Luke Shaw បានវិលត្រលប់មកជួយក្រុមវិញហើយ

កីឡាករ Luke Shaw ខ្សែការពារឆ្វេង ដែលបានផ្លាស់មកលេងអោយក្រុមបីសាចក្រហម Manchester United កាលពីឆ្នាំ 2014 មកនោះ។ ពេលនេះ រូបគាត់បានត្រលប់មកជួយក្រុមវិញហើយ បន្ទាប់ពី សំរាក់ព្យាបាលអស់រយៈ 305 ថ្ងៃ ដោយជួបបញ្ហារបួសបាក់ជើងពេលដែល ប្រកួតក្នុងក្របខណ្ឌ Champions League ជាមួយក្រុម PSV។ ។
Luke Shaw
Luke Shaw
Luke Shaw
Luke Shaw
កីឡាករ រូបនេះធ្លាប់ បានបង្ហាញខ្លួនអោយក្រុមបីសាចក្រហមចំនួន 28 ប្រកួតផងដែរ។
https://www.youtube.com/watch?v=qqljPPjsJ48  

ផ្លែ​ឈើ​ ៧​ប្រភេទ ​ជួយ​រក្សា​ស្បែក​មុខ​ឱ្យ​ស្រស់ថ្លា

ដោយ ៖ ឈិត គឹមឆុន តាមរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនបានធ្វើឱ្យមនុស្សមួយចំនួនជឿថា ក្រែម ឡេឬម្សៅ គឺជាគន្លឹះសំខាន់ដែលជួួយធ្វើឱ្យស្បែកមុខស្រស់ថ្លា និងមើលទៅក្មេងជាងវ័យ។ នេះអាចជាការពិត ប៉ុន្តែបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដ្បិតសុខភាពផ្នែកខាងក្នុងគឺបង្ហាញចេញតាមរយៈរូបរាងខាងក្រៅ ដែលនេះមានន័យថា អ្វីដែលយើងទទួលទានក្នុងនាមជារបបអាហារប្រចាំថ្ងៃមានឥទ្ធិពលយ៉ាងលើសលប់ទៅលើសម្រស់ស្បែករបស់បុគ្គលម្នាក់ៗ ។ ខាងក្រោមនេះជាផ្លែឈើ៧ប្រភេទដែលផ្តល់ផលប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសសុខភាពស្បែក ៖

ផ្លែប៊័រ

សម្បូរដោយជាតិប្រេង monounsaturated ច្រើន  ផ្លែប៊័រអាចជួយទប់ស្កាត់ភាពស្ងួតនៅផ្នែកខាងលើបំផុតរបស់ស្បែកទាំងក្នុងទម្រង់នៃការប្រើប្រាស់ជាក្រែមលាប ឬជារបបអាហារ ។ បន្ថែមពីលើនេះ វត្តមានអូមេហ្គា-៩ ក៏នឹងជួយធ្វើឱ្យល្អប្រសើរដល់ពណ៌ស្បែកជាទូទៅ ភាពម៉ដ្តរលោងរបស់ស្បែកមុខ ព្រមទាំងប្រឆាំងនឹងកន្ទួលរមាស់ផងដែរ ។

ល្ហុងទុំ

ផ្ទុកទៅដោយវីតាមីន A, C និង E ក្នុងកម្រិតមួយយ៉ាងខ្ពស់នាំឱ្យល្ហុងក្លាយជាប្រភពប្រឆាំងអុកស៊ីដកម្មដ៏ខ្លាំងក្លាមួយ ។ ចូរយកសម្បកផ្នែកខាងក្នុងត្រដុសលើស្បែកមុខឬបិទពីលើស្បែកមុខទុកចោលមួយសន្ទុះ ។

ចេកទុំ

ក្រៅពីទទួលទាន គេអាចយកវាទៅបិទលើផ្ទៃមុខបន្ទាប់ពីកិនម៉ដ្ត ។ ចូរទុកចោលចន្លោះពី២-ទៅ២៥នាទីមុនពេលលាងជម្រះដោយទឹកក្តៅឧណ្ហ ។ https://www.youtube.com/watch?v=swAMdwmpG6w

