៤រសជាតិថ្មីពី Truedan Cambodia រសជាតិថ្មី ឆ្ងាញ់ ប្លែកដែលគ្រប់គ្នាទប់អារម្មណ៍មិនមកភ្លក្សមិនបាន?

Truedan Norodom

0
8070

អ្នកដែលចូលចិត្តប្រភេទតែគុជច្បាស់ជាបានស្គាល់រួចមកហើយ ជាមួយ Truedan Cambodia ដែលល្បីមកពីតៃវ៉ាន់ និងបានបង្ហាញវត្តមានថ្មីៗនេះនៅក្រុងភ្នំពេញយើង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។ ពេលនេះ Truedan Cambodia ក៏បាននាំយកមកនូវភេសជ្ជៈ ៤រសជាតិថ្មីមកបន្ថែមទៀត ដែលមានរសជាតិឆ្ងាញ់ និងគ្រប់គ្នាមិនធ្លាប់បានឃើញ បានញ៉ាំពីមុនមក។

ពិតជាមិនអាចរំលងបានទេណា ជាមួយនឹង៤រសជាតិថ្មីនេះដែលមានដូចជា៖ តៅហ៊ូស្រស់ ស្រ្ត័ប៊ឺរីព្រិលក្រឡុក, តៅហ៊ូស្រស់ គុជស្ករអំពៅ, ត្រាវស្រស់ ទឹកដោះគោគុជ និងទឹកដោះគោទឹកឃ្មុំគុជត្រាវ។ សម្រាប់ តៅហ៊ូស្រស់ ស្រ្ត័ប៊ឺរីព្រិលក្រឡុក គឺថាប្លែកជាមួយនឹង ៣រសជាតិក្នុងកែវតែមួយ មានទឹកដោះគោស្រស់, ស្រ្ត័ប៊ឺរី និងតៅហ៊ូ ដែលច្របាច់បញ្ចូលគ្នាបានជាភេសជ្ជៈថ្មីដ៏ឆ្ងាញ់ប្រចាំហាង Truedan Norodom ផ្ទាល់តែម្ដង។ រីឯ តៅហ៊ូស្រស់ គុជស្ករអំពៅ ជាភេសជ្ជៈថ្មី ដែលមានគ្រាប់គុជធំ ទន់ល្មើយ ផ្អែមត្រជាក់ចិត្ត។ សម្រាប់បងៗ ដែលជាហ្វេន តៅហ៊ូ និងគុជ ដឹងតែត្រូវចិត្តតែម្តង។ ចំពោះ ត្រាវស្រស់ ទឹកដោះគោគុជ គឺថាត្រូវម៉ាច់សម្រាប់បងៗ ដែលចូលចិត្តត្រាវមានទាំងត្រាវស្រស់ មានទាំងគុជត្រាវ និយាយទៅពិសេសសម្រាប់បងៗត្រាវ Lover តែម្តងហើយមានតែនៅ Truedan Norodom តែប៉ុណ្ណោះ។ ចំណែកឯ ទឹកដោះគោទឹកឃ្មុំគុជត្រាវ ក៏ពិសេសមិនធម្មតាជាមួយទឹកដោះគោគុជត្រាវ ហើយបន្ថែមជាមួយរសជាតិទឹកឃ្មុំ បញ្ចូលគ្នាទៀត។

ណ្ហើយ សម្រាប់រសជាតិភេសជ្ជៈថ្មីទាំង៤នេះ មួយណាក៏ឆ្ងាញ់ដែរ បែបនេះបើមិនដឹងសម្រេចចិត្តកុម្ម៉ង់ញ៉ាំមួយណា អាចកុម្ម៉ង់យកទាំង៤ហ្មងទៅ។ ហើយសម្រាប់រសជាតិថ្មីទាំងអស់នេះគឺមាននៅតែ Truedan Norodom តែប៉ុណ្ណោះ៕

Truedan Norodom
លេខទូរសព្ទ៖ 095 666 620
ទីតាំង៖ ស្ថិតនៅមហាវិថីព្រះនរោត្តម, សង្កាត់បឹងកេងកង១, រាជធានីភ្នំពេញ (ក្បែរផ្សារទំនើបជីបម៉ុង Noro Mall )

វីដេអូ៖