សម្រាប់អ្នកដែលចូលចិត្តញ៉ាំលតឆា នំគូឆាយច្បាស់ជាចង់ស្គាល់ណាស់ហើយជាមួយលតឆាដ៏ឈ្ងុយឆ្ងាញ់មួយកន្លែងនេះ ដែលបើកលក់៣០ឆ្នាំមកហើយគឺថាលក់ តជំនាន់តែម្ដងដែលលក់តាំងពីលោកយាយរហូតមកដល់ចៅស្រី។ ចំណែកឯរសជាតិវិញគឺថាឆ្ងាញ់ដូចកាលពី៣០មុនចឹង បើតាមសម្ដីរបស់ម៉ូយចាស់ៗដែលបានខ្សឹបប្រាប់Admin ហើយលតឆាមួយកន្លែងនេះគឺមានឈ្មោះថា សុខឡាង(លតឆា មីឆា នំគូឆាយ)។



ហាង សុខឡាង(លតឆា មីឆា នំគូឆាយ) គឺមានទីតាំងស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិតែម្ដងដែលអ្នកគ្រប់គ្នាចុចទីនេះសម្រាប់ផែនទី និយាយពីថាអោយតែបានមកដល់ដឹងតែសប្បាយមាត់ញ៉ាំហ្មងព្រោះថាមិនមែនមានតែលតឆាឆ្ងាញ់ប៉ុណ្ណោះទេ គឺមានមីឆា និងនំគូឆាយផងដែរ។ លក្ខណៈពិសេសដែលធ្វើអោយម៉ូយមកញ៉ាំហើយសរសើរមិនដាច់ពីមាត់នោះគឺដោយសារតែលតឆា មីឆា និងនំគូឆាយត្រូវបានចម្អិនភ្លាមៗក្ដៅ និងមានទឹកត្រីដ៏មានរសជាតិផ្សំគ្រឿងយ៉ាងពិសេសពីម្ចាស់ហាងផ្ទាល់តែម្ដង គឺថាត្រូវជាតិគ្នាខ្លាំងញ៉ាំហើយជក់មាត់ជីបៗ។



កន្លែងឆ្ងាញ់បែបនេះកុំភ្លេចមកសាកណា ព្រោះថាគាត់លក់ដាច់សឹងអីមួយថ្ងៃលតអស់ពី៣០ ទៅ ៤០គីឡូ នំគូឆាយ៥០០ ទៅ ៦០០នំ មីកញ្ចប់២ ទៅ ៣កេស និងមីគីឡូ ៣ ទៅ ៤គីឡូឯណោះ។ លក់ដាច់ចឹងៗអី ថាមិនឆ្ងាញ់កើតដែរ ហើយបើថានៅតែមិនជឿទៀតអាចមកញ៉ាំថ្ងៃនេះមក ហាងគាត់ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៩យប់ ក្នុងចន្លោះម៉ោងនេះមកញ៉ាំពេលណាក៏បាន រឺក៏អាចធ្វើការកុម្ម៉ង់តាមរយៈApp ដឹកជញ្ជូនដែលមានដូចជា៖ NHAM24, muuve, bloc, instafoodkh ,foodpanda និងWownow ៕





ហាង សុខឡាង(លតឆា មីឆា នំគូឆាយ)
លេខទូរសព្ទ៖ 017 263 011, 012 453 183, 096 996 58 94
ទីតាំង៖ ស្ថិតនៅផ្លូវ១៧៨ ខាងជើងព្រះបរមរាជវាំង ជិតនឹងសារមន្ទីជាតិ
វីដេអូ៖