អ្នកប្លុកបាក់ទូក ធ្លាប់បានមកញ៉ាំនៅ? មីបុក បុកល្ហុង មួយកន្លែងនេះរសជាតិពិសេសមិនធម្មតា??

អ្នកប្លុកបាក់ទូកដែលចូលចិត្តញ៉ាំបុកល្ហុង​ ជាពិសេសនារីៗប្រហែលជាបានស្គាល់រួចមកហើយ ជាមួយហាង ខ្ទមបុកល្ហុង នៅក្រោយសាលាបាក់ទូក ព្រោះថាមីបុក បុកល្ហុង និងម្ហូបផ្សេងៗទៀតរសជាតិពិសេសធម្មតាទេណា។ សម្រាប់អ្នកដែលមិនទាន់បានស្គាល់ ហើយចង់ភ្លក្សជាមួយជាមួយរសជាតិ មីបុក បុកល្ហុង ដ៏ពិសេសនៅទីនេះណាត់គ្នាមកលឿនមកណា។

ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង

មីនុយដែលពិសេសប្រចាំហាង ខ្ទមបុកល្ហុង ដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា បុកមីកូនកាត់ បុកមីក្ដាមប្រៃ បុកមីពោត រួមទាំងប្រភេទបុកល្ហុងផ្សេងជាច្រើនមុខទៀត។ សម្រាប់មុខម្ហូបដែលលេចធ្លោទទួលបានការគាំទ្រខ្លាំងប្រចាំហាងគឺប្រភេទមីបុក ក៏ព្រោះតែរសជាតិពិសេសដោយម្ចាស់ហាងបានប្រើប្រាស់មីជាតិសម្រាប់បុក ដែលធ្វើអោយសាច់មីចូលជាតិល្អឆ្ងាញ់ និងសសៃមីស្វិតញ៉ាំជក់មាត់។ អ្វីដែលកាន់តែពិសេសថែមទៀតនោះគឺរសជាតិហិរ អាចកុម្ម៉ង់បានតាមចិត្ត ហិរតែឆ្ងាញ់ញ៉ាំហើយចង់ញ៉ាំទៀត។

ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង

បែបនេះនឹកឃ្លានចង់ញ៉ាំមីបុក បុកល្ហុង ហើយមិនចង់ទៅណាឆ្ងាយពីប្លុកបាក់ទូក អាចណាត់គ្នាមកទីនេះបាន?។ រសជាតិក៏ពិសេស តម្លៃក៏សមរម្យ ដែលគ្រប់គ្នាគួរតែមក៕

ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង
ហាង ខ្ទមបុកល្ហុង

ហាង ខ្ទមបុកល្ហុង
លេខទូរសព្ទ៖ 061 71 71 89 / 093 71 71 89
ទីតាំង៖ ផ្ទះលេខ២៦ ផ្លូវ១៤៩ សង្កាត់វាលវង់(ក្រោយសាលាបាក់ទូក)

ការីខៀវសាច់មាន់ រសជាតិថ្មីឆ្ងាញ់ប្លែកមាត់ ស្ត្រីមេផ្ទះគ្រប់រូបអាចរៀនធ្វើបាន ញ៉ាំជុំគ្រួសារបានយ៉ាងរីករាយ

គ្រឿងផ្សំ៖

  • សាច់ទ្រូងមាន់0.5 គីឡូ
  • គ្រឿងការីខៀវ 50ក្រាម (MAE PLOY/LOBO)
  • ខ្ទិះដូងដើម 300ក្រាម
  • ខ្ទិះដូងចុង ២00ក្រាម​​
  • ធីផតអុិចស្រ្តា 100ក្រាម
  • ទឹកដោះគោខាប់ធីផត 2 ស្លាបព្រាបាយ (ប្រើជំនួសស្ករស)​​
  • ត្រប់មូល 1ចាន និង ត្រប់ លំញង1ចាន3-4 ស្លឹកក្រូចសើច
  • ទឹកត្រី1ស្លាបព្រាបាយ

