ក្រុមបិសាចក្រហម ចាញ់លើកដំបូង ក្រោមការគ្រប់គ្រងរបស់ The Special One

កាលពីម្សិលមិញនេះ គឺជាការជួបគ្នារវាងក្រុម Manchester United នឹងក្រុម Dortmund នៅក្នុងពាន រង្វាន់ ICC ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃប្រទេសចិន។ Manchester United 1-4 Dortmund Manchester United 1-4 Dortmund Manchester United 1-4 Dortmund Manchester United 1-4 Dortmund Manchester United 1-4 Dortmund Manchester United 1-4 Dortmund Manchester United 1-4 Dortmund ការប្រកួតយប់មិញនេះ គឺជាការប្រកួត លើកទី២ របស់ក្រុមបិសាចក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Morinhou ហើយក៏ជាការប្រកួតបរាជ័យលើកដំបូង ផងដែរ។ លទ្ធផលនៃការប្រកួតនេះ គឺក្រុម Manchester United ចាញ់ Dortmund 4-1។ https://www.youtube.com/watch?v=MjBptcGtxik ប្រភពរូបភាព៖ Mirror

រឿង Skiptrace ដែលសម្តែងដោយ ឈិន ឡុង ចេញ Trailer ហើយ

រឿង Skiptrace ដែលត្រៀមដាក់បញ្ចាំងនៅតាមរោងកុនក្នុងខែ សីហា ខាងមុខនេះ បានចេញនៅ Trailer ទី១ របស់ខ្លួនការពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុងខ្សែភាពយន្តនេះដែរ គឺមានការចូលរួមសម្តែងពី លោក Jackie Chan ដែលប្រជាជនខ្មែរនិយមហៅគាត់ថា ឈិន ឡុង។ Skiptrace នៅក្នុងរឿងនេះ គឺនិយាយអំពី តួអង្គម្នាក់ឈ្មោះ Benny Chan (សម្តែងដោយ ឈិន ឡុង) បានធ្វើការតាមដានថៅកែឧក្រិដ្ឋកម្មដ៏ ល្បីល្បាញម្នាក់ដែលមានឈ្មោះថា Victor Wong។ ហើយនៅក្នុងពេលនោះដែល ក្មួយស្រីរបស់ Benny ដែលមានឈ្មោះថា Samantha (សម្តែងដោយ Fan Bingbing) បានធ្លាក់ចូលទៅក្នុងបញ្ហា ដែលបង្ករ ដោយក្រុមរបស់លោក Wong។ Skiptrace SkiptraceSkiptraceហើយមនុស្សតែម្នាក់ដែលអាចជួយក្មួយរបស់ Benny បាន គឺជាអ្នកលេង ល្បែងដែលមានឈ្មោះថា Conner។ ដូច្នេះ Benny ត្រូវប្រកួតជាមួយនឹងពេលវេលាក្នុងការនាំ Conner មក កាន់ទីក្រុងហុងកុង។ ហើយពេលនោះដែល ដំណើរផ្សងព្រេងរបស់អ្នកទាំង២បានចាប់ផ្តើមឡើង។ Skiptrace Skiptrace បើចង់ ដឹងថាការផ្សងព្រេងនោះមានគ្រោះថ្នាក់យ៉ាងណា សូមមើលនៅវីដេអូខាងក្រោម៖

ស្គាល់ទឹកចិត្តប្តីច្បាស់ ក្នុងគ្រានេះឯង

គាត់ជាប្រពន្ធដែលមានសំណាងណាស់ បើតាមរយៈវីដេអូនេះ យើងមិនដឹងថាម៉ូតូគាត់ខូច រឺ អស់សាំងទេ តែអ្វីដែលសំខាន់នោះគឺ ទឹកចិត្តដ៏ល្អរបស់ស្វាមី ដែលមានចំពោះភរិយា នៅពេលដែលគាត់ពពោះ។ ហើយវីដេអូនេះដែរ ក៏អាចដាស់តឿនដល់ក្រុមគ្រួសារដែល តែងតែមានបញ្ហាក្នុងក្រុមគ្រួសារ ឬទំនាស់ផ្សេងៗរវាងប្តីប្រពន្ធ គួរតែពិចារណាឡើងវិញ ថា តួនាទី ជាប្តី ឬប្រពន្ធពិតជាសំខាន់ណាស់ សំរាប់គ្រួសាររបស់អ្នកទាំងមូល ដូច្នេះហើយយើងគួរស្រលាញ់និងថែរក្សាមនុស្ស ដែលរួមសុខរួមទុក្ខជាមួយយើង អោយបានច្រើនជាងមនុស្ស ដែលចាំតែរួមសុខ។ ចឹងចង់ដឹងថាវីដេអូនេះ យ៉ាងណាស់នោះសូមទស្សនាទាំងអស់គ្នា៖ ប្រភពវីដេអូ៖ Pisith Raken

