
បិសាចក្រហម Manchester United អាចនឹងនាំកីឡាករ Pogba ក្នុងពេលឆាប់ៗ
តាមព័ត៌មានចុងក្រោយបានបង្ហាញថាក្រុមសេះបង្កង់ Juventus បានយល់ព្រមនឹងសំណើររបស់ក្រុម Manchester United ក្នុងតំលៃខ្លួន 121លានដុល្លារហើយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ របស់ជំរើសជាតិបារាំងមកកាន់ ទឹកដីរបស់ខ្លួន។ ប៉ុន្តែក្នុងនោះដែល ក្រុម Juventus តំរូវអោយក្រុមបិសាចក្រហម ជាអ្នកចំណាយទៅអោយភ្នាក់ងារដែលទាក់ទងក្នុងការងារនេះ ចំនួន ២៤លានដុល្លារទៀត។

pogba-juventus-udinese
កីឡាករខ្សែប្រយុទ្ធ Pogba បានផ្លាស់មកលេងអោយក្រុម Juventus ក្នុងឆ្នាំ ២០១២។ ក្នុងកំឡុងពេលស្នាក់នៅក្នុងក្រុមសេះបង្កង់ គឺ គាត់បានបង្ហាញខ្លួនចំនួន ១៣៥ ប្រកួត និងអាចរកគ្រាប់បាល់បានចំនួន៣០គ្រាប់។

