ប៊ូតុងមាសដ៏កម្ររបស់ Simon សំរាប់សំលេងក្មេងស្រីដ៏អស្ចារ្យ

Calysta Bevier ជា​បេក្ខជន​ក្នុង​កម្មវិធី American Got’s Talent មួយ​រូប ដែល​នាង​ពិតជា​ក្មេង​ស្រី​ម្នាក់​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ ព្រោះថា​សម្លេង​ដ៏​ពិ​រោះ​របស់​នាង​បាន​ធ្វើ​អោយ ទស្សនិកជន​គ្រប់​គ្នា​ងើប​ពី​កៅអី ហើយ​ឈរ​ស្តាប់​នាង​ច្រៀង​ឡើង​ចំហ​រមាត់​ម្នាក់​ៗ ហើយ​មិនតែប៉ុណ្ណោះ​សូ​ម្បី​តែ គណ​កម្ម​ធិ​ការ Simon Cowell ដែល​គេ​ល្បី​និយាយ​ត​ៗ គ្នា​ថា​ជា​គណៈកម្មាធិការ​មួយ​រូប​មិន​ងាយ​ចុច​ប៊ុ​តុង​មាស និង​ផ្តល់​ពិន្ទុ​អោយ​បេក្ខជន​ណា​ម្នាក់​ដោយ​ងាយ​ៗ​ឡើយ តែ​សំរាប់​សំលេង​របស់​នាង​វិញ គាត់​ក៏​ទ្រាំ​មិន​ចុច​មិន​បាន​ដែរ​។
simon cowell
Simon Cowell
Calysta Bevier ក្មេង​ស្រី​ម្នាក់​ដែល​មាន​សម្លេង​ដ៏​អស្ចារ្យ​ច្រៀង​បទ Fight Song ដែល​លោក​អ្នក​នឹង​ឃើញ​ក្នុង​វី​ដេ​អូ​ខាងក្រោម​នេះ រូប​នាង​ទើបតែ​មាន​អាយុ ១៦​ឆ្នាំ​តែ​ប៉ុណ្ណោះ ពិតជា​មិន​គួរ​អោយ​ជឿ​ថា​រូប​នាង​អាច​ច្រៀង​បាន​ពិ​រោះ​យ៉ាងនេះ​។ តោះ​! ចុច​មើល និង​ស្តាប់​សម្លេង​ដ៏​អស្ចារ្យ​មួយ​នេះ​… https://youtu.be/9msiUy0JN64  

វិធីក្នុងការជួយសង្រ្គោះបឋមអ្នកឆក់ខ្សែភ្លើង

ពេលលោកអ្នកឃើញជនណាម្នាក់ឆក់ចរន្តអគ្គីសនី ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នោះ​ភ្លាម ដូច​ជា​ផ្តាច់​កុងតាក់ បិទ​បា​រ៉ែត រឺ​យក​ដំបង​ឈើ ឬ​ជ័រ​ដែល​មិន​អាច​ចម្លង​អគ្គិសនី​បាន​យក​ទៅ​ឆ្កិះ ឬ​ទាញ​ខ្សែភ្លើង​នោះ​ចេញពី​អ្នក​រង​គ្រោះ​។ យក​អ្នក​រង​គ្រោះ​មក​កន្លែង​ដែល​មាន​សុវត្ថិភាព ធ្វើការ​សង្គ្រោះ​បឋម​ដូច​ជា សង្កត់​ទ្រូង ផ្លុំ​មាត់ (​ត្រូវ​ប្រាកដ​ថា​ជន​រង​គ្រោះ​គ្មាន​ដង្ហើម ព្រោះ​វិធី​នេះ​មិន​អាច​ធ្វើ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មាន​ដង្ហើម​បាន​ទេ​) ក្នុង​រយៈពេល ២​នាទី​។ Electrical Electricalបើ​តែ​នៅ​គ្មាន​ដង្ហើម​ប្រញាប់​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យ សូម​ឈប់​ប្រើរ​វិធីរ​សង្គ្រោះ​ដូច​ជា ស្រោច​ទឹក កប់​ភក់ ឬ​ខ្សាច់​ជាដើម ដែល​វា​មិនមែន​វិធី​ជួយ​សង្គ្រោះ​នោះ​ទេ​។

មានចាប់អារម្មណ៍ថា​ YouTube មានសញ្ញាអ្វីប្លែកអត់?

