ហុតក្ដៅៗបែកញើសខ្ចាយ ឆ្ងាញ់មាត់ ប៉ូវកម្លាំងអស់ស្ទះជាមួយស៊ុបខួរគោចំហុយឆ្នាំងដី និងស៊ុបស្មងគោ ពីហាង ហេងមែន សាច់អាំងទឹកកាពិ

ត្រលប់មកវិញហើយជាមួយ ស៊ុបស្មងគោ ស៊ុបខួរគោចំហុយ ពីហាងហេងមែន សាច់អាំងទឹកកាពិ ចង់ហុតស៊ុបក្ដៅៗបែកញើស ឆ្ងាញ់មាត់ ប៉ូវកម្លាំង មកដាក់ស៊ុបស្មងគោតម្លៃត្រឹមតែ 30000រៀល នៅហាង ហេងមែន មួយឈុតមកណា ជាពិសេសមានការធានាជូនអតិថិជនប្រើខួរគោខ្មែរ និង ស្មងគោខ្មែរសុទ្ធ100% ។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។

ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ
ហាង ហេងមែន សាច់អាំងទឹកកាពិ

រីឯស៊ុបស្មងគោក៏រសជាតិពិសេសមិនធម្មតាព្រោះថាជាស្មងគោខ្មែរ និងត្រូវចម្អិនដោយចុងភៅប្រចាំហាងជាមួយរូបមន្ត និងគ្រឿងផ្សំយ៉ាងពិសេសដូចគ្នា។ រាល់អតិថិជនទាំងអស់អាចធ្វើការជ្រើសរើសមួយមុខណាក៏បានតាមចំណូលចិត្ត ធានាថាឆ្ងាញ់ ប៉ូវកម្លាំងពេញទំហឹង។

ហាង ហេងមែន សាច់អាំងទឹកកាពិ

ចង់ញ៉ាំសាច់អាំងទឹកកាពិ ស៊ុបស្មងគោ ស៊ុបខួរគោចំហុយឆ្នាំងដី កុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៉ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់៕

ហាង ហេងមែន សាច់អាំងទឹកកាពិ

ហាង ហេងមែន សាច់អាំងទឹកកាពិ
លេខ ទូរសព្ទ ៖ 010 296 568 | 099 296 568
ទីតាំង៖ ជិតស្តុបសំណង់12 ផ្ទះលេខ94 ផ្លូវលេខ265 កែងផ្លូវលេខ160 សង្កាត់ទឹកល្អក់2 (ទល់មុខសាលារៀនប៊ែលធី ផ្លូវក្រោយពេទ្យលោកសង្ឃ)

វីដេអូ៖

មកញ៉ាំថ្ងៃនេះទទួលបាន voucher cash back 50% ភ្លាមៗ ចាប់ពីថ្ងៃ០១ កក្កដា ដល់ថ្ងៃទី០១ សីហា ២០២១

ចង់រកកន្លែងញ៊ាំស៊ុប និងសាច់អាំង ទីតាំងមានផាសុកភាព អនាម័យខ្ពស់ រសជាតិឆ្ងាញ់ ប៉ូវកម្លាំង ភោជនីយដ្ឋាន Hot Pot Station ជម្រើសល្អសម្រាប់ការជួបជុំរបស់អស់លោកអ្នក មិនអាចមើលរំលងបាន។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ភោជនីយដ្ឋាន Hot Pot Station មានប្រម៉ូសិនពិសេសផ្ដល់ជូន voucher cash back 50% ភ្លាមៗ ចាប់ពីថ្ងៃ០១ កក្កដា ដល់ថ្ងៃទី០១ សីហា ២០២១ ។

ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station

Hot Pot Station ជាភោជនីយដ្ឋាន មានលក់ស៊ុប និងសាច់អាំង រសជាតិបែបតៃវ៉ាន់ ផ្តល់ជម្រើសទឹកស៊ុប មានរហូតដល់ ៧រសជាតិ ទឹកជ្រលក់ ៥ ប្រភេទ រីឯសាច់វិញមានច្រើនប្រភេទ មានសាច់គោ សាច់ជ្រូក សាច់ពពែ ដែលនាំចូលពីប្រទេសអូស្រ្តាលី ។ ហើយសម្រាប់តម្លៃវិញ លោកអ្នកអាចជ្រើសរើសឈុត Set សម្រាប់មនុស្ស២នាក់ មានតម្លៃ 12.99 $ ឡើងទៅ មានFree ភេសជ្ជៈ និងបន្ទប់ VIP ធំទូលាយ ថែមទៀតផង។

ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station

ពិតជាមិនធម្មតាមែន ប្រម៉ូសិនពិសេសផ្ដល់ជូន voucher cash back 50% ពេញមួយខែបែបនេះ មិនទៅសាកម៉េចបាន សំខាន់ស៊ុប ឆ្ងាញ់ អនាម័យ មានទំនុកចិត្ត គ្រាន់តែប្រភេទទឹកស៊ុប មានរហូតដល់ ៧រសជាតិ ជ្រើសរើសតាមចំណងចំណូលចិត្ត​បានណា៎ ល្ងាចនេះ អ្នកណាខ្លះទំនេរ អាចទៅសាកបានណា៎ ទទួលបានរសជាតិឆ្ងាញ់ និងចំណេញមិនតិចទេ៕

ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station
ភោជនីយដ្ឋាន Hot Pot Station

ភោជនីយដ្ឋាន Hot Pot Station
ទីតាំង ចំហៀង ហាងម៉ូតូយាម៉ាហា ជិតសាលាបាក់ទូក
លេខទូរសព្ទ៖ 092​​​ 868 356 / 069 528 000

វីដេអូ៖

ម៉ូយៗ នំបញ្ចុកស្រុះ ២រសជាតិ (អុីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង) ចង់ញ៉ាំអាចកុម្ម៉ង់បានទាំងទីតាំងចាស់ និងទីតាំងថ្មី

លក់ជាង១២ឆ្នាំមកហើយ បើនិយាយពីម៉ូយរាប់ភ្លេចពិសេសអ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ប្រាកដជាធ្លាប់ស្គាល់ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង លក់នំបញ្ចុកស្រុះ ២រសជាតិ គឺ សម្លខួរក្តាម (សាច់ជ្រូក)​ សម្លខ្ជាយ / សម្លខៀវ (សាច់ត្រី) លក់ដាច់ខ្លាំងណាស់។ សម្រាប់ពេលនេះចំពោះម៉ូយៗដែលចង់ញ៉ាំ អាចមករកបាននៅទីតាំងចាស់ផ្សារបឹងកេងកង(ច្រកទី3) ខាងជេីងផ្សារ និងទីតាំងថ្មីស្ថិតនៅ ម្ដុំវត្តដំបូកខ្ពស់ លើផ្លូវ26BT ហួសការ៉ាស់សាំងPAPA ប្រហែល300ម៉ែត្រ ផ្ទះល្វែងពណ៌ពងមាន់ នៅខាងឆ្វេងដៃ(ក្រោយតារាងបាល់ទះ Mega Sport Club) សម្រាប់ផែនទី ចុចទីនេះ ។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

ហើយក្នុងចំណោមអ្នកអានអត្ថបទនេះ តើមានអ្នកណាធ្លាប់ជាម៉ូយ អ៊ីសម្លក្តាម ផ្សារបឹងកេងកង ឬអត់? សម្រាប់អេតមីន វិញសាករួចហើយ រសជាតិឆ្ងាញ់ប្លែក តម្លៃក៏សមរម្យ និងសេវាកម្មល្អ គឺទទួលយកបាន ហើយសម្រាប់អតិថិជនរបស់គាត់គឺមានពេញៗតុ មកជាហូរហែ ហើយអ្នកដែលនឹកឃ្លានរសជាតិ បញ្ចុកស្រុះ ២រសជាតិរបស់គាត់ មិនចង់មកកន្លែងផ្ទាល់ អាចកុម្មង់យកទៅញ៊ាំនៅផ្ទះបានថែមទៀតផង សម្រាប់លេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22 ។

