រីករាយជាមួយនិងតម្លៃសំបុត្រយ៉ាងពិសេសនៅរោងភាពយន្តលេជេនសាខាស៊ីធីម៉ល

សម្រាប់លោកអ្នកជាហ្វេនដែលចូលចិត្តនិងតែងតែមកទស្សនារឿង នៅរោងភាពយន្តលេជេនសាខាស៊ីធីម៉ល​ បានដឹងដែរឬទេថា សម្រាប់តម្លៃសំបុត្រកុននៅសាខានេះ មានការផ្លាស់ប្ដូរកាន់តែពិសេសជាងមុន?សម្រាប់រោងភាពយន្តលេជេនសាខាស៊ីធីម៉ល បានធ្វើការផ្លាស់ប្តូរតម្លៃសំបុត្រអោយកាន់តែពិសេសជាងមុន ហើយនិងចំណេញជាងមុន​ ដែលលោកអ្នកអាចធ្វើការទស្សនាយ៉ាងរីករាយជាមួយនឹងតម្លៃពិសេសនេះ អ្វីដែលកាន់តែពិសេសសម្រាប់ខែមិថុនានេះផ្ទាល់ គឺមានរឿងដែលល្អៗជាច្រើនដូចជា៖ រឿងJurassic World: The Fallen Kingdom រឿង Solo: The Star Wars Story និងរឿង ចិញ្ចៀនខ្មោច ជាដើម។ នៅចាំអីទៀត? តម្លៃសំបុត្រក៏ពិសេស សម្រាប់រឿងក៏ល្អៗគួរអោយចង់ទស្សនា! ដូចនេះកុំភ្លេចមកទស្សនាភាពយន្តដ៏ជក់ចិត្តដិតអារម្មណ៍ពីរោងភាពយន្តលេជេន​នៅសាខាស៊ីធីម៉លអោយសោះណា៎! ខាងក្រោមនេះគឺជាតារាងតម្លៃសំបុត្រសម្រាប់សាខាលេជេនស៊ីធីម៉ល៖ Legend Cinema Click here to visit our official website: https://www.legend.com.kh/

មេឃត្រជាក់ៗចឹងអី!បើបានស៊ុបក្តៅៗឬសាច់អាំងដឹងតែកប់សេរ៊ីតែម្តង

0
ស្របតាមអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀងចឹង បើបានស៊ុបក្ដៅៗមកកំដៅក្រពះ​ដឹងតែស្រួលខ្លួនហ្មង។ ដូច្នេះហើយថ្ងៃនេះយើងសូមណែនាំហាងស៊ុបមួយកន្លែងនៅម្ដុំស្តុបកោសដួង គឺហាង រតនៈ១៦៨ ស៊ុបសាច់ចង្កាក់ & KTV មានទាំងសាច់អាំង ស៊ុបចង្កាក់ គ្រឿងក្លែម ទៅរកណាវិញ?Rathanak 168 Rathanak 168Rathanak 168 Rathanak 168Rathanak 168Rathanak 168ហាងរតនៈ១៦៨ ស៊ុបសាច់ចង្កាក់ & KTV​ ពិតជាសាកសមសម្រាប់លោកអ្នកក្នុងការជួបជំុក្រុមគ្រួសារ មិត្តភក្តិ បងប្អូន មានទាំងមុខម្ហូបពិសេសៗ គ្រឿងក្លែម ស្រាបៀរ រួមទាំងបន្ទប់ KTV ប្រកបដោយផាសុកភាព និងទីតាំងធំទូលាយអាចរៀបចំពិធីខួបកំណើត ជប់លៀងផ្សេងៗបានតាមតម្រូវការ។ Rathanak 168 Rathanak 168 សម្រាប់លោកអ្នកដែលមានកូនតូចៗវិញមិនបាច់បារម្ភពីការរំខានពីកូនលោកអ្នកនោះទេ ដោយសារតែហាង​ រតនៈ១៦៨ ស៊ុបសាច់ចង្កាក់ & KTV មានរៀបចំជាកន្លែងក្មេងលេង បញ្ចាំងរឿង សម្រាប់ទស្សនាកំសាន្ត​ ជាមួយអ្នកមើលថែកូនចៅរបស់លោកអ្នកបានយ៉ាងល្អ។Rathanak 168Rathanak 168 កាន់តែពិសេសជាមួយហាង រតនៈ១៦៨ ស៊ុបសាច់ចង្កាក់ & KTV សម្រាប់ការផ្ដល់ជូននិងប្រូម៉ូសិនពិសេសមួយ សំរាប់ការចំណាយទឹកប្រាក់ចាប់ពី 50$ ឡើងទៅនិងទទួលលការFree KTV មួយម៉ោង និងស្រាបៀរ កន្លះកេស  ហៅគ្នាមក ទៅញាំុជំុគ្នាទាន់មានប្រូម៉ូសិន។ ហាងរតនៈ១៦៨ ស៊ុបសាច់ចង្កាក់ & KTV លេខទូរស័ព្ទ ៖ 017 844 441 / 093 666 366 ទីតាង៖ ខាងលិចស្តុប កោសដូង St.230 ខណ្ឌទួលគោក វីដេអូ៖
 

