មីនុយថ្មីមកទៀតហើយ មកលើកនេះពិសេសប្លែកលើសធម្មតាទាំងឈ្មោះ ទាំងរសជាតិគឺថាពិសេសអស់ទាស់ រាល់អតិថិជន ហាង MOOL បានមកញ៉ាំដឹងតែមិនខកបំណងហ្មង ជាមួយនំប៉័ងដកម៉ៃ ដែលមានតែមួយគ្មានពីរនៅក្នុងរាជធានីភ្នំពេញ។



នំប៉័ងដកម៉ៃ ដ៏ពិសេសនេះក្នុងនោះគឺមាន សៀវម៉ៃពងទាប្រៃ ប៉ាតេ ត្រីខ សាច់ជ្រូកចិញ្ច្រាំ រួមទាំងជ្រក់ឆៃថៅ ថែមទៀតដែលប៉ុន្មានមុខនេះនៅពេលដែលញ៉ាំជាមួយគ្នាគឺថារសជាតិពិសេសខ្លាំង ញ៉ាំជក់មាត់ញ៉ាំហើយចង់ញ៉ាំទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះរាល់ គ្រឿងផ្សំទាំងអស់នេះគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯង ប្រកបដោយអនាម័យខ្ពស់រសជាតិឆ្ងាញ់បំផុត។ សម្រាប់គ្រប់គ្នាដែលចង់ញ៉ាំចង់ភ្លក្សជាមួយមីនុយថ្មីនេះ និងមុខម្ហូបផ្សេងៗទៀតពីហាង MOOL លោកអ្នកអាចមកញ៉ាំបាននៅហាងទាំង ៣សាខាក្នុងមានសាខាវ៉ាន់ដា សាខាសន្ធរម៉ុក និងសាខាបាក់ទូក។ ចំពោះអ្នកដែលរវល់តែមិនអាចមកញ៉ាំនៅហាងផ្ទាល់ ក៏អាចធ្វើការកុម្ម៉ង់បានតាមរយៈApp ដឹកជញ្ជូនមានដូចជា Wow now, Nham24, Food panda, E-get, Bloc និង Muve ។



ណ្ហើយ នំប៉័ងដកម៉ៃ ទំនងយ៉ាងហ្នឹងៗមិនបានកុម្ម៉ង់ញ៉ាំម៉េចបាន បើមានទាំងសៀវម៉ៃពងទាប្រៃ ប៉ាតេត្រីខ សាច់ជ្រូកចិញ្ច្រាំរួមទាំងជ្រក់ឆៃថៅ ចឹងអីទប់ទឹកមាត់មិនជាប់ទេបើមិនបានញ៉ាំនោះ?៕

ហាង MOOL – សាខាបាក់ទូក
លេខទូរស័ព្ទ៖ 096 86 86 092
ផែនទីៈ https://goo.gl/maps/eCisCBQ3qCVXPukd6
ទីតាំង៖ បាក់ទូក ផ្លូវ 139 កែង 164 ជិតហាងកាហ្វេអាម៉ាហ្សូនបាក់ទូក
ហាង MOOL – សន្ធរម៉ុក
លេខទូរស័ព្ទ៖ 096 286 86 28
ផែនទី: https://goo.gl/maps/Z8PcWq2KASxjmEbZ6
ទីតាំង៖ សន្ធរម៉ុក ផ្លូវ 259 ទល់មុខហាងវីនវីនបុកល្ហុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាង MOOL – សាខាវ៉ាន់ដា
លេខទូរស័ព្ទ៖ 096 86 86 368
ផែនទី៖ https://goo.gl/maps/RgdXSEZk1w62
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា ជាប់ហាងម៉ូតូកាហ្វេ ផ្លូវ ៤០២ កែងផ្លូវ ១៨៥
វីដេអូ៖