TV
Home S-art
Facetaste
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
Search
GOSSIP
GOSSIP
KOH SANTEPHEAP TV
Your Lifestyle Magazine
Thursday, September 4, 2025
search
អាហារ
ខ្មៅៗតែស្រួយ ឆ្ងាញ់សាហាវ មាន់បំពងខ្មៅ មាន់បំពងមាស សាច់ផ្អែមឆ្ងាញ់ញ៉ាំដល់លិឍដៃ ពីហាង WFC Cambodia 叫了个鸡
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
GOSSIP
TV
Home S-art
Facetaste
ល្បីប្រចាំខេត្តហ្មង ខួរចំហុយបាត់ដំបង បានមកហើយមិនបានញ៉ាំច្បាស់ជាស្ដាយក្រោយ
សាច់បាក់សៀក ខគោ រសជាតិញាក់ហ្មងឆ្ងាញ់ពិសេសពី អាហារដ្ឋាន មណ្ឌលគិរី
ហិរតែឆ្ងាញ់ ហិរម៉ាដិតៗ ជាប់ចិត្តជាមួយរសជាតិគ្រឿងបុកគ្រប់មុខនៅទីនេះ?
ម្ហូបខ្មែររសជាតិដើមអ្នកកំពត ជាង១០០មុខ នៅភោជនីយដ្ឋានម៉ែកាហ្វេ កុម្ម៉ង់មួយណាក៏មិនឲ្យទាស់ចិត្ត
លឺឈ្មោះ មីគាវបីល្វែង អ្នកទីរួមខេត្តបាត់ដំបងច្បាស់ជាស្គាល់ លក់តាំងពីឆ្នាំ 1983 ល្បីរសជាតិឆ្ងាញ់
កម្សាន្ត
ជីវិតនិងសង្គម
ស៊ីវីល័យ
សុខភាព
More
ចាប់មាត់ ប្លែកមាត់ ជាមួយមុខម្ហូបពីហាងទឹកសៀង
Uncategories
Omita
-
January 21, 2017
0
ទឹកសៀង
សាមយ៊ូកផល 16000៛
បូលផាកឈីស 12000៛
បច្ចុប្បន្ននេះគឺឃើញយុវវ័យភាគច្រើនចូលចិត្តជួបជុំគ្នាញ៉ាំអាហារសម្រន់នៅតាមបណ្តាហាងនានា ប៉ុន្តែ ក៏ត្រូវអោយហាងទាំងនោះ មានអាហារដែលឈ្ងុយឆ្ងាញ់ផងដែរ។ ក្នុងចំណោមហាងទាំងនោះមានហាងមួយដែលមានអ្នកពិសាបានស្គាល់រូចមកហើយគឺហាង ទឹកសៀង ដែលចុងភៅខ្មែរបានបញ្ចេញស្នាដៃរបស់ខ្លួនជាមួយនឹងការច្នៃនូវអាហារសម្រន់ប្លែកៗនិងមានរសជាតិឆ្ងាញ់។
បូលផាកឈីស 12000៛
សាមយ៊ូកផល 16000៛
ស៊ុបគីមឈីពងទាកូន 24000៛
ស៊ុបគីមឈីពងទាកូន 24000៛
តួយ៉ាងមិនថា លក្ខណះ ស៊ុប បំពង អាំង ឆា ចៀន យ៉ាងណាក្តី គឺប្លែកៗជានិច្ច ។ ដូច្នេះ ថ្ងៃនេះក្រុមការងារ KSPG.TV សូមបង្ហាញអោយអ្នកទាំងអស់គ្នាស្រក់ទឹកមាត់ម្តង ជាមួងហាងមួយនេះ ដែលបានបញ្ចេញមុខម្ហូបមួយចំនួនទៀត ហើយសូមធានាថាប្លែកមែន។ អ្វីដែលពិសេសនោះនិយាយពីឈ្មោះ ក៏ប្លែកៗ ថែមទៀតផង ។
ផាកាប៊ី 16000៛
តូបូគី 12000៛
ភេសជ្ជៈ
តូបូគី 12000៛
តូបូគី 12000៛
កាន់ពូងជី
ប្រហិតឆឹង ឆ្នាំងមាស
សាមយ៊ូកផល
តូបូគី
ហាង ទឹកសៀង | Teuk Sieng
ទូរស័ព្ទៈ 081 75 80 54 | 093 75 80 54 ទីតាំងទី១ ផ្លូវត្រសក់ផ្អែម៖ #124, ផ្លូវ63 (ជិតផ្សារស៊ីឡិប), សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, ភ្នំពេញ ទីតាំងទី២ ទួលទំពូង៖ #95A, ផ្លូវ432 សង្កាត់ទួលទំពួង2, ខណ្ឌចំការមន, ភ្នំពេញ
ផែនទីសាខាទី១
ផែនទីសាខាទី២
វីដេអូ