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

សម្រាប់អ្នកដែលចេញចូលក្នុងផ្សារបឹងកេងកង ញឹកញាប់ បើឃ្លាននំបញ្ចុកស្រុះ អ៊ីស្រីពៅសម្លក្តាម ផ្សារបឹងកេងកង អាចទៅរកញ៊ាំបាន គឺដើរចូលតាមច្រកទី៣ ខាងជើងផ្សារ ហើយសម្រាប់អ្នកដែលនៅម្ដុំវត្តដំបូកខ្ពស់អាចមកខ្ចប់បាននៅទីតាំងថ្មីម្ដុំវត្តដំបូកខ្ពស់ លើផ្លូវ26BT ហួសការ៉ាស់សាំងPAPA ប្រហែល300ម៉ែត្រ ផ្ទះល្វែងពណ៌ពងមាន់ នៅខាងឆ្វេងដៃ(ក្រោយតារាងបាល់ទះ Mega Sport Club)។

នំបញ្ចុកស្រុះ 2 រសជាតិ

អ្នកដែលមានបំណងចង់រៀន ចេះធ្វើនំបញ្ចុកស្រុះ ២រសជាតិ ដើម្បីទៅបើកជាអាជីវកម្មផ្ទាល់ខ្លួន ក៏អាចទៅរកគាត់បានផងដែរដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 070 59 54 64 / 070 66 72 82 / 092 21 58 22 ៕

នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ
នំបញ្ចុកស្រុះ 2 រសជាតិ

ហាង នំបញ្ចុកស្រុះ២រសជាតិ
ទីតាំងទី១៖ ផ្សារបឹងកេងកង ( ច្រកទី3 ) ខាងជើងផ្សារ
លេខទូរសព្ទ៖ 070 59 54 64 / 092 21 58 22
ចាប់បើកពីម៉ោង 7:00 am – 5:30 pm
– អាចមកញុំ ឬ ខ្ចប់ – App Nham24 ឈ្មោះ នំបញ្ចុកស្រុះ 2រសជាតិ (2Flavors of Vietnamese noodle) – សេវាដឹកជញ្ជូន គិតតាមទីតាំងជិត ឫឆ្ងាយ
ទីតាំងទី២៖ ម្តុំវត្តដំបូកខ្ពស់ លេីផ្លូវ26BT
លេខទូរសព្ទ៖ 070 66 72 82 / 092 27 97 90
ចាប់បើកពីម៉ោង 7:00 am – 7:00 pm
លក់ម្ហូបវេចខ្ចប់ ឬ ច្រកតែប៉ុណ្ណោះ
សេវាដឹកជញ្ជូន គិតតាមទីតាំងជិត ឫឆ្ងាយ

វីដេអូ៖

សាច់អាំង KARE ល្បីឆ្ងាញ់ តម្លៃសមរម្យ បរិយាកាសបែបជប៉ុនស្អាតប្លែកភ្នែក ទាក់បេះដូងអ្នកចូលចិត្តថតរូប

អ្នកដែលចូលចិត្តញ៉ាំសាច់អាំង ច្បាស់ជាមានអ្នកស្គាល់ហើយជាមួយហាង KARE សាច់អាំងបែបជប៉ុនដែលបានបើកនៅកណ្ដាលទីក្រុងភ្នំពេញ ជាមួយនឹងការរៀបចំយ៉ាងស្អាតប្លែកភ្នែក អាចនិយាយបានថាអ្នកណាបានជិះកាត់ក៏ងាកមើល អ្នកណាជិះកាត់ក៏ចង់ចូលដែរដូចជា Admin ជាដើម។