រំលឹក រដូវភ្លៀងធ្លាក់ នៅស្រុកយើង ជាមួយព្រាប សុវត្ថិម្តងមើល

មួយរយៈនេះយើងឃើញថា ផលិតកម្មរស្មីហង្សមាស បានចេញបទចំរៀងជា Official Teaser ជាច្រើនបទជាប់ៗគ្នា។ ដោយឡែកយប់នេះដែរ Youtube Channel ផ្ទាល់របស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវបទចំរៀងថ្មីមួយរបស់ លោក ព្រាប សុវត្ថិ ច្រៀងរំលឹកបទ មួយដែលមានចំណងជើងថា “រដូវភ្លៀងធ្លាក់” ដោយបទនេះ ម្ចាស់ដើមគឺ លោក កែវ សារ៉ាត់ ។ កំុបង្អង់យូរ មកស្តាប់បទចាស់សំលេងថ្មីម្តងលមើល៍ថាខុសប្លែកគ្នាយ៉ាងណាដែរ។

ភ្ញាក់ព្រើត ! ចង្វាក់ភ្លេងរបស់ ម៉ានិត លើសពីសង្ឃឹម

ប៉ុន្មានថ្ងៃកន្លងទៅ ម៉ានិត បានចេញបទចរៀងច្រើនគួរសម តែសំរាប់មួយបទក្រោយនេះកាន់តែពិសេសដោយសារ បទនេះគឺជាបទដែលទាក់ទងនឹងសៀវភៅ រឿងបេសកកម្មមួយ របស់គាត់តែម្តង ។ លោកក៏បានបញ្ជាក់ផងដែរថា បទនេះគឺជាចង្វាក់ដែលប្លែកមិនសូវបានលឺ នៅប្រទេសកម្ពុជាឡើយ។ យ៉ាងណាមិញ សំរាប់ការចងក្រងសៀវភៅ រឿងបេសកកម្មមួយ នេះបានមានការសំណូមពរជាច្រើន ពីសំណាក់អ្នកគាំទ្រ ថាបើមានជាខ្សែភាពយន្តតែម្តងមិនដឹងជាល្អមើលប៉ុនណាទេ។ ដូច្នេះ មានតែសង្ឃឹមថារូបលោកនឹង បង្កើតនូវអ្វីដែលរឹតតែពិសេស បន្ថែមទៀត។ កំុបង្អង់យូរ មកស្តាប់បទមួយនេះសិនទៅណា ។

ក្រុមតោខៀវ Chelsea ត្រៀមលុយយ៉ាងច្រើនសំរាប់នាំយកកីឡាករ Lukaku

ពេលនេះក្រុម Chelsea បាននឹងកំពុងរៀបចំនៅកញ្ចប់ទឹកប្រាក់ដ៏ច្រើនក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Lukaku ពីក្រុម Everton។ បើតាមរយៈព័ត៌មានរបស់ Sky Sport Italia គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ បានប្រាប់ទៅកាន់អ្នកគ្រាំទ្ររបស់ខ្សែប្រយុទ្ធ Belgian និងអ្នកគ្រាំទ្ររបស់ខ្លួនថា “គាត់នឹងដាក់សំណើរ ជាទឹកប្រាក់ចំនួន 88លានដុល្លារ សំរាប់ការស្នើរផ្ទេរកីឡាករ Lukaku មកកាន់ទឹកដីរបស់ខ្លួន”។
Lukaku
Lukaku
ហើយគ្រូបង្វឹករូបនេះ ក៏បានចុះហត្ថលេខាទិញយកកីឡា Michy Batshuayi ពីក្រុម Marseille ក្នុងក្របខណ្ឌរបស់បារាំងរួចហើយដែរ។ លើសពីនេះទៅទៀត រូបលោកបាននិយាយទៀតថា “ប្រសិនបើគាត់ទិញបានកីឡាករ Lukaku នោះគាត់នឹងអនុញ្ញាតអោយ កីឡាករ Diego Costa ទៅចូលរួមជាមួយក្រុមចាស់របស់ខ្លួននៅទឹកដីអេស្ប៉ាញ់វិញ”។ ចំពោះសំណើររបស់ ក្រុមតោខៀវ គឺខាងក្រុមស្ករតាំងម៉ែ Everton មិនទាន់បានឆ្លើយតបនៅឡើយទេ។ ប៉ុន្តែអ្វីដែលធ្វើ អោយមានការភ្ញាក់ផ្អើរខ្លាំង គឺក្រុម Chelsea ចង់បានកីឡាករ Lukaku ត្រលប់ទៅវិញបន្ទាប់ពីបានលក់ គាត់ចេញពីក្រុមម្តងហើយ។ គួររំលឹកផងដែរថា កីឡាករវ័យ 23ឆ្នាំ រូបនេះ ធ្លាប់រកគ្រាប់បាល់បាន 60គ្រាប់ សំរាប់រយៈពេល 4រដូវ កាលក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។ https://www.youtube.com/watch?v=vpozhwUUfqU

