រសជាតិថ្មី ! ត្រីបំពងស្រួយខ្ញោកផ្សំនឹងអង្ករសម្រូបធម្មជាតិ

Park Cafe

0
1134
Park Cafe

ផាកកាហ្វេសូមណែនាំអាហារថ្មី គឺបាយសាច់ត្រីបីរសជាតិ។ នេះជាអាហាររសជាតិថ្មី ដែលត្រូវបានផ្សំគ្រឿងយ៉ាងពិសេស និងយកចិត្តទុកដាក់ពីចុងភៅផាកកាហ្វេ។ សាច់ត្រីសុទ្ធគឺត្រូវបានយកទៅបំពង ជាមួយម្សៅបំពងស្រួយ។ រីឯទឹកជ្រលក់វិញក៏ត្រូវបានផ្សំគ្រឿងយ៉ាងពិសេសចំនួនបីរសជាតិ ជូរ ផ្អែមនិងប្រៃ។ លើសពីនេះទៅទៀត ផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរក អាហាររសជាតិឆ្ងាញ់ថ្មីៗ ដែលល្អសំរាប់សុខភាព ដូចនេះហើយទើបយើងធ្វើការចេញលក់ឈុតអាហារនេះជាមួយបាយអង្ករសម្រូប ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ៖

  • មានសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីប្រឆាំងនឹងរ៉ាឌីកាល់សេរី
  • សំបូរទៅដោយវីតាមីន B6
  • ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន
  • ជួយការពារជំងឺបេះដូងនានា
  • ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងភាពធាត់
  • វាជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺហឺត
  • អង្ករក្រហមល្អសម្រាប់សុខភាពឆ្អឹងរបស់អ្នក និងសម្បូរទៅដោយជាតិសរសៃ

Park Cafe

Park Cafe    Park Cafe Park Cafe

Park Cafe

គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេបានបើកដំនើរការជាង១២ឆ្នាំមកហើយ ហើយអ្វីដែលពិសេសនៅផាកកាហ្វេរាល់អាហារទាំងអស់គឹគ្មានការប្រើប្រាស់សារធាតុប៊ីចេង ប៉ុន្តែនៅតែអាចរក្សារសជាតិឈ្ងុយឆ្ងាញ់នៃអាហារ។ ក្រៅពីអាហារច្រើនជំរើស ផាកកាហ្វេក៍បំរើជូនលោកអ្នកនូវ កាហ្វេ ទឹកផ្លែឈើស្រស់ៗផងដែរ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងពេលល្ងាចផង ក្នុងតម្លៃ​សមរម្យ និង​បរិយាកាស​មានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។

លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១០ នៅក្នុងរាជាធានីភ្នំពេញ។

អាស័យដ្ឋានមានដូចខាងក្រោម៖

  1. ផាកកាហ្វេ ផាកវ៉េ មុខអគាផាកវ៉េ
  2. ផាកកាហ្វេ សុវណ្ណា នៅច្រកខ្លាងទ្វាទី១ បត់ចូលផ្សារសុវណ្ណា
  3. ផាកកាហ្វេ កាល់ម៉ែត ពេទ្យកាល់ម៉ែត
  4. ផាកកាហ្វេ វីត្រាស់ នៅអគារវីត្រាស់ ក្រោយវីមានសន្តិភាព
  5.  ផាកកាហ្វេ មុខព្រលានយន្តហោះភ្នំពេញ
  6. ផាកកាហ្វេ ផ្សារកណ្តាល ខាងជើងផ្សារកណ្តាល ៥០ម៉ែត្រ
  7. ផាកកាហ្វេ សន្ធរម៉ុក ទល់មុខពេទ្យអង្គរធំ
  8. ផាកកាហ្វេ បឹងកេងកង ត្រសក់ផ្អែម ផ្លូវ៦៣(ត្រសក់ផ្អែម)
  9. ផាកកាហ្វេ បាក់ទូក មុខសាលាបាក់ទូក
  10. ផាកកាហ្វេ បឹងកេងកង ប៉ាស្ទ័រ ផ្លូវ៥១(ប៉ាស្ទ័រ)