ដឹ កូហ្វី ក្លិប ហាងកាហ្វេដ៏ល្បីមកពីអូស្ត្រាលី មានបម្រើជូនទាំងភេសជ្ជៈ និងអាហារទាំងបីពេលយ៉ាងពិសេស

លោកអ្នកកំពុងតែស្វែងរក កាហ្វេ ដែលមានរសជាតិប្រណិត ក្លិនឈ្ងុយ ស្តង់ដាអន្តរជាតិ គុណភាពខ្ពស់មែនទេ? សូមអញ្ជើញមកកាន់ ដឹ កូហ្វី ក្លិប ជាហាងកាហ្វេដែលមានម៉ាក់ល្បីមកពីប្រទេសអូស្ត្រាលី ដើម្បីទទួលបាននូវអ្វីទាំងអស់នេះយ៉ាងពិសេស ហើយបន្ថែមពីនេះក៏មានជាមួយនូវការបម្រើជូនអាហារទាំងបីពេលថែមទៀត ក្នុងនោះមានទាំងមុខម្ហូបបែបអាស៊ី និងមុខម្ហូបបែបអ៉ឺរ៉ុបជាច្រើនមុខសម្រាប់លោកអ្នកជ្រើសរើស។

ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប

នៅពេលបានឈានជើងចូលដល់ ដឹ កូហ្វី ក្លិប គ្រប់គ្នាច្បាស់ជាទទួលបាននូវអារម្មណ៍ប្លែកពិសេសជាមួយរូបរាងថ្មី ដែលមានពណ៌ ផលិតផល និងការបម្រើសេវាកម្មមានលក្ខណៈប្លែកជាងមុនដែលពុំធ្លាប់មានកន្លងមក។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ ចំពោះមុខម្ហូបទាំងបីពេលនៅទីនេះគឺត្រូវបានចម្អិនដោយចុងភៅជំនាញៗ និងបានប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ រួមទាំងការចម្អិនដោយការយកចិត្តទុកដាក់ខ្ពស់ទាំងអនាម័យ និងរសជាតិ។

ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប

បែបនេះកុំភ្លេចណាចង់ទទួលទានកាហ្វេ ដែលមានរសជាតិប្រណិត ក្លិនឈ្ងុយ ស្តង់ដាអន្តរជាតិ គុណភាពខ្ពស់ ព្រមទាំងមុខម្ហូបបែបអាស៊ី និងមុខម្ហូបបែបអ៉ឺរ៉ុបល្បីៗច្រើនមុខច្រើនជម្រើស អញ្ជើញមកកាន់ ដឹ កូហ្វី ក្លិប ធានាថាពិតជាមិនខកបំណង។ ដឹ កូហ្វី ក្លិប មានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដីក្បែរហាងលក់សម្ភារៈកីឡា Decathlon ចម្ងាយពីទីតាំងចាស់ ៤០ម៉ែត្រ។ បន្ថែមពីនេះលោកអ្នកក៏អាចធ្វើការខលកម្ម៉ង់ទុកជាមុនបានផងដែរទាំងមុខម្ហូប និងភេសជ្ជៈដោយគ្រា​ន់តែខលមកកាន់លេខ 010 72 04 04 ៕

ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប
ហាង ដឹ កូហ្វី ក្លិប

ហាង ដឹ កូហ្វី ក្លិប
លេខទូរសព្ទ៖ 010 72 04 04
ទីតាំង៖ ស្ថិតនៅក្នុងផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដីក្បែរហាងលក់សម្ភារៈកីឡា Decathlon

វិដេអូ៖

គុជទន់ តែឈ្ងុយ លំដាប់អន្តរជាតិពីបងខ្លាTiger Sugar PPC បានក្រេបចូលក្នុងមាត់ហើយ ស្រស់ស្រាយ

ពេលនេះបងខ្លាTiger Sugar បានមកដល់ប្លុក សកលវិទ្យាល័យបៀលប្រាយហើយ បែបនេះរាល់អតិថិជនដែលនៅប្លុកនេះកាន់តែងាយស្រួលតែម្ដងជាមួយការកម្ម៉ង់ភេសជ្ជៈរសជាតិប្រណិតៗ ពីTiger Sugar PPC ដែលមានគុជទន់ តែឈ្ងុយ ពេលបានក្រេបចូលក្នុងមាត់ហើយស្រស់ស្រាយក្ដីសុខពេញទំហឹង។