ក្រូចឆ្មារ

វាគួរស្ថិតនៅក្នុងកន្ត្រកឡើងផ្សារ ប្រសិនជាអស់លោកអ្នកចង់បានផ្ទៃមុខស្រស់ស្អាត ។ ក្រូចឆ្មារមិនត្រឹមតែជួយលុបបំបាត់ស្នាមជាំលើស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រើជាទឹក Light Tonic សម្រាប់ស្បែកមុខមានជាតិខ្លាញ់ផងដែរ ។

ក្រូចពោធិ៍សាត់

ក្រូចប្រភេទនេះផ្ទុកយ៉ាងក្រាស់ក្រៃនូវវីតាមីន C ។ ទោះជាយ៉ាងនេះក្តី បណ្តាសារធាតុចិញ្ចឹមរបស់វាភាគច្រើនបំផុតស្ថិតនៅក្នុងសម្បកដ៏ក្រាស់ ។ ដូច្នេះគេមិនគួរមើលរំលងសម្បកក្រូចពោធិ៍សាត់ឡើយ ។

ស្ត្របឺរី

ផ្ទុកទៅដោយវីតាមីន C ស្ត្របឺរីត្រូវគេចាត់ទុកថាជាឱសថទឹកដ៏មានរសជាតិសម្រាប់ស្បែកយុវវ័យ ។ បន្ថែមពីនេះ វាក៏មានផ្ទុកសមាសធាតុ AHAs ដែលមានគុណប្រយោជន៍ព្យាបាលរោគមុន ។ ចូរយកទឹកដែលកិនម៉ដ្តទៅលាបលើផ្ទៃមុខ ។

ផ្លែឈៀរី

ជាផ្លែឈើដែលផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មយ៉ាងក្រាស់ក្រៃ។ក្រុមអ្នកស្រាវជ្រាវអាមេរិកបានអះអាងថា ទទួលទានទឹកឈៀរីក្រហមមួយកែវក្នុងមួយថ្ងៃអាចពន្យារភាពចាស់ទៅតាមវ័យ ។ សម្រាប់អ្នកចង់បានស្បែកស្រស់ថ្លា ចូរយកវាទៅកិនឱ្យម៉ដ្តក្នុងចាន រួចលាបលើផ្ទៃមុខ ។ ទុកចោលយ៉ាងហោចណាស់២០នាទីមុនពេលលាងជម្រះ ៕

MV ស្រឡាញ់អូនលើសហើយ និង ស្រឡាញ់បងលើសហើយ ពិតជាអ៊ែម

កាលពីម្សិលមិញនេះ នៅលើទំព័រហ្វេប៊ុកផ្លូវការរបស់ ផលិតកម្ម ថោន បានបង្ហោះនៅវីដេអូបទ “ស្រឡាញ់អូនលើសហើយ” និង “ស្រឡាញ់បងលើសហើយ” ដែលបកស្រាយដោយ លោក សុគន្ធ ថេរ៉ាយុទ្ធ និងកញ្ញា ស៊ីរីកា។ ហើយបទទាំង២ គឺទទួលការគ្រាំទ្រយ៉ាងខ្លាំង ដែលមានអ្នកមើលលើស 1សែននាក់ ទៅហើយ។ បើចង់ដឹងថា MV នេះល្អមើល និងមានអត្ថន័យយ៉ាងណា អាចមើលវីដេអូខាងក្រោមបាន៖ ប្រភពវីដេអូ៖ Official Town Production

រូបមន្តពីរបៀប ធ្វើនំប៉ោង

0
នំប៉ោង គឺជា នំមួយប្រភេទ ដែលមនុស្សភាគច្រើន ចូលចិត្តពិសារជាមួយ កាហ្វេ រឺក៏ពិសា លេងតាមចំនង់ចំនូលចិត្ត ពិសេសថែមទៀតនោះ សំរាប់ សព្វថ្ងៃនេះ គេបានយកនំប៉ោងនេះ មកដាក់ប្រហិតចៀនថែមទៀតផង ។ ចុះអ្នក មានដឹងដែរឬទេ ថាការធ្វើនំប៉ោងនេះមានវិធីធ្វើ យ៉ាងណាដែរ មានគ្រឿងផ្សំអ្វីខ្លះ ?
នំប់ោង
នំប់ោង
សំរាប់វីដេអូខាងក្រោមនេះ នឹងបង្ហាញលោកអ្នកពីរបៀបធ្វើ តែម្តង ។