ល្បីជាង១១ឆ្នាំ នំពុម្ភតៃវ៉ាន់មួយ១ពាន់រៀល

0
បើសិនជាលោកអ្នកជិះកាត់ផ្លូវ ១៨៤ ម្ដុំស្តុបស៊ីសុវត្តិ ប្រាកដជាធុំក្លិនឈ្ងុយចេញពីកន្លែងលក់នំពុម្ភតៃវ៉ាន់មួយកន្លែងកំពុងតែចាក់ក្ដៅៗនៅពីមុខហាងម្ហូបបួសស៊ុនអ៊ី។ នំពុម្ភតៃវ៉ាន់ដែលមានអាយុកាលជិត​១១ឆ្នាំនេះនៅតែអាចទាក់ទាញការគាំទ្រជាច្រើន​​​ ជាពិសេសសិស្សសាលាស៊ីសុវត្តិ អ្នកណាដែលថាមិនធ្លាប់បានញាំុនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីនេះ បើល្បីយូរឆ្នាំ​ ហើយឈ្ងុយយ៉ាងហ្នឹង អត់ចូលទិញម៉េចបាន?
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីដែលស្ថិតនៅជិតស្តុបស៊ីសុវត្តិគឺជាសាខាដំបូងដែលបើកលក់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ បើគិតៗទៅរយៈពេល១១ឆ្នាំហើយដែលនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីសាខាមួយនេះនៅតែអាចរក្សាបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ជាមួយការគាំទ្រយ៉ាងច្រើនរហូតដល់ពង្រីកសាខាចំនួន៧ទៀត ដែលសុទ្ធតែល្បីល្បាញរាប់ឆ្នាំមកហើយ។ជាក់ស្ដែងនៅក្នុងមួយថ្ងៃកន្លែងលក់នំពុម្ភតៃវ៉ាន់មួយនេះអាចលក់អស់ពី៦ទៅ៧ឆ្នាំង ស្មើនឹង ៥៦គីឡូក្រាម។
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ សាច់នំក៏ទន់​ ថែមទាំងមានតម្លៃថោកសមរម្យត្រឹមតែ១០០០៛ក្នុងមួួយដុំតែប៉ុណ្ណោះ។​លើសពីនេះទៀតនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីមានច្រើនរសជាតិសម្រាប់អ្នកញាំុអោយជ្រើសរើស​រហូតទៅដល់៧រសជាតិដូចជា ស្តប៊ឺរី សូកូឡា ដូងស្រួយ ទឹកឃ្មុំ សណ្ដែកក្រហម សណ្ដែកខៀវ និងរសជាតិត្រាវ។ សម្រាប់អ្នកដែលធ្លាប់មកទិញនំពុម្ភនេះហើយ សុទ្ធតែជក់ចិត្ត ហើយត្រឡប់មកទិញម្ដងទៀតរហូតក្លាយទៅជាម៉ូយទៅហើយ។ បើមិនធ្លាប់បានញាំុ ទៅទិញញាំុសាកលមើល៍ តែ១០០០៛ទេ។
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី ទូរស័ព្ទ៖ 016 664 666 /096 46 83 919 /012 571 517 ទីតាំង៖ St.184 ជិតស្តុបស៊ីសុវត្តិ ខាងមុខម្ហូបបួសស៊ុនអ៊ី វីដេអូ

