សឹងតែទប់ទឹកភ្នែកមិនបានជាមួយនឹងបទចុងក្រោយរបស់ក្រុម 2ne1

Goodbye -2ne1

0
1032

ក្រុមតារាចំរៀងស្រី​ កូរ៉េ​ 2ne1 បានត្រឡប់មកវិញហើយជាមួយនឹងបទថ្មីដែលមានចំណងជើងថា​ Goodbye ។ គួរបញ្ចាក់ដែរថាក្រុម2ne1 ប៉ុន្មានឆ្នាំកន្លងមកនេះ​ មិនឃើញមានចេញបទថ្មីឡើយ​ ក្រោយពីសមាជិកក្រុមម្នាក់ត្រូវចាកចេញពីក្រុម​ នោះគឺMinzy ។ បន្ទាប់មកទៀតក៏មានឮដំណឹងថាក្រុម2ne1ត្រូវបានរំសាយ។ ហើយជាក់ស្តែងយើងឃើញមានតែCL ម្នាក់គត់ដែលចេញបទថ្មី​ និងសម្តែងម្នាក់ឯង។ យ៉ាងណាមិញក្រុម2ne1បានត្រឡប់មកសារជាថ្មី​ និងចេញបទ​ Goodbye ដែលជាបទចុងក្រោយសំរាប់អ្នកគាំទ្រក្រុមពួកគេ​ គួរអោយស្តាយផងដែរសំរាប់អ្នកដែលស្រលាញ់និងគាំទ្រMinzy ពីព្រោះថាMinzyនៅតែមិនមានវត្តមានសំរាប់បទចុងក្រោយដដែល។

ប្រភព៖​YouTUbe Channel 2NE1