ទីបំផុតបិសាចក្រហមអាចរកបានជ័យជំនះមកវិញហើយ….

0
សម្រាប់ការប្រកួតនៅយប់មិញនេះ របស់ក្រុមបិសាចក្រហម Manchester United បានទៅសូរសុខទុក្ខក្រុម ម្ចាស់ផ្ទះ Swansea។ នៅក្នុងការប្រកួតនេះ ក្រុមភ្ញៀវបិសាចក្រហមធ្វើការសំរុកយ៉ាងខ្លាំងចាប់តាំងពីដើមតង់ទី 1 រហូតដល់អាចរកបានដល់ទៅ 3គ្រាប់ ដែលគ្រាប់ទី 1 រកបានដោយកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេ Pogba និង 2 គ្រាប់ទៀត គឺរកបានដោយកីឡាករ Ibrahimovic។ ចំណែកខាង Swansea ក៏អាចរកបាន1គ្រាប់ផងដែរ គឺដោយកីឡាករ Van der Hoorn នៅនាទី 69។ 3339 gettyimages-621427122 pogba-paul rooney-manchester-united-swansea-city_1wgoydmsn3qyv12vl73nv3yqax zlatan-ibrahimovic-goal-swansea-manchester-united-premier-league_3825358 https://www.youtube.com/watch?v=YKQdZNeB998

អាគារកប់ពពកក្នុងទីក្រុងឡុង នឺងសង់ចេញជារាងលិង្គដ៏ធំមួយ

អង់គ្លេស៖ អាគារដ៏គួរឲ្យចាប់អារម្មណ៍មួយនៅទីក្រុងឡុងដែលមានរាងដូចលិង្គយក្ស ត្រូវបានគេដាក់ឈ្មោះផ្លូវ ការថា “Spire London”។ វាមានកម្ពស់ដល់ទៅ ៦៧ជាន់ ហើយវានឹងត្រូវសាងសង់នៅ Isle of Dogs និង បើកសម្ភោធនៅឆ្នាំ ២០២០ខាងមុខនេះ។ ក្រៅពីឈ្មោះផ្លូវការរបស់វា វាក៏ត្រូវបានគេហៅក្រៅផ្លូវការដោយប្រើឈ្មោះជាច្រើនដូចជា Towering Innuendo និង Crystal Phallus ជាដើម។ បើគិតទៅ មិនចាំបាច់ហៅឈ្មោះអីរញ៉េរញ៉ៃពេកទេ ហៅអាគារ លិង្គទៅល្អហើយសាមញ្ញជាង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឹវានៅជិតព្រលានយន្តហោះ។ ដូចនេះហើយ អ្នកធ្វើដំណើរមកពីប្រទេស ផ្សេងៗ អាចឃើញវាមុនគេ។ បើនិយាយពីតម្លៃវិញ គឺមិនធម្មតាទេ។ ដើម្បីក្លាយជាម្ចាស់ខុនដូមួយបន្ទប់ ក្នុងចំណោមបន្ទប់ផ្សេងៗទៀតចំនួន ៧៦៥ យើងត្រូវចំណាយរហូតទៅដល់ ៥៩៥០០០ផោន ដែលប្រហែលនឹង ៧៤០០០០ដុលា្ល។ អ្នកដែលមករស់នៅទីនោះ នឺងអាចប្រើប្រាស់អាងហែលទឹក កន្លែងហាត់កីឡា រោងកុន ក៏ដូចជា បារស្រា ក្រឡុកផងដែរ។ A Chinese developer has unveiled a new £800 MILLION London skyscraper which will be the tallest residential building in Western Europe. See SWNS story SWTALL. The 235-metre high Spire London will have 861 apartments spread across the 67 storeys. And on the 35th floor will be a huge spa with an infinity pool, gym, jacuzzi and fitness studio. The tower, which is being built by Shanghai-based Greenland Group, has been designed to provide uninterrupted panoramic views over the whole of London. It has the highest and most far-reaching views ever provided by apartments in the capital. Initial work on the Spire began earlier this year with the tower expected to open in 2020. អាគាររាងលិង្គដែលមានតម្លៃជាង ៨០០លានផោន មួយនេះគឺជាគម្រោងរបស់ក្រុមហ៊ុនចិន Greenland Group ដែលវានឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ៕

