ល្ងាចនេះរកកន្លែងញ៉ាំសាច់អាំងជុំគ្នាបានហើយរឺនៅ? បើថានៅទេ កុំគិតច្រើនណាត់គ្នាមក Sumibi Yokocho មកញ៉ាំសាច់អាំងបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់នៅទីនេះជាមួយរសជាតិដ៏ពិសេស និងមានសាច់ជាច្រើនប្រភេទសម្រាប់លោកអ្នកធ្វើការជ្រើសរើស ថែមទាំងមានតម្លៃសមរម្យ ជាមួយនិងសាច់មានគុណភាពខ្ពស់។



អ្នកដែលចូលចិត្តញ៉ាំសាច់អាំងបានមកដល់ Sumibi Yokocho ដឹងតែពេញចិត្តស្ដូកហ្មងហើយជាមួយរសជាតិសាច់អាំងដោយប្រើចង្ក្រានធ្យូង ធ្វើរសជាតិសាច់ឈ្ងុយ និងរសជាតិឆ្ងាញ់ជាប់មាត់ជាពិសេសត្រូវជាតិគ្នាខ្លាំងជាមួយទឹកជ្រលក់ដ៏ពិសេសប្រចាំហាង ពេលបានដាក់ចូលក្នុងមាត់ហើយទទួលបានអារម្មណ៍ឆ្ងាញ់ជាប់ចិត្តដកមិនរួចតែម្ដង។ ហើយក្រៅពីសាច់អាំង នៅទីនេះក៏មានមុខម្ហូបឆ្ងាញ់ៗបែបជប៉ុនជាច្រើនមុខទៀតផងដែរ ជាពិសេសគឺស៊ុបបែបជប៉ុនដែលគ្រប់គ្នាគួរតែសាក ព្រោះថាឆ្ងាញ់ ប៉ូវកម្លាំង និងល្អសម្រាប់សុខភាព។



បែបនេះកុំភ្លេចណាចង់ញ៉ាំ សាច់អាំងបែបជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជុំគ្រួសារ មិត្តភក្តិ និងក្រុមការងារ Sumibi Yokocho ជាជម្រើសដ៏សាកសមបំផុតសម្រាប់លោកអ្នកទាំងរសជាតិ និងតម្លៃ។ សម្រាប់អ្នកដែលចង់កុម្ម៉ង់ជាឈុតយកទៅញ៉ាំនៅផ្ទះក៏បានដោយអាចកុម្ម៉ង់បានតាមរយៈApp ដឹកជញ្ជូន nham 24 និង E-gets ៕







ហាង Sumibi Yokocho
លេខទូរសព្ទ៖ 098 699 291
ទីតាំង៖ ផ្ទះលេខ៨១ ផ្លូវ៦៣ ក្រោយស្ថានទូតវៀតណាម