គ្រាន់តែបញ្ចូលទឹកប្រាក់សម្រាប់កាតសមាជិកលេជេននឹងទទួលបានកាតស្មាតដោយឥតគិតថ្លៃភ្លាមៗនឹងមានឱកាសឈ្នះទូរស័ព្ទ I Phone X។

គ្រាន់តែបញ្ចូលទឹកប្រាក់សម្រាប់កាតសមាជិកលេជេននឹងទទួលបានកាតស្មាតដោយឥតគិតថ្លៃភ្លាមៗនឹងមានឱកាសឈ្នះទូរស័ព្ទ I Phone X។ កម្មវិធីពិសេសទៀតហើយសម្រាប់ប្រិយមិត្តដែលប្រើប្រាស់ កាតសមាជិកលេជេន និងជាអតិថិជនរបស់ប្រព័ន្ធទូរស័ព្ទស្មាត! ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែមិថុនា លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់៖ -១០ដុល្លារ នឹងទទួលបាន កាតកោសស្មាត ៥ ដុល្លារ -២០ដុល្លារ នឹងទទួលបាន កាតកោសស្មាត ១០ ដុល្លារ -៥០ដុល្លារ នឹងទទួលបាន កាតកោសស្មាត ៣០ ដុល្លារ Legend Cinema កម្មវិធីនេះដែរមាននៅគ្រប់សាខារបស់រោងភាពយន្តលេជេន សម្រាប់ចំនួនក៏មានកំណត់ផងដែរ មិនតែប៉ុណ្ណោះ រាល់វិក័យប័ត្ររបស់លោកអ្នកដែលបញ្ចូលទឹកប្រាក់រួច អាចសរសេរឈ្មោះ និងលេខទូរស័ព្ទ នៅក្រោយវិក័យប័ត្រនោះ ដាក់ក្នុងធុងឆ្នោត នឹងមានឱកាសបន្ថែមទៀតនូវការឈ្នះ ទូរស័ព្ទ iPhone X ចំនួន១គ្រឿង, កាស Airpods ចំនួន ៣ និងស៊ីមលេខទូរស័ព្ទ លេខពិសេសចំនួន ២ រង្វាន់! ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែកក្កដា វេលាម៉ោង៣រសៀល នៅលើទំព័រ ហ្វេសប៊ុក របស់ Legend Cinemas។ រួសរាន់ឡើង! កុំអោយឱកាសនេះរំលងផុតអោយសោះ ចំនេញច្រើនជាងមុន ហើយសំណាងនឹងក្លាយជារបស់លោកអ្នក!អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website: https://www.legend.com.kh/

