អង់គ្លេស៖ អាគារដ៏គួរឲ្យចាប់អារម្មណ៍មួយនៅទីក្រុងឡុងដែលមានរាងដូចលិង្គយក្ស ត្រូវបានគេដាក់ឈ្មោះផ្លូវ ការថា “Spire London”។ វាមានកម្ពស់ដល់ទៅ ៦៧ជាន់ ហើយវានឹងត្រូវសាងសង់នៅ Isle of Dogs និង បើកសម្ភោធនៅឆ្នាំ ២០២០ខាងមុខនេះ។
ក្រៅពីឈ្មោះផ្លូវការរបស់វា វាក៏ត្រូវបានគេហៅក្រៅផ្លូវការដោយប្រើឈ្មោះជាច្រើនដូចជា Towering Innuendo និង Crystal Phallus ជាដើម។ បើគិតទៅ មិនចាំបាច់ហៅឈ្មោះអីរញ៉េរញ៉ៃពេកទេ ហៅអាគារ លិង្គទៅល្អហើយសាមញ្ញជាង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឹវានៅជិតព្រលានយន្តហោះ។ ដូចនេះហើយ អ្នកធ្វើដំណើរមកពីប្រទេស ផ្សេងៗ អាចឃើញវាមុនគេ។
បើនិយាយពីតម្លៃវិញ គឺមិនធម្មតាទេ។ ដើម្បីក្លាយជាម្ចាស់ខុនដូមួយបន្ទប់ ក្នុងចំណោមបន្ទប់ផ្សេងៗទៀតចំនួន ៧៦៥ យើងត្រូវចំណាយរហូតទៅដល់ ៥៩៥០០០ផោន ដែលប្រហែលនឹង ៧៤០០០០ដុលា្ល។
អ្នកដែលមករស់នៅទីនោះ នឺងអាចប្រើប្រាស់អាងហែលទឹក កន្លែងហាត់កីឡា រោងកុន ក៏ដូចជា បារស្រា ក្រឡុកផងដែរ។
អាគាររាងលិង្គដែលមានតម្លៃជាង ៨០០លានផោន មួយនេះគឺជាគម្រោងរបស់ក្រុមហ៊ុនចិន Greenland Group ដែលវានឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ៕