វិធីធ្វើ៖

  • ខ្ទិះដូងដើម 300ក្រាមកូរអោយឡើងគ្រឹម
  • រួចដាក់គ្រឿងការីខៀវ 50ក្រាមកូរអោយសព្វ ចាក់សាច់ទ្រូងមាន់0.5 គីឡូកូរឲ្យសព្វម្តងទៀតរួច
  • ចាក់ខ្ទះដូងចុង 200ក្រាមចូល, ចាក់ធីផតអុិចស្រ្តា100ក្រាមចូល កូរបន្តិចរួចដាក់ទឹកត្រី1
  • ស្លាបព្រាបាយ និង ទឹកដោះគោខាប់ធីផត (ដាក់ជំនួសស្ករស) 2 ស្លាបព្រាបាយកូរឲ្យសព្វ និងដាក់ត្រប់មូល 1ចាន និងត្រប់ លំញង1ចាន និងដាក់ស្លឹកក្រូចសើច 3-4 សន្លឹក ចំអិន7 ទៅ 10នាទី រួចជាស្រេច៕

អ៊ែមម្ល៉េះ!!? ប៊ូហ្វេសាច់អាំងទឹកកាពិ ម្នាក់តែ២៧០០០៛ អង្គុយញ៉ាំសាច់អាំងម៉ាសេរី

ពេលនេះអាចថាជាដំណឹងល្អបំផុតតែម្ដងសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងទឹកកាពិ ព្រោះថាគ្រាន់តែឃើញចំណងជើងក៏ញាក់សាច់ដែរ ដោយគ្រប់គ្នាដកលុយម្នាក់ត្រឹមតែ២៧០០០៛ មកហាង BAO BAO BBQ សាច់អាំងទឹកកាពិ អាចអង្គុយញ៉ាំជាមួយប៊ូហ្វេសាច់អាំងទឹកកាពិ ដ៏ពិសេសដែលមានតែមួយគត់នៅក្រុងភ្នំពេញ។

ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ

BAO BAO BBQ សាច់អាំងទឹកកាពិ គឺមានសាច់ជាច្រើនប្រភេទ សាច់គោខ្មែរ ក្រសោមដោះ គ្រឿងសមុទ្រស្រស់ៗ មឹកពីងពាង ដៃមឹក និងគ្រឿងក្លែមជាច្រើនមុខដែលសាកសមបំផុតសម្រាប់ការជួបជុំ ដែលយើងអាចញ៉ាំបានយ៉ាងរីករាយជាមួយរសជាតិដ៏ពិសេសទាំងសាច់អាំង និងមុខម្ហូបទាំងអស់នៅទីនេះ។ ជាពិសេសសម្រាប់សាច់អាំង នៅហាង BAO BAO BBQ សាច់អាំងទឹកកាពិ គឺមានទឹកជ្រលក់២ប្រចាំហាងគឺទឹកកាពិ និងទឹកត្រីកោះកុងដែលបង្កើតឡើងដោយចុងភៅជំនាញប្រចាំហាងជាមួយរូមន្តពិសេសយ៉ាងមានរសជាតិ។

ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ

តោះល្ងាចនេះខ្ចិលបាយផ្ទះ ដកលុយម្នាក់តែ២៧០០០៛ មកអង្គុយញ៉ាំសាច់អាំងទឹកកាពិដ៏ឈ្ងុយឆ្ងាញ់បានម៉ាសេរី ញ៉ាំមិនកំណត់ម៉ោងញ៉ាំបានតាមចិត្ត។ ណាត់ដៃគូរពូកែញ៉ាំ ញ៉ាំមិនចេះឆ្អែតរបស់អ្នកទាំងអស់គ្នាមកណា ដឹងតែមិនខកបំណងហ្មង ទាំងរសជាតិសាច់អាំង និងសាច់ជាច្រើនមុខកំពុងរងចាំលោកអ្នក៕

ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
ហាង BAO BAO BBQ សាច់អាំងទឹកកាពិ

ហាង BAO BAO BBQ សាច់អាំងទឹកកាពិ
លេខទូរសព្ទ៖ 086751170
ទីតាំង៖ ស្ថិតនៅលើផ្លូវ456 សង្គាត់ទូលទំពូងទី1 ខណ្ឌចំការមន ភ្នំពេញ (នៅទល់មុខខុនដូថាដាត្រា)
ផែនទី៖​ ចុចទីនេះ

វីដេអូ៖

ចង់ទទួលទានអាហារបែបជប៉ុនដ៏ពិសេសឥតខ្ចោះទាំងរសជាតិ បរិយាកាស និងសេវាកម្ម KYŌ Omakase ជាជម្រើសទី១សម្រាប់លោកអ្នក