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។ បែបនេះសម្រាប់គ្រប់គ្នាដែលចូលចិត្តញ៉ាំតែគុជ ចង់ញ៉ាំតែគុជដែលមានរសជាតិឆ្ងាញ់ គុជទន់ តែឈ្ងុយៗ មិនធ្វើទុកយូរ គ្រឿងផ្សំស្រស់ៗមានក្លិនឈ្ងុយឈ្ងប់ ណាត់គ្នាមកTiger Sugar PPC មកណាដែលមានទីតាំងនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងមុខសកលវិទ្យាល័យបៀលប្រាយ។

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

ក្រៅពីរសជាតិ ស្ថិតក្នុងបរិយាកាសក្នុងហាងវិញ គឺផ្តល់ទីតាំងធំទូលាយ មានការតុបតែងលម្អក្នុងហាងយ៉ាងស្រស់ស្អាត សក្តិសមសម្រាប់មិត្តៗយុវវ័យ ហើយពេលនេះគ្រប់គ្នាអាចធ្វើការកម្ម៉ង់បានតាមរយៈ Delivery App ទោះបីមិនបានមកហាងផ្ទាល់ក៏ដោយ។ តោះត្រៀមខ្លួនទទួលយករសជាតិថ្មី តែគុជលំដាប់អន្តរជាតិ Tiger Sugar PPC

Tiger Sugar PPC
Tiger Sugar PPC
Tiger Sugar PPC

Tiger Sugar PPC
លេខទូរសព្ទ៖ 081 722 733
ទីតាំង៖ ស្ថិតលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងមុខសកលវិទ្យាល័យបៀលប្រាយ

វិដេអូ៖

ល្បី៦ឆ្នាំហើយ ធ្លាប់បានញ៉ាំរឺនៅ? នំបញ្ចុកដុះផ្សិត ដ៏ល្បីនៅម្ដុំសាលាព្រះស៊ីសុវត្ថិ រសជាតិពិសេសជាប់ចិត្ត

អ្នកប្លុកសាលាព្រះស៊ីសុវត្ថិ អ្នកណាមិនស្គាល់ អ្នកណាមិនល្បី នំបញ្ចុកដុះផ្សិត ព្រោះថាមុខម្ហូបមួយមុខនេះល្បីខ្លាំងសឹងអី និងមានការគាំទ្រខ្លាំងរយៈពេល ៦ឆ្នាំមកហើយ។ បច្ចុប្បន្នហាង នំបញ្ចុកដុះផ្សិត ពង្រីកខ្លួនបាន ៣សាខាដែលអាចអោយគ្រប់គ្នាទៅញ៉ាំបានក្នុងនោះមានសាខាព្រះស៊ីសុវត្ថិ សាខាផ្សារចាស់ និងសាខាស្ទឹងមានជ័យ

នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle

សម្រាប់អ្នកដែលមិនទាន់បានមកញ៉ាំចាំ Admin ខ្សឹបប្រាប់ឲ្យដឹងពីចំណុចពិសេសតិចចុះ ហាង នំបញ្ចុកដុះផ្សិត មិនមែនមានតែនំបញ្ចុកដុះផ្សិតទេណា គឺថាមានរហូតទៅដល់៨មុខឯណោះ នំបញ្ចុកដុះផ្សិត នំបញ្ចុកដុះផ្សិតប្រហិតយក្ស មីដុះផ្សិត មីសួរដុះផ្សិត គុយទាវដុះផ្សិត បបរលត បបរនុយ និងបបរបាញ់កាញ់។ អ្វីដែលកាន់តែពិសេសនោះ គឺមានទឹកជ្រលក់ទឹកកាពិដ៏ពិសេសប្រចាំហាងដោយក្នុងមួយចាន គ្រប់គ្នាអាចលាយបានដោយប្រើទឹកកាពិមួយស្លាបព្រា ​អំពិលទុំ២ស្លាបព្រា ស្ករ៦ស្លាបព្រាតូច និងច្របាច់ក្រូចឆ្មារ ដាក់ម្ទេសតាមចំណូលចិត្ត។ រីឯអ្នកមិនចូលចិត្តញ៉ាំកាពិ ក៏អាចញ៉ាំជាមួយទឹកត្រីធម្មតាបានដោយគ្រាន់តែដាក់ស្ករ ម្ទេស និងច្របាច់ក្រូចឆ្មារជាធម្មតា។

នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត – Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle

ម៉ោះៗ បបួលគ្នាមកម៉ូយចាស់ម៉ូយថ្មី និងអ្នកដែលចង់មកសាកភ្លក្ស ដាក់មួយចានដឹងតែតឹងពោះម៉ឺងហ្មង ជាពិសេសជាមួយតម្លៃសមរម្យ។ លោកអ្នកអាចធ្វើការកុម្ម៉ង់បានតាមរយៈ App ដឹកជញ្ជូន Foodpanda, WOWNOW និង nham24 យកទៅញ៉ាំបានយ៉ាងរីករាយ៕

នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle
នំបញ្ចុកដុះផ្សិត - Khmer Fungus Noodle

នំបញ្ចុកដុះផ្សិត – Khmer Fungus Noodle
លេខទូរសព្ទ៖ 011 90 11 52 / 015 90 11 52
ទីតាំង៖ សាខាស៊ីសុវត្ថិ ផ្ទះលេខ16, ផ្លូវ 200, ចូលតាមកាច់ជ្រុងធនាគារស្ថាបនា ភីអិលសុី
លេខទូរសព្ទ៖ 012 92 28 92 / 012 86 55 43
ទីតាំង៖ សាខាផ្សារចាស់ ​ស្ថិតលើផ្លូវលេខ 110 ចូលតាមកាច់ជ្រុង River House
ទីតាំង៖ សាខាស្ទឹងមានជ័យ​​ ផ្ទះលេខ61 ផ្លូវលំ ក្រោយក្រុមហ៊ុនហុងដា ហួសផ្សារស្ទឹងមានជ័យថ្មីបន្តិច

វីដេអូ៖

បន្លែដុតស៊ីឈ័នសាច់ជ្រូកចិញ្ច្រាំ ប្លែកក្លិនឈ្ងុយរសជាតិពិសេសចាប់មាត់? អស់មួយចានចង់ថែមមួយចានទៀត?

ធ្លាប់តែញ៉ាំស៊ុបស៊ីឈ័ន ពីមុនមែនអត់? ពេលនេះពិតជាប្លែកជាមួយមីនុយថ្មីពីហាង Kinme គឺបន្លែដុតស៊ីឈ័នសាច់ជ្រូកចិញ្ច្រាំ ប្លែកក្លិនឈ្ងុយរសជាតិពិសេសញ៉ាំជក់មាត់ខ្លាំងហ្មង។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុបស៊ីឈ័ន ពីមុនមកគួរតែមកសាកហើយជាពិសេសក៏មានមីនុយថ្មីមួយទៀតផងដែរគឺសាច់អាំង រសជាតិក៏ពិសេសមិនធម្មតា។

ហាង Kinme
ហាង Kinme
ហាង Kinme

ចំពោះលក្ខណៈពិសេស បន្លែដុតស៊ីឈ័នសាច់ជ្រូកចិញ្ច្រាំ គ្រប់គ្នាគួរតែមកសាកក៏ដោយសារតែមានរហូតដល់ទៅ ៦មុខឯណោះសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស ហើយសម្រាប់ទឹកស៊ុបដែលចុងភៅយកមកដុតជាមួយបន្លែគឺត្រូវបានស្ងោររំងាស់ត្រឹមត្រូវតាមម៉ោងកំណត់ ជាមួយសាច់ជ្រូកចិញ្ច្រាំ និងគ្រឿងផ្សំប្រចាំហាងដែលធ្វើអោយមានរសជាតិពិសេសប្លែកមាត់ញ៉ាំហើយចង់ញ៉ាំទៀត។ រីឯសាច់អាំងក៏ពិសេសមិនធម្មតាជាមួយនឹងសាច់ជៀម និងសាច់ពពែដែលជាមីនុយថ្មីគឺមានរសជាតិឈ្ងុយឆ្ងាញ់ និងមិនមានក្លិនឆ្អេះ។

ហាង Kinme
ហាង Kinme
ហាង Kinme

លោកម៉ូយកញ្ញាម៉ូយ Kinme ណាត់គ្នាមកសាកភ្លក្សមកជាមួយមីនុយថ្មីទាំងពីរនេះ ដឹងតែមិនខកបំណងហ្មងទាំងរសជាតិ ទាំងតម្លៃ។ អ្វីដែលកាន់តែពិសេស គឺទទួលបានរសជាតិប្លែកមាត់ដែរគ្រប់គ្នាមិនធ្លាប់បានញ៉ាំពីមុនមក៕

ហាង Kinme
ហាង Kinme
ហាង Kinme

ហាង Kinme
លេខទូរសព្ទ៖ 098 23 33 68
ទីតាំង៖​ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង២ថ្ងៃ ដល់ម៉ោង ១០យប់)

