
អីយ៉ូយ! MV ម្នាក់ឯងរហូត ឬ Forever Alone ឡើងកប់ពី សក្កដា
វីដេអូចំរៀង របស់លោក ទ្រី សក្កដា បានបញ្ចេញកាលពីយប់មិញ ទាំង ការសំដែង និងអត្ថន័យ ចំរៀងស្តាប់ឡើងស្លុងតែម្តងពី បទដែលមានចំណងជើងថា ម្នាក់ឯងរហូត ឬ Forever Alone ។ តោះ ចង់ដឹងថាទាក់ទាញ យ៉ាងណា សូមទស្សនាទាំងអស់គ្នា ។
ប្រភព៖ YouTube Channel Ah Da Sakada Official

មានទៅណយអី! បទ ខឹងព្រោះស្រលាញ់ Version ថ្មីពីកូនខ្មែរ-អាមេរិក
តាមរយះគេហទំព័រមួយនៅលើបណ្តាញសង្គម Facebook ដែលមានឈ្មោះថា Planetary P បានបង្ហាញវីដេអូចំរៀងដោយកូនខ្មែរមួយរូបនៅសហរដ្ឋអាមេរិក មានឈ្មោះថា Von Da Mann បានបកស្រាយដោយផ្ទាល់ បទភ្លេងក៏ថ្មី រួមទាំងវីដេអូចំរៀងក៏ប្លែក និងទាក់ទាញ ដែលជាបទចម្រៀងមរតកដើមរបស់អធិរាជសំឡេងមាសលោកតា សីុន សីុសាមុត មានចំណងជើងថា ខឹងព្រោះស្រលាញ់ ប្រហែលជា ប៉ុន្មានម៉ោងមុននេះ ។
ប្រភព៖ YouTube Channel Planetary P
ទៅថៃអីទៀត ! បុកល្ហុងរសជាតិដើមថ្វីដៃរាជនីខ្ទើយមកដល់កម្ពុជាហើយហ្នឹង
មនុស្សគ្រប់រូបតែងចង់ពិសារអាហារដែលមានរសជាតិឆ្ងាញ់ មានបរិយាកាស និងទីតាំង ស្អាត ជាពិសេសនោះ អនាម័យស្អាត តែម្តង។ ជាក់ស្តែង ក្រុុមការងារ KSPG.TV ក៏បានស្វែងរកឃើញ ហាងមួយកន្លែងដែលមានម្ហូបគ្រប់មុខ សុទ្ធតែរសជាតិដើមហោះមកពីប្រទេសថៃ សុទ្ធសាធ ។

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត
ហាង Tumkratoei Cambodia ជាហាងដ៏ល្បីឈ្មោះមួយនៅប្រទេសថៃ ហើយការមកដល់កម្ពុជានេះក៏ព្រោះតែ មុខម្ហូបប្រចាំហាងនេះសុទ្ធតែជាមុខម្ហូបដែលប្រជាជនខ្មែរយើងចូលចិត្តញ៉ាំ ហើយពួកគាត់តែងតែភ្លក្សវានៅពេលដែលបានទៅលេងប្រទេសថៃ តែលើកនេះមិនចាំបាច់ទៀតទេ ព្រោះអី ហាង Tumkratoei មកដល់ទឹកដីភ្នំពេញយើងហើយ។

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត
ម្ហូបប្រចាំត្រកូល ហាង Tumkratoei អ្នកដែលធ្លាប់ទៅលេងថៃប្រាកដជាដឹងហើយថាជាបុកល្ហុង។ ជាក់ស្ដែង រសជាតិបុកល្ហុងរបស់ហាងនេះ គឺជារសជាតិដើមពិតៗ ពីប្រទេសថៃ រួមទាំងមានម្ហូបថៃផ្សេងៗទៀតផងដែរ។

តាំក្រះធើយលុងធុង-4$

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

បុកល្ហុងពងទាប្រៃ- 3.25$
បើសិន ជាអ្នកពិសារនិយម ចូលចិត្តបរិភោគម្ហូប អាហារថៃ ពិតជាមិនខកបំណង នោះឡើយសំរាប់ហាងមួយនេះ ។ មិនត្រឹមតែល្បីខាង បុកល្ហុងប៉ុណ្ណោះទេ មានម្ហូបផ្សេងទៀត ម៉ោះ ចាំយើងខ្ញុំរាយនាមមុខម្ហូបអោយបានដឹងខ្លះៗទាំងអស់គ្នាមានដូចជាញាំពងទាខ្មៅ ញាំពងទាស្ងោរ ញាំអយស្ទ័រ អមសាច់ជ្រូក តាំលឺមភួ តាំថាត មាន់ខ្ទើយបំពង អូហ៎ូ មានច្រើនមុខទៀតប្រចាំហាងដែររាប់មិនអស់ទេ ។

តំយាុំកន្សោមពងមាន់- 6$

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

តំយាុំកន្សោមពងមាន់- 6$
ហើយចំនុចសំខាន់នោះ គឺតំលៃមែនអត់ សំរាប់អ្នកពិសារទាំងអស់អ្នក និយាយរួមទៅទាំងគេទាំងខ្ញុំគឺចង់បានតំលៃសមរម្យ ពិតណាស់ គឺហាងមួួយនេះមានតំលៃសមរម្យតែម្តង ។