សឹងតែទប់ទឹកភ្នែកមិនបានជាមួយនឹងបទចុងក្រោយរបស់ក្រុម 2ne1
Uncategories
Nimol September
-
January 20, 2017
0
ក្រុមតារាចំរៀងស្រី កូរ៉េ 2ne1 បានត្រឡប់មកវិញហើយជាមួយនឹងបទថ្មីដែលមានចំណងជើងថា Goodbye ។ គួរបញ្ចាក់ដែរថាក្រុម2ne1 ប៉ុន្មានឆ្នាំកន្លងមកនេះ មិនឃើញមានចេញបទថ្មីឡើយ ក្រោយពីសមាជិកក្រុមម្នាក់ត្រូវចាកចេញពីក្រុម នោះគឺMinzy ។ បន្ទាប់មកទៀតក៏មានឮដំណឹងថាក្រុម2ne1ត្រូវបានរំសាយ។ ហើយជាក់ស្តែងយើងឃើញមានតែCL ម្នាក់គត់ដែលចេញបទថ្មី និងសម្តែងម្នាក់ឯង។ យ៉ាងណាមិញក្រុម2ne1បានត្រឡប់មកសារជាថ្មី និងចេញបទ Goodbye ដែលជាបទចុងក្រោយសំរាប់អ្នកគាំទ្រក្រុមពួកគេ គួរអោយស្តាយផងដែរសំរាប់អ្នកដែលស្រលាញ់និងគាំទ្រMinzy ពីព្រោះថាMinzyនៅតែមិនមានវត្តមានសំរាប់បទចុងក្រោយដដែល។
ប្រភព៖YouTUbe Channel
2NE1
លក្ខណៈពិសេសរបស់វ៉ាលីម៉ាក Victorinox Spectra 2.0 Expandable
ស៊ីវីល័យ
Rayut
-
January 20, 2017
0
គ្រប់ពេលដែលយើងធ្វើដំណើរទៅក្រៅប្រទេសម្តងៗ គឺយើងតែងតែគិតដល់សម្ភារៈ ដែលត្រូវយកទៅតាម។ ប៉ុន្តែក្នុងនោះ គឺមានវ៉ាលីមួយ ដែលយើងមិនអាចខ្វះបានក្នុងពេលធ្វើដំណើរកំសាន្ត ក្នុងនឹង ក្រៅប្រទេស។ សម្រាប់ថ្ងៃនេះ ក្រុមការងាររបស់ KSPG TV នឹងណែនាំនៅវ៉ាលីរបស់ម៉ាក់ Victorinox ដែលជាម៉ាក់ដ៏ល្បី នឹងទទួលការពេញនិយមសម្រាប់អ្នកប្រើប្រាស់ ពីព្រោះតែគុណភាពរបស់ម៉ាក់នេះ។ ហើយពេលវ៉ាលីម៉ាក់ Victorinox ថ្មីមួយ ដែលមានម៉ូឌែល Spectra 2.0 Expandable។ សម្រាប់ម៉ូឌែល នឹង គឺអាចធ្វើការពង្រីកទំហំវ៉ាលីអោយធំជាងមុនរហូតដល់ 47ភាគរយ លើសទំហំដែលមានស្រាប់។ ហើយការ ពង្រីក ឫពង្រួមទំហំរបស់វ៉ាលីប្រភេទនេះ គឺធ្វើឡើងជាមួយនឹងខ្សែក្រវ៉ាត់ ដែលមានភាពងាយស្រួលក្នុង ការប្រើប្រាស់។ លើសពីនេះទៅទៀត គឺវាមានភាពងាយស្រួលក្នុងការបន្ថៃមអីវ៉ាន់ពីលើ។ ដោយសារតែវ៉ាលី នេះអាចពង្រីក នឹងពង្រួមបាន គឺវាបង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរទំហំ អោយសកសម្យសម្រាប់យក ឡើងលើយន្តហោះ។ ហើយចំពោះទំហំ ដែលម៉ាក់ Victorinox ផលិតក្នុងការពង្រីក គឺទទួលបានការអនុញាត ដោយក្រុមហ៊ុនអាកាសចរ ដែលមិនបារម្ភថានឹងមានការហាមមិនអោយយកតាម។ សម្រាប់ ផ្នែកខាងក្នុងរបស់វ៉ាលី Spectra 2.0 Expand គឺមានហោប៉ាវជាច្រើនសម្រាប់ដាក់សម្ភារៈផ្សេងៗ។ ចំនុច សំខាន់មួយទៀតរបស់វ៉ាលីនេះ គឺធន់នឹងការបែកបាក់ ដោយសារតែវាផលិតពី Bater កាបូន 100%។ ហើយវ៉ាលី Victorinox គឺមានលក្ខណៈពិសេសជាច្រើនទៀត។ បើចង់ដឹងអោយកាន់តែច្បាស់ លោកអ្នក អាចមើលវីដេអូខាងក្រោមបាន៖
ត្រៀមខ្លួនសម្រាប់ការមកវិញរបស់ Xander Cage នៅ?