KYŌ Omakase ជាភោជនីយដ្ឋានបែបជប៉ុន លំដាប់ថ្នាក់មួយនៅក្នុងរាជធានីភ្នំពេញ ដែលមានចុងភៅដ៏ចំណានៗ ជាមួយនឹងទេពកោសល្យយ៉ាងប៉ិនប្រសព្វ មកពីប្រទេសជប៉ុន។ ហើយ KYŌ Omakase ក៏ជាភោជនីយដ្ឋានដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តអាហារជប៉ុន ជាពិសេសអ្នកចូលចិត្តញ៉ាំម្ហូប Sushi បានមកដល់ទីនេះគឺធានាថាពេញចិត្ត ដកចិត្តមិនរួចជាមួយរសជាតិដ៏ឆ្ងាញ់ពិសេសនៃម្ហូប បូករួមទាំងបរិកាសដ៏រ៉ូមែនទិក និងសេវាកម្មបម្រើជូនដ៏ល្អឥតខ្ចោះ។

ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase

អ្វីដែលចម្លែកនោះនៅ KYŌ Omakase  អតិថិជនទាំងអស់គឺមិនអាចជ្រើសរើសមុខម្ហូប ដោយខ្លួនឯងនោះទេ រាល់មុខម្ហូបទាំងអស់ចុងភៅជាអ្នកសម្រេច និងធ្វើការចម្អិនភ្លាមៗនៅខាងមុខលោកអ្នកសម្រាប់ការទទួលទាន។ សម្រាប់គ្រឿងផ្សំម្ហូបនីមួយៗ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់មកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដើម្បីធានានូវគុណភាព រួមជាមួយបទពិសោធន៏ដ៏អស្ចារ្យ ប្រៀបបានដូចយើងកំពុងញ៉ាំម្ហូបSushiនៅប្រទេសជប៉ុន ដោយទាំងអាហារ សេវាកម្ម និង ភេសជ្ជៈត្រូវបានរៀបចំតាមបែបលំដាប់ថ្នាក់ជាន់ខ្ពស់នៃការទទួលទានអាហារជប៉ុន។ ហើយមិនថាការចម្អិន ឬ ការតុបតែងសម្រាប់ម្ហូប នីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតពីចុងភៅជំនាញ ដើម្បីផ្តល់នូវបទពិសោធន៌ និងរសជាតិមិនអាចបំភ្លេចបានជូនដល់លោកអ្នក។

ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase

អ្វីដែលកាន់តែពិសេសថែមទៀតនោះពីភោជនីយដ្ឋាន KYŌ Omakase  គឺចុងភៅម្នាក់ៗសុទ្ធតែមានបទពិសោធន៏ច្រើនឆ្នាំ និងមានទេពកោសល្យសិល្បៈខ្ពស់ ក្នុងការចម្អិនម្ហូបជប៉ុន ដោយម្ហូបនីមួយៗត្រូវបានរៀបចំប្លែកៗពីគ្នា ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ពីមួយមុខទៅមួយមុខប្រៀបបានដូចអ្នកកំពុងទស្សនាសិល្បៈដ៏ប្លែកភ្នែកមួយដ៏ជក់ចិត្ត។ បែបនេះសម្រាប់អ្នកដែលចង់ទទួលទានអាហារជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជាមួយទស្សនីយភាព ដ៏ប្រណិតបែបសិល្បៈ កុំភ្លេចមកដកស្រង់នូវបទពិសោធន៍នេះនៅ KYŌ Omakase

ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase
ភោជនីយដ្ឋាន KYŌ Omakase

ភោជនីយដ្ឋាន KYŌ Omakase
លេខទូរសព្ទ៖ 089 699 090 | 096 222 9090
ទីតាំង៖ ផ្ទះលេខ34 ផ្លូវ១៧៤ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ សម្រាប់អាហារពេលថ្ងៃ និងចាប់បើកពីម៉ោង៦ល្ងាច សម្រាប់អាហារពេលល្ងាច)

វីដេអូ៖


ល្បីជាង៣០ឆ្នាំ មានទាំងភ្ញៀវខ្មែរ និងបរទេសពេញៗហាង មកញ៉ាំរាល់ថ្ងៃគុយទាវ មីស៊ុប ពីហាង ហួរយីន