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

Tumkratoei Cambodia -ម្ហូបថៃឥសាន្ត

យាំភួភើ – 6$
Tumkratoei – Cambodia បុកល្ហុងខ្ទើយ
ទូរស័ព្ទ៖ 023 639 3899
បើកលក់៖ ១១ព្រឹក-៩យប់
ទីតាំង៖ #05, ផ្លូវ 208, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ (កន្លែងធ្វើលិខិតឆ្លងដែន ចាស់)
ផែនទី
វីដេអូ














ផ្តោះផ្តងសារជាថ្មី សាកល្បងស្រលាញ់គ្នាម្តងទៀតពី នីកូ ជាមួយ ហង្ស សុជាតា
បទចម្រៀងមួយបទដែលមានមិត្តយុវវ័យមួួយចំនួនបានស្គាល់ និងធ្លាប់ស្តាប់រូចមកហើយពីតារាចម្រៀងស្រី កញ្ញា ហង្ស សុជាតា ដែលមានចំណងជើងថា សាកល្បងស្នេហ៏បងម្តងទៀត បានត្រឡប់មកវិញ។កាលពីយប់មិញនៅលើគេហទំព័ររបស់លោក នីកូ បានបញ្ចេញបទនេះសារជាថ្មី ដោយមានការកែសម្រួលទំនុកច្រៀងខ្លះ ប្រគំុបទភ្លេងសាជាថ្មី និងមានការច្រៀងសារសងគ្នារវាងលោក នីកូ និង កញ្ញា ហង្ស សុជាតា ផ្ទាល់តែម្តង។ ចង់ដឹងថាមាន អត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា ។
ក្រេប Hot Mocha ជាមួយទីតាំងដ៏រ៉ូមែនទិចនៅភោជនីយដ្ឋាន Sevensea
សំរាប់ទីតាំងម្តុំកោះពេជ្រសព្វថ្ងៃនេះកំពុងមានភាពមមាញឹកខ្លាំងណាស់ដោយសារមានមនុស្សម្នាជាច្រើនកុះករ សុទ្ធតែចង់ទៅលេងកំសាន្តនៅទីនោះ ដោយជិះកំសាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធ ។ ដូច្នេះហើយ ហាងតូចធំនានា ក៏ចេះតែកកើតពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។

Sevensea
ថ្ងៃនេះ KSPG.TV សុំលើកយក ភោជនីយដ្ឋាន Sevensea ដែលផ្តល់អាហារជាច្រើនមុខ និងមានកាហ្វេ ឬ ភេសជ្ជៈបែបទំនើបផ្សេងទៀត។ ប៉ុន្តែថ្ងៃនេះសូមលើកយក កាហ្វេយកមកបង្ហាញ សិន គឺ Hot Mocha ស្រង់ក្លិនដ៏ក្រអូបឈ្ងុយរបស់កាហ្វេ ស្របនឹងបរិយាកាស ដ៏រ៉ូមែនទិច រកណាបាន។

Sevensea

Sevensea
សំរាប់ការតុបតែងហាងវិញស្អាតបាត មានបរិយាកាសប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះ ហាងនេះផ្តោតសំខាន់លើសុវត្ថិភាពអាហារ សម្រាប់សុខុមាលភាពអតិថិជន ។

Sevensea

Sevensea

Sevensea

Sevensea

Sevensea
ភោជនីយដ្ឋាន Sevensea
ទូរស័ព្ទ៖ 023 22 99 22 | 096 66 99 017 | 015 58 02 58
ទីតាំង៖ ជិតស្ពានឥន្ធនូកោះពេជ្រ
បើកដំណើរការ៖ ចាប់ពីម៉ោង ៦ៈ៣០នាទីព្រឹក ដល់ម៉ោង ១០ៈ៣០នាទីយប់
ផែនទី
វីដេអូ








“តើគេគឺជាអ្វី?” បទចម្រៀងថ្មីពី Song Song
នៅចាំ Song Song ម្ចាស់បទ “ភ្លៀងហើយអូន” ឫទេ? ពេល Song Song បានចេញនៅ Audio បទថ្មីរបស់ខ្លួនទៀតហើយ ដែលមានចំណងជើងថា “តើគេគឺជាអ្វី?” ។ បទថ្មីនេះទើបតែបង្ហោះនៅ លើ ហ្វេសប៊ុករបស់ Song Song មិនបានមួយថ្ងៃផង ក៏ទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ ដោយសារតែបទថ្មីនេះ គឺពិរោះទាំងសាច់ភ្លេង និងមានបទចំរៀងមានអត្ថន័យផងដែរ។ បើចង់ដឹង អោយកាន់តែច្បាស់ថាបទនេះពិរោះយ៉ាងណាអាចមើលវីដេអូខាងក្រោមបាន៖
“Anniversary I Hate You” ចេញ Official MV ហើយ
នៅចាំបទ “Anniversary I Hate You” បានទេ? ពេលនេះ Nana Love បានបង្ហោះនៅបទចំរៀងមកវិញ ហើយ ប៉ុន្តែមិនមែន Audio ទេណា គឺជា MV វិញម្តង។ ការពីមុនធ្លាប់តែលឺបទចំរៀងវាពិរោះទៅ ហើយ ចុះដល់ឥលូវចេញ MV ទៀតមិនដឹងឡូយយ៉ាងណា។ បើចឹងដឹងអោយកាន់តែច្បាស់អាច មើលវីដេអូ MV ខាងក្រោមបាន៖
រកណាបានទៀត ញាុំម៉ាឆ្អែតហើយ បានចំណេញ ៥០% ពីលើទៀតណ៎!!!