កូនឆ្មាកំសត់ម្ចាស់ស្លាប់ចោល សុខចិត្តដេកយាមផ្នូរម្ចាស់ពេញមួយឆ្នាំមិនទៅណា

ឥណ្ឌូនេស៊ី៖ កូនឆ្មាកំសត់មួយក្បាលនេះ កំពុងតែនឹកម្ចាស់វាហើយ! 1តាមប្រភពព័ត៌មាន Viral4real បុរសវ័យ២៨ឆ្នាំ Keli Keningau Prayitno ដែលមានរូបថតនៅខាងក្រោម បាន ប្រទះឃើញកូនឆ្មាមួយក្បាលដេកនៅលើផ្នូររបស់ម្ចាស់វាជិតមួយឆ្នាំហើយ។ លោកមានការកោតស្ញប់ស្ញែង ណាស់ចំពោះភាពស្មោះត្រង់របស់សត្វឆ្មានោះទៅលើម្ចាស់។ 2ម្ចាស់ដែលបានស្លាប់នោះ ត្រូវបានគេដឹងថាជាស្ត្រីចំណាស់ម្នាក់ឈ្មោះថា Kundari។ លោក Keli បាននិយាយ ថា៖ “តាំងពីពេលដែលម្ចាស់របស់វាស្លាប់ វាដេកនៅលើផ្នូរនោះរហូតជិតមួយឆ្នាំហើយ។ វាមិនចង់ត្រឡប់ទៅផ្ទះ ដែលវាធ្លាប់រស់នៅទេ។” 3លោកបានបន្តថា៖ “ដំបូងឡើយខ្ញុំគិតថាវាជាឆ្មាអនាថា ហើយខ្ញុំក៏បានជួយយកវាទៅចិញ្ចឹម តែវាតែងតែត្រឡប់ ទៅផ្នូរនោះវិញជានិច្ច។ ខ្ញុំបានឃើញវាជារៀងរាល់ថ្ងៃដេកក្រាបនៅទីនោះ តែពេលខ្លះវាក៏បានទៅណាបាត់ ប៉ុន្មានម៉ោង ហើយបានត្រឡប់មកវិញ។ នៅពេលដែលខ្ញុំទៅតាម ទើបខ្ញុំដឹងថាវាទៅផ្ទះដែលវាធ្លាប់នៅ ដើម្បី ទៅឲ្យកូនរបស់ម្ចាស់វាដែលស្លាប់ឲ្យចំណីស៊ី។” 4លោក Keli ព្យាយាមយកចំណីមកឲ្យឆ្មានោះស៊ី តែវានៅតែចង់ត្រឡប់ទៅផ្ទះពេលវាឃ្លាន។ វាត្រឡប់មកផ្នូរ រាល់ពេលវាស៊ីឆ្អែត។ និយាយទៅ វាពិតជាមិត្តភ័ក្រ្តដ៏ស្មោះត្រង់របស់ម្ចាស់វា៕ https://www.youtube.com/watch?v=-7VQBM-YDC4

“ចប់ស្នេហ៍ម៉ោង 9PM” ដោយ Sethik Seth

0
កាលពីម្សិលមិញនេះ លើ Sethik Seth បានបង្ហោះនៅបទចម្រៀង Original Song ថ្មីមួយបទ ដែលមាន ចំណងជើងថា “ចប់ស្នេហ៍ម៉ោង 9PM”។ បទចម្រៀងនេះ គឺបកស្រាយដោយលោកផ្ទាល់ ចំនែកទំនុកច្រៀង និងបទភ្លេង គឺនិពន្ធ ដោយ អារម្មណ៏ Studio។ ចំពោះអត្ថន័យរបស់បទនេះ គឺចង់បង្ហាញពីបុរសម្នាក់ ដែលត្រូវសង្សារ ជាទីស្រឡាញ់របស់ខ្លួនសុំបែកគ្នានៅម៉ោង 9PM។ បើចង់ដឹងថាការបកស្រាយរបស់លោក Sethik Seth តាម រយៈបទ “ចប់ស្នេហ៍ម៉ោង 9PM” ពិរោះ យ៉ាងណា។ អាចស្តាប់នៅខាងក្រោមនេះបាន៖
Sethik Seth
Sethik Seth