ហាង KARE

ពេលបានជិះកាត់បានគ្រប់គ្នាគ្រាន់តែបានឃើញសម្រស់ខាងក្រៅរបស់ហាង KARE តែប៉ុណ្ណោះ ប្រសិនបើបានចូលញ៉ាំទៀតបានកាន់តែពិសេស ព្រោះថាសាច់អាំងនៅទីនេះប្លែកពិសេសពីហាងដែរគ្រប់គ្នាធ្លាប់ញ៉ាំកន្លងមក គឺថារសជាតិសាច់អាំងជាតិសាហាវតែម្ដងជាមួយសាច់គោស្រស់ៗជាច្រើនប្រភេទ មានទាំងសាច់គោជប៉ុន អូស្ត្រាលី និងអាមេរិក។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺចង្ក្រានអាំងសាច់ប្រើធ្យូងដ៏ទំនើបរបស់ហាង គឺអាំងសាច់មិនងាយខ្លោច មិនមានផ្សែង និងជួយបង្កើនរសជាតិសាច់មួយបែបទៀត ហើយសាច់អាំងនៅទីនេះលោកអ្នកអាចជ្រើសរើសទឹកជ្រលក់ ៦មុខប្រចាំហាងដែលមានទឹកត្រីកោះកុងបែបខ្មែរ ថៃ ជប៉ុន ក្នុងចំណោមទាំងអស់នេះរសជាតិមួយណាក៏ជាតិសាហាវដែរ។

ហើយបើនិយាយពីតម្លៃវិញ អ្នកទាំងអស់គ្នាមិនបាច់បារម្ភទេ មាន១០ដុល្លាក៏អាចមកញ៉ាំបាន ឈុត ១៥ដុល្លាក៏មាន និងឈុត ២០ដុល្លាក៏មានគ្រប់គ្នាអាចធ្វើការជ្រើសរើសមួយណាក៏បាន សម្រាប់ Admin វិញគឺចូលចិត្តឈុត ២០ដុល្លាព្រោះថាសាច់ច្រើនញ៉ាំបានយូរ អាចញ៉ាំបាន ៣ ទៅ ៤នាក់ម៉ាឆ្អែតល្មម។ មួយវិញទៀតក្រៅពីរសជាតិឆ្ងាញ់ តម្លៃសមរម្យ នោះគឺបរិយាកាសនៅទីនេះគឺថាអ៊ែមមែនទែន ស្រស់ស្អាតបែបជប៉ុនដែលអាចអោយគ្រប់គ្នាមកអង្គុយញ៉ាំបានយ៉ាងស្រស់ស្រាយ និងថតរូបបានយ៉ាងស្រស់ស្អាត ទុកផុសអួតហ្វ្រេនហ្វេសប៊ុកបានម៉ាអ៊ែម?។

បែបនេះចង់ញ៉ាំសាច់អាំងរសជាតិឆ្ងាញ់ បរិយាកាសបែបជប៉ុនស្អាតប្លែកភ្នែក អង្គុយញ៉ាំយ៉ាងស្រស់ស្រាយជាមួយគ្រួសារ ក្រុមការងារ និងមិត្តភក្តិ ហាង KARE នៅកណ្ដាលទីក្រុងជម្រើសទី១សម្រាប់លោកអ្នក៕

ហាងការេ – KARE
ទូរសព្ទ៖ 096 543 55 66
ផែនទី៖ https://goo.gl/maps/PdXNzAQbe7bRz7PPA

វីដេអូ៖

តែ១មុឺនរៀលទេ រសជាតិឆ្ងាញ់បរិមាណ១ចានឆ្អែតង៉ាងតែម្តង? មីទាញតុងយុាំ

កាន់តែពិសេសហើយ មីទាញតុងយ៉ាំ បញ្ចុះតម្លៃ ១ចាន ១មុឺនរៀលប៉ុណ្ណោះ ហើយ១ចាន ដឹងតែឆ្អែតតឹងពោះហ្មង មោះអ្នកណាខ្លះមិនទាន់បានញុាំ អាចមកសាកបានណា នៅហាង មីទាញតុងយុាំ ។ សម្រាប់ការបញ្ចុះតម្លៃនេះគឺមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ក្រោយពីដឹងពីតម្លៃហើយ ឥឡូវនេះយើងមកដឹងពីអ្វីដែលពិសេសមីទាញតុងយុាំវិញម្តង គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

រកណាបានពិសេសជាងនេះទៅ គឺបញ្ចុះសល់តែ ១មុឺនរៀលអាចញ៊ាំបានឆ្ងាញ់មាត់ និងម៉ាតឹងពោះបែបនេះហើយនោះ ហុតស៊ុបក្ដៅៗចឹងអីក្ដៅសាច់ស្រួលខ្លួនតិចអី?៕

ហាង មីទាញតុងយុាំ
ហាង មីទាញតុងយុាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ថ្មីប្លែកពី The Pizza Company-Cambodia បញ្ចូល៤ រសជាតិ ក្នុងភីហ្សាតែមួយ ប្រវែងក៏វែង មានច្រើនដុំទៀត?