0
សំរាប់​ថ្ងៃនេះ គេហទំព័រ YouTube ត្រូវ​បាន​អញ្ជើញ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​ធ្វើការ បង្ហោះ ឡើង​នូវ​វីដេ​អូ ដែល​មានឈ្មោះថា #ProudToBe ផ្ទាល់ខ្លួន​របស់​ពួកគេ ​ដើម្បី​ប្រកាស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ #proudtobe   នេះ​គឺជា​ ការ​ប្រារព្ធ​ពិធី ដើម្បី​បង្ហាញ​ការ​ស្រលាញ់​ភេទ​ដូច​គ្នា ភាពក្លាហាន  ចែករំលែក​ការស្រលាញ់ និង​ជា​ចលនា មួយ​ដែល​ជំរុញ អោយ​មនុស្ស​មិន​គិត​ពី​ពណ៌សប្បុរស ការតំរង់ទិស ថា​យើង​ស្រលាញ់​ខ្លួន​យើង​គឺជា​ខ្លួន​យើង​។ ព្រឹត្តិការណ៍​នេះ​គឺ​បើកចំហរ ជាមួយ​អតិថិជន ជាង​មួយ​ពាន់នាក់ ។ ដូច្នេះ អ៊ីចឹង​សូម​យើង​ទាំងអស់​គ្នា កុំ​រើសអើង ពួកគាត់ ព្រោះ​យើង​ជា​មនុស្ស​ដូច​គ្នា ហើយ​ពួកគាត់​ក៏​មិនបាន​ធ្វើ​អ្វី​ខុស​ដល់​ពួកយើង​ដែរ​។ ចូលរួម​អបអរ​ទាំងអស់​គ្នា​! proudtobe#proudtobeសូមទស្សនាវីដេអូខាងក្រោមនេះ នៃការបង្ហាញរបស់គាត់ !
ប្រភព៖ YouTube Channel YouTube Spotlight  

ល្បីរឿង Finding Dory ពេកអ្នកវិទ្យាសាស្រ្តភ័យ

ក្នុង​កំឡុង​ខែ​នេះ​ចំនួន​អ្នក​មើល​កុន​រឿង ​Finding Dory​ កើន​ឡើងជា​លំដាប់​ហួស​ពី​ការ​រំពឹង​ទុក​។ ជាដំបូង​ឡើយ​គេ​គិត​ថា​មាន​តែ​កូន​ក្មេង​ទេ​ដែល​មើល​រឿង​នេះ ដោយសារ​តែ​វា​ជា​រឿង​តុ​ក្ត​តា​។ តែ​វា​ផ្ទុយ​ស្រឡះ​ខុស​ពី​ការ​រំពឹង​ទុក​។ អ្នក​ទៅ​មើល​នោះ​ភាគច្រើន​ជា​មនុស្ស​វ័យ​កណ្តាល​ដែល​សុទ្ធតែ​ធ្លាប់​បាន​មើល​រឿង​ Finding Nemo ​រួច​មក​កាលពី​នៅ​វ័យ​កុមារ​។ Finding_Dory Finding_Dory យោង​ទៅ​តាម​វី​ឌី​អូ​របស់​ National Geographic Page ​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការ​ល្បី​រន្ទឺ​របស់​រឿង​នេះ​ហើយ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​អ្នក​វិទ្យាសាស្ត្រ ដែល​ថា​អាច​នឹង​មាន​តម្រូវការ​ចាប់​យក​ត្រី​ប្រភេទ​ដូច​តួ​ត្រី​ក្នុង​រឿង​នេះ​ (Dory) ​យក​ទៅ​ចិញ្ចឹម​លើស​កំណត់​។ វា​នឹង​ធ្វើ​ឲ្យ​មានការ​ចាប់​យក​ត្រី​ប្រភេទ​នេះ​ពី​ធម្មជាតិ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ទៅ​លើ​ចំនួន​របស់​វា​ក្នុង​សមុទ្រ​។ គេ​បានដឹង​ថា គ្រាន់តែ​រឿង​តុ​ក្ត​តា​នេះ​ចេញ​ភ្លាម អត្រា​ការ​លក់​ត្រី​ប្រភេទ​ដូច ​Dory ​កើនឡើង​ដល់​៤០​ភាគរយ​។ បើ​នៅ​ឥណ្ឌូ​នេ​ស៊ី និង ភី​លី​ពី​ន​វិញ ពួក​ត្រី​ពូជ​នេះ​ត្រូវ​បាន​គេ​នេសាទ​យក​ដោយ​លើស​កំណត់ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​វា​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។ Finding_Dory Finding_Dory Finding_Dory នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​រឿង​បែប​នេះ​ជះ​ឥទ្ធិពល​ដល់​ចំនួន​សត្វ​មួយ​ចំនួន​។ ពោល​គឺ​មាន​ប្រភេទ​រឿង​ច្រើន​ហើយ​ដែល​បាន​ប៉ះពាល់​បែប​នេះ​។ ក្នុង​នោះ​មាន​៖
  • រឿង​ឆ្កែ​១០១ ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្រូវការ​សត្វ​ឆ្កែ​ពពាល​ប្រភេទ​Dalmatian​។
  • រឿង​Harry Potter ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្រូវការ​សត្វ​ទីទុយ​។
  • រឿង​និ​ន​ចារ​អណ្ដើក (Teenage Mutant Ninja Turtles) ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​ការ​លក់​សត្វ​អណ្តើក​។
តើ​លោក​អ្នក​បាន​ទស្សនា​រឿង​នេះ​ហើយ​ឬ​នៅ?
https://www.youtube.com/watch?v=_JJmDavBXrw ប្រែសំរួលដោយ៖ គង់ រិទ្ឋរីណា