Fenerbahce បំបាក់ Manchester United ក្នុងលទ្ធផល 2-1

0
សម្រាប់ការប្រកួតបាល់ទាត់ក្នុងពានរង្វាន់ Europa League រវាងក្រុម Fenerbahce និង Manchester United កាលពិយប់មិញនេះ គឺបញ្ចប់ក្នុងលទ្ធផល ក្រុមបិសាចក្រហមទទួលបរាជ័យ 2-1។ 2 គ្រាប់ របស់ Fenerbahce រកបានដោយកីឡាករ Sow នៅនាទីទី2 នឹងកីឡាករ Lens នៅនាទី 59 ។ ចំណែកមួយគ្រាប់ របស់បិសាចក្រហម គឺរកបានដោយកីឡាករ Rooney នៅនាទី 89។ ការចាញ់ក្នុងប្រកួតលើកនេះ អាច ជាសម្ពាធមួយទៀត ចំពោះលោក Jose Mourinho។ ហើយសំរាប់ពានរង្វាន់ Europa League នេះ គឺក្រុម បិសាចក្រហមមានតែ 6ពិន្ទុ សំរាប់ការប្រកួត 4ប្រកួត។ _92249116_hi036212812 cwxh8bcxeaaoaw fenerbahce-manchester-united_1jdrelnkysngj1c5t7xjimd7nt kadikoyde_yillarca_unutulmayacak_gol_1478197732_9093 manchester-united-001 skysports-zlatan-ibrahimovic-ibrahimovic-ibrahimovic-united_3823499 https://www.youtube.com/watch?v=CTgcDEgN2Bs

Official Audio បទ “ មនុស្សល្អ” ពី Tena ft. YaaHoo

0
កាលពីម្សិលមិញនេះ ប្រុសស្អាត ថេណា បានចេញនៅ Official Audio បទ “ មនុស្សល្អ” របស់ខ្លួនជាផ្លូវការ ហើយ។ បទនេះក៏ត្រូវបានប្រុសស្អាត ថេណា បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ។ ក្នុងការបង្ហោះនេះ គឺបុរស សង្ហារបស់យើងបានសរសេររៀបរាប់នៅពាក្យសំដី “ឱ! បណ្ដាហ្វែនទូទាំងនគរអើយ រីករាយសណ្ដាប់ ព្រះសូរ សៀងចំរៀងថ្មីដោយក្ដីសោមនស្សរីករាយ។ នេះជាលើកដំបូងរបស់ អង្គព្រះរាម Yaahoo យាងចូល មកតស៊ូ សំនៀងជាមួយ អង្គក្រុងរាពណ៍ ថេណា បើមានទាស់ខុសត្រង់ណា បណ្ដាហ្វែនកុំយកទោសឡើយ។ រាជ្យស័ព្ទ ទំរង់ល្ខោនទេសូមបងប្អូនយោគយល់។ ” ។ បើចង់ស្តាប់បទចំរៀងនេះ អាចស្តាប់តាមរយៈវីដេអូខាង ក្រោម បាន៖
Tena - Swinger
Tena – Swinger