កម្មវិធី
Rayut
-
January 20, 2017
0
នៅក្នុងវគ្គនេះកាន់តែរន្ធត់ញាប់ញ័រជាងវគ្គមុនៗទៀតជាមួយ xXx: The Return Of Xander Cage ដែលមានការចូលរួមសំដែងពីសំណាក់តារាល្បីៗ ដូចជា Vin Diesel , Donnie Yen , Deepika Padukone , Kris Wu , Ruby Rose , Tony Jaa ។ Vin Diesel ដើរតួជា Xander Cage ដែលបានស្លាប់កាលពីវគ្គមុនតែបែរជាលេចមុខយ៉ាងអាថ៌កំបាំងនៅក្នុងវគ្គថ្មីនេះ ជាមួយឈុតឆាកវាយប្រហារ ផ្សងព្រេង និងស្នេហាក្តៅសាច់មានគ្រប់រសជាតិនៅក្នុងវគ្គនេះ។ ជាពិសេសនោះមានការចាប់ដៃគ្នាជាក្រុមដើម្បីបំពេញបេសកកម្ម xXx រួមមានអ្នក Hacker ដ៏ស្រស់ស្អាត និងអ្នកដែលពូកែបាញ់កាំភ្លើងមិនចេះខុសធ្វើឲ្យមួយឈុតៗរន្ធត់តាមស្ទើរភ្លេចដកដង្ហើម។ ដើម្បីដោះស្រាយនូវចម្ងល់នៅក្នុងបេសកកម្មស្លាប់រស់ដែលកក្រើករបស់សមាជិកក្រុម xXx ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី ១៩ខែមករាឆ្នាំ២០១៧ ជាលក្ខណៈ 2D 3D និង4DXផងដែរ កុំភ្លេចទៅទស្សនាកុំខានធានាថាមិនខកបំណងទេ។
xXx Return
xXx Return
xXx Return
xXx Return – Neymar
ឆ្ងាញ់ទាល់តែលិឍដៃតែម្តង មាន់់អាំងពួក ផ្សំនឹងទឹកជ្រលក់ច្រើនរសជាតិ
អាហារ
Omita
-
January 20, 2017
0
ត្រីក្រហមអាំងអំបិល
មាន់អាំង
មុខម្ហូបសព្វថ្ងៃនេះពិតជាមានច្រើនមុខនិងប្លែកៗ សឹងតែអាចនិយាយបានថាសំបូរហូរហៀរតែម្តង នៅតាមដងវិថី និងតាមបណ្តាហាងនានា។ ប៉ុន្តែ សំរាប់អ្នកពិសា វិញក៏តែងតែ ស្វែងរកមុខម្ហូប ប្លែកៗដូចគ្នាអោយតែលឺថាប្លែកហើយឆ្ងាញ់ អូ៎ តែសំរាប់លើកនេះ ក្រុមការងារ KSPG.TV បានចុះទៅហាងដែលមានអ្នកពិសារមួួយចំនួនធំបានស្គាល់រួចមកហើយ ដោយសារតែហាងមូយនេះ តែងតែមានមុខម្ហូបថ្មីៗជានិច្ចមិនចេះដាច់សោះ ។
Best Food
Best Food
Best Food
Best Food
ហាងនេះ បាននាំយកមុខម្ហូប មួយចំនួន ដែលនៅពេលដែលលោកអ្នក នឹកឃើញចង់ពិសា ត្រូវអោយលោកអ្នកចំណាយពេលធ្វើដំណើរទៅកាន់ខេត្តសៀមរាបហ៎ ប៉ុន្តែនេះនែ ម្ចាស់ហាងបាននាំយកមកហើយ គឺមុខម្ហូប មាន់អាំងអ្នកស្រុកពួក ពីទឹកដីអ្នកសៀមរាប តែម្តង ។
មាន់អាំង
មាន់អាំង
មាន់អាំង
អូ៎យ ! អត់លេងសើចទេ ពិតជាឈ្ងុយឆ្ងាញ់មែនណា ដោយសារតែក្រុមការងារយើងខ្ញុំបានភ្លក់រួចហើយ បន្ថែម។ មិនត្រឹមតែប៉ណ្ណោះ ហាងគាត់មាន មុខម្ហូបបន្ថែមទៀតផងដែរ ដូចជា ត្រីអាំង បង្កងអាំង ក្តាមសមុទ្រអាំង ប៊េកខនរុំទំពាំងបារាំង និង ប៊េកខនរុំផ្សិតម្ជុល -ល-។
ត្រីក្រហមអាំងអំបិល
Best Food
Best Food
Best Food
ត្រីក្រហមអាំងអំបិល
ហាង Best Food