នេះជាកញ្ចក់ iPhone សម្រាប់អ៊ុតថាច់ដ៏ស្វិត និងមានគុណភាពខ្ពស់មួយដែលអ្នកគួរពិចារណា

ទោះបីជាទូរសព្ទ័នាពេលបច្ចុប្បន្ន បានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីៗ ទាំងខាងក្នុង និងផ្នែកខាងក្រៅក្តី ក៏ប៉ុន្តែបញ្ហាបែកស្រាំអេក្រង់ គឺនៅតែបង្ករជាបញ្ហាឈឺក្បាលមួយនៅឡើយទេ ជាពិសេស គឺសម្រាប់ពពួកទូរសព្ទ័iPhone តែម្តង។ នៅពេលដែលទូរសព្ទ័របស់យើង របូតធ្លាក់ចេញពីដៃម្តងៗ មិនថានរណា រឺក៏នរណានោះទេ ក៏មានអារម្មណ៍ស្លុតដែរ ពីព្រោះអីប្រសិនបើវាហ៊ានតែប្រេះស្រាំ អេក្រង់នោះ គឺយើងនឹងចំណាយលុយមិនតិចនោះទេ ក្នុងការជួសជុល ហើយបើសំណាងអាក្រក់វិញ អេក្រង់ដែលប្តូរនោះ អាចនឹងប៉ះចំរបស់ក្លែងក្លាយ ដែលមិនមានគុណភាពល្អនោះទេ។ Touch Screenការបែកអេក្រង់មានពីរប្រភេទ ដោយមួយជាការបែកអេក្រង់ខាងក្រៅ រឺគេនិយមហៅថាកញ្ចក់ថាច់ ចំណែកឯការបែកមួយទៀតនោះ គឺការបែកអេក្រង់LCD ខាងក្នុង។ នាពេលបច្ចុប្បន្ន ការអ៊ុតអេក្រង់ថាច់ គឺពិតជាមានភាពធូរថ្លៃណាស់ ចន្លោះពី 10 ទៅ 30 ដុល្លារសហរដ្ឋអាមេរិចប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកប្រហែលជានៅមិនទាន់ដឹង អំពីគុណវិបត្តិរបស់វានៅឡើយទេ។ ការអ៊ុតកញ្ចក់ថាច់នោះ គឺជាការផ្លាស់ប្តូរសន្ទះអេក្រង់ខាងក្រៅ ក៏ប៉ុន្តែអេក្រង់ទាំងនោះមានភាពផុយស្រួលណាស់មិនមានគុណ ភាពល្អនោះទេ។ នេះមានន័យថាវាងាយស្រួល នឹងបែកប្រេះស្រាំម្តងទៀត ហើយវាក៏អាចនឹងងាយហើបចេញខាងក្រៅផងដែរ ប្រសិនបើគេមិនបានបិទកាវបានល្អ។ Touch Screen នៅថ្ងៃនេះ ក្រុមការងាររបស់យើង នឹងលើកយកកញ្ចក់ថាច់ iPhone ដ៏ពិសេសមួយដែលបាននាំចូលមក ពីសឹង្ហបុរី ដែលវាមានគុណភាពខ្ពស់ អាចអោយអ្នកប្រើប្រាស់ទូរសព្ទ័ម្តងទៀត ដោយមានជំនឿទុកចិត្ត ជាងមុន មិនភ័យព្រួយថាវានឹងងាយប្រេះស្រាំ រឺមានបញ្ហានានានោះទេ។ កញ្ចក់ថាច់ខាងក្រៅនេះ មានលក្ខណៈពិសេសខុសពីកញ្ចក់ថោកៗត្រង់ថា វាមានភាពរឹងមាំ ដោយឆ្លងកាត់អំពីការដុតចំហុយក្នុងសីតុ ណ្ហភាពខ្ពស់មួយ ដែលអាចអោយយើងកាច់ពត់បានដល់ទៅ 60 ទៅ 80 ដឺក្រេប៉ុណ្ណោះ ខុសគ្នាពីអេក្រង់ ក្លែងក្លាយ ដែលមានភាពផុយស្រួយបំផុត។ កញ្ចក់នេះផងដែរ ក៏បានពាសទៅដោយសារធាតុពិសេស ធ្វើ អោយវាមានភាពភ្លឺថ្លា មិនស្រអាប់ និងមិនចាំងពន្លឺថ្ងៃឡើយ ពិសេសជាងកញ្ចក់ធម្មតា។ សម្រាប់អ្នក ដែលធ្លាប់ប្រើប្រាស់ អេក្រង់អ៊ុតថាច់មួយចំនួន ប្រហែលជាធ្លាប់ជួបបញ្ហាអេក្រង់ អេក្រង់ចុចឆ្លងជាក់ ជាមិនខាន មិនដូចអេក្រង់ពិតប្រាកដមួយនេះនៅទេ ដែលវាអាចដំណើរការ និងឆ្លើយតបពេលប៉ះបញ្ជា បានល្អ។ យើងអាចសង្កេតឃើញភាពខុសគ្នាជាច្រើនទៀត រវាងកញ្ចក់ទាំងពីរនេះ ដោយកញ្ចក់ Original នេះបាន ភ្ជាប់ជាស្រេចនូវ សំណាញ់ការពារការជ្រាប់ទឹក និងធូលីដី។ កញ្ចក់ប្រាំពីរពណ៌នៅប្រហោងកាមេរ៉ាខាង មុខ។ វាក៏មានភ្ជាប់ជាស្រេចនូវស៊ុមជ័រជុំវិញកញ្ចក់ ដែលផ្តល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយតួ មិនងាយហើបដូចកញ្ចក់ក្លែងក្លាយនោះទេ ហើយក៏ការពារធូលីដីមិនអោយចូលអេក្រង់ផងដែរ។ ការផ្លាស់ប្តូរកញ្ចក់ថាច់នេះ គឺមិនមែនជារឿងពិបាកនោះទេ ព្រោះអីនៅដុកទ័រហ្វូន មានជាស្រេចនូវ ម៉ាស៊ីនអ៊ុត និងជំនាញខ្ពស់ ដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នោះទូរសព្ទ័ iPhone ដែលប្រេះ ស្រាំអេក្រង់របស់អ្នក គឺរួចរាល់ក្នុងការប្រើប្រាស់ម្តងទៀតហើយ។ យើងអាចប្រៀបធៀបបាន អំពីកញ្ចក់ ដែលបានផ្លាស់ប្តូរហើយ ឃើញថាវាមានគុណភាព ពណ៌ និងពន្លឺ ដូចគ្នាបេះបិទទៅនឹងអេក្រង់ Original 100% ហើយវាក៏មានគុណភាពខ្ពស់ផងដែរ។
លោកអ្នកអាចស្វែករកសេវាកម្មនេះនៅ មជ្ឈមណ្ឌលជួសជុលទូរសព្ទ័ដៃដុកទ័រហ្វូនទាំងពីរសាខា។ សាខាទី1៖ ផ្សារធំថ្មីទី3 ផ្ទះលេខ46 ផ្លូវ136 ផ្លូវផ្សារតាប៉ាង ទល់មុខអង្គរទិព្វលក់សំលៀកបំពាក់ Tel: 015569222/016569222។ សាខាទី២៖ ផ្ទះលេខ429 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលឺត ខណ្ឌ៧មករា Tel: 098569222/086569222។