MV “ថ្ងៃនេះអ្នកណាខូចចិត្តដូចខ្ញុំ” ចេញជាផ្លូវការហើយ…

0
ពេលនេះ MV បទ “ថ្ងៃនេះអ្នកណាខូចចិត្តដូចខ្ញុំ” ដែលបកស្រាយដោយ យក់ ថិតរដ្ឋា បានចេញ Full MV ជាផ្លូវការហើយ។ MV បទនេះ ក៏ត្រូវបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាដផងដែរ។ ហើយក៏ទទួលបានការគ្រាំទ្រយ៉ាងខ្លាំង ដោយមានអ្នកចុចមើលរហូតដល់ទៅជាង 3ម៉ឺននាក់។ បើចង់មើល Full MV អាចចុចមើលវីដេអូខាងក្រោមនេះបាន៖
Yuk Thetrothadrd
Yuk Thetrothadrd
Yuk Thetrothadrd
Yuk Thetrothadrd
https://www.youtube.com/watch?v=xecxt0_RhOQ

ស៊ុបគោចង្កាក់ទឹកជ្រលក់ក្រសាំងប្លែក! ម៉្យាងដែរតើស៎

0
សម្រាប់លោកអ្នកដែលស្វែងរកស៊ុបដើម្បីកំដៅពោះ ហើយប្លែកៗ ក្នុងរដូវភ្លៀងនេះហាង Yummy Street Food អាចបំពេញចិត្តអ្នកបានជាមួយរសជាតិទឹកស៊ុបថ្មី ពិសេសនោះគឺទឹកជ្រលក់ដ៏ប្លែក ខុសពីហាងស៊ុបដទៃតែម្តង នោះគឺ ទឹកជ្រលក់ផ្លែក្រសាំង។
ឈុតស៊ុបគោចង្កាក់
ឈុតស៊ុបគោចង្កាក់
ស៊ុបគោចង្កាក់
ស៊ុបគោចង្កាក់
គ្រាន់តែលឺឈ្មោះទឹកជ្រលក់នេះ ប្លែកណាស់មែនអត់? ហើយថែមទាំងមិនដែលគិតទាល់តែសោះថា គេអាចផ្លែក្រសាំងមកច្នៃធ្វើជាទឹកជ្រលក់របស់ស៊ុបបាន។ សំរាប់តម្លៃរបស់ស៊ុបនេះ គឺអាស្រ័យទៅលើសាច់ចង្កាក់ដែលយើងជ្រើសរើស ដោយក្នុង១ចង្កាក់តម្លៃ ២០០០៛ ហើយលោកអ្នកអាចជ្រើសរើសសាច់ញ៉ាំដោយខ្លួនឯង មានច្រើនជំរើស ច្រើនប្រភេទ តាមការចូលចិត្តរបស់អ្នក។
ស៊ុបគោចង្កាក់
ស៊ុបគោចង្កាក់
ស៊ុបគោចង្កាក់
ស៊ុបគោចង្កាក់
សាច់ចង្កាក់សំរាប់ស៊ុប
សាច់ចង្កាក់សំរាប់ស៊ុប
សាច់ចង្កាក់សំរាប់ស៊ុប
សាច់ចង្កាក់សំរាប់ស៊ុប
ហាង YUMMY STREET FOOD ទូរស័ព្ទសំរាប់ទំនាក់ទំនង៖ 081 666 464 | 012 39 29 28 ទីតាំង៖ ផ្លូវ ៣៩០ ម្តុំក្លិប XO វីដេអូស៊ុបគោចង្កាក់

ខ្ទឹមក្រហមក៏មានសមត្ថភាពក្នុងការ​ជួយ​បំបាត់រោគ​មុន​លើ​ផ្ទៃមុខ

0
រុក្ខជាតិឱសថបុរាណកែច្នៃពីធញ្ញជាតិ មានគុណប្រយោជន៍ជួយព្យាបាលជំងឺនានា ហើយក៏មានគុណសម្បត្ដិបំបាត់ការកើតមុនលើផ្ទៃមុខ និងជាឱសថដ៏មានសុវត្ថិភាពក្នុងរាងកាយ ។ ខាងក្រោមនេះជារុក្ខជាតិប្រភេទឱសថបុរាណអាចព្យាបាលរោគមុនប្រកបដោយប្រសិទ្ធភាព ៖ -ខ្ទឹមក្រហម ៖ ហាន់ជាកង់ៗ ហើយយកទៅដាក់ត្រង់កន្លែងដែលកើតមុន ខ្ទឹមក្រហមអាចជួយទប់ស្កាត់បាក់តេរី ធ្វើឱ្យមុនឆាប់ជាសះស្បើយ ។ sliced-shallots2-b កាន់តែពិសេសនោះខ្ទឹមក្រហមក៏អាចធ្វើជាអាហារបានដែរ សូមមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channe Allrecipes UK | Ireland