វីដេអូ៖​

បុកមិនឲ្យទាស់ចិត្ត ហិរ ជូរ ម្ទេស២០គ្រាប់ ៣០គ្រាប់ កុម្ម៉ង់បានម៉ាអ៊ែម ពីហាង តុងហេងបុកឥតល្ហែ

បច្ចុប្បន្ន បើនិយាយពីហាងបុកល្ហុង នៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញនេះ មានច្រើនរាប់មិនអស់ទេ តែបើនិយាយពីរសជាតិ និងមុខម្ហូបសម្បូរបែប ផ្តល់ជម្រើសច្រើនមុខដល់អ្នកពិសា ហើយមានការគាំទ្រច្រើនក៏មិនសូវមានច្រើនប៉ុន្មានដែរ។ ថ្ងៃនេះ Admin សូមណែនាំកន្លែងមួយនៅម្តុំទួលទំពូង ជឿជាក់ថាអតិថិជនមួយចំនួនធំប្រហែលជាស្គាល់រួចហើយ នោះគឺ ហាង តុងហេង បុកឥតល្ហែ ។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ គឺទទួលបានការគាំទ្រខ្លាំង ពីគ្រប់មជ្ឃដ្ឋាន មិនថាតែអ្នកដែលរស់នៅម្តុំទួលទំពូងនោះទេ អ្វីដែលជាចំនុចសំខាន់ ដោយសារតែរសជាតិមុខម្ហូប ក៏ដូចជាបុកល្ហុងដែលជាម្ហូបប្រចាំហាងផ្ទាល់គឺ រសជាតិហ្នឹងតែម្តង អតិថិជនតែងតែសរសើរមិនដាច់ពីមាត់ថាឆ្ងាញ់ ឆ្ងាញ់ដូចរសជាតិមកពីថៃផ្ទាល់ចឹង ហើយតម្លៃវិញសមរម្យអាចទទួលយកបាន ។ ជាការពិតណាស់ រសជាតិឆ្ងាញ់បែបរសជាតិដើមនោះ ដោយសារតែម្ចាស់ហាងផ្ទាល់ គឺគាត់ធ្លាប់ជាចុងភៅនៅប្រទេសថៃជាច្រើនឆ្នាំមកហើយ ដូចនេះគឺរសជាតិប្រាកដជាឆ្ងាញ់។

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

និយាយអោយស្រួលទៅ គឺសម្រាប់អ្នកចង់ទៅញ៊ាំជុំមិត្តភក្តិ មានគ្នាច្រើននាក់ ចង់ញ៊ាំម្ហូបច្រើនមុខ ហើយសំខាន់រសជាតិឆ្ងាញ់ រសជាតិដើម បែបថៃ កុំទៅគិតច្រើន សាកណាត់គ្នាមកម្តងទៅដឹងហើយ។ អ្វីដែលកាន់តែពិសេស គ្រប់មុខម្ហូបទាំងអស់នៅពេលបានញ៉ាំជាមួយ Spy ទៀតរសជាតិកាន់តែពិសេសថ្វេរដង៕

ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ
ហាង តុងហេង បុកឥតល្ហែ

ហាង តុងហេង បុកឥតល្ហែ
លេខទូរស័ព្ទ៖ 098 675 296
ទីតាំង៖ ផ្ទះលេខ 33N ផ្លូវ 123 សង្កាត់ទួលទំពូង ខណ្ឌចំការមន ភ្នំពេញ

វីដេអូ៖

ស្រួយខាងក្រៅទន់ខាងក្នុង ខាំមួយម៉ាត់ណាក៏ឆ្ងាញ់នំគ្រក់ជប៉ុន TAKOYAKI ទិញ5នំ ថែម 1, 10នំ ថែម 2

មិនចាំបាច់ទៅដល់ជប៉ុន ហើយក៏មិនពិបាកទៅរកឯណាឆ្ងាយ ពេលនេះចង់ញ៉ាំ នំគ្រក់ជប៉ុន TAKOYAKI មកត្រឹមតែក្រោយសាលាវ៉ាន់ដា ក៏អាចទិញញ៉ាំបានពី Food Labs ។ អ្វីដែលដែលកាន់តែពិសេសថែមទៀតនោះជាមួយប្រម៉ូសិន ទិញ 5នំ ថែម 1 តម្លៃត្រឹមតែ 4000៛ និងទិញ 10នំ ថែម 2 តម្លៃត្រឹមតែ 8000៛ ប៉ុណ្ណោះ។