ទូរស័ព្ទ៖ 09831 66 83 | 098 80 97 89 ទីតាំង៖ ១. សាខាទី១ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម ២. សាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ
ផែនទីសាខាទី១
ផែនទីសាខាអ៊ីអន
វីដេអូ
Real Madrid ស្គាល់រសជាតិចាញ់ជាលើកទី 2
Uncategories
Rayut
-
January 19, 2017
0
បន្ទាប់ពិប្រកួតចាញ់ក្រុម Sevilla ក្នុងលទ្ធផល 2-1 ដែលធ្វើអោយបញ្ចប់ការទទួលបានជ័យជំនះ 40 ប្រកួត ជាប់គ្នារបស់ខ្លួន។ កាលពីយប់មិញនេះ ក្រុម Real Madrid បានប្រកួតចាញ់ក្រុម Celta Vigo ក្នុង លទ្ធផល2-1 ទៀតហើយ។ នេះគឺជាការចាញ់ទឹកទី1 នៅក្នុងទឹកដីរបស់ខ្លួនបន្ទាប់ពីមិនដែលប្រកួតចាញ់ 40ប្រកួត។ ក្នុងជំនួប នេះ គឺក្រុម Celta Vigo ជាអ្នកបើកការនាំមុខមុនក្នុងនាទី 64 ដោយកីឡាករ Aspas។ ហើយក្រុម Real Madrid ក៏តាមបានស្មើវិញនៅនាទី 69 ដោយកីឡាករ Marcelo ប៉ុន្តែអ្វីៗត្រូវ បានបញ្ចប់បន្ទាប់ពីកីឡាករ Jonny បានរកបានគ្រាប់ជ័យជំនះរបស់ខ្លួនអោយក្រុម Celta Vigo ក្នុងនាទី 70។
ចុងបញ្ចប់ Memphis Depay បានផ្ទេរទៅកាន់ក្លឹប Lyon ហើយ
Uncategories
Rayut
-
January 19, 2017
0
ចុងបញ្ចប់កីឡាករ Memphis Depay បានធ្វើការផ្លាស់ប្តូរទៅកាន់ក្លឹប Lyon នៅបារាំងហើយ។ បើតាម ពត៌មានរបស់ Sky “កីឡាករ Depay បានផ្ទេរទៅកាន់ក្នុង Lyon ក្នុងតំលៃ 21,7 លានផោន”។ កាលពីរាត្រី ថ្ងៃពុធនេះ Depay បានទៅដល់ទីក្រុង Lyon ហើយ។ បន្ទាប់មកនឹងធ្វើការពិតសុខភាពជាចុងក្រោយនា ថ្ងៃព្រហស្បតិ៍នេះ។ គួរបញ្ជាក់ផងដែរ កីឡាករ Depay ត្រូវបានផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងឆ្នាំ2015 ក្រោមការដឹកនាំដោយលោក Louis van Gaal ក្នុងតំលៃ 25 លានផោន។ ប៉ុន្តែចាប់តាំងពីការមក គ្រប់គ្រង់របស់ Jose Mourinho គឺកីឡាកររូបនេះមិនបានជាប់ជាជំរើស 11នាក់ទេ។
https://www.youtube.com/watch?v=apokvMTTJX8&t=1s
Antoine Griezman អាចនឹងផ្ទេរមក Man Utd ក្នុងតំលៃ 100 លានផោន
Uncategories
Rayut
-
January 19, 2017
0
អ្វីដែលកីឡាករ Paul Pogba ចង់បាននោះ ពេលនេះអាចក្លាយជាការពិត បន្តិចម្តងហើយ។ បន្ទាប់ពី សារពត៌ មាន The Independent បានសរសេរថា “ខ្សែប្រយុទ្ធ Atletico Madrid បានយល់ព្រមចំពោះលេខអាវ និងប្រាក់ប្រចាំសប្តាហ៏របស់ខ្លួននៅទឹកដី Old Trafford ហើយ”។ ចំពោះដំណឹងនៃការផ្ទេរកីឡាករ Antoine Griezman នឹងតំលៃខ្លួនក្នុងការផ្ទេរនៅមិនទាន់ចេញជាផ្លូវការនោះទេ។ គ្រាប់តែតាមប្រភព មួយចំនួននិយាយថា ការផ្ទេរនេះអាចមានទឹកប្រាក់រហូតដល់ទៅ100 លានផោន។