ត្រឹមតែ១នាទី បង្ហាញពីការអធ្យាស្រ័យគ្នាក្នុងសង្គម

នៅក្នុងសង្គមយើងបច្ចុប្បន្ន គឺមានរឿងជាច្រើនកើតឡើងជាប្រចាំថ្ងៃ ដែលពេលខ្លះជារឿងល្អ នឹងខ្លះជារឿងមិនល្អ។ ក្នុងនោះ នៅលើបណ្តាញសង្គមហ្វេសបុក គេសង្កេតឃើញវីដេអូមួយ ត្រូវបាន បង្ហោះដោយក្នុងន័យអោយប្រជាជនគ្រប់រូបចេះជួយគ្នាក្នុងគ្រាលំបាក និងចេះអត់អោនអោយគ្នា ទៅវិញទៅមក។ អាស្រ័យហេតុនេះ សូមមិត្តទាំងអស់ចំណាយពេលត្រឹមតែ១នាទីប៉ុណ្ណោះ សំរាប់វីដេអូ មួយនេះ [fbvideo link=”https://www.facebook.com/KimSomnang.Try/videos/1117178598353175/” width=”696″ height=”400″ onlyvideo=”1″]

បទចាស់ៗ លោក សាន ផានិតស្រលាញ់បទណាជាងគេ?

មិត្ត​យុវវ័យ ប្រហែលជា​នៅ​ចាំ​តារាង​ចំរៀង លោក សាន ផានិត ដែល​បាន​ផ្អាក​ពី​វិស័យ​សិល្បៈ​មួយរ​យៈមក ហើយ​។ ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ យើង​សង្កេត​ឃើញ​រូប​លោក បាន​ត្រលប់​ចូល​មក​ក្នុង​វិស័យ​សិល្បៈ​វិញ ដោយ​បាន និពន្ធ​នៅ​បទ​ចំរៀង Original Song​។ ហើយ​លោក​ក៏​បាន​ចូលរួម​ក្នុង​ការងារ​សង្គម​មួយ​ចំនួន ផង​ដែរ​។ ក្នុងថ្ងៃនេះ ក្រុមការងារ KSPG TV សូម​លើកយក​នៅ​បទ​ចំរៀង​ចាស់​ៗ របស់​គាត់​មួយ​ចំនួន ហើយ​ក៏​ជា​ការ​រំលឹក​ផង​ដែរ មក​អោយ​មិត្ត​ទាំងអស់​ស្តាប់​កំសាន្ត​។

ងាកពី Euro មកមើលការ Free Kick មួយគ្រាប់របស់ Messi ពិតជាអស្ចារ្យមែន!