Food Labs
Food Labs
Food Labs

សម្រាប់នំគ្រក់ជប៉ុន TAKOYAKI ពី Food Labs គឺមានស្នូលជាច្រើនប្រភេទក្នុងនោះមានដូចជា មឹក បង្គា ពងបង្គា និងហតដក ហើយបន្ថែមពីនេះក៏មានជាមួយ Sauce បន្ថែមពីលើ រួមទាំងសារាយសមុទ្រ និងស្បែកត្រីផងដែរ និយាយពីរសជាតិវិញគឺថាឆ្ងាញ់ពិសេសកើនថ្វេរតែម្ដង។ ពិសេសបែបនេះហើយនៅចាំអីទៀត អ្នកដែលចង់ញ៉ាំ ចង់ភ្លក្សរសជាតិជាមួយនំគ្រក់ជប៉ុនដ៏ពិសេសនេះ បបួលគ្នាមកញ៉ាំមកណាហើយកំពុងតែមានប្រម៉ូសិនទិញថែមៗបែបនេះទៀត ចំណេញតិចអី។

Food Labs
Food Labs
Food Labs

លោកអ្នកអាចមកស្វែករក Food Labs បាននៅផ្លូវ 402 កែងផ្លូវ185 ជាប់របងសាលាភូមិ 7 ខាងមុខទីតាំងហាង ម៉ូតូកាហ្វេរឺក៏អាចធ្វើការទាក់ទងតាមលេខទូរសព្ទ 061 237 287 ។ ចំពោះអ្នកដែលចង់ប្រកបអាជីវកម្មជាមួយ Food Labs ម្ចាស់អាជីវកម្មមួយនេះក៏មានលក់ហ្វ្រេនឆាយជូនផងដែរ៕

Food Labs
Food Labs
Food Labs
Food Labs

Food Labs
លេខទូរសព្ទ៖ 061 237 287
ទីតាំង៖ ស្ថិតនៅផ្លូវ 402 កែងផ្លូវ185 ជាប់របងសាលាភូមិ 7 ខាងមុខទីតាំងហាង ម៉ូតូកាហ្វេ

វីដេអូ៖

លឺល្បីថាឆ្ងាញ់ពិសេស មីខគោ ពីភោជនីយដ្ឋាន6688 នៅច្រមុះជ្រូកស្ទឹងមានជ័យ

អ្នកប្លុកស្ទឹងមានជ័យ ធ្លាប់បានញ៉ាំ មីខគោ ពីភោជនីយដ្ឋាន6688 ពីមុនមកហើយរឺនៅ? Admin លឺគេខ្សឹបតគ្នាថារសជាតិឆ្ងាញ់ពិសេសណាស់ណា៎ ហើយមិនត្រឹមតែឆ្ងាញ់តែមួយមុខនេះទេ លឺថាមានមីនុយជាច្រើនទៀត និងមានរសជាតិឆ្ងាញ់ដូចគ្នា។​ បែបនេះអ្នកដែលនៅប្លុកច្រមុះជ្រូកស្ទឹងមានជ័យ ដែលមិនទាន់បានមកញ៉ាំគួរតែមកសាក?។

ភោជនីយដ្ឋាន6688
ភោជនីយដ្ឋាន6688
ភោជនីយដ្ឋាន6688

បើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ភោជនីយដ្ឋាន សម្រាប់មីនុយដែលល្បីឆ្ងាញ់ប្រចាំនៅទីនេះគឺ មីខគោ នឹងហើយដែលលក់ដាច់ខ្លាំងជាងគេ ភ្ញៀវតែងតែមកញ៉ាំជាប្រចាំ។ ឆ្ងាញ់ពិសេសបែបនេះក៏ដោយសារតែ ខគោនៅទីនេះទឹកខាប់មានរសជាតិ ចម្អិនដោយចុងភៅជំនាញរំងាស់តាមម៉ោងកំណត់ បូករួមជាមួយរូបមន្តគ្រឿងផ្សំប្រចាំហាងទៀតគឺថាពិសេស។ បន្ថែមពីនេះទៀតនោះ ម្ចាស់ហាងបានជ្រើសរើសយកមីជាតិ មកដាក់ជាមួយខគោ គឺត្រូវជាតិគ្នាខ្លាំង និងសសៃមីស្វិតល្អ ញ៉ាំឆ្ងាញ់ជក់មាត់។