ក្រុម U19 កម្ពុជានឹងបើកយុទ្ធនាការ AFF នៅខែកញ្ញា
បន្ទាប់ពីក្រុម U16 របស់ប្រទេសកម្ពុជាយើងបញ្ចប់ប្រតិបត្តិការណ៍ AFF យុវជនក្រោមអាយុ16 ក្នុងខែ នេះ គឺដល់ពេលដែរ U19 របស់ប្រទេសយើងបើកយុទ្ធនាការប្រកួតវិញម្តង។ ការប្រកួត AFF U19 Championship នេះ នឹងប្រព្រឹត្តក្នុងខែកញ្ញាខាងមុខ ចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី24 ដែលមានប្រទេស វៀតណាមជាម្ចាស់ផ្ទះ។ ក្នុងការប្រកួតនេះ ក្រុមជំរើសជាតិកម្ពុជា ដែលមានរហ័សនាមថា គោព្រៃ ត្រូវស្ថិត នៅក្នុងពូល B ដែលមាន ក្រុមថៃ, ឡាវ, ភូមា, អូស្ត្រាលី និងឥណ្ឌូនេស៊ី។
សំរាប់ការប្រកួតពានរង្វាន់នេះ ដែលធ្វើ ក្នុងឆ្នាំ2015 គឺក្រុមគោព្រៃរបស់យើងមិនបានឡើងទៅវគ្គបន្តទេ ដោយសារមានពិន្ទុស្មើរទៅនឹងក្រុម ជំរើសជាឡាវ ប៉ុន្តែចាញ់គ្រាប់បាល់។ តើសម្រាប់ឆ្នាំ2016 នេះក្រុម U19 អាចឡើងទៅលេងវគ្គ ខ្វែងដូចក្រុម U16 បានដែរ ឫទេ? ចូលរួមគ្រាំទ្រក្រុមជំរើសជាតិយើងទាំងអស់គ្នា។
https://www.youtube.com/watch?v=zMc7of7SJX0
https://www.youtube.com/watch?v=fLrbMd3HvP8
សាកហើយនៅ នំពុម្ពតៃវ៉ាន់ ច្រើនរសជាតិ
ចំណីចំណុកតាមដងវិថី ជាច្រើនហូរហែមានរសជាតិឆ្ងាញ់គាប់ចិត្ត តែមនុស្សមួយចំនួននៅមិនទាន់បានស្គាល់នឹងសាករសជាតិនៅឡើយទេ។ ហើយសំរាប់ថ្ងៃនេះដែរ យើងសូមលើកយកនំម្យ៉ាងដែលគេអោយឈ្មោះថា នំពុម្ពតៃវ៉ាន់ ដែលមានរូបរាង សណ្ឋាន និងជាពិសេសនោះគឺរបៀបធ្វើគឺ ស្រដៀងទៅនំគ្រក់អញ្ចឹងដែរ តែមានសាច់ម្សៅ និងស្នូល ក្លិនឈ្ងុយឆ្ងាញ់ខុសគ្នា។
មិនត្រឹមតែប៉ុណ្ណោះនំនេះ មានស្នូលច្រើនជម្រើសសំរាប់ជ្រើសរើសដូចជា៖ ស្នូល សូកូឡា, ស្នូល ធូរេន, ស្នូល ដូង, ស្នូល ស្ត្រប៊ឺរី, ស្នូល សណ្តែកក្រហម -ល-។
សំរាប់ទីតាំង លក់នំពុម្ពតៃវ៉ាន់ដ៏ល្បីនេះ មានលក់នៅម្តុំសាលាបឋមសិក្សាបាក់ទូក ហើយតម្លៃក្នុង១ដុំ ១០០០៛។
អាហារបង្គន់ ម្ហូបប្លែកអារម្មណ៍នៅហាងកាហ្វេឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី ៖ ហាងកាហ្វេបង្គន់មួយកន្លែងដែលអតិថិជនទទួលទានអាហារ ត្រូវអង្គុយនៅលើបង្គន់ ដែលម្ចាស់ហាងសង់នៅជុំវិញតុមួយ ជាកន្លែងដែលម្ហូបអាហារ ត្រូវបានបម្រើដាក់ចានអោយភ្ញៀវសុទ្ធតែប្រើចានបង្គន់ទាំងអស់។
ក្នុងដំណើរទស្សនកិច្ចនៅលើកោះជ្វាប្រទេសឥណ្ឌូនេស៊ី ប្រសិនបើអ្នកចង់សាកល្បងស៊ុបក្នុងបង្គន់មួយចាន ហាងនឹងថែមស្រាក្រឡុកលាយគ្រឿងស្រវឹងដោយឥតគិតថ្លៃ ។ សម្រាប់អ្នកដែលមិនដែលឃើញ បែបនេះ ហើយប្រសិនបើរមូលចង់ក្អួតនោះ គឺខាងភោជនីយ៍ដ្ឋានមានថង់ព្យួរ លើឈើមួយនៅច្រកចូលស្រេច ។
ហាងដូចនេះមាននៅកន្លែងផ្សេងទៀតដូចជាតៃវ៉ាន់ និងរុស្ស៊ី ប៉ុន្តែនៅឥណ្ឌូនេស៊ីមានភាពខុសគ្នា សំខាន់ហាងកាហ្វេបង្គន់នៅឥណ្ឌូនេស៊ីមួយនេះ មានគោលបំណង ដើម្បីអប់រំប្រជាជនអំពីអនាម័យ និងការលើកទឹកចិត្ត ដល់ការប្រើប្រាស់បង្គន់អនាម័យកើនឡើង។
លោក Mukodas អតិថិជនម្នាក់ អាយុ២៧ឆ្នាំ រូបនេះ ដែលបានចូលហាងជាច្រើននៅឥណ្ឌូនេស៊ី ពេលបានចូលហាងនេះលោកនិយាយថា “នៅពេលដំបូងខ្ញុំមានអារម្មណ៍ខ្ពើមរអើមណាស់ ប៉ុន្តែទីបំផុតខ្ញុំបានញ៉ាំអាហារអស់មួយចំនួន ព្រោះការចង់ដឹងចង់ឃើញ ហើយខ្ញុំគិតថាគំនិតនេះគឺគួរឱ្យចាប់អារម្មណ៍មួយ” ។
អតិថិជនម្នាក់ផ្សេងទៀត កញ្ញា Annisa អាយុ១៥ឆ្នាំ បានទទួលស្គាល់ដំបូងថា ចានបង្គន់ដាក់ស៊ុបនេះពោរពេញដោយមេរោគ ប៉ុន្តែនាងមានអារម្មណ៍ថាសុវត្ថិភាពបន្តិច បន្ទាប់ពីម្ចាស់បានធានាប្រាប់រូបនាងថា អាហារនេះគឺស្អាត និងមានអនាម័យ ។
ហាងកាហ្វេនេះមានឈ្មោះ “Jamban” មានន័យថា បង្គន់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបើកចាប់តាំងពីខែមេសា ហើយបច្ចុប្បន្ននេះបានស្វាគមន៍ចំពោះតែក្រុមតូចៗប៉ុណ្ណោះ ដែលបានកក់ទុកមុខ ។
លោក Budi Laksono ម្ចាស់ហាងវ័យ៥២ឆ្នាំ ជាអ្នកជំនាញផ្នែកសុខភាពសាធារណៈដែលបានធ្វើការសម្រាប់រដ្ឋាភិបាលក្នុងស្រុក លោកនិយាយថា «ហាងកាហ្វេនេះបានបម្រើការជាការរំលឹកមួយថា មនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែមិនមានបង្គន់»។
ទោះជាយ៉ាងណាលោកបានសារភាពថា វិធីសាស្ត្រដែលមិនប្រក្រតីរបស់គាត់បានបង្កភាពចម្រូងចម្រាស់មួយចំនួននៅក្នុងប្រទេសម៉ូស្លីម ។ លោកបានថ្លែងថា «ក្រុមអ្នករិះគន់ជាច្រើននិយាយថា ហាងកាហ្វេនោះ គឺមិនសមរម្យ និងប្រឆាំងនឹងច្បាប់អ៊ីស្លាមទៀតផង» ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយប្រទេសនេះមានអត្រាខ្ពស់បំផុតរបស់ពិភពលោក នៃការបន្ទោរបង់នៅខាងក្រៅ និងមិននៅក្នុងបង្គន់ ដែលជាប្រភពនៃការរីករាលដាលជំងឺឆ្លង ។
ក្រឡេកមើលមកប្រទេសកម្ពុជាវិញ នៅមិនមានហាងដែលបម្រើម្ហូបអាហារបង្គន់បែបនឹងទេ បើតាមដឹងមានតែភេសជ្ជៈកន្ថោរ តែប៉ុណ្ណោះ នៅខេត្តសៀមរាប ទោះជាយ៉ាងណាប្រសិនបើនៅកម្ពុជាមានបើកដូចហាងខាងលើមែន មិនដឹងថា តើមានអតិថិជនចូលច្រើនរឺយ៉ាងណានោះទេ ?
https://www.youtube.com/watch?v=t8Qy32egf2Q



