវិញ...

ស្រស់ស្រាយអារម្មណ៍ញ៊ាំអាហារឆ្ងាញ់ៗ ស្រូបខ្យល់ទន្លេ ស្តាប់តន្ត្រីកំដរអារម្មណ៍យ៉ាងពិសេសពី Panorama Mekong Restaurant & Bar

Panorama Mekong Restaurant & Bar មិនថាយុវវ័យ រឺអ្នកវ័យកណ្ដាលទេ គឺច្បាស់ជាមានអ្នកដែលស្គាល់ច្បាស់ហ្មងជាមួយកន្លែងដ៏ពិសេសមួយនេះ ដែលមានទាំងម្ហូបឆ្ងាញ់ៗ បរិយាកាសល្អ ខ្យល់អាកាសបក់រំភើយៗមកពីទន្លេ អមជាមួយតន្ត្រីប្រគុំកំដរអារម្មណ៍ ធ្វើអោយគ្រប់គ្នាបានមកហើយទទួលបានអារម្មណ៍ស្រស់ស្រាយ បាត់អស់ទុក្ខកង្វល់។ ពេលគ្រប់គ្នាបានមកដល់ Panorama Mekong Restaurant & Bar ហើយនោះមិនខ្វះទេរឿងមុខម្ហូបញ៊ាំ គឺមានរាប់សិបមុខដែលមានទាំងអាហារបែបខ្មែរ ថៃ ចិន និងអ៉ឺរ៉ុប...

សាច់អាំងបែបចិនរសជាតិដើម ឡ័សឺហ្វិន Lousifen 螺螄粉 រសជាតិពិសេស ខុសពីរសជាតិដែលគ្រប់គ្នាធ្លាប់ញ៊ាំកន្លងមក

សព្វថ្ងៃនេះអាហារបែបចិន ជាពិសេសសាច់អាំងចិន និងមីស៊ុបជូរហិរចិន គឺទទួលការពេញនិយមជាខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះថ្ងៃនេះ អេតមីន នឹងនាំអ្នកទាំងអស់គ្នាអោយបានស្គាល់ជាមួយហាង HAI GE (ហាយហ្គឺ) មកទីនេះអ្នកទាំងអស់គ្នា នឹងទទួលបានរសជាតិ សាច់អាំងចិន និងមីជូរហិរចិន ដែលគ្រឿងផ្សំធម្មជាតិ មានឈ្មោះដើមថា ឡ័សឺហ្វិន (Lousifen 螺螄粉) ជារសជាតិដើមមកពីតំបន់ លៀវចូវ គ័ងសុី ប្រទេសចិន។ បន្ថែមពីនេះ...

គុយទាវប្រហិត ៤រដូវ គ្រាន់តែឈ្មោះប្លែកប៉ុណ្ណឹងហើយ ចុះទម្រាំតែរសជាតិទៀតពិសេសប៉ុណ្ណា😋

4 Seasons Cafe & Restaurant គ្រាន់តែលឺឈ្មោះអ្នកខាងសែនសុខ ច្បាស់ជាស្គាល់រួចមកហើយព្រោះថាសាខាដើមមាននៅទីនោះ ថ្មីៗនេះហាងក៏បានមកបើកសាខាថ្មីលើទឹកដីជ្រោយចង្វារ ដែលអាចអោយគ្រប់គ្នាមកសាកជាមួយ នឹងកាហ្វេឈ្ងុយ គុយទាវឆ្ងាញ់ប្រហិត ៤រដូវ។ អ្នកដែលមិនទាន់បានមកដល់ 4 Seasons Cafe & Restaurant ច្បាស់ជាឆ្ងល់ជាមួយ នឹងគុយទាវប្រហិត ៤រដូវ ណាស់ហើយមើលទៅ មកនេះចាំអេតមីនប្រាប់ ប្រហិត ៤រដូវ...

Most Read