ភោជនីយដ្ឋាន6688
ភោជនីយដ្ឋាន6688
ភោជនីយដ្ឋាន6688

ក្រៅពី មីខគោ លោកអ្នកក៏អាចមកញ៉ាំផ្សេងៗទៀតជាច្រើនមុខទៀតផងដែរដូចជា៖ បាយឆា មីឆា នំប៉័ងប៉ាតេ​ គុយទាវ ទឹកក្រឡុក ពងទាកូន ផងដែរ។ បែបនេះងាយស្រួលហ្មងសម្រាប់អ្នកដែលនៅប្លុកស្ទឹងមានជ័យនេះ ចង់ញ៉ាំអីក៏បានអីក៏ឆ្ងាញ់អោយតែបានមកដល់ ភោជនីយដ្ឋាន6688 រឺក៏អាចធ្វើការខលកុម្ម៉ង់ខ្ចប់យកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈលេខទូរសព្ទ 096 66 88 944 / 077​ 55 33 06​ ៕

ភោជនីយដ្ឋាន6688
ភោជនីយដ្ឋាន6688

ភោជនីយដ្ឋាន6688
លេខទូរសព្ទ​៖ 096 66 88 944 / 077​ 55 33 06​
ទីតាំង៖​ ផ្លូវ២១៧ ជាប់ហាងលក់ម៉ូតូHONDA (ច្រមុះជ្រូកស្ទឹងមានជ័យ)

វីដេអូ៖

ប្លែកអស់ទាស់? នំប៉័ងដកម៉ៃ សៀវម៉ៃពងទាប្រៃ ប៉ាតេត្រីខ សាច់ជ្រូកចិញ្ច្រាំ ពីហាង MOOL

មីនុយថ្មីមកទៀតហើយ មកលើកនេះពិសេសប្លែកលើសធម្មតាទាំងឈ្មោះ ទាំងរសជាតិគឺថាពិសេសអស់ទាស់ រាល់អតិថិជន ហាង MOOL បានមកញ៉ាំដឹងតែមិនខកបំណងហ្មង ជាមួយនំប៉័ងដកម៉ៃ ដែលមានតែមួយគ្មានពីរនៅក្នុងរាជធានីភ្នំពេញ។

ហាង MOOL
ហាង MOOL
ហាង MOOL

នំប៉័ងដកម៉ៃ ដ៏ពិសេសនេះក្នុងនោះគឺមាន សៀវម៉ៃពងទាប្រៃ ប៉ាតេ ត្រីខ សាច់ជ្រូកចិញ្ច្រាំ រួមទាំងជ្រក់ឆៃថៅ ថែមទៀតដែលប៉ុន្មានមុខនេះនៅពេលដែលញ៉ាំជាមួយគ្នាគឺថារសជាតិពិសេសខ្លាំង ញ៉ាំជក់មាត់ញ៉ាំហើយចង់ញ៉ាំទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះរាល់ គ្រឿងផ្សំទាំងអស់នេះគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯង ប្រកបដោយអនាម័យខ្ពស់រសជាតិឆ្ងាញ់បំផុត។ សម្រាប់គ្រប់គ្នាដែលចង់ញ៉ាំចង់ភ្លក្សជាមួយមីនុយថ្មីនេះ និងមុខម្ហូបផ្សេងៗទៀតពីហាង MOOL លោកអ្នកអាចមកញ៉ាំបាននៅហាងទាំង ៣សាខាក្នុងមានសាខាវ៉ាន់ដា សាខាសន្ធរម៉ុក និងសាខាបាក់ទូក។ ចំពោះអ្នកដែលរវល់តែមិនអាចមកញ៉ាំនៅហាងផ្ទាល់ ក៏អាចធ្វើការកុម្ម៉ង់បានតាមរយៈApp ដឹកជញ្ជូនមានដូចជា Wow now, Nham24, Food panda, E-get, Bloc និង Muve ។

ហាង MOOL
ហាង MOOL
ហាង MOOL

ណ្ហើយ នំប៉័ងដកម៉ៃ ទំនងយ៉ាងហ្នឹងៗមិនបានកុម្ម៉ង់ញ៉ាំម៉េចបាន​​ បើមានទាំងសៀវម៉ៃពងទាប្រៃ ប៉ាតេត្រីខ សាច់ជ្រូកចិញ្ច្រាំរួមទាំងជ្រក់ឆៃថៅ ចឹងអីទប់ទឹកមាត់មិនជាប់ទេបើមិនបានញ៉ាំនោះ?៕