ពិតជាកំពូលភីហ្សាមែន បញ្ចូល ៤រសជាតិ ក្នុងភីហ្សាតែមួយ បន្ថែមប្រវែងរហូតដល់ ១៣អ៊ីញ កាត់ចេញជា១៦ដុំ រួមជាមួយទឹកជ្រលក់រហូតដល់ ៤រសជាតិ មានទឹកជ្រលក់ស្រាក្រឡុក ទឹកជ្រលក់ហឹរបែបកូរ៉េ ទឹកជ្រលក់សាឡាដគ្រីម និងជ្រលក់ស៊ីសារ ធានាសាកមួយម៉ាត់ណាក៏ឆ្ងាញ់ដែរ? ។

The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia

ពី The Pizza Company-Cambodia តែងតែបន្ថែមនៅភីហ្សាប្លែកៗ ដើម្បីបំពេញតម្រូវការអតិថិជន ដែលតែងតែនិយមគាំទ្រ ពីរសជាតិភីហ្សារបស់ Pizza Company ថ្មីៗនេះ មីនុយថ្មី ឈ្មោះថា ឌីបភើភីហ្សា គឺកំពុងទទួលបានការគាំទ្រ និយមចូលចិត្តខ្លាំងពីសំណាក់អតិថិជន ដោយសារតែប្រវែង វែង កាត់ជាដុំក៏បានច្រើន ហើយរសជាតិ មាន៤រសជាតិបញ្ចូលគ្នា ហើយមិនតែប៉ុណ្ណោះមានទឹកជ្រលក់ដល់ទៅ៤មុខថែមទៀតផង ពិតជាផ្តល់នូវភាពងាយស្រួលដល់អតិថិជន ដែលចង់ញ៊ាំភីហ្សា មានគ្នាច្រើន អស់ជាបញ្ហាហើយ ។

The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia

សម្រាប់ The Pizza Company-Cambodia ដែលមានទីតាំងនៅផ្សារទំនើបអុីអនម៉ល ភ្នំពេញ បានផ្លាស់ទីតាំងថ្មី ទៅជាន់ទី២ ក្បែររោងភាពយន្ត ។ ប្រសិនបើលោកអ្នកផ្សារទំនើបអុីអនម៉ល ភ្នំពេញ កុំភ្លេចណា ស្វែងរកភីហ្សាដែលអ្នកចូលចិត្ត មានច្រើនជម្រើស មាននៅ The Pizza Company-Cambodia លោកអ្នកប្រាកដជាពេញចិត្ត ចូលចិត្តជាក់ជាមិនខាន ។

The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia
The Pizza Company-Cambodia

The Pizza Company
លេខទូរសព្ទ៖ 023 880 880
ទីតាំង៖ គ្រប់សាខាទាំងអស់

វីដេអូ៖

Circle K – Cambodia បម្រើជូនលោកអ្នក ជាមួយផលិតផលជាច្រើនប្រភេទ រួមទាំងសេវាកម្ម និងតម្លៃយ៉ាងពិសេសបំផុត

លោកអ្នកច្បាស់ជាបានស្គាល់រួចមកហើយជាមួយ Circle K ដែលជាហាងដ៏ល្បី និងឈានមុខគេនៅសហរដ្ឋអាមេរិក និងបានឈានជើងចូលមកដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨។ គិតរហូតមកដល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយដែល Circle K – Cambodia បានបង្ហាញខ្លួន និងបម្រើជូនលោកអ្នកជាមួយផលិតផលជាច្រើនប្រភេទ រួមទាំងសេវាកម្ម និងតម្លៃយ៉ាងពិសេសបំផុត ដែលធ្វើឲ្យមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។

