អ្នកប្លុកស្ទឹងមានជ័យ ធ្លាប់បានញ៉ាំ មីខគោ ពីភោជនីយដ្ឋាន6688 ពីមុនមកហើយរឺនៅ? Admin លឺគេខ្សឹបតគ្នាថារសជាតិឆ្ងាញ់ពិសេសណាស់ណា៎ ហើយមិនត្រឹមតែឆ្ងាញ់តែមួយមុខនេះទេ លឺថាមានមីនុយជាច្រើនទៀត និងមានរសជាតិឆ្ងាញ់ដូចគ្នា។ បែបនេះអ្នកដែលនៅប្លុកច្រមុះជ្រូកស្ទឹងមានជ័យ ដែលមិនទាន់បានមកញ៉ាំគួរតែមកសាក?។



បើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ភោជនីយដ្ឋាន សម្រាប់មីនុយដែលល្បីឆ្ងាញ់ប្រចាំនៅទីនេះគឺ មីខគោ នឹងហើយដែលលក់ដាច់ខ្លាំងជាងគេ ភ្ញៀវតែងតែមកញ៉ាំជាប្រចាំ។ ឆ្ងាញ់ពិសេសបែបនេះក៏ដោយសារតែ ខគោនៅទីនេះទឹកខាប់មានរសជាតិ ចម្អិនដោយចុងភៅជំនាញរំងាស់តាមម៉ោងកំណត់ បូករួមជាមួយរូបមន្តគ្រឿងផ្សំប្រចាំហាងទៀតគឺថាពិសេស។ បន្ថែមពីនេះទៀតនោះ ម្ចាស់ហាងបានជ្រើសរើសយកមីជាតិ មកដាក់ជាមួយខគោ គឺត្រូវជាតិគ្នាខ្លាំង និងសសៃមីស្វិតល្អ ញ៉ាំឆ្ងាញ់ជក់មាត់។



ក្រៅពី មីខគោ លោកអ្នកក៏អាចមកញ៉ាំផ្សេងៗទៀតជាច្រើនមុខទៀតផងដែរដូចជា៖ បាយឆា មីឆា នំប៉័ងប៉ាតេ គុយទាវ ទឹកក្រឡុក ពងទាកូន ផងដែរ។ បែបនេះងាយស្រួលហ្មងសម្រាប់អ្នកដែលនៅប្លុកស្ទឹងមានជ័យនេះ ចង់ញ៉ាំអីក៏បានអីក៏ឆ្ងាញ់អោយតែបានមកដល់ ភោជនីយដ្ឋាន6688 រឺក៏អាចធ្វើការខលកុម្ម៉ង់ខ្ចប់យកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈលេខទូរសព្ទ 096 66 88 944 / 077 55 33 06 ៕


ភោជនីយដ្ឋាន6688
លេខទូរសព្ទ៖ 096 66 88 944 / 077 55 33 06
ទីតាំង៖ ផ្លូវ២១៧ ជាប់ហាងលក់ម៉ូតូHONDA (ច្រមុះជ្រូកស្ទឹងមានជ័យ)
វីដេអូ៖