ហាង MOOL

ហាង MOOL – សាខាបាក់ទូក
លេខទូរស័ព្ទ៖ 096 86 86 092
ផែនទីៈ https://goo.gl/maps/eCisCBQ3qCVXPukd6
ទីតាំង៖ បាក់ទូក ផ្លូវ 139 កែង 164 ជិតហាងកាហ្វេអាម៉ាហ្សូនបាក់ទូក
ហាង MOOL – សន្ធរម៉ុក
លេខទូរស័ព្ទ៖ 096 286 86 28
ផែនទី: https://goo.gl/maps/Z8PcWq2KASxjmEbZ6
ទីតាំង៖ សន្ធរម៉ុក ផ្លូវ 259 ទល់មុខហាងវីនវីនបុកល្ហុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាង MOOL – សាខាវ៉ាន់ដា
លេខទូរស័ព្ទ៖ 096 86 86 368
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ជាប់ហាងម៉ូតូកាហ្វេ ផ្លូវ ៤០២ កែងផ្លូវ ១៨៥

វីដេអូ៖

៤រសជាតិថ្មីពី Truedan Cambodia រសជាតិថ្មី ឆ្ងាញ់ ប្លែកដែលគ្រប់គ្នាទប់អារម្មណ៍មិនមកភ្លក្សមិនបាន?

អ្នកដែលចូលចិត្តប្រភេទតែគុជច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយ Truedan Cambodia ដែលល្បីមកពីតៃវ៉ាន់ និងបានបង្ហាញវត្តមានថ្មីៗនេះនៅក្រុងភ្នំពេញយើង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ពេលនេះ Truedan Cambodia ក៏បាននាំយកមកនូវភេសជ្ជៈ ៤រសជាតិថ្មីមកបន្ថែមទៀត ដែលមានរសជាតិឆ្ងាញ់ និងគ្រប់គ្នាមិនធ្លាប់បានឃើញ បានញ៉ាំពីមុនមក។

ពិតជាមិនអាចរំលងបានទេណា ជាមួយនឹង៤រសជាតិថ្មីនេះដែលមានដូចជា៖ តៅហ៊ូស្រស់ ស្រ្ត័ប៊ឺរីព្រិលក្រឡុក, តៅហ៊ូស្រស់ គុជស្ករអំពៅ, ត្រាវស្រស់ ទឹកដោះគោគុជ និងទឹកដោះគោទឹកឃ្មុំគុជត្រាវ។ សម្រាប់ តៅហ៊ូស្រស់ ស្រ្ត័ប៊ឺរីព្រិលក្រឡុក គឺថាប្លែកជាមួយនឹង ៣រសជាតិក្នុងកែវតែមួយ មានទឹកដោះគោស្រស់, ស្រ្ត័ប៊ឺរី និងតៅហ៊ូ ដែលច្របាច់បញ្ចូលគ្នាបានជាភេសជ្ជៈថ្មីដ៏ឆ្ងាញ់ប្រចាំហាង Truedan Norodom ផ្ទាល់តែម្ដង។ រីឯ តៅហ៊ូស្រស់ គុជស្ករអំពៅ ជាភេសជ្ជៈថ្មី ដែលមានគ្រាប់គុជធំ ទន់ល្មើយ ផ្អែមត្រជាក់ចិត្ត។ សម្រាប់បងៗ ដែលជាហ្វេន តៅហ៊ូ និងគុជ ដឹងតែត្រូវចិត្តតែម្តង។ ចំពោះ ត្រាវស្រស់ ទឹកដោះគោគុជ គឺថាត្រូវម៉ាច់សម្រាប់បងៗ ដែលចូលចិត្តត្រាវមានទាំងត្រាវស្រស់ មានទាំងគុជត្រាវ និយាយទៅពិសេសសម្រាប់បងៗត្រាវ Lover តែម្តងហើយមានតែនៅ Truedan Norodom តែប៉ុណ្ណោះ។ ចំណែកឯ ទឹកដោះគោទឹកឃ្មុំគុជត្រាវ ក៏ពិសេសមិនធម្មតាជាមួយទឹកដោះគោគុជត្រាវ ហើយបន្ថែមជាមួយរសជាតិទឹកឃ្មុំ បញ្ចូលគ្នាទៀត។

ណ្ហើយ សម្រាប់រសជាតិភេសជ្ជៈថ្មីទាំង៤នេះ មួយណាក៏ឆ្ងាញ់ដែរ បែបនេះបើមិនដឹងសម្រេចចិត្តកុម្ម៉ង់ញ៉ាំមួយណា អាចកុម្ម៉ង់យកទាំង៤ហ្មងទៅ។ ហើយសម្រាប់រសជាតិថ្មីទាំងអស់នេះគឺមាននៅតែ Truedan Norodom តែប៉ុណ្ណោះ៕