បីមុខមួយឆ្អែត ជុំគ្រួសារជុំក្រុមការងារសប្បាយម៉ាអស់ដៃហ្មង!
ស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន លោកអ្នកប្រាកដជាដឹងហើយថាសម្បូរភោជនីយដ្ឋានណាស់ ដើម្បីតម្រូវចិត្តមិត្តអ្នកពិសារ ចំណោម ហាងទាំងនោះ មានភោជនីយដ្ឋាន មួយមានឈ្មោះថា សាំងហ្គាពួរ។

ជ្រូកខ្វៃ ៨៨$/១ក្បាល

ស៊ុបត្រីទឹកត្រី សាំងហ្គាព័រពិសេស 35ដុល្លារ
ភោជនីយដ្ឋានសាំងហ្គាពួរ មាន ទីធ្លាធំទូលាយ និង ជាភោជនីយដ្ឋានដែលលក្ខណៈស្តង់ដាទាំងការដេគ័រ និងម្ហូបតាមបែបសាំងហ្គាពួរ តែម្តង ហើយមិនតែប៉ុណ្ណោះហាងនេះ បានបន្ថែមអោយភោជនីយដ្ឋានរបស់ខ្លួន កាន់តែអ៊ែម កាន់តែសប្បាយជាមួយបន្ទប់ញ៉ាំអាហារមានបន្ថែមនៅ ឧបករណ៍ច្រៀងខារ៉ាអូខេ យ៉ាងទំនើបថែមទៀតផង។

សាច់ខ្វៃ

ទា ១៨$/១ក្បាល

ការីត្រី សាំងហ្គាពួរ ៣៥ដុល្លារ
ហើយជាមួយគ្នា ថ្ងៃនេះក្រុមការងារ KSPG.TV នឹងលើកយកនូវមុខម្ហូបដ៏ពិសេស ៣មុខហាងនេះគឺ « ស៊ុបត្រីទឹកតែសាំងហ្គាពួរពិសេស»ដែលមិនត្រឹមតែឈ្មោះប្លែកនោះទេ តែរសជាតិក៏ប្លែកមាត់ដែរ ថែមទាំងត្រូវជាអាហារប៉ូវកម្លាំង និងសុខភាពទៀតផង។ ក្រៅពីនេះមាន៣ មុខទៀតដែលពិសេសផងដែរប្រចាំហាងនោះគឺ ការីត្រី សាំងហ្គាពួរ, ទាខ្វៃ និងជ្រូកខ្វៃ។

ស៊ុបត្រីទឹកត្រី សាំងហ្គាព័រពិសេស 35ដុល្លារ

ការីត្រី សាំងហ្គាពួរ ៣៥ដុល្លារ

ការីត្រី សាំងហ្គាពួរ ៣៥ដុល្លារ

ជ្រូកខ្វៃ ៨៨$/១ក្បាល

ទា ១៨$/១ក្បាល
ភោជនីយដ្ឋាន សាំងហ្គាពួរ
ទូរស័ព្ទ៖ 023 6666 377 / 097 92 93 531
ទីតាំង៖ នៅក្បែរផ្សារទំនើបអ៊ីអន ដីឡូត៍លេខ៧ ផ្លូវសម្តេចក្រុមព្រះនរោត្តមរណឬទ្ធី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ផែនទី

ផែនទី – ហាងសាំងហ្គាពួរ
វីដេអូ











កន្ត្រាក់អារម្មណ៍តិចអី បទចម្រៀងក្នុងខ្សែភាពយន្ត xXx
ខណះពេលដែលខ្សែភាពយន្តប្រភេទវាយប្រហារ xXx: Return of Xander Cage បានចាប់បញ្ចាំងកាលពីថ្មីៗកន្លងមកនេះ គឺពិតជាមានការគាំទ្រខ្លាំងពីសំណាក់កើទស្សនិកជន ។ ដោយឡែក មិត្តយុវវ័យអ្នកទស្សនាភាគច្រើន បានចាប់អារម្មណ៍ខ្លាំង ទៅលើបទចំរៀងក្នុងខ្សែភាពយន្តនេះ ។ ម៉ោះ អ្នកណាចង់ដឹងថាបទនេះពិរោះយ៉ាងណាសូមទស្សនាទាំងអស់គ្នា។
https://www.youtube.com/watch?v=lDi7J-L6aZc
ប្រភព៖ YouTube Channel SaqibRana
ប្រភព៖ YouTube Channel Kris Wu