រសជាតិថ្មី ! ត្រីបំពងស្រួយខ្ញោកផ្សំនឹងអង្ករសម្រូបធម្មជាតិ
Uncategories
Omita
-
January 19, 2017
0
ផាកកាហ្វេសូមណែនាំអាហារថ្មី គឺបាយសាច់ត្រីបីរសជាតិ។ នេះជាអាហាររសជាតិថ្មី ដែលត្រូវបានផ្សំគ្រឿងយ៉ាងពិសេស និងយកចិត្តទុកដាក់ពីចុងភៅផាកកាហ្វេ។ សាច់ត្រីសុទ្ធគឺត្រូវបានយកទៅបំពង ជាមួយម្សៅបំពងស្រួយ។ រីឯទឹកជ្រលក់វិញក៏ត្រូវបានផ្សំគ្រឿងយ៉ាងពិសេសចំនួនបីរសជាតិ ជូរ ផ្អែមនិងប្រៃ។ លើសពីនេះទៅទៀត ផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរក អាហាររសជាតិឆ្ងាញ់ថ្មីៗ ដែលល្អសំរាប់សុខភាព ដូចនេះហើយទើបយើងធ្វើការចេញលក់ឈុតអាហារនេះជាមួយបាយអង្ករសម្រូប ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ៖
មានសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីប្រឆាំងនឹងរ៉ាឌីកាល់សេរី
សំបូរទៅដោយវីតាមីន B6
ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន
ជួយការពារជំងឺបេះដូងនានា
ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងភាពធាត់
វាជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺហឺត
អង្ករក្រហមល្អសម្រាប់សុខភាពឆ្អឹងរបស់អ្នក និងសម្បូរទៅដោយជាតិសរសៃ
គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេបានបើកដំនើរការជាង១២ឆ្នាំមកហើយ ហើយអ្វីដែលពិសេសនៅផាកកាហ្វេរាល់អាហារទាំងអស់គឹគ្មានការប្រើប្រាស់សារធាតុប៊ីចេង ប៉ុន្តែនៅតែអាចរក្សារសជាតិឈ្ងុយឆ្ងាញ់នៃអាហារ។ ក្រៅពីអាហារច្រើនជំរើស ផាកកាហ្វេក៍បំរើជូនលោកអ្នកនូវ កាហ្វេ ទឹកផ្លែឈើស្រស់ៗផងដែរ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងពេលល្ងាចផង ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។
លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។
អាស័យដ្ឋានមានដូចខាងក្រោម៖
ផាកកាហ្វេ ផាកវ៉េ មុខអគាផាកវ៉េ
ផាកកាហ្វេ សុវណ្ណា នៅច្រកខ្លាងទ្វាទី១ បត់ចូលផ្សារសុវណ្ណា
ផាកកាហ្វេ កាល់ម៉ែត ពេទ្យកាល់ម៉ែត
ផាកកាហ្វេ វីត្រាស់ នៅអគារវីត្រាស់ ក្រោយវីមានសន្តិភាព
ផាកកាហ្វេ មុខព្រលានយន្តហោះភ្នំពេញ
ផាកកាហ្វេ ផ្សារកណ្តាល ខាងជើងផ្សារកណ្តាល ៥០ម៉ែត្រ
ផាកកាហ្វេ សន្ធរម៉ុក ទល់មុខពេទ្យអង្គរធំ
ផាកកាហ្វេ បឹងកេងកង ត្រសក់ផ្អែម ផ្លូវ៦៣(ត្រសក់ផ្អែម)
ផាកកាហ្វេ បាក់ទូក មុខសាលាបាក់ទូក
ផាកកាហ្វេ បឹងកេងកង ប៉ាស្ទ័រ ផ្លូវ៥១(ប៉ាស្ទ័រ)