អ្នកដែលចូលចិត្តញ៉ាំគុយទាវ មីស៊ុប ជាពិសេសអ្នកដែលនៅប្លុកផ្សារកណ្ដាល ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាង គុយទាវដ៏ល្បីមួយកន្លែងយីហោ ហួរយីន នៅផ្លូវលេខ១៣៦ កែងផ្លូវ១៥ ព្រោះថាហាងមួយនេះល្បីឈ្មោះខ្លាំងមានរសជាតិឆ្ងាញ់ជាពិសេសមានប្រវត្តិលក់ជាង ៣០ឆ្នាំមកហើយ។ បើនិយាយពីម៉ូយៗវិញ គឺពេញៗរាល់ព្រឹកតែម្ដងមានទាំងភ្ញៀវខ្មែរ មានទាំងភ្ញៀវបរទេសក៏ព្រោះតែរសជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្បីដែលភ្ញៀវញ៉ាំហើយតែងតែសរសើរតៗគ្នា។

ហាង ហួរយីន
ហាង ហួរយីន
ហាង ហួរយីន

បើតាមការខ្សឹបប្រាប់ពីអ៊ុំម្ចាស់ហាង ហើយក៏ជាចុងភៅប្រចាំហាងផ្ទាល់តែម្ដងបានប្រាប់ Admin ទឹកស៊ុបរបស់គាត់ឆ្ងាញ់ពិសេសប្លែកពីគេក៏ដោយសារតែទឹកស៊ុបធ្វើដោយខ្លួនគាត់ផ្ទាល់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងការស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវតាមម៉ោងកំណត់ និងកាន់តែពិសេសទៀតនោះគឺគ្មានជាតិខ្លាញ់។ ហើយបន្ថែមពីនេះ ចំពោះប្រភេទប្រហិតក៏អ៊ុំស្រីធ្វើដោយខ្លួនឯងដែរ ធ្វើអោយសាច់ប្រហិតមានរសជាតិ និងស្វិតល្អញ៉ាំហើយចង់ញ៉ាំទៀត។

ហាង ហួរយីន
ហាង ហួរយីន

រឿងដែលធ្វើអោយអតិថិជននិយមមកញ៉ាំនៅទីនេះទៀតនោះ ក៏ដោយសារតែក្នុងហាងមានការរក្សាអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័ស។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុប គុយទាវពេលព្រឹក កុំភ្លេចមកញ៉ាំនៅហាង ហួរយីន ទទួលយកជាមួយរសជាតិឆ្ងាញ់ល្បីជាង៣០ឆ្នាំ៕

ហាង ហួរយីន
ហាង ហួរយីន
ហាង ហួរយីន

ហាង ហួរយីន
លេខទូរសព្ទ៖ 012 761 128
ទីតាំង៖ ផ្ទះលេខ៩៥ ផ្លូវលេខ១៣៦ កែងផ្លូវ១៥ (ផ្សារកណ្ដាល)

ឆ្ងាញ់ហើយចំណេញមិនតិចទេ បញ្ចុះ​តម្លៃ​រហូត​ដល់​ 20%លេីសាច់គ្រប់​មុខ​​ ពីហាង​ Mini BBQ Gold ជ្រោយចង្វារ

ដំណឹងល្អតែម្ដងពេលនេះជាពិសេសអ្នកប្លុកខាងជ្រោយចង្វារដែលជាម៉ូយៗហាង Mini BBQ ព្រោះថាពេលនេះហាងចាប់ផ្ដើមបើកដំណើរការសាខាថ្មី Mini BBQ Gold ជ្រោយចង្វារ ដែលមានទីតាំងនៅ​ផ្លូវ​ជាតិ​លេខ​6A ជិត​ហាង​នំប៉័ង​បាយ័ន​(ជ្រោយ​ចង្វារ​)​ ជាប់ហាងPapa John​ Pizza សាខា ផ្សារ​ទំនើប​ New City Walk។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ហាងមានប្រម៉ូសិនពិសេសបញ្ចុះតម្លៃហូត​ដល់​ 20%លេីសាច់គ្រប់​មុខ​​ ជូនដល់អតិថិជនទាំងអស់គ្នាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

សម្រាប់អតិថិជនទាំងអស់ដែលបានមកហើយ កុំភ្លេចកុម្ម៉ង់ជាមួយឈុតពិសេសដែលមានសាច់៤មុខ និងបន្លែមួយឈុតដែលមានតម្លៃ១៤.៩៩ដុល្លា បញ្ចុះសល់ត្រឹមតែ១១.៩៩ដុល្លាប៉ុណ្ណោះ។ ហើយក្រៅពីនេះក៏មានឈុតពិសេសៗ និងមុខម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ ដោយគ្រប់គ្នាអាចធ្វើការកុម្ម៉ង់បានតាមចំណូលចិត្ត និងបានញ៉ាំជាមួយសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ រួមទាំងទឹកជ្រលក់ទឹកកាពិដ៏មានរសជាតិពិសេសប្រចាំហាង។

