មនុស្សគ្រប់រូបតែងចង់ពិសារអាហារដែលមានរសជាតិឆ្ងាញ់ មានបរិយាកាស និងទីតាំង ស្អាត ជាពិសេសនោះ អនាម័យស្អាត តែម្តង។ ជាក់ស្តែង ក្រុុមការងារ KSPG.TV ក៏បានស្វែងរកឃើញ ហាងមួយកន្លែងដែលមានម្ហូបគ្រប់មុខ សុទ្ធតែរសជាតិដើមហោះមកពីប្រទេសថៃ សុទ្ធសាធ ។

ហាង Tumkratoei Cambodia ជាហាងដ៏ល្បីឈ្មោះមួយនៅប្រទេសថៃ ហើយការមកដល់កម្ពុជានេះក៏ព្រោះតែ មុខម្ហូបប្រចាំហាងនេះសុទ្ធតែជាមុខម្ហូបដែលប្រជាជនខ្មែរយើងចូលចិត្តញ៉ាំ ហើយពួកគាត់តែងតែភ្លក្សវានៅពេលដែលបានទៅលេងប្រទេសថៃ តែលើកនេះមិនចាំបាច់ទៀតទេ ព្រោះអី ហាង Tumkratoei មកដល់ទឹកដីភ្នំពេញយើងហើយ។


ម្ហូបប្រចាំត្រកូល ហាង Tumkratoei អ្នកដែលធ្លាប់ទៅលេងថៃប្រាកដជាដឹងហើយថាជាបុកល្ហុង។ ជាក់ស្ដែង រសជាតិបុកល្ហុងរបស់ហាងនេះ គឺជារសជាតិដើមពិតៗ ពីប្រទេសថៃ រួមទាំងមានម្ហូបថៃផ្សេងៗទៀតផងដែរ។



បើសិន ជាអ្នកពិសារនិយម ចូលចិត្តបរិភោគម្ហូប អាហារថៃ ពិតជាមិនខកបំណង នោះឡើយសំរាប់ហាងមួយនេះ ។ មិនត្រឹមតែល្បីខាង បុកល្ហុងប៉ុណ្ណោះទេ មានម្ហូបផ្សេងទៀត ម៉ោះ ចាំយើងខ្ញុំរាយនាមមុខម្ហូបអោយបានដឹងខ្លះៗទាំងអស់គ្នាមានដូចជាញាំពងទាខ្មៅ ញាំពងទាស្ងោរ ញាំអយស្ទ័រ អមសាច់ជ្រូក តាំលឺមភួ តាំថាត មាន់ខ្ទើយបំពង អូហ៎ូ មានច្រើនមុខទៀតប្រចាំហាងដែររាប់មិនអស់ទេ ។



ហើយចំនុចសំខាន់នោះ គឺតំលៃមែនអត់ សំរាប់អ្នកពិសារទាំងអស់អ្នក និយាយរួមទៅទាំងគេទាំងខ្ញុំគឺចង់បានតំលៃសមរម្យ ពិតណាស់ គឺហាងមួួយនេះមានតំលៃសមរម្យតែម្តង ។




Tumkratoei – Cambodia បុកល្ហុងខ្ទើយ
ទូរស័ព្ទ៖ 023 639 3899
បើកលក់៖ ១១ព្រឹក-៩យប់
ទីតាំង៖ #05, ផ្លូវ 208, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ (កន្លែងធ្វើលិខិតឆ្លងដែន ចាស់)
ផែនទី
វីដេអូ