រឿងពិតមួយចំនួនដែលអ្នកមិនធ្លាប់ដឹងពីទុរេន

នៅពីក្រោយក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ទុរេនក៏នៅមានរឿងពិតមួយចំនួនដែលមានអ្នកខ្លះធ្លាប់បានដឹឹង ហើយអ្នកខ្លះទៀតមិនធ្លាប់បានដឹងសោះ។ខាងក្រោមនេះជារឿងពិតមួយចំនួនដែលអ្នកអាចនឺងមិនដែលដឹងពីផ្លែទុរេន។
ទុរេន
ទុរេន
ទុរេនមានពូជប្រហែល ៣០ ពូជ ប៉ុន្តែមានតែពូជមួយចំនួនប៉ុណ្ណោះដែលអាចញាំុបាន ទុរេនមូយគីឡូអាចមានកាឡូរីទៅដល់ ១៣៥០ កាឡូរី។​ បើសិនអ្នកទទួលទានទុរេនមួយផ្លែ អ្នកនឹងទទួលបាន ៦៨% នៃរបបកាឡូរីប្រចាំថ្ងៃ។ ទុរេនមួយគ្រាប់ប្រហែល ៤០ក្រាមមានផ្ទុកកាឡូរីប្រហែល ៥៤កាឡូរី ទុរេនសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ជាតិសរសៃ ជាតិដែក វីតាមីនC វីតាមីនB Complex​​ ដែលជាជំនួយដល់សារពាង្គកាយ
ទុរេន
ទុរេន
ទុរេនត្រូវបានប្រមូលផលតាមរយៈការដើររើសនៅពេលដែលទុរេនទុំ ហើយធ្លាក់មកដោយខ្លូនឯង វាអាចជាភាពងាយស្រួលតែងាយប្រឈមនឹងហានិភ័យ ទុរេនក៏ត្រូវបានយកទៅកែច្នៃជាស្ករគ្រាប់ ការ៉េម នំ និងជាដំណាប់ជាដើម ការទុកទុរេនក្នុងឡាននៅក្រោមកំដៅថ្ងៃ នឹងធ្វើអោយឡានពោលពេញទៅដោយក្លិនរបស់ទុរេន​​ ដែលត្រូវការប្រើពេលយូរក្នុងការកំចាត់ក្លិន
ទុរេន
ទុរេន
ដើមរបស់ទុរេនអាចដាំដុះបានតែតំបន់ត្រូពិកតែប៉ុណ្ណោះ ដើមកាន់តែចាស់ អោយផលកាន់តែល្អ ការទុកផ្លែទុរេនដែលបកហើយក្នុងទូរទឹកកកនឹងនាំអោយអាហារក្នុងទូរទឹកកកមានក្លិនមិនល្អ សាលមហោស្រពមួយរបស់ប្រទេសសឺង្ហបូរីបានសាងសង់ឡើងមានរូបរាងដូចទៅនឹងផ្លែទុរេន
Esplanade – Theatres on the Bay
Esplanade – Theatres on the Bay
ទុរេនត្រូវបានហាមឃាត់ក្នុងការយកចូលទៅកាន់ សណ្ធាគារធំៗមួយចំនួន និងតាមកន្លែងធ្វើដំណើរសាធារណៈ ទុរេនក៏អាចយកទៅញាំុបានតាមវិធីផ្សេងៗ​ ដូចជា ដុត បំពងជាដើម។

ញាំុទុរេនរាល់ដង តិចអត់ដឹងទុរេនមានប្រភពមកពីណាទៅ?

