KYŌ Omakase ជាភោជនីយដ្ឋានបែបជប៉ុន លំដាប់ថ្នាក់មួយនៅក្នុងរាជធានីភ្នំពេញ ដែលមានចុងភៅដ៏ចំណានៗ ជាមួយនឹងទេពកោសល្យយ៉ាងប៉ិនប្រសព្វ មកពីប្រទេសជប៉ុន។ ហើយ KYŌ Omakase ក៏ជាភោជនីយដ្ឋានដែលស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តអាហារជប៉ុន ជាពិសេសអ្នកចូលចិត្តញ៉ាំម្ហូប Sushi បានមកដល់ទីនេះគឺធានាថាពេញចិត្ត ដកចិត្តមិនរួចជាមួយរសជាតិដ៏ឆ្ងាញ់ពិសេសនៃម្ហូប បូករួមទាំងបរិកាសដ៏រ៉ូមែនទិក និងសេវាកម្មបម្រើជូនដ៏ល្អឥតខ្ចោះ។



អ្វីដែលចម្លែកនោះនៅ KYŌ Omakase អតិថិជនទាំងអស់គឺមិនអាចជ្រើសរើសមុខម្ហូប ដោយខ្លួនឯងនោះទេ រាល់មុខម្ហូបទាំងអស់ចុងភៅជាអ្នកសម្រេច និងធ្វើការចម្អិនភ្លាមៗនៅខាងមុខលោកអ្នកសម្រាប់ការទទួលទាន។ សម្រាប់គ្រឿងផ្សំម្ហូបនីមួយៗ ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់មកពីតំបន់ផ្សេងៗគ្នានៅលើពិភពលោក ដើម្បីធានានូវគុណភាព រួមជាមួយបទពិសោធន៏ដ៏អស្ចារ្យ ប្រៀបបានដូចយើងកំពុងញ៉ាំម្ហូបSushiនៅប្រទេសជប៉ុន ដោយទាំងអាហារ សេវាកម្ម និង ភេសជ្ជៈត្រូវបានរៀបចំតាមបែបលំដាប់ថ្នាក់ជាន់ខ្ពស់នៃការទទួលទានអាហារជប៉ុន។ ហើយមិនថាការចម្អិន ឬ ការតុបតែងសម្រាប់ម្ហូប នីមួយៗ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតពីចុងភៅជំនាញ ដើម្បីផ្តល់នូវបទពិសោធន៌ និងរសជាតិមិនអាចបំភ្លេចបានជូនដល់លោកអ្នក។



អ្វីដែលកាន់តែពិសេសថែមទៀតនោះពីភោជនីយដ្ឋាន KYŌ Omakase គឺចុងភៅម្នាក់ៗសុទ្ធតែមានបទពិសោធន៏ច្រើនឆ្នាំ និងមានទេពកោសល្យសិល្បៈខ្ពស់ ក្នុងការចម្អិនម្ហូបជប៉ុន ដោយម្ហូបនីមួយៗត្រូវបានរៀបចំប្លែកៗពីគ្នា ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ ពីមួយមុខទៅមួយមុខប្រៀបបានដូចអ្នកកំពុងទស្សនាសិល្បៈដ៏ប្លែកភ្នែកមួយដ៏ជក់ចិត្ត។ បែបនេះសម្រាប់អ្នកដែលចង់ទទួលទានអាហារជប៉ុនដ៏ឈ្ងុយឆ្ងាញ់ ជាមួយទស្សនីយភាព ដ៏ប្រណិតបែបសិល្បៈ កុំភ្លេចមកដកស្រង់នូវបទពិសោធន៍នេះនៅ KYŌ Omakase ៕







ភោជនីយដ្ឋាន KYŌ Omakase
លេខទូរសព្ទ៖ 089 699 090 | 096 222 9090
ទីតាំង៖ ផ្ទះលេខ34 ផ្លូវ១៧៤ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង១២ថ្ងៃត្រង់ សម្រាប់អាហារពេលថ្ងៃ និងចាប់បើកពីម៉ោង៦ល្ងាច សម្រាប់អាហារពេលល្ងាច)
វីដេអូ៖