វីដេអូពេញ James Corder សាបមាត់ឈឹង ពេល​ជិះ​ឡាន​ចូល​សេត​វិមាន​ភរិយា​លោក​អូប៉ាម៉ា

កាលពីម្សិលមិញយើងបានចេញអត្តបទមួយ ពីកម្មវិធី Carpool Karaoke ដែលនិយាយពីវីដេអូរបស់លោក James Corder បានជិះរថយន្តទៅយកអ្នកស្រី Michelle Obama ដើម្បីច្រៀងរួមគ្នានៅលើរថយន្តគាត់ តែវីដេអូនោះគ្រាន់តែជា Trailer ប៉ុណ្ណោះ។ សំរាប់ថ្ងៃនេះដូចអ្វីដែលយើងបាននិយាយអញ្ចឹងថា វីដេអូពេញហ្នឹងចេញផ្សាយនៅថ្ងៃនេះ ហើយក្នុងវីដេអូនោះ James Corder សាបមាត់សាបកពេលជិះរថយន្តចូលសេតវិមានរបស់អ្នកស្រី Michelle Obama ហើយត្រូវសន្តិសុខកាក់សួរ តែគាត់បែរជាស្រឡាំងកាំងទៅវិញ ពេលឃើញអ្នកស្រី Michelle ចូលមកក្នុងឡានរបស់គាត់។ ក្នុងរថយន្តជាមួយគ្នា អ្នកស្រី និងលោក James Corden ជិះឡានបណ្តើរច្រៀងបណ្តើរជាមួយគ្នា ស្រាប់តែ Missy Elliott ចេញមក Surprise ពួកគេថែមម្នាក់ទៀត កាន់តែធ្វើអោយកម្មវិធីមួយនេះកាន់តែសប្បាយ។ ចឹងតោះ! កុំអោយខាតពេលយូរ ចង់ដឹងថាវីដេអូនេះមានភាពសប្បាយយ៉ាងណានោះ ចុចមើលវីដេអូខាងក្រោម៖

បំបាត់ការឈឺធ្មេញតាមវិធីងាយៗដោយខ្លួនឯង

0
ការឈឺធ្មេញ អ្នកណា ក៏ធ្លាប់ឈឺដែរហើយពិបាកទ្រាំទៀតផង អាការៈមួយនេះ វាកើតឡើងទៅលើ មនុស្សគ្រប់វ័យ មិនថា ក្មេងតូច ក្មេងជំទង់ ឬក៏ វ័យចំនាស់នោះឡើយ។ អាការៈឈឺធ្មេញនេះវា កើតឡើងនៅពេលដែល ធ្មេញរបស់យើងមានការពុកខូច ដោយការញាំុរបបអាហារ មិនបានត្រឹមត្រូវ ឬ ក៏ការលាងសំអាតធ្មេញមិនបានស្អាតល្អ ត្រឹមត្រូវតាមក្បួនខ្នាតបន្ទាប់ពីបរិភោគអាហាររួច ។ និងម្យ៉ាងទៀតអាការៈឈឺធ្មេញនេះអាចបណ្តាលមកពី ការដុសធ្មេញថ្គាមថ្មី ពីព្រោះការលូតលាស់នៃធ្មេញថ្គាមរបស់មនុស្សម្នាក់ៗមានសភាពខុសគ្នា។ អ្នកខ្លះ ធ្មេញថ្គាមអាចដុះនៅពេល វ័យជំទង់ អ្នកខ្លះទៀត អាចដោះនៅពេលវ័យចំណាស់ ហើយវត្តមានរបស់ធ្មេញថ្គាមដែលដុះឡើង គឺមានការឈឺចាប់ មិនចាញ់ នឹងការឈឺធ្មេញដែលពុកខូច នោះដែរ ហើយពេលខ្លះ អាចឈានដល់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការដកធ្មេញថ្គាមនេះចេញទៀតផង។ យ៉ាងណាមិញ វីដេអូ ខាងក្រោម នេះនឹងណែនាំពីវិធីដែលអាច បំបាត់អាការះ ឈឺធ្មេញ ដោយខ្លួនឯង បើសិនជាអ្នករវល់ មិនអាចទៅមន្ទីរពេទ្យ បាន។ home-remedies-for-toothache
ប្រភព៖ YouTube Channel Top 10 Home Remedies