អីយ៉ា!! ភ្លេចៗខ្លូនខែទុរេនមកដល់ទៀតហើយ ហើយនិយាយចឹងញាំុទុរេនរាល់ដងមានដឹងអត់ថាទុរេនមានប្រភពមកពីណា?ម៉ោះ!បើសិនមិនធ្លាប់បានដឹងទេ ថ្ងៃនេះ KSPG.TV នឹងបង្ហាញប្រាប់ខ្លះៗអំពីដើមកំណើតនៃទុរេន។ ធុរេន ផ្លែទុរេនគឹជាផ្លែំឈើមួយប្រភេទដែលសម្បូរទៅដោយជាតិកាស់ស្យូម ដែលមនុស្សមួយចំនួនសុទ្ធតែធ្លាប់បានញាំុ ដោយសារតែរសជាតិឆ្ងាញ់ ផ្អែមស្រទន់ ជាពិសេសក្លិនដ៏ឈ្ងុយរបស់ទុរេននេះហើយ ទើបធ្វើអោយផ្លែឈេឺមួយប្រភេទនេះត្រូវបានគេអោយឈ្មោះថាជាស្តេចផ្លែឈើ ។
ធុរេន
ទុរេន
បើនិយាយពីដើមកំណើតនៃទុរេនវិញ​អ្នកខ្លះប្រាកដជាមិនធ្លាប់បានដឹងទេថា ទុរេនមានដើមកំណើតមកពីកោះ Borneo និង កោះSumatra ។ទុរេនត្រូវបានដាំដុះជាច្រើននៅក្នុងបណ្ដាប្រទេសនៃឧបទ្វីបម៉ាឡេ​ បន្ទាប់ពីរយៈពេលជិត៤០០ឆ្នាំមក​ ទុរេនក៏បានសាយភាយនិងពេញនិយមនៅបណ្ដាលប្រទេសនៃតំបន់អាស៊ី។
ធុរេន
ទុរេន
ពាក្យថា ទុរេន ត្រូវបានយកចេញមកពីភាសាម៉ាឡេដែលពាក្យ Duri​ មានន័យថា Thorn ឬ បន្លារ ក្នុងភាសាខ្មែរ។​ បើយើងក្រឡេកមកមើលពីដើមទុរេនវិញ គឺធំហើយមានកម្ពស់ពី ២០​ ទៅ ៥០ ម៉ែត្រ សម្រាប់ផ្លែ ផ្ការបស់ទុរេនវិញអាចមាន ១ ដង​​ទៅ២ ដងក្នុងអំឡុងពេលមួយឆ្នាំ រីឯការដាំដើម្បីបានផលវិញអាចនឹងដាំពី៤​ ទៅ៥ ឆ្នាំមុន ដោយយោងទៅតាមប្រភេទពូជ ការដាំ និង តំបន់នៃការដាំទុរេននោះ។
ធុរេន
ទុរេន
ច្បាស់ជាងមុនអត់? តែប៉ុណ្ណឹងញាំទុរេនលើកក្រោយច្បាស់ជានឹកឃើញពីប្រភពទុរេនហ្មង។

កម្មវិធីសម្បុរសធម៌លេជេនក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ

រោងភាពយន្តលេជេនរៀបចំកម្មវិធីសប្បុរសធម៌ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិនៅឆ្នាំនេះ លេជេនមានកម្មវិធីពិសេសសម្រាប់កុមារទាំងអស់ដែលមកពីអង្គការមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាយើង។ Legend Cinema Legend Cinema Legend Cinema នៅថ្ងៃទី១ មិថុនានេះ លេជេននឹងមានប្រារព្ធកម្មវិធីសប្បុរសធម៌ដោយមានការចាក់បញ្ចាំងនូវរឿងតុក្កតា Boonie Bears: The Big Shrink និងការផ្តល់ជាកាដូដូចជា៖
  • ទឹកដោះគោ Meiji
  • ដូណាត់ Krispy Krime
  • ទឹកពិសារបរិសុទ្ធ Dasani
  • ពោតលីងខ្នាតកុមារពីលេជេន
  • រូបបិទតុក្កតារបស់លេជេន
  • ប៉េងប៉ោង
  • Legend CinemaLegend CinemaLegend Cinema
ផ្តល់ជូនប្អូនៗដែលមកពីអង្គការទាំង៣ គឺ៖ អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា CCF, អង្គការគថ្លង់ នៅច្បារអំពៅ និង អង្គការស្នាមញញឹមកម្ពុជា ហៅកាត់ថា PSE។ Legend Cinema ដែលក្មេងៗសរុបទាំងអស់ប្រហែលជា៧០០នាក់ សម្រាប់កម្មវិធីនេះដែរនឹងមានធ្វើឡើងនៅគ្រប់សាខាទាំង៤របស់រោងភាពយន្តលេជេនតែម្ដង ដែលមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុននានាដូចជា កូកាកូឡា, វេសថិចមេឌា លីមីធីត, ហាង គ្រីសស្ពី គ្រីម, ទឹកដោះគោ Meji និង ក្រុមហ៊ុន Sonavith។ ប៉ុន្តែក្រៅពីកម្មវិធីសម្បុរសធម៌នេះសម្រាប់ប្រិយមិត្តផ្សេងៗទៀតដែលជាហ្វេនរបស់រោងភាពយន្តលេជេនក៏អាចនាំកូនៗ មកទស្សនារឿងនៅរោងភាពយន្តយើងខ្ញុំផងដែរ ដែលយើងក៏មានប៉្រូម៉ូសិនផ្សេងទៀតសម្រាប់ឱកាសពិសេសនេះផងដែរ ដើម្បីអបអរទិវាសិទ្ធកុមារអន្តរជាតិដោយគ្រាន់តែលោកអ្នកជាវសំបុត្រកុនមួយសន្លឺកលោកអ្នកនឹងទទួលបាន៖
  • ពោតលីងខ្នាតកុមារ១
  • រូបបិទតុក្កតារបស់លេជេន១
  • ប៉េងប៉ោង១
Legend Cinema      