យប់មិញ​នេះ គឺជា​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពានរង្វាន់​ទ្វីប​អា​មេ​រិច ដែល​គេ​អោយ ឈ្មោះ​ថា Copa America​។ ហើយ​វា​ជា​ការ​ប្រកួត​រវាង​ក្រុម America និង​ក្រុម Argentina​។ ក្នុង​ការ​ប្រកួត នេះ គឺ​ក្រុម​ជំរើសជាតិ​របស់ Argentina រកបាន​គ្រាប់​ទី​១ តាំង​តែ​ពី​នាទី​៣ ដោយ​ការ​តែ​ទ​បញ្ចូល​ទី របស់ កីឡាករ Lavezzi ហើយ​គ្រាប់​ទី​២ គឺ​កើតឡើង​ក្នុង​នាទី​៣២ ដោយ​ការ​ស៊ុត​បាល់ Free Kick របស់​កីឡាករ ខ្សែរ​ប្រយុទ្ធ Messi​។ ក្រុម​ជំរើសជាតិ Argentina នៅ​តែ​បន្ត​ការ​សំរុក​ទៅ​លើ​ក្រុម​ម្ចាស់ផ្ទះ America ដើម្បី​ទាមទារ​យក​គ្រាប់​បាល​បន្ថែម​ទៀត​។ ការ​ប្រកួត​រហូត​ដល់​នាទី​៥០ ក្រុម​Argentina បាន​រកបាន មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ Higuain​។ ប៉ុន្តែ​អ្វី​ៗ នៅ​មិន​ទាន់​បញ្ចប់​ទេ ដោយសារ​នៅ​នាទី​៨៦ កីឡាករ Higuain ដ៏​ដែរ បាន​រកបាន​គ្រាប់​ទី​២ ​របស់​ខ្លួន ហើយ​ក៏​ជា​គ្រាប់​ទី​៤​របស់​ក្រុម Argentina ផង​ដែរ​។ ចប់​ម៉ោង​៩០​នាទី ក្រុម America ចាញ់​ក្រុម Argentina 0-4​។ https://www.youtube.com/watch?v=tqaLJ1ypv3I

តារាចម្រៀង តារាសម្តែងស្រីល្បីៗ ចំនួន10រូប ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ

តារាចម្រៀង តារា​សម្តែង​ល្បី​ៗ​ជុំ​ពិភពលោក មាន​តម្លៃ​ខ្លួន​ខ្ពស់ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ហើយ​និង​សម្ភារ​ទំនើប​ជា​ច្រើន ហើយ​ក្នុង​នោះ​មាន​តារាចម្រៀង តារា​សម្តែង​ស្រី​ល្បី​ៗ ចំនួន​១០​រូប ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​។ តើ​តារាចម្រៀង តារា​សម្តែង​ស្រី​ល្បី​ៗ​រូប​ណាខ្លះ ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន? តោះ​! ទស្សនា​ទាំងអស់​គ្នា​…
Dakota Fanning កើតនៅថ្ងៃទី 23​ ខែកុម្ភៈ ឆ្នាំ1994 (អាយុ22ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 16 លានដុល្លារ
10-Dakota Fanning
Kate Upton កើតនៅថ្ងៃទី 10​ ខែមិថុនា ឆ្នាំ1992 (អាយុ24ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 20 លានដុល្លារ
9-Kate Upton
Demi Lovato កើតនៅថ្ងៃទី 2០​ ខែសីហា ឆ្នាំ1992 (អាយុ23ឆ្នាំ) កើតក្នុងអាមេរិចឡាទីន ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង តារាសម្ដែង និងតារាម៉ូដែល មានទ្រព្យសម្បត្តិ 30 លានដុល្លារ
10-Dakota Fanning
Selena Gomez​ កើតនៅថ្ងៃទី 22​ ខែកក្កដា ឆ្នាំ1992 (អាយុ22ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង និងជាតារាចម្រៀង មានទ្រព្យសម្បត្តិ 45 លានដុល្លារ
7-Selena Gomez​
Emma Watson កើតនៅថ្ងៃទី 15​ ខែមេសា ឆ្នាំ1990 (អាយុ26ឆ្នាំ) កើតក្នុងប្រទេសបារាំង​ ជាតារាសម្តែង ជាតារាម៉ូដែល មានទ្រព្យសម្បត្តិ 70 លានដុល្លារ
6-Emma Watson
Kristen Stewart កើតនៅថ្ងៃទី 09​ ខែមេសា ឆ្នាំ1990 (អាយុ26ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង មានទ្រព្យសម្បត្តិ 70 លានដុល្លារ
5-Kristen Stewart
Jennifer Lawrence កើតនៅថ្ងៃទី 15​ ខែសីហា ឆ្នាំ1990 (អាយុ25ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច ជាតារាសម្តែង មានទ្រព្យសម្បត្តិ 75 លានដុល្លារ
Vanity Fair
Rihanna កើតនៅថ្ងៃទី 20​ ខែកុម្ភៈ ឆ្នាំ1988