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

តោះល្ងាចនេះចង់ឆ្ងាញ់មាត់ និងចំណេញលុយណាត់គ្នាមក Mini BBQ Gold ជ្រោយចង្វារ មកណាធានាថាទទួលបានរសជាតិសាច់អាំងដ៏ពិសេសពិតៗ ញ៉ាំកាន់តែច្រើនចំណេញកាន់តែច្រើន៕

ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ
ហាង Mini BBQ Gold ជ្រោយចង្វារ

ហាង Mini BBQ Gold ជ្រោយចង្វារ
លេខទូរសព្ទ៖​ 017 80 1000 / 098 555 906
ទីតាំង៖ នៅ​ផ្លូវ​ជាតិ​លេខ​6A ជិត​ហាង​នំប៉័ង​បាយ័ន​(ជ្រោយ​ចង្វារ​)​ ជាប់ហាងPapa John​ Pizza សាខាផ្សារ​ទំនើប​ New City Walk
ផែនទី៖ ចុចទីនេះ

ចំណាយដើមទុនម្ដង ប្រមូលលុយបានរហូតជាមួយអាជីវកម្ម សាច់ចង្កាក់ HBF ដ៏ល្បីដែលបច្ចុប្បន្នមានជាង ២០០សាខាទូទាំងប្រទេស

ចង់ប្រកបអាជីវកម្មតែមិនដឹងថាគួរតែរកអីពេលនេះមិនជាបញ្ហា គ្រប់គ្នាអាចមកចាប់អារម្មណ៍ជាមួយ សាច់ចង្កាក់ HBF ដ៏ល្បីដែលបច្ចុប្បន្នមានជាង ២០០សាខាទូទាំងប្រទេស ដែលគ្រប់គ្នាចំណាយដើមទុនតែម្ដងគឺអាចប្រមូលលុយបានជារៀងរាល់ថ្ងៃ។ លោកអ្នកអាចក្លាយជាម្ចាស់អាជីវកម្មសាច់អាំង សាច់ចង្កាក់ HBF បានដោយចំណាយត្រឹមតែ 3950ដុល្លា លោកអ្នកនឹងក្លាយជាម្ចាស់សាច់ចង្កាក់ HBF ម៉ូឌែលVIP និងចំណាយត្រឹមតែ 1500ដុល្លាក៏អាចក្លាយជាម្ចាស់អាជីវកម្មបានដូចគ្នា។

អ្វីដែលកាន់តែពិសេសនោះ សាច់ចង្កាក់ HBF ដែលមានលាយគ្រឿងផ្សំរហូតដល់ 25មុខ ប្រលាក់ជូនបងប្អូនហើយសម្រាប់យកទៅលក់មាន9មុខដូចជា៖ សាច់ជៀម សាច់ពពែ សាច់ក្រពើ សាច់គោ សាចក្ងាន សាច់ជ្រូក សាច់មាន់ សាច់ទា សាច់ក្របី តម្លៃត្រឹមតែ 2500៛ ប៉ុណ្ណោះ ក្នុង 1ចង្កាក់។ អ្វីដែលពិសេសទៀតនោះសាច់ចង្កាក់ HBF មានគុណភាពខ្ពស់ អនាម័យ គិតលើគុណភាព និងរសជាតិជាចម្បង ដែលងាយស្រួលសម្រាប់លោកអ្នកក្នុងការប្រកបអាជីវកម្ម និងទទួលបានអតិថិជនច្រើន។

តោះៗនៅចាំអីទៀត ចំណាយដើមទុនសមល្មមអាចរកប្រាក់ចំណូលបានច្រើន ចាប់ផ្ដើមជាមួយសាច់ចង្កាក់ HBF ដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 089 22 99 92 / 087 29 29 79 / 061 71 29 29 / 085 29 29 79 ៕

សាច់ចង្កាក់ HBF
លេខទូរសព្ទ៖ 089 22 99 92 / 087 29 29 79 / 061 71 29 29 / 085 29 29 79