ប្រហិតល្បី៣កន្លែង​ លក់បែកផ្សែងនៅពេលល្ងាច

0
ប្រហិតគឺជាអាហារសម្រន់មួយប្រភេទដែលល្បីខ្លាំង ហើយមានកន្លែងលក់ជាច្រើននៅភ្នំពេញ។ ទោះបីប្រហិតដូចគ្នាក៏ពិតមែនតែរសជាតិនៃកន្លែងលក់នីមួយៗប្រាកដជាខុសគ្នាអាស្រ័យទៅតាមរូបមន្តទឹកជ្រលក់ពិសេសរបស់ពូកគាត់ដែលធ្វើអោយកន្លែងនោះល្បីហើយមានភ្ញៀវចូលញាំុមិនឈប់រហូតដល់កន្លែងខ្លះមានមនុស្សឈរចាំតម្រង់ជួរទិញទៀតផង។ ថ្ងៃនេះKSPG.TV សូមណែនាំ កន្លែងលក់ប្រហិតបីកន្លែងដែលល្បីប្រចាំទីក្រុងភ្នំពេញ។

តាប្រហិតតាមកង់ស៊ីសុវត្ថិ

មិនថាសិស្សកំពុងរៀន ឬអតីតសិស្សដែរធ្លាប់រៀន នៅសាលាស៊ីសុវត្ថិនោះទេ សុទ្ធសឹងតែស្គាល់ និងនៅចាំលោកអ៊ុំលក់ប្រហិតតាមកង់ ចាស់វស្សានេះហើយព្រោះអី ប្រហិតរបស់គាត់មានរសជាតិឆ្ងាញ់ ហើយមានតម្លៃសមរម្យ។
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ
តាប្រហិតតាមកង់ស៊ីសុវត្ថិ ទូរស័ព្ទ៖ 061 713 211 / 016 663 700 ទីតាំង៖ កន្លែងដដែលនៅមុខសាលាស៊ីសុវត្ថិតែម្តង ហើយនៅជាប់នឹងមន្ទីរពេទ្យធ្មេញ រំចង់។

ហាង ពិភពប្រហិត០០៧

ហាងពិភពប្រហិត០០៧នេះល្បីជាង២០ឆ្នាំហើយ នៅក្រោយវិទ្យាល័យព្រះស៊ី សុវត្ថិ រហូតដល់បច្ចុប្បន្នបានផ្លាស់ប្តូរមកដល់ម្តុំបាក់ទូកក៏ពិតមែនតែ និយាយពីភាពល្បីល្បាញរសជាតិឆ្ងាញ់របស់ហាងមួយនេះនៅតែមានអតិថិជនគាំទ្រខ្លាំង ហើយលក់ដាច់១ថ្ងៃអស់ចាប់ពី៦០ ទៅ៧០គីឡូគ្មានសល់ទេ។
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧
ហាង ពិភពប្រហិត០០៧ ទូរស័ព្ទ៖ 012 859 952 / 098 999 838 ទទួលដឹកជញ្ជូនដល់ផ្ទះ ទីតាំង៖ ផ្ទះលេខ 92-93E0 ផ្លូវ 164 សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ភ្នំពេញ