Truedan Norodom
លេខទូរសព្ទ៖ 095 666 620
ទីតាំង៖ ស្ថិតនៅមហាវិថីព្រះនរោត្តម, សង្កាត់បឹងកេងកង១, រាជធានីភ្នំពេញ (ក្បែរផ្សារទំនើបជីបម៉ុង Noro Mall )

វីដេអូ៖

ទិញ10kg ថែម2kg? ទុរេនម៉នថងសាច់សុទ្ធ សាច់ក្រាស់ គ្រាប់តូច ផ្អែមឆ្ងាញ់អស់ទាស់ ពីហាង ស្ដេចទុរេន

0

ចំណេញអស់ទាស់ហើយពេលនេះ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំទុរេន មកអានអត្ថបទមួយនេះដឹងតែសប្បាយចិត្តខ្លាំងហ្មង ព្រោះថាហាង King of Durian – ស្តេចទុរេន មានប្រម៉ូសិនដ៏ពិសេស រាល់អតិថិជនដែលទិញ ១០គីឡូក្រាម នឹងទទួលបានការថែមរហូតដល់ ២គីឡូក្រាម ឯណោះ។ ចំពោះប្រម៉ូសិនដ៏ពិសេសនេះ គឺមានត្រឹមតែ ៣ថ្ងៃទេណាគឺចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២១។

ស្តេចទុរេន
ស្តេចទុរេន
ស្តេចទុរេន

រាល់ទុរេនគ្រប់ផ្លែនៅហាង King of Durian – ស្តេចទុរេន គឺជាប្រភេទម៉នថង និងជាទុរេនធម្មជាតិពិតៗដែលដាំដោយកសិករខ្មែរយើងផ្ទាល់ដែលមានប្រភពមកពីខេត្តកំពត បាត់ដំបង(សំឡូត) កំពង់ចាម ត្បូងឃ្មុំ មណ្ឌលគិរី រតនៈគិរី ព្រះវិហារ កោះកុង និងកែប។ អ្វីដែលពិសេសថែមទៀតនោះ ទុរេនដែលលក់នៅទីនេះគឺត្រូវបានសម្រិសម្រាំងយកទុរេនដែលមានគុណភាពខ្ពស់សាច់ក្រាស់ សម្បកស្ដើង និងពូជគ្រាប់តូចសាច់ផ្អែមរសជាតិឆ្ងាញ់លេខ១។

ស្តេចទុរេន
ស្តេចទុរេន
ស្តេចទុរេន

បន្ថែមពីនេះហាង​ ក៏មានការបែងចែកប្រភេទសាច់ទុរេនតាមកម្រិតដល់អតិថិជនថែមទៀតផងដើម្បី ឲ្យមានការងាយស្រួលក្នុងការជ្រើសរើស មានដូចជាកម្រិត១ ស្រួយសាច់លឿង(សាច់ប៉ិគក់), កម្រិត២​ ស្ទើរទុំស្រួយក្រៅទន់ក្នុង, កម្រិត៣ ទុំសាច់ស្ងួត និងកម្រិត ៤ ទុំសាច់ទន់។ រាល់អតិថិជនទាំងអស់អាចធ្វើការកុម្ម៉ង់ តាមកម្រិតនីមួយៗដែលខ្លួនចូលចិត្តញ៉ាំ ធានាថាទទួលបាននូវអ្វីដែលខ្លួនចង់បានមិនខកបំណងឡើយ។

ស្តេចទុរេន
ស្តេចទុរេន

រីឯតម្លៃ​ ទុរេនម៉នថង ជាសាច់សុទ្ធទិញ ១គីឡូ តម្លៃ៦៥០០០៛, ទិញ ២គីឡូ តម្លៃ៦២០០០៛(ក្នុងមួយគីឡូ), ទិញ ៣គីឡូ ឡើងតម្លៃត្រឹមតែ ៥៩០០០៛(ក្នុងមួយគីឡូ)។ ហើយបើទិញក្នុងកំឡុងពេលប្រម៉ូសិនពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២១ ទិញ ១០គីឡូ នឹងទទួលបានការថែមរហូតដល់ ២គីឡូបែបនេះចំណេញតិចអី។ សម្រាប់ការថែមជូនក្នុងប្រម៉ូសិននេះចំនួនមានកំណត់ណា ខលមកកុម្ម៉ងឥលូវនេះតាមរយៈលេខទូរសព្ទ 093 600 600/ 085 800 900 ៕

ស្តេចទុរេន
ស្តេចទុរេន
ស្តេចទុរេន

ហាង King of Durian – ស្តេចទុរេន
លេខទូរសព្ទ៖ 093 600 600/ 085 800 900

វីដេអូ៖