វីដេអូ៖

ឆ្ងាញ់ល្បីដូចឈ្មោះ លតឆា នំគូឆាយ ពីហាង សុខឡាង(លតឆា មីឆា នំគូឆាយ) ក្បែរសារមន្ទីជាតិ លក់ជាង៣០ឆ្នាំមកហើយ

សម្រាប់អ្នកដែលចូលចិត្តញ៉ាំលតឆា នំគូឆាយច្បាស់ជាចង់ស្គាល់ណាស់ហើយជាមួយលតឆាដ៏ឈ្ងុយឆ្ងាញ់មួយកន្លែងនេះ ដែលបើកលក់៣០ឆ្នាំមកហើយគឺថាលក់ តជំនាន់តែម្ដងដែលលក់តាំងពីលោកយាយរហូតមកដល់ចៅស្រី។ ចំណែកឯរសជាតិវិញគឺថាឆ្ងាញ់ដូចកាលពី៣០មុនចឹង បើតាមសម្ដីរបស់ម៉ូយចាស់ៗដែលបានខ្សឹបប្រាប់Admin ហើយលតឆាមួយកន្លែងនេះគឺមានឈ្មោះថា សុខឡាង(លតឆា មីឆា នំគូឆាយ)។

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ) គឺមានទីតាំងស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិតែម្ដងដែលអ្នកគ្រប់គ្នាចុចទីនេះសម្រាប់ផែនទី និយាយពីថាអោយតែបានមកដល់ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថាមិនមែនមានតែលតឆាឆ្ងាញ់ប៉ុណ្ណោះទេ គឺមានមីឆា និងនំគូឆាយផងដែរ។ លក្ខណៈពិសេសដែលធ្វើអោយម៉ូយមកញ៉ាំហើយសរសើរមិនដាច់ពីមាត់នោះគឺដោយសារតែលតឆា មីឆា និងនំគូឆាយត្រូវបានចម្អិនភ្លាមៗក្ដៅ និងមានទឹកត្រីដ៏មានរសជាតិផ្សំគ្រឿងយ៉ាងពិសេសពីម្ចាស់ហាងផ្ទាល់តែម្ដង គឺថាត្រូវជាតិគ្នាខ្លាំងញ៉ាំហើយជក់មាត់ជីបៗ។

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

កន្លែងឆ្ងាញ់បែបនេះកុំភ្លេចមកសាកណា ព្រោះថាគាត់លក់ដាច់សឹងអីមួយថ្ងៃលតអស់ពី៣០ ទៅ ៤០គីឡូ នំគូឆាយ៥០០ ទៅ ៦០០នំ មីកញ្ចប់២ ទៅ ៣កេស និងមីគីឡូ ៣ ទៅ ៤គីឡូឯណោះ។ លក់ដាច់ចឹងៗអី ថាមិនឆ្ងាញ់កើតដែរ ហើយបើថានៅតែមិនជឿទៀតអាចមកញ៉ាំថ្ងៃនេះមក ហាងគាត់ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ក្នុងចន្លោះម៉ោងនេះមកញ៉ាំពេលណាក៏បាន រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈApp ដឹកជញ្ជូនដែលមានដូចជា៖ NHAM24, muuve, bloc, instafoodkh ,foodpanda និងWownow ៕

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)

ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
លេខទូរសព្ទ៖ 017 263 011, 012 453 183, 096 996 58 94
ទីតាំង៖ ស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិ

វីដេអូ៖

Onezo Cambodia តែគុជដ៏ល្បីពីតៃវ៉ាន់ សាច់គុជស្វិតផលិតដោយដៃផ្ទាល់រសជាតិឆ្ងាញ់ញ៉ាំជាប់ចិត្តជាប់បេះដូង?

ចូលចិត្តញ៉ាំប្រភេទតែគុជមែនទេ? ពេលនេះធានាថាពិតជាមិនខកបំណង ឲ្យតែបានមកដល់ Onezo Cambodia ច្បាស់ជាទទួលបានជាមួយភេសជ្ជៈដែលមានរសជាតិប្រណិត និងសាច់គុជស្វិតឆ្ងាញ់ បានញ៉ាំហើយទទួលបានអារម្មណ៍ពិសេសមិនជិនណាយ។ អ្វីដែលពិសេសនោះ Onezo Cambodia គឺជាប្រភេទតែគុជដែលល្បីនៅតៃវ៉ាន់ និងជាភេសជ្ជៈដែលប្រើគុជផលិតដោយដៃដំបូងគេនៅលើពិភពលោក ដោយទទួលបានភាពល្បីល្បាញ រហូតដល់មានសាខា ២១ប្រទេសនៅលើពិភពលោក។

