អាហារសម្រន់បែបស្រួយៗ ក្តៅៗ រសជាតិឈ្ងុយឆ្ងាញ់ ទឹកជ្រលក់រសជាតិឆ្ងាញ់ប្លែក ជឿថាលោកអ្នកមិនធ្លាប់សាកពីមុនមក នោះគឺ ប្រហិតស្រួយ មីនុយថ្មី ពីហាង តូបប្រហិត? តម្លៃធូរថ្លៃទៀតផង ១ចង្កាក់ ១០០០៛ ឡើងទៅ មានគ្រប់មុខ គ្រឿងសមុទ្រក៏មាន រីឯ ប្រហិតមានជាង ២០មុខ រើសបានតាមចិត្ត។



និយាយពី ហាង តូបប្រហិត តែងតែមានម្ហូបថ្មីៗ ជានិច្ច ដើម្បីឆ្លើយតបទៅកាន់អតិថិជន ក្នុងការជ្រើសរើសមុខម្ហូបញ៊ាំបាន ប្លែកៗ ច្រើនមុខ សម្រាប់ជ្រើសរើស ។ អ្វីដែលកាន់តែពិសេសទៀតនោះ មុខម្ហូបថ្មីដែលទើបតែបើកដំណើរការលក់នេះ គឺឈ្មោះ ថាប្រហិតស្រួយ ព្រោះថា ប្រហិត និងគ្រឿងសមុទ្រ រាល់អតិថិជនធ្វើការកុម្មង់រួចហើយ ត្រូវបានយកទៅបំពងជាមួយម្សៅស្រួយ ដែលធ្វើការផ្សំជាមួយគ្រឿងទេស ធ្វើអោយប្រហិត ស្រួយ ហើយឆ្ងាញ់ទៀត មិនតែប៉ុណ្ណោះទេ នៅមានទឹកជ្រលក់ផ្អែម ជូរ ហិរ ហើយឆ្ងាញ់ ។




សម្រាប់តម្លៃវិញ គឺ ១ចង្កាក់ ចាប់ពី ១០០០៛ ឡើងទៅ អាចរើសបានតាមចិត្ត ជាមួយមានជាង ២០មុខ រូមជាមួយគ្រឿងសមុទ្រ។ ក្រៅពីនោះ ក្នុងតូបប្រហិតផ្ទាល់ក៏មានមុខម្ហូបជាច្រើនមុខទៀត ដូចជា៖ បុកល្ហុង បុកល្ហុងត្រីសាល់ម៉ុន បុកក្ដាមស្រែ យ៉ាំហិរៗ និយាយរួមទៅគឺ មិនខ្វះចឹងហ្មង អ្វីក៏មានដែរ ។







ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
លេខទូរសព្ទ៖ 061 499 356
ផ្លូវ 402 កែង ផ្លូវ 185 ក្រោយសាលាវ៉ាន់ដា ( ក្នុងទីតាំង ហាង Moto Café
សាខាពេទ្យកុមារជាតិ
លេខទូរសព្ទ៖ 076 99 88 181 / 093 24 24 18
នៅក្រោយពេទ្យកុមារជាតិ ផ្លូវ 122
សាខាIFL
លេខទូរសព្ទ៖ 093242418
នៅIFLផ្លូវ 118 កែងផ្លូវ 259
វីដេអូ៖