បច្ចុប្បន្ន Circle K – Cambodia មាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងសៀមរាប ដោយសារតែមានកំណើនការគាំទ្រកាន់តែច្រើនឡើងៗ Circle K ក៏កំពុងតែពង្រីកសាខាជាច្រើនទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីអោយកាន់តែមានការងាយស្រួលដល់អតិថិជន ជាពិសេសជាមួយការបម្រើសេវាកម្ម២៤ម៉ោង លើ២៤ម៉ោង និងរាល់អតិថិជនទាំងអស់ក៏អាចកុម្ម៉ង់ទិញរាល់ទំនិញគ្រប់មុខតាមApp ដឹកជញ្ជូនដែលជាដៃគូរសហការមានដូចជា៖ NHAM24, foodpanda និង E-GetS ក៏បានដោយមិនចាំបាច់មកទិញដោយផ្ទាល់។ នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ Circle K ក៏នឹងធ្វើការពង្រីកហាងចំនួន៥ទៀតទៅជា Community stores រួមមាន៖

  • CircleK សាខាកម្ពុជាក្រោម
  • CircleK សាខាផ្លូវ៣១០
  • CircleK សាខាច្បារអំពៅ១
  • CircleK សាខាបឹងសាឡាង
  • CircleK សាខាចំការដូង(បុរីពិភពថ្មីគម្រោង១)

អ្វីដែលកាន់តែពិសេសថែមទៀតនោះ Circle K ក៏កំពុងតែពង្រីកមុខទំនិញជាច្រើនទៀតដែលជាតម្រូវការចាំបាច់របស់អតិថិជន ដូចជា៖ ភេសជ្ជៈ, គ្រឿងទេស, ផលិតផលទឹកដោះគោ, ផលិតផលសុខភាព និងសម្រស់ ហើយក៏មានផលិតផលផ្ទាល់ដ៏ឈ្ថុយឆ្ងាញ់ពីCircle K ដូចជាពងមាន់ស្ងោរតែចិន និងហតដកពិសេស CircleK ជាមួយនឹងតម្លៃល្អពិសេសបំផុត។ បែបនេះចង់ទិញរាល់ទំនិញ គ្រឿងទេស និងផលិតផលផ្សេងៗទៀតជាមួយតម្លៃពិសេស និងសេវាកម្មល្អ Circle K ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ ជាពិសេសកុំភ្លេចតាមដានជាប្រចាំ ជាមួយFb Page Circle K – Cambodia ដើម្បីរីករាយនឹងការផ្តល់ជូនដ៏គួរឱ្យរំភើប និងគួរឱ្យភ្ញាក់ផ្អើលដល់អតិថិជនជារៀងរាល់សប្តាហ៍ និងចុងសប្តាហ៍នូវប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់៕

មកម៉ោងនេះ​ ចាយតែ១ដុល្លា ញ៊ាំបបរមាន់ស្រែ បាន១ចាន ពីហាង បបរមាន់ស្រែ ផ្ទះអុីដា

ចង់ញ៊ាំបបរមាន់ស្រែ ចន្លោះម៉ោង ៩ព្រឹក ដល់ម៉ោង ១២​ ថ្ងៃត្រង់ កាន់លុយតែ ១ដុល្លាបានហើយ មក ហាង បបរមាន់ស្រែ ផ្ទះអុីដា ញ៊ាំបានយ៉ាងឆ្ងាញ់ពិសា សម្រាប់ឱកាស បើកដំណើរការបាន១ឆ្នាំ របស់ហាងផ្ទាល់ ការបញ្ចុះតម្លៃនេះ មានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃផុស វីដេអូនេះ ។
បញ្ជាក់ការបញ្ចុះតម្លៃនេះ​ បញ្ចុះតែឈុតតូចធម្មតាប៉ុណ្ណោះ