ហាងដ៏ល្បីខាងបុកម្ជូរ ឥឡូវចេញបុកខ្វិតទៀតហើយ

0
មានផ្លែឈើជាច្រើនប្រភេទ ដែលគេអាចយកមកច្នៃធ្វើជាម្ជួរប្លែកៗ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងផ្លែឈើមួយប្រភេទគេអាចច្នៃជាមុខម្ជួរប្លែកៗ បានច្រើនថែមទៀតផង។ ត្រឹមត្រូវណាស់មែនអត់ ប្លែកឈើដែលមានរសជាតិជូរគេអាចធ្វើជាម្ជូរញ៉ាំបានឆ្ងាញ់ តែមិនចឹងទេថ្ងៃនេះ មានហាងមួយដែលជាទីកន្លែងបុកម្ជួរដ៏ពេញនិយម បានច្នៃផ្លែខ្វិត ដែលមានរសជាតិចត់អោយទៅជាម្ជួរបាន ញ៉ាំយ៉ាងឆ្ងាញ់ អ៊ែមទៀតផង។
បុកបំពេញរាជ
បុកបំពេញរាជ
បុកបំពេញរាជ
បុកបំពេញរាជ
បុកខ្វិត
បុកខ្វិត
បុកខ្វិត
បុកខ្វិត
គ្រឿងបុកម្ជួរ
គ្រឿងបុកម្ជួរ
បុកខ្វិត ដែលជាការច្នៃ ថ្មីថ្មោងដើម្បីផ្លាស់ប្តូរ រសជាតិផ្លែខ្វិត អោយមានរសជាតិ ជូរឆ្ងាញ់គឺគេ បុកវាដូចជាបុកកន្ទួត ឬបុកល្ហុងចឹង តែគេបុកលាយផ្លែម្កាក់ដើម្បីកែប្រែរសជាតិរបស់ខ្វិតអោយមានរសជាតិជូរវិញ ពិតជាស្រៀវទឹកមាត់ ចង់ញ៉ាំម៉ង។ ហើយហាងដ៏ល្បីខាងបុកម្ជូរនេះ មិនមែនមានតែ បុកល្ហុងខ្វិត មួយមុខនោះទេ ក៏មានគ្រឿងស្រក់ទឹកមាត់ច្រើនមុខទៀត ដូចជា បុកកន្ទួត, បុកផ្លែឈើពិសេស, បុកពោតម្កាក់, បុកកំពីងរាជ,… អូយរៀបរាប់មិនអស់ទេ ប្លែកៗ ច្រើនណាស់ ទៅសាកម៉ងទៅ កុំអោយលេបតែទឹកមាត់ ពេញពោះអស់ហើយ ។ បុកពោត img_0294
គ្រឿងបុកម្ជួរ
គ្រឿងបុកម្ជួរ
ហាងបុកកន្ទួត សាខាសន្ធរមុខ ទល់មុខសាលាសង្កាត់ទឹកល្អក់ទី១ Tel: 069 277 979 | 012 788 171 Address: ផ្ទះលេខ 180A, ផ្លូវ 259, សង្កាត់ទឹកល្អក់១, ខ័ណ្ឌទួលគោក, ភ្នំពេញ ហាងបុកកន្ទួត សាខាបាក់ទូក Tel: 081 56 78 58 | 077 90 20 01 Address: #18K, ផ្លូវ 134Z, សង្កាត់វាលវង់, ខណ្ឌ៧មករា វីដេអូបុកខ្វិត