ហាង ផាឡែន

ហាងផាឡែន លក់ប្រហិតដាច់ នេះក៏ព្រោះតែរសជាតិរបស់ទឹកជ្រលក់បីមុខរបស់គាត់ គឺកប់ហើយ កប់ចិត្តអោយអ្នកញ៉ាំហើយចង់ញ៉ាំទៀត និយាយរួមទៅជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា។
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ប្រហិតផាឡែន
ហាង ផាឡែន ទូរស័ព្ទ៖ 086 2000 26 ទទួលដឹកជញ្ជូនដល់ផ្ទះ ទីតាំង៖ ផ្ទះលេខ១៣ ផ្លូវ230 កោសដូង វីដេអូ៖  

ចង់ញុាំ ចង់ដ្រាម៉ាអី ម៉ាស្រលាញ់មោះ! LN Square ​យើងហ្នឹង

ឡូយបាត់! ងាកទៅឆ្វេង ងាកទៅស្តាំសុទ្ធតែរបស់ញុាំហ្មង ​មានទៅពិបាកអីទៀត មិនថាអ្នកចង់សប្បាយ ឬក៏អ្នកពូកែដ្រាម៉ាអីទេ មោះ LN Square ស្អីក៏បាន បើប្រមូលផ្តុំរបស់ញុាំក្នុងទីតាំងតែមួយហើយហ្នឹង ញុាំបណ្តើរស្តាប់ការប្រគុំតន្រ្តីកំដរអារម្មណ៍ កាត់បន្ថយការអផ្សុក ហើយកាត់សាញបានម៉ាអ៊ែម។
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ជម្រើសល្អសម្រាប់ការជួបជុំសប្បាយរីករាយ ញុាំរបស់ប្លែកៗជាច្រើនមុខក្នុងទីតាំងតែមួយ ពី LN Square មានគ្រប់មុខហើយចង់ដឹងថាមានអ្វីញុាំខ្លះទៅចឹងសូមរៀបរាប់ខ្លះៗ មានដូចជា ៖ Mr. R Bakery ,Super muu ,មីគៀវប៉ាវចិន, គុយទាវទូកលើគោក, បុកល្ហុងត្បាល់ហិរ , ​មីម៉ាម៉ា ១២ រសជាតិ  , រទេះដ្រាម៉ា , ម៉ាដាម នំក្រែប និយាយទៅសុទ្ធតែរបស់ដែលលោកអ្នកចូលចិត្តញុាំទាំងអស់ ហើយបើចង់កាត់សាញអីអត់បញ្ហាទេ ភេសជ្ជៈគ្រប់មុខ ស្រាក្រឡុក គ្រឿងសមុទ្យអាំង ជើងមាន់ជ្រក់​ ឆ្ងាញ់ៗ តែម្តង រួមទាំងមានតន្ត្រីកំរដអារម្មណ៍យ៉ាងពិរោះថែមទៀតផង។
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ដឹងតែមិនខ្វះតែម្តងត្រូវម៉ាច់​​ ទៅណាឆ្ងាយទៀត LN Square យើងហ្នឹងគ្រប់គ្រាន់ហើយ ព្រោះលក់សុទ្ធតែរបស់ញុាំទំនងៗផង ចង់ផឹក ចង់ស៊ី ចង់ដ្រាម៉ាអីម៉ាស្រលាញ់ ទីតាំងក្រោយ The Pizza company ផ្លូវកម្ពុជាក្រោម២ផ្លូវ (ក្រោយសាលាសន្ធមុខ) តោះល្ងាចនេះហ្មងទៅ សប្បាយៗជួបជុំគ្រួសារ ឬមិត្តភក្តិ បំបាត់កង្វល់នៅLN Square ។
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square
ហាង LN Square ទូរស័ព្ទ៖ 016 655 554 ទីតាំង៖ ដីឡូលេខ 195 ផ្លូវ 138 ក្រោយ The Pizza Company ផ្លូវកម្ពុជាក្រោម ២ផ្លូវ (ក្រោយសាលាសន្ធមុខ) វីដេអូ   