របបអាហារទាំង ១២ប្រភេទ សំរាប់ជំនួយស្បែកកូននៅក្នុងផ្ទៃរបស់អ្នក

0
ជាការ ពិតណាស់ អ្នកម្តាយគ្រប់រូប រមែង តែងតែ ចង់បាន ចង់ឃើញកូនរបស់ខ្លួនកើតមកមានសុខភាពល្អបរិបូរណ៍ និងស្បែកស្អាតភ្លឺរលោង ។ ដូច្នេះតើអ្នកម្តាយគ្រប់រូបត្រូវធ្វើបែបណាដើម្បីបានដូចបំណង ? What-Foods-To-Eat-And-What-Foods-To-Avoid-During-Pregnancy សម្រាប់អ្នកម្តាយ ដែល ធ្លាប់មានបុត្រធីតា រួចមកហើយ ប្រាកដ ជាដឹងខ្លះៗហើយ ពីរបបអាហារ និងការថែរក្សា សុខភាព យ៉ាងណា ដើម្បីអោយកូនតូចនៅក្នុងផ្ទៃ អ្នកមាន សុខភាពល្អ។ ប៉ុន្តែ សម្រាប់អ្នកម្តាយដែលទើបតែ មានកូនតូចដំបូងក្នុងផ្ទៃ ប្រាកដ ជា មិនទាន់ដឹងអស់នៅឡើយអំពីរបបអាហារ និង វិធីថែរក្សាសុខភាពអោយបានត្រឹមត្រូវតាមក្បួនខ្នាត។ What-Foods-To-Eat-And-What-Foods-To-Avoid-During-Pregnancy យ៉ាងណាមិញ វីដេអូខាងក្រោមនឹងបង្ហាញពីរបបអាហារទាំង១២ ប្រភេទដែលអ្នកម្តាយ យ៉ាងហោចណាស់គួរទទួលទានអោយបានក្នុងកំឡុងពេលមានផ្ទៃពោះ ពីព្រោះថា របបអាហារទាំងនេះ អាចជួយបំប៉ន សុខភាពស្បែកកូនតូចរបស់អ្នកដែលនៅក្នុងផ្ទៃបានយ៉ាងល្អប្រសើរជាទីបំផុត។
ប្រភព៖ YouTube Channel indus womenchannel

“ចាបក្រដាស់” រំលង១ថ្ងៃថែម “ស្រឡាញ់គ្នាហេតុអ្វីទុកជាអាថ៍កំបាំង” ពិរោះកប់ម៉ងពី​ Manith

0
Manith ដែលយុវវ័យមួយចំនួនធំបានស្គាល់រួចមកហើយនោះ តាមរយះបទចំរៀង Original ជាច្រើន និងស្នាដៃនិពន្ធផ្ទាល់ គឺសៀវភៅ “បេសកម្មមួយ” ឬ One Mission ដែលមាន ការគាំទ្រយ៉ាងពេញទំហឹង ។ ដោយឡែកកាលពីម្សិលមិញនេះ រូបលោកបានបញ្ចេញនូវបទចំរៀង ថ្មីមួយបទទៀតមានចំណងជើងថា (ចាបក្រដាស) កាន់តែ ទាក់ទាញទៅលើ ចំណងជើងនេះ តែម្តង ហើយថ្ងៃនេះ Manith ក៏បន្ថែមមួយបទទៀតនោះគឺ “ស្រឡាញ់គ្នាហេតុអ្វីទុកជាអាថ៍កំបាំង” ដូច្នេះ ចង់ដឹងថា២ បទនេះ មានអត្ថន័យ និងមានពិរោះយ៉ាងណានោះ ទាល់តែស្តាប់ការបង្ហើរសំនៀងរបស់ Manith ផ្ទាល់តែម្តង។ manith
ប្រភព៖ YouTube Channel Manith Jupiter

ពេញចិត្តស្តូកតែម្តង Flashback របស់ EVOK

0
យុវវ័យសព្វថ្ងៃនេះ កំពុងតែ ព្យាយាមបង្កើតនូវបទចំរៀង Original រីកដុះដាលដូចផ្សិត ធ្វើអោយវិស័យបទចំរៀងខ្មែរកាន់តែមានប្រជាប្រិយភាព និងជំរុញទឹកចិត្តអ្នកដែលមានសមត្ថភាព អោយគាត់កាន់តែ មានកំលាំងចិត្តក្នុងការបង្កើតជា បទចំរៀងជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ក្រុមចំរៀង EVOK ដែលជាក្រុមចំរៀងថ្មីមួយនេះ កំពុងតែ ដុតដៃ ដុតជើងបង្កើតនូវបទចំរៀង ដែលពិរោះៗនិងពេញនិយម តម្រូវចិត្ត យុវវ័យ ផ្ទាល់តែម្តង។ សំរាប់ថ្មីៗកន្លងទៅ នេះ ក្រុមលោកបាន បញ្ចេញបទចំរៀងមួយបទដែលមានចំណងជើងថា ស្នាមស្នេហ៍អតីត ឬក៏ជាភាសាអង់គ្លេសថា (Flashback) ។ ស្នាមស្នេហ៍អតីត ឬ (Flashback) ជា បទចំរៀងមួយដែលតាក់តែង និពន្ធ ពី រឿងរ៉ាវពិតមួយ របស់ ក្រុមលោកផ្ទាល់តែម្តង ។ ចង់ដឹងអត្ថន័យយ៉ាងណា សូមស្តាប់កំសាន្តទាំងអស់គ្នា ។ evok https://www.youtube.com/watch?v=gB7nskZ-Ck4 ប្រភព៖ Youtube Channel EVOK music