ឱក សុគន្ធកញ្ញា ឥឡូវចេះលាក់ទៀត
ចម្រៀងមួយបទរបស់ ឱក សុគន្ធកញ្ញា ដែលចេញជា Audio Teaser ប្រមាណ ១០ថ្ងៃមុនមកនេះ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្តាប់ ព្រោះថាវាពិតជាពិរោះ និងអត្តន័យល្អថែមទៀតផង។ តែអ្វីដែលចំឡែកនោះគឺ ថាបទចំរៀងមួយបទនេះ នៅមិនទាន់ដឹងពីចំណងជើងនៅឡើយទេ។ ហើយឥឡូវនេះកញ្ញានៅតែបន្តលាក់ចំណងជើង បើទោះបីពេលនេះរូបកញ្ញា បានចេញជាវីដេអូ Clip ពិសេសមួយក៏ដោយ។ ចឹងចាំមើល និងសាកទាយលមើល៍ថាបទនេះមានចំណងជើងដូចម្តេច ទាំងអស់គ្នាណា តែឥឡូវមើល Clip ខាងក្រោមសិន៖
ឡើងឡូយកម្មវីធី Carpool Karaoke សប្តាហ៍នេះដៃគូច្រៀងជា Michelle Obama ម៉ង
ប្រិយមិត្តខ្លះប្រហែលបានដឹងបានស្គាល់ខ្លះៗ ហើយនូវកម្មវិធី Carpool Karaoke រួចមកហើយ ប៉ុន្តែអ្នកខ្លះទៀតក៏ប្រហែលជាមិនទាន់ជ្រាបច្បាស់ពីកម្មវិធីមួយនេះនៅឡើយទេ។ Carpool Karaoke ជាកម្មវិធីមួយដែលពេញនិយម ដោយការលេង ការសម្តែង ច្រៀងរបស់លោក James Corden ដែលរូបគាត់តែងតែបើករថយន្ត ទៅទទួលតារាល្បីៗមកច្រៀងរួមគ្នាជាមួយគាត់នៅលើរថយន្តតែម្តង។ តែលើកនេះគាត់ពិតជាហ៊ានណាស់ ដោយគាត់បានទៅដល់ផ្ទះភរិយារបស់លោក Obama ផ្ទាល់តែម្តងគឺលោកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នា ពិតជាអស្ចារ្យណាស់។ ចឹងចាំមើលទាំងអស់គ្នាណា ថាតើមានអ្វីកើតឡើង នៅថ្ងៃស្អែក តែឥឡូវទស្សនា Trailer សិន៖
Neymar និងកុំកុំ ចេញ Trailer រឿងថ្មីជាមួយគ្នាឡើងញាក់សាច់
គ្រាន់ ផលិតកម្ម Paramount ដាក់បង្ហាញនូវ Trailer ភាពយន្តថ្មីមួយកាលពីម្សិលមិញ គឺរឿង “xXx: Return of Xander Cage” វីដេអូ Trailer មួយនេះទទួលបានអ្នកចូលទស្សនារហូតដល់ជិត ១លាននាក់បាត់ទៅហើយ ព្រោះតែខ្សែភាពយន្តមួយនេះ បង្ហាញពីសកម្មភាពតួអង្គទាំងអស់វាយ បាញ់ប្រហារគ្នាទៅវិញទៅយ៉ាងញាក់សាច់ ជាពិសេសនោះគឺបច្ចេកទេសថតតែម្តង។