ចឹងហ្មងអី! ដាក់បង្កងម៉ាស៊េរី ពិសារឡើងហល់ បូហ្វេនៅ កាកាស៊ុគីស៊ុប
Uncategories
Omita
-
January 18, 2017
0
អាហារបែបបូហ្វេ វាពិតជាទទួលអារម្មណ៍ខុសប្លែក ពីការពិសារអាហារកម្មង់ មានអ្នកបំរើសេវាកម្មសព្វគ្រប់បែបយ៉ាង ។ តាមការពិតបើយើង គិតមើលម្តងទៀត ក្នុងការពិសារអាហារជួបជុំគ្រួសារ បងប្អូន មិត្តភក្តិ សាច់ញាតិ បើយើងប្តូរការពិសារ អាហារបែបសេរី ដែលគេហៅថា អាហារ បូហ្វេនោះ អ្នកនឹងគិតថាវា ដូចជាសប្បាយ ខុសប្លែក ដោយសារយើងអាចជ្រើសរើសនូវប្រភេទអាហាបានដោយខ្លួនឯងយ៉ាងសេរី មិនមានការកំណត់ម៉ោងទទួលទានថែមទៀតផង ។
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
ចំពោះ ហាងដែលក្រុមការងារ KSPG.TV លើកឡើងសំរាប់ថ្ងៃនេះ គឺហាងដែលមានភ្ញៀវមូយចំនួនធំបានស្គាល់រួចមកហើយគឺ កាកា ស៊ុគីស៊ុប នោះអី!
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
តួយ៉ាង ចំពោះហាងនេះ ផ្តល់ជូនអាហារ ច្រើនប្រភេទណាស់លោកអ្នកអាចពិសារអាហារបានច្រើនបែប ច្រើនជំរើស ទាំងស៊ុប សាច់អាំង អាហារសម្រន់ ញាំ ឆា ចៀន ។ បន្ថែមពីលើនោះមានជម្រើស បន្លែដ៏ច្រើន កាកាស៊ុគីស៊ុប ក៏មាននំប៉ាវ ប្រហិត ស៊ូស៊ី នំខេក និងការ៉េមជាច្រើនរសជាតិ។
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
បើនិយាយពី សាច់វិញនោះ មានច្រើនប្រភេទដូចជា សាច់គោអូស្ដ្រាលី សាច់គោអាមេរិក ត្រីព្រិលទឹកកក និងត្រីសាល់ម៉ុន ជាពិសេសនោះ គឺមានបង្កងធម្មជាតិ ក្តាម បង្គា មឹក គឺសុទ្ធតែស្រស់ៗតែម្តង ។
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
កាកាស៊ុគីស៊ុប
ភោជនីយដ្ឋាន កាកាស៊ុគីស៊ុប
សាខាទី1 កោះពេជ្រ៖ ទល់មុខស្ពាននាគភ្លោះច្រកចេញ តម្លៃធម្មតា ត្រឹមតែ $12,80 បញ្ចុះតម្លៃពិសេសពី ១៥% ទៅ ២០ ភាគរយ សាខាទី2 ផ្សារដើមគរ៖ ផ្លូវមុន្នីរ៉េត ២១៧ ខាងកើតផ្សារដើមគរ ១០០ម៉ែត្រ ទល់មុខផ្លូវបត់ទៅខារ៉ាអូខេ វីននីស ក៏មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃដូចសាខាទី១ដែរ តែពិសេសជាងបន្តិចត្រង់ថា បើអ្នកចំណាយអស់ចំនួន ៤នាក់ គឺ ផ្តល់ជូន ម្នាក់ free តែម្តង ទូរស័ព្ទ៖ 093 80 00 89 | 078 80 00 89 | 012 28 77 67 Facebook Page:
កាកាស៊ុគីស៊ុប
អូ៎! ភ្លេច មួយទៀត ហាងនេះនឹងមានការចាប់រង្វាន់ពិសេស រង្វាន់ចាប់ពី១$ ដល់ ១០០$ រហូតដល់ចូលឆ្នាំចិន ខាងមុខនេះ (មានរង្វាន់ទាំងអស់)៕
ផែនទីសាខាទី១
ផែនទីសាខាទី២
វីដេអូ
1
...
265
266
267
...
396
Page 266 of 396