ត្រៀមខ្លួនសម្រាប់ការមកវិញរបស់ Xander Cage នៅ?

xXx: The Return Of Xander Cage

0
1745

នៅ​ក្នុង​វគ្គ​នេះ​កាន់​តែ​រន្ធត់​ញាប់​ញ័រ​ជាង​វគ្គ​មុន​ៗ​ទៀត​ជាមួយ xXx: The Return Of Xander Cage ដែល​មាន​ការ​ចូល​រួម​សំដែង​ពី​សំណាក់​តារា​ល្បី​ៗ ដូច​ជា​ Vin Diesel , Donnie Yen , Deepika Padukone , Kris Wu , Ruby Rose , Tony Jaa ។  Vin Diesel ដើរ​តួ​ជា​ Xander Cage ដែល​បាន​ស្លាប់​កាល​ពី​វគ្គ​មុន​តែ​បែរ​ជា​លេច​មុខ​យ៉ាង​អាថ៌​កំបាំង​នៅ​ក្នុង​វគ្គ​ថ្មី​នេះ​ ជាមួយ​ឈុត​ឆាក​វាយ​ប្រហារ​ ផ្សង​ព្រេង និង​ស្នេហា​ក្តៅ​សាច់​មាន​គ្រប់​រសជាតិ​នៅ​ក្នុង​វគ្គ​នេះ​។ ជា​ពិសេស​នោះ​មាន​ការ​ចាប់​ដៃ​គ្នា​ជា​ក្រុម​ដើម្បី​បំពេញ​បេសកកម្ម​ xXx រួម​មាន​អ្នក​ Hacker ដ៏​ស្រស់​ស្អាត​ និង​អ្នក​ដែល​ពូកែ​បាញ់​កាំ​ភ្លើង​មិន​ចេះ​ខុស​ធ្វើ​ឲ្យ​មួយ​ឈុត​ៗ​រន្ធត់​តាម​ស្ទើរ​ភ្លេច​ដក​ដង្ហើម។ ដើម្បី​ដោះ​ស្រាយ​នូវ​ចម្ងល់​នៅ​ក្នុង​បេសកកម្ម​ស្លាប់​រស់​ដែល​កក្រើក​របស់​​សមាជិក​ក្រុម​ xXx ដែល​មាន​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី ១៩​ខែ​មករា​ឆ្នាំ​២០១៧​​ ជា​លក្ខណៈ 2D 3D និង4DXផង​ដែរ ​កុំ​ភ្លេច​ទៅ​ទស្សនា​កុំ​ខាន​ធានា​ថា​មិន​ខក​បំណង​ទេ​។

xXx Return
xXx Return
xXx Return
xXx Return
xXx Return
xXx Return
xXx Return - Neymar
xXx Return – Neymar