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

សម្រាប់ហាង បបរមាន់ស្រែ ផ្ទះអុីដា គឺមានមុខម្ហូបច្រើនណាស់ អត់ខ្វះទេ សុទ្ធតែជាមុខម្ហូបឆ្ងាញ់ៗ មានដូចជា៖ បបរមាន់ស្រែ មីកូឡា លក់ដាច់ខ្លាំងណាស់ ហើយលោកអ្នក អាចមករកបាននៅហាង បបរមាន់ស្រែ ផ្ទះអុីដា មានទីតាំងស្ថិតនៅផ្ទះលេខ95A ផ្លូវ432 សង្កាត់ទួលទំពូង២។ បន្ថែមពីនេះសម្រាប់អ្នកដែលចង់កុម្ម៉ងរៀបចំក្នុងកម្មវិធីសិក្ខាសិលា ប្រជុំ រឺកម្មវិធីផ្សេងៗលោកអ្នកអាចធ្វើការកុម្ម៉ង់តាមរយៈលេខទូរសព្ទ 012 677 886 / 098 660 661 ហើយនឹងអាចធ្វើការកុម្ម៉ង់ញ៉ាំនៅផ្ទះបានគ្រប់ពេលតាមរយៈApp Delivery ទាំងអស់៕

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

អ្វីដែលកាន់តែពិសេសនោះ សម្រាប់អតិថិជន ដែលអញ្ជើញទៅពិសា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ គឺមានបញ្ចុះតម្លៃ គឺបបរមាន់ស្រែបញ្ចុះត្រឹម ១ចាន តែ១ដុល្លា ប៉ុណ្ណោះ ចឹងកុំអោយឱកាស រំលងផុតណា ។

ហាង បបរមាន់ស្រែ ផ្ទះអុីដា
ហាង បបរមាន់ស្រែ ផ្ទះអុីដា

ហាង បបរមាន់ស្រែ ផ្ទះអុីដា
លេខទូរសព្ទ៖ 012 677 886 / 098 660 661
ទីតាំង៖ ស្ថិតនៅផ្ទះលេខ95A ផ្លូវ432 សង្កាត់ទួលទំពូង២

វីដេអូ៖

សាច់អាំងជប៉ុន Sumibi Yokocho វិលត្រឡប់មកវិញហើយជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងសាច់ច្រើនប្រភេទសម្រាប់លោកអ្នក

ល្ងាចនេះរកកន្លែងញ៉ាំសាច់អាំងជុំគ្នាបានហើយរឺនៅ? បើថានៅទេ កុំគិតច្រើនណាត់គ្នាមក Sumibi Yokocho មកញ៉ាំសាច់អាំងបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់នៅទីនេះជាមួយរសជាតិដ៏ពិសេស និងមានសាច់ជាច្រើនប្រភេទសម្រាប់លោកអ្នកធ្វើការជ្រើសរើស ថែមទាំងមានតម្លៃសមរម្យ ជាមួយនិងសាច់មានគុណភាពខ្ពស់។

ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho

អ្នកដែលចូលចិត្តញ៉ាំសាច់អាំងបានមកដល់ Sumibi Yokocho ដឹងតែពេញចិត្តស្ដូកហ្មងហើយជាមួយរសជាតិសាច់អាំងដោយប្រើចង្ក្រានធ្យូង ធ្វើរសជាតិសាច់ឈ្ងុយ និងរសជាតិឆ្ងាញ់ជាប់មាត់ជាពិសេសត្រូវជាតិគ្នាខ្លាំងជាមួយទឹកជ្រលក់ដ៏ពិសេសប្រចាំហាង ពេលបានដាក់ចូលក្នុងមាត់ហើយទទួលបានអារម្មណ៍ឆ្ងាញ់ជាប់ចិត្តដកមិនរួចតែម្ដង។ ហើយក្រៅពីសាច់អាំង នៅទីនេះក៏មានមុខម្ហូបឆ្ងាញ់ៗបែបជប៉ុនជាច្រើនមុខទៀតផងដែរ ជាពិសេសគឺស៊ុបបែបជប៉ុនដែលគ្រប់គ្នាគួរតែសាក ព្រោះថាឆ្ងាញ់ ប៉ូវកម្លាំង និងល្អសម្រាប់សុខភាព។

ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho

បែបនេះកុំភ្លេចណាចង់ញ៉ាំ សាច់អាំងបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជុំគ្រួសារ មិត្តភក្តិ និងក្រុមការងារ Sumibi Yokocho ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នកទាំងរសជាតិ និងតម្លៃ។ សម្រាប់អ្នកដែលចង់កុម្ម៉ង់ជាឈុតយកទៅញ៉ាំនៅផ្ទះក៏បានដោយអាចកុម្ម៉ង់បានតាមរយៈApp ដឹកជញ្ជូន nham 24 និង E-gets ៕

ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho
ហាង Sumibi Yokocho

ហាង Sumibi Yokocho
លេខទូរសព្ទ៖ 098 699 291
ទីតាំង៖ ផ្ទះលេខ៨១ ផ្លូវ៦៣ ក្រោយស្ថានទូតវៀតណាម

ប្រហិតស្រួយៗ ទឹកជ្រលក់ឆ្ងាញ់ តម្លៃ១ចង្កាក់ ១០០០៛ ឡើងទៅ ចង់ញ៊ាំមករកបាននៅ តូបប្រហិត?

អាហារសម្រន់បែបស្រួយៗ ក្តៅៗ រសជាតិឈ្ងុយឆ្ងាញ់ ទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក ជឿថាលោកអ្នកមិនធ្លាប់សាកពីមុនមក នោះគឺ ប្រហិតស្រួយ មីនុយថ្មី ពីហាង តូបប្រហិត? តម្លៃធូរថ្លៃទៀតផង ១ចង្កាក់ ១០០០៛ ឡើងទៅ មានគ្រប់មុខ គ្រឿងសមុទ្រក៏មាន រីឯ ប្រហិតមានជាង ២០មុខ រើសបានតាមចិត្ត។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

និយាយពី ហាង តូបប្រហិត តែងតែមានម្ហូបថ្មីៗ ជានិច្ច ដើម្បីឆ្លើយតបទៅកាន់អតិថិជន ក្នុងការជ្រើសរើសមុខម្ហូបញ៊ាំបាន ប្លែកៗ ច្រើនមុខ សម្រាប់ជ្រើសរើស ។ អ្វីដែលកាន់តែពិសេសទៀតនោះ មុខម្ហូបថ្មីដែលទើបតែបើកដំណើរការលក់នេះ គឺឈ្មោះ ថាប្រហិតស្រួយ ព្រោះថា ប្រហិត និងគ្រឿងសមុទ្រ រាល់អតិថិជនធ្វើការកុម្មង់រួចហើយ ត្រូវបានយកទៅបំពងជាមួយម្សៅស្រួយ ដែលធ្វើការផ្សំជាមួយគ្រឿងទេស ធ្វើអោយប្រហិត ស្រួយ ហើយឆ្ងាញ់ទៀត មិនតែប៉ុណ្ណោះទេ នៅមានទឹកជ្រលក់ផ្អែម ជូរ ហិរ ហើយឆ្ងាញ់ ។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

សម្រាប់តម្លៃវិញ គឺ ១ចង្កាក់ ចាប់ពី ១០០០៛ ឡើងទៅ អាចរើសបានតាមចិត្ត ជាមួយមានជាង ២០មុខ រូមជាមួយគ្រឿងសមុទ្រ។ ក្រៅពីនោះ ក្នុងតូបប្រហិតផ្ទាល់ក៏មានមុខម្ហូបជាច្រើនមុខទៀត ដូចជា៖ បុកល្ហុង បុកល្ហុងត្រីសាល់ម៉ុន បុកក្ដាមស្រែ យ៉ាំហិរៗ និយាយរួមទៅគឺ មិនខ្វះចឹងហ្មង អ្វីក៏មានដែរ ។

ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត
ហាង តូបប្រហិត

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
លេខទូរសព្ទ៖ 061 499 356
ផ្លូវ 402 កែង ផ្លូវ 185 ក្រោយសាលាវ៉ាន់ដា ( ក្នុងទីតាំង ហាង Moto Café

សាខាពេទ្យកុមារជាតិ
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
នៅក្រោយពេទ្យកុមារជាតិ ផ្លូវ 122

សាខាIFL
លេខទូរសព្ទ៖ 093242418
នៅIFLផ្លូវ 118 កែងផ្លូវ 259

វីដេអូ៖