Original Song ពីមាស សុខសោភា អង្គុយច្រៀងអមហ្គីតាយ៉ាងពិរោះ

កន្លងផុតប្រហែល១ម៉ោងនេះ ផលិតកម្ម Town បានបង្ហោះនូវវីដេអូចំរៀង ស្នាដៃបទភ្លេងនិពន្ធថ្មីគឺបទ របស់កញ្ញាមាស សុខសោភា ដែលមានចំណងជើងថា “ត្រឡប់ខ្នើយ”។ អត្តន័យរបស់បទចំរៀងមនោសញ្ចេតនាមួយបទនេះ ពិតល្អ ដោយរៀបរាប់ពី “នារីម្នាក់គាត់បានលួចស្រលាញ់បុរសម្នាក់ដោយមិនដឹងខ្លួន ពេលជួបមុខគេផ្ទាល់ធ្វើជាហ៊ី តែពេលរាត្រីឈានមកដល់តែងយល់សុបិន្តឃើញគេ ហើយមិនចង់ចេញពីការយល់សប្តិទេនោះទៀត” ពិតជាពិរោះមួយបែប តោះ! សាកស្តាប់កំសាន្តទាំងអស់គ្នា៖ ប្រភពវីដេអូ៖ Official Town Production

សាកភ្លក្សរសជាតិថ្មី ស៊ុបគីគោកបែបថៃ

ថ្ងៃនេះចង់នាំសង្សារ មិត្តភ័ក្តិ ក្រុមគ្រួសារ ញ៉ាំម្ហូបថ្មី រសជាតិប្លែកៗមិនដឹងរកនៅណាមានមែនទេ? ចឹងម៉ោះ! ថ្ងៃនេះ KSPG.TV សូមណែនាំអាហារមួយ បែបថៃ ដែលល្បីនៅប្រទេសថៃ អោយលោកអ្នកស្គាល់ នោះគឺ ស៊ុបគីគោក។ យោងតាមការភ្លក្សរបស់ក្រុមការងារ ក៏ដូចជាសម្តីផ្ទាល់របស់ភ្ញៀវដែលបានសាកភ្លក្សនៅហាង យិនតាហ្វូ ភ្នំភ្លើង ស៊ុបគីគោកមួយចាននេះ មានរសជាតិជូរហឹរតិចៗ ជាមួយក្លិនស៊ុបគី ដោយផ្សំជាមួយសាច់គោ គ្រឿងសមុទ្រ និងបន្លែបន្តិច ធ្វើអោយរសជាតិកាន់តែពិសេស។ ហើយសំរាប់មុខម្ហូបស៊ុបគីគោក មួយចានលោកអ្នកអាចកំុម៉ង់អ្នកលក់យកមីក៏បាន មីសួក៏បាន ឬក៏អាចដាក់ជាសរសៃគុយទាវក៏បាន តាមការពេញចិត្តរបស់អ្នក។
ស៊ុគីគោក
ស៊ុបគីគោក
ស៊ុគីគោក
ស៊ុបគីគោក
យិនតាហ្វូតុងយាុំ
យិនតាហ្វូតុងយាុំ
ឡាបបែបថៃ
ឡាបបែបថៃ
IMG_2399 តោះ! ទស្សនាវីដេអូសិនមុខទៅភ្លក្សផ្ទាល់ទាំងអស់គ្នាល្ងាចនេះ នៅកោះពេជ្រ៖
ហាងយិនតាហ្វូ ភ្នំភ្លើង Tel: 015 999 299 Address: ទីក្រុងកោះពេជ្រ ជួរមាត់ទន្លេទល់មុខសណ្ឋាគារសុខា
ឡាប់មឹក
ឡាប់មឹក 10000៛
ត្រីសាម៉ុនជ្រលក់ទឹក Seafood
ត្រីសាម៉ុនជ្រលក់ទឹក Seafood 15000$
ឡាប់ត្រីក្រហម
ឡាប់ត្រីក្រហម 20000៛