ញាុំ​​ជក់​មាត់​ហ្មង! ម្ហូបបន្ទះដែកថ្មីបែបជប៉ុន ពីហាងទឹកសៀង

ឃើញថាថ្មីរហូតចឹងហ្មង!​ ឱ្យដកចិត្តម៉េចបានបើម្ហូបថ្មីទំនងញុាំទៀតហើយហ្នឹង និយាយទៅសម្រាប់អតិថិជនដែលនិយមចូលចិត្តមុខម្ហូបថ្មីរបស់ ហាង ទឹកសៀង ប្រសិនបានឃើញម្ហូបថ្មី បន្ទះដែកថ្មីបែបជប៉ុននេះវិញ ប្រហែលជាកូរពោះឃ្លានខ្លាំងហើយមើលទៅ ព្រោះទំនងឆ្ងាញ់ហ្មងណាស់ ហើយបើបានញុាំវិញដឹងតែជក់មាត់មិនខានទេ!
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង នាំម្ហូបថ្មីមកដល់ទៀតហើយ! លោកអ្នកប្រហែលជាធ្លាប់លឺបាយបន្ទះដែក តែម្ហូបថ្មីឈ្មោះថា បន្ទះដែកថ្មីបែបជប៉ុននេះ គឺជឿជាក់ថាប្លែកពីអ្វីដែលលោកអ្នកធ្លាប់ពិសារកន្លងមក ព្រោះទាំងរសជាតិ រូបរាងទំនងឆ្ងាញ់ និងរូបមន្តផ្សំគ្រឿង គឺបែបជប៉ុន មួយវិញទៀតក្រុមការងារក៏បានសាករួចហើយដែរ ឆ្ងាញ់ប្លែកមាត់ណាស់ ញុាំជក់មាត់តែម្តង ម្ហូបថ្មីទាំងនោះមានដូចជា​៖ គ្រឿងសមុទ្រ បន្ទះដែក, បន្ទះដែកពិសេស, សាច់គោបន្ទះដែក, មីបន្ទះដែក ហើយនិយាយទៅគឺម្ចាស់ហាង តែងតែរិះរកមុខម្ហូបថ្មីជានិច្ចប្លែកជាប់រហូត មិនឱ្យអតិថិជនខកចិត្តនោះទេ ចឹងហើយបើមិនសាកម៉េចបាន ទំនងម្លឹងៗហើយហ្នឹង!
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
សម្រាប់លោកអ្នកដែលចង់ពិសារម្ហូបបន្ទះដែកថ្មីបែបជប៉ុននេះ អាចទៅរកនៅសាខាទាំង៣របស់ហាង ទឹកសៀង បានគឺមានលក់នៅទីនោះផ្ទាល់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មិនថាលោកអ្នកទៅជាលក្ខណះគ្រួសារ ឬក្រុមការងារ ក៏អាចញុាំម្ហូបផ្សេងៗដូចជា៖ ស៊ុប ឈុតធំ ឈុតតូចមានទាំងអស់ និងនៅមានមុខម្ហូបច្រើនមុខផ្សេងទៀត ដើម្បីតម្រូវចិត្តលោកអ្នកក្នុងការជ្រើសរើសមកពិសារ ហើយថែមទាំងមានអនាម័យថែមទៀតផង ។
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង
ហាង ទឹកសៀង ទូរស័ព្ទ៖ 081/093/015 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ ទីតាំងទី៣ #123A-125 ផ្លូវលេខ១៣៤ (ផ្លូវទល់មុខសាលាបឋមសិក្សាសន្ធរម៉ុក)
វីដេអូ