អ្នកដែលចូលចិត្តញ៉ាំគុយទាវ មីស៊ុប ជាពិសេសអ្នកដែលនៅប្លុកផ្សារកណ្ដាល ច្បាស់ជាបានស្គាល់រួចមកហើយជាមួយហាង គុយទាវដ៏ល្បីមួយកន្លែងយីហោ ហួរយីន នៅផ្លូវលេខ១៣៦ កែងផ្លូវ១៥ ព្រោះថាហាងមួយនេះល្បីឈ្មោះខ្លាំងមានរសជាតិឆ្ងាញ់ជាពិសេសមានប្រវត្តិលក់ជាង ៣០ឆ្នាំមកហើយ។ បើនិយាយពីម៉ូយៗវិញ គឺពេញៗរាល់ព្រឹកតែម្ដងមានទាំងភ្ញៀវខ្មែរ មានទាំងភ្ញៀវបរទេសក៏ព្រោះតែរសជាតិ និងកេរ្តិ៍ឈ្មោះដ៏ល្បីដែលភ្ញៀវញ៉ាំហើយតែងតែសរសើរតៗគ្នា។



បើតាមការខ្សឹបប្រាប់ពីអ៊ុំម្ចាស់ហាង ហើយក៏ជាចុងភៅប្រចាំហាងផ្ទាល់តែម្ដងបានប្រាប់ Admin ទឹកស៊ុបរបស់គាត់ឆ្ងាញ់ពិសេសប្លែកពីគេក៏ដោយសារតែទឹកស៊ុបធ្វើដោយខ្លួនគាត់ផ្ទាល់ជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងការស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់ត្រឹមត្រូវតាមម៉ោងកំណត់ និងកាន់តែពិសេសទៀតនោះគឺគ្មានជាតិខ្លាញ់។ ហើយបន្ថែមពីនេះ ចំពោះប្រភេទប្រហិតក៏អ៊ុំស្រីធ្វើដោយខ្លួនឯងដែរ ធ្វើអោយសាច់ប្រហិតមានរសជាតិ និងស្វិតល្អញ៉ាំហើយចង់ញ៉ាំទៀត។


រឿងដែលធ្វើអោយអតិថិជននិយមមកញ៉ាំនៅទីនេះទៀតនោះ ក៏ដោយសារតែក្នុងហាងមានការរក្សាអនាម័យខ្ពស់ និងសេវាកម្មលឿនរហ័ស។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមីស៊ុប គុយទាវពេលព្រឹក កុំភ្លេចមកញ៉ាំនៅហាង ហួរយីន ទទួលយកជាមួយរសជាតិឆ្ងាញ់ល្បីជាង៣០ឆ្នាំ៕




ហាង ហួរយីន
លេខទូរសព្ទ៖ 012 761 128
ទីតាំង៖ ផ្ទះលេខ៩៥ ផ្លូវលេខ១៣៦ កែងផ្លូវ១៥ (ផ្សារកណ្ដាល)