Onezo Cambodia
Onezo Cambodia
Onezo Cambodia

លក្ខណៈពិសេសគុជ Onezo Cambodia ដែលគ្រប់គ្នាគួរតែដឹងទៀតនោះគឺថា គុជគ្មានការថែមពណ៍ រឺសារធាតិផ្សំគីមីអាហារអ្វីផ្សេងៗឡើយ ដែលអាចអោយស្រ្តីមានផ្ទៃពោះ ឬក្មេងអាចញ៉ាំបានដោយគ្មានក្តីបារម្ភឡើយ និងមានតែគុជមួយប្រភេទប៉ុណ្ណោះ ដែលជាប្រភេទគុជខ្មៅ ឬគុជដែលមានរសជាតិទឹកឃ្មុំ ដែលអាចដាក់គ្រប់ភេសជ្ជៈទាំងអស់របស់ Onezo​ ។ បច្ចុប្បន្ន Onezo មានភេសជ្ជៈ ពី30 ទៅ40​ប្រភេទដែលអាចឲ្យគ្រប់គ្នាធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។ បន្ថែមពីនេះក៏មានប្រភេទភេសជ្ជៈ តាមរដូវកាលដូចជា Christmas និងចូលឆ្នាំចិនជាដើម។ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងបានឲ្យដឹងថាភេសជ្ជដែលលក់ដាច់ជាងគេប្រចាំហាងរួមមាន Dirty Brown Sugar ,Taro Latte, Spring Tea Macchiato , Winter Melon​និង​ Onezo Boba Milk Tea និយាយពីថាប៉ុន្មានមុខនេះបើគ្រប់គ្នាបានមកហើយមិនគួររំលងទេណា។

Onezo Cambodia
Onezo Cambodia

រសជាតិ Dirty Brown Sugar គឺគ្រប់គ្នាអាចស្រង់ក្លិនដូចស្ករត្នោត ដោយសារតែការធ្វើគឺប្រើស្ករត្នោតសុទ្ធ ទឹកដោះគោស្រស់ ដោយមិនថែមទឹកលាយជាមួយឡើយ។​ ចំណែកឯ Taro Latte​ ដែលចំនុចពិសេសដោយសារយើង មានសាច់ត្រាវ បូកផ្សំជាមួយគុជត្រាវ ដែលធ្វើអោយអតិថិជនអាចញ៉ាំបានទាំងគុជ និងសាច់ត្រាវ។ ចំពោះ Spring Tea Macchiato ជាជំរើសទី3ប្រចាំហាង ដែលអតិថិជនមិនអាចរកប្រភេទតែ Spring Tea បាននៅហាងផ្សេងឡើយ ដោយសារតែវាអាចជួយសម្រួលប្រព័ន្ធរំលាយអាហារ រំលាយជាតិខ្លាញ់ បង្កើនប្រព័ន្ធការពារនៅក្នុងខ្លួន ដូច្នេះ Onezo សូមណែនាំ​ Spring Tea Macchiato ជូនអ្នកដែលចូលចិត្ត​ Macchiato ទាំងអស់ ដោយសារជាទូទៅ ហាងផ្សេងៗប្រើ Milk Form តែ Onezo ប្រើ Cheese Form ដែលមានរសជាតិ Cheese បូកផ្សំរសជាតិប្រៃតិចៗដែលជម្រុញរសជាតិ អោយឆ្ងាញ់ដល់កំពូល។

Onezo Cambodia

លេខ4 និងលេខ5​អាចជា Winter Melon និង Onezo Boba Milk Tea។ ចំពោះ Winter Melon យើងប្រើគុជ3ប្រភេទដែលអនុញ្ញាតិអោយអតិថិជន កុម្ម៉ង់ភេសជ្ជៈ ប្រភេទមួយនេះ បានភ្លក្សគុជដល់ទៅ3រសជាតិក្នុងពេលតែមួយ ។

