មានផ្លែឈើជាច្រើនប្រភេទ ដែលគេអាចយកមកច្នៃធ្វើជាម្ជួរប្លែកៗ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងផ្លែឈើមួយប្រភេទគេអាចច្នៃជាមុខម្ជួរប្លែកៗ បានច្រើនថែមទៀតផង។ ត្រឹមត្រូវណាស់មែនអត់ ប្លែកឈើដែលមានរសជាតិជូរគេអាចធ្វើជាម្ជូរញ៉ាំបានឆ្ងាញ់ តែមិនចឹងទេថ្ងៃនេះ មានហាងមួយដែលជាទីកន្លែងបុកម្ជួរដ៏ពេញនិយម បានច្នៃផ្លែខ្វិត ដែលមានរសជាតិចត់អោយទៅជាម្ជួរបាន ញ៉ាំយ៉ាងឆ្ងាញ់ អ៊ែមទៀតផង។





បុកខ្វិត ដែលជាការច្នៃ ថ្មីថ្មោងដើម្បីផ្លាស់ប្តូរ រសជាតិផ្លែខ្វិត អោយមានរសជាតិ ជូរឆ្ងាញ់គឺគេ បុកវាដូចជាបុកកន្ទួត ឬបុកល្ហុងចឹង តែគេបុកលាយផ្លែម្កាក់ដើម្បីកែប្រែរសជាតិរបស់ខ្វិតអោយមានរសជាតិជូរវិញ ពិតជាស្រៀវទឹកមាត់ ចង់ញ៉ាំម៉ង។ ហើយហាងដ៏ល្បីខាងបុកម្ជូរនេះ មិនមែនមានតែ បុកល្ហុងខ្វិត មួយមុខនោះទេ ក៏មានគ្រឿងស្រក់ទឹកមាត់ច្រើនមុខទៀត ដូចជា បុកកន្ទួត, បុកផ្លែឈើពិសេស, បុកពោតម្កាក់, បុកកំពីងរាជ,… អូយរៀបរាប់មិនអស់ទេ ប្លែកៗ ច្រើនណាស់ ទៅសាកម៉ងទៅ កុំអោយលេបតែទឹកមាត់ ពេញពោះអស់ហើយ ។

ហាងបុកកន្ទួត សាខាសន្ធរមុខ ទល់មុខសាលាសង្កាត់ទឹកល្អក់ទី១
Tel: 069 277 979 | 012 788 171
Address: ផ្ទះលេខ 180A, ផ្លូវ 259, សង្កាត់ទឹកល្អក់១, ខ័ណ្ឌទួលគោក, ភ្នំពេញ
ហាងបុកកន្ទួត សាខាបាក់ទូក
Tel: 081 56 78 58 | 077 90 20 01
Address: #18K, ផ្លូវ 134Z, សង្កាត់វាលវង់, ខណ្ឌ៧មករា
វីដេអូបុកខ្វិត