xxx-the-return-of-xander-cage-vin-diesel-donnie-yen
Trailer ដំបូង នៃខ្សែភាពយន្តនេះ បានបញ្ចេញតួសម្តែងសំខាន់ៗ ដែលសុទ្ធសឹងតែជាតួល្បី រួមមាន Vin Diesel, Donnie Yen (កុំកុំ), Tony Jaa, EXO Wu Yifan, Deepika Padukone សុទ្ធតែជាតួអង្គសំខាន់ៗក្នុងរឿងនេះ។ ដោយឡែកកីឡាករបាល់ទាត់ប្រចាំក្រុម Barcelona Neymar ក៏ចូលរួមសម្តែងផងដែរ។
ចង់ដឹងថា Trailer មួយនេះមានភាពទាក់ទាញ និងល្អមើលយ៉ាងណានោះសូមចុចមើលវីដេអូខាងក្រោម៖ អូ៎ភ្លេច រឿង “xXx: Return of Xander Cage” នេះនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ ឯណោះ រៀងចាំយូរបន្តិចហើយណា៕

អីយ៉ា! ថ្មីទៀតហើយ បុកល្ហុងបំពងសាច់សាស៊ីវ
បុកល្ហុង គឺជា អាហារ ដែលគេ និយមបរិភោគជារឿយៗ ជាពិសេសនៅពេលល្ងាចតែម្តង ។ ដោយសារតែភាព វៃឆ្លាត របស់ចុងភៅ ពួកគេ តែងតែ ត្រិះរិះ កែច្នៃ មុខម្ហូបនោះ ទៅជាម្ហូបប្លែកៗ។ ហើយ បុកល្ហុងកែច្នៃថ្មី សំរាប់ការបង្ហាញថ្ងៃនេះ វាពិតជាប្លែក ប្លែកទាំងឈ្មោះ និងរសជាតិឈ្ងុយឆ្ងាញ់ នោះគឺ “បុកល្ហុងបំពង” ។

បុកល្ហុងបំពង សាច់សាស៊ីវ

បុកល្ហុងបំពង ក្តាមប្រៃ

បុកល្ហុងបំពង ក្តាមសេះ
លោកអ្នក ក៏ប្រហែល ជាធ្លាប់ពិសារ រួចមកហើយនូវ បុកល្ហុង ដែលមានលក់ជា ហូរហែរ នៅតាមហាងជាច្រើន សំរាប់ជាអាហារសម្រន់នាពេលល្ងាច តែថ្ងៃនេះមក សាកបុកល្ហុងបំពងម្តងមើល។
បុកល្ហុងបំពង មានច្រើនរសជាតិទៀត ដែលអាចកំុម្ម៉ងបានមានដូចជា៖ បុកល្ហុងបំពង សាច់សាស៊ីវ 12000៛, បុកល្ហុងបំពង ក្តាមសេះ 10000៛ និងបុកល្ហុងបំពង ក្តាមប្រៃ 8000៛។ មិនតែប៉ុណ្ណោះហាង Volcano Meatball King ក៏មានមុខម្ហូបប្លែកៗ ជាច្រើនមុខទៀតផងដែរ ដូចរូបខាងក្រោម៖

សាច់មាន់ហាវៃ BBQ ១ចង្កាក់ ៣០០០៛

សាច់មាន់បីជាន់ BBQ ១ចង្កាក់ ៤០០០៛

ប៊ីហ្គឺមីឈីស សាច់គោ ១២០០០៛







បេតិកភណ្ឌពិភពលោកចំនួន៤ ទើបបានចុះបញ្ជី
AFP កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO ) បានចុះបញ្ជីបេតិកភណ្ឌពិភពលោកចំនួន៤កន្លែង គឺ ប្រព័ន្ធចែកចាយទឹក Qanat ប្រទេសអីុរ៉ង់,ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម «ជួជាំងហួសាន» ប្រទេសចិន, វិហារ Nalanda ប្រទេសឥណ្ឌា និង Nan Madol ទីក្រុងដែលបោះបង់ចោល និងជាមជ្ឈមណ្ឌលប្រារព្ធពិធីសាសនានៅតំបន់ឆ្នេរភាគខាងកើតប្រទេសមីក្រូណេស៊ី ។ ការសម្រេចនោះនៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មការបេតិកភណ្ឌពិភពលោក ក្រុងអីុស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១៥ កក្កដា ២០១៦ ។
ទោះបីជាមជ្ឈមណ្ឌលប្រារព្ធពិធីបុណ្យសាសនារបស់ប្រទេសមីក្រូណេស៊ី បានចាត់បញ្ចូលជាប្រភពបេតិភណ្ឌពិភពលោកថ្មីក៏ដោយ ប៉ុន្តែទីតាំងនោះត្រូវគណៈកម្មការបេតិកភណ្ឌពិភពលោក ចាត់បញ្ចូលក្នុងបញ្ជីឈ្មោះទីតាំងបេតិកភណ្ឌពិភពលោក ស្ថិតក្នុងគ្រោះថ្នាក់របស់យូណេស្កូ ។
កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦ គណៈ កម្មការបេតិកភណ្ឌពិភពលោកបានចុះបញ្ជីក្រុងបុរាណ Djenne ប្រទេសម៉ាលី ជាបេតិកភណ្ឌពិភពលោក កំពុងទទួលរងគ្រោះថ្នាក់ ៕
១. ប្រព័ន្ធចែកចាយទឹក Qanat
២. ភូមិសាស្ត្រវប្បធម៌នៃសិល្បៈលើផ្ទាំងថ្ម “ជួជាំងហួសាន”

ជួជាំងហួសាន
៣. វិហារ Nalanda ប្រទេសឥណ្ឌា
៤. ទីក្រុង Nan Madol

ឃ្លាតពីគ្នា ដោយ Patthana Narunrath
កាលពីប៉ុន្មានថ្ងៃមុននេះ គឺយើងបានឃើញនៅការបង្ហោះបន្តគ្នានៅបទចំរៀង Original Song ថ្មីមួយ បទ ដែលមានចំណងជើងថា ឃ្លាតពីគ្នា ។ បទនេះ គឺបកស្រាយដោយ Patthana Narunrath។ នៅក្នុង អត្ថន័យនៃបទនេះ គឺបង្ហាញអោយឃើញពីការពិបាកចិត្តរបស់បុរសម្នាក់ដែលបែកពិគូរស្នេហ៏ របស់ខ្លួន ទោះបីជាគាត់ព្យាយាមដោះស្រាយយ៉ាងណា ក៏មិនអាចសំរួលបាន។ ចុងបញ្ចប់ នាក់ទាំង២ នៅតែត្រូវ ឃ្លានពិគ្នា។ បើចង់ដឹងថាបទនេះ ពិរោះ យ៉ាងណាសូមមិត្តទាំងអស់គ្នាស្តាប់បទនេះខាងក្រោម៖
ប្រភពវីដេអូ៖ J.Record Studio