Onezo Cambodia
Onezo Cambodia

Onezo Boba Milk Tea​ អ្នកអាចកម្មង់ដាក់ប្រភេទគុជតាមចំណង់ចំណូលចិត្ត ដោយយើងពុំមានលាយបន្ថែមជាមួយទឹកសូម្បីតែ1តំណក់ ជាមួយប្រភេទតែពិសេស Black Tea ដែលនាំ មកពីតៃវ៉ាន់។ តោះចាំអីទៀតភេសជ្ជៈ ចង់ទទួលបានភេសជ្ជៈរសជាតិប្រណិតសាច់គុជស្វិតក្លិនឈ្ងុយរសជាតិឆ្ងាញ់ Onezo Cambodia ជាជម្រើសទី១សម្រាប់លោកអ្នក៕

Onezo Cambodia
Onezo Cambodia
Onezo Cambodia
Onezo Cambodia
Onezo Cambodia

ហាង Onezo Cambodia
លេខទូរសព្ទ៖ 081 32 89 89
ទីតាំង៖ ស្ថិតនៅលើផ្លូវកម្ពុជាក្រោមម្តុំសាលារៀន ACE ជាប់ U-Care Pharmacy

អង្គុយញ៉ាំភេសជ្ជៈដ៏ឆ្ងាញ់ អមជាមួយបរិយាកាសដ៏ស្រស់ស្អាតអាចថតរូបបែបខ្យូតគឺមានតែមួយគត់នៅ Machi Machi Cambodia

ថ្ងៃថ្មីខែថ្មី Machi Machi មានកាដូដ៏ពិសេសសម្រាប់អតិថិជនសំណព្វចិត្តទាំងអស់គ្នា ចំនួន៥០នាក់ដំបូងដែលបានមកដល់ហាង នឹងចំណាយចាប់ពី ៨ដុល្លាឡើងទៅនោះនឹងទទួលបានបន្ដោងសោដ៏ខ្យូតរបស់ Machi Machi មួយជាកាដូរអនុស្សវរីយ៍។ សម្រាប់ការផ្ដល់ជូននេះគឺមានចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

ចំពោះអ្នកដែលចាប់អារម្មណ៍ជាមួយភេសជ្ជៈពីMachi Machi តែមិនទាន់បានមកសាកភ្លក្សគួរតែមកពេលនេះណា ព្រោះថាអាចទទួលបានទាំងភេសជ្ជៈរសជាតិឆ្ងាញ់ល្បីខ្លាំងនៅបរទេស និងថែមទាំងអាចទទួលបានបន្តោសោដ៏ខ្យូតទៀតចឹងអី។ ជាពិសេសនៅពេលដែលមកដល់ហាងផ្ទាល់គ្រប់គ្នាក៏អាចថតរូបស្អាតៗជាមួយការរៀបចំបែបខ្យូតៗ និងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅពីបុគ្គលិកជាមួយភាពរួសរាយរាក់ទាក់បំផុត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ Machi Machi បានគិតគូរពីសុវត្ថិភាពរបស់អតិថិជនជាទីបំផុត ដោយរក្សាអនាម័យខ្ពស់ តែងតែបាញ់អាលកុលសម្អាតក្នុងហាងជាប្រចាំ និងបុគ្គលិកក្នុងហាងទាំងអស់សុទ្ធតែបានចាក់វ៉ាក់សាំងរួចរាល់ ដើម្បីធានាសុវត្ថិភាពជូនដល់អតិថិជន។

​ណ្ហើយ នៅចាំអីទៀតចង់ទទួលបានភេសជ្ជៈឆ្ងាញ់ អនាម័យខ្ពស់ និងអាចទទួលបានទាំងខ្យូតៗទៀតនោះ ណាត់គ្នាមកហាង Machi Machi ឥលូវនេះមកណា។ ទីតាំងMachi Machi ស្ថិតនៅផ្ទះលេខ៧៣៣ បណ្ដោយផ្លូវកម្ពុជាក្រោម(ជិះពីសាលាសន្ធរម៉ុក មកស្តុបPizza Company នៅខាងស្ដាំដៃ) ផែនទី ចុចទីនេះ
Facebook Page: Machi Machi Cambodia
Telegram Chanel: https://t.me/machimachicambodia

Machi Machi Cambodia
លេខទូរសព្ទ៖​ 070 975 588
ទីតាំង៖ ផ្ទះលេខ៧៣៣ ស្ថិតនៅបណ្ដោយផ្លូវកម្ពុជាក្រោម(ជិះពីសាលាសន្ធរម៉ុក មកស្តុបPizza Company នៅខាងស្ដាំដៃ)
ផែនទី៖ ចុចទីនេះ

វីដេអូ៖