ទស្សនាសកម្មភាពថតឈុតក្រៅឆាក ក្នុងរឿង Pete’s Dragon

រឿង Pete’s Dragon ជាប្រភេទរឿងដំណើរផ្សងព្រេងរបស់ក្មេងប្រុសកំព្រាដែលមានឈ្មោះ Pete ដែលរស់នៅក្នុងព្រៃជ្រៅតែម្នាក់ឯង។ នឹងចាក់បញ្ចាំងក្នុងរោងកុនសហរដ្ឋអាមេរិច នៅថ្ងៃទី 12 ខែសីហា ឆ្នាំ 2016 នាពេលខាងមុខនេះហើយ តែឥឡូវនេះទស្សនាសកម្មភាពក្នុងការថតឈុតក្រៅឆាកខ្លះៗក្នុងរឿង Pete’s Dragon  មុនសិន។ Pete's Dragon Pete's Dragon Pete's Dragon Pete's Dragon ទស្សនាវីដេអូទាំងអស់គ្នា…

លទ្ធផលលេងបាល់ រវាងម្ចាស់ក្រុមហ៊ុន Facebook នឹង Neymar នឹកស្មានមិនដល់

អ្នកទស្សនា ៦លាននាក់ជាង ដែលបានមើលនៅវីដេអូថ្មីមួយ និង Comment របស់លោក Mark Zuckerberg ចេញមុខបបួលកីឡាករ Neymar ប្រកួតលេងហ្គេមបាល់ទាត់ដែលមានបង្កប់នៅក្នុងកម្មវិធី Messenger។ Comment zuckerberg-neymar Mark អារម្មណ៍ហាក់តាន់តឹងបន្តិច ពេលគាត់កំពុងលេងហ្គេមបាល់ ដែលមានបង្កប់ក្នុងកម្មវិធី Messenger ដោយសារគាត់បាន Challenge ការប្រកួតជាមួយ Neymar ដើម្បីលេងហ្គេមបាល់ទាល់អាថ៌កំបាំងក្នុងកម្មវិធី Messenger ហើយពិន្ទុដែលទទួលបានពីការលេងហ្គេមនេះ Mark អាចធ្វើបានរហូតដល់ ៣៧ពិន្ទុ ដោយគាត់បានប្រើនូវកម្លាំងម្រាមមេដៃចុចលើកញ្ចក់ទូរស័ព្ទ ដើម្បីសន្សំពិន្ទុអោយបានច្រើន។ zuckerberg អីយ៉ា! លទ្ធផល Mark ពិតជាអាចយកឈ្នះលើកីឡាករបាល់ទាត់ដ៏ឆ្នើម Neymar របស់ Barcelona មែនដោយ Neymar រកពិន្ទុបានពីការលេងហ្គេមនេះត្រឹមតែ ២៩ពិន្ទុប៉ុណ្ណោះ។ https://www.youtube.com/watch?v=ecBaU9tRIRM ដើម្បីលេងហ្គេមបាល់នេះបាន លោកអ្នកគ្រាន់តែផ្ញើ Emoji រូបបាល់ទាត់ទៅកាន់មិត្តរបស់អ្នកណាម្នាក់ហើយចុចលើរូប Emoji នោះ ពេលកម្មវិធីហ្គេមបាល់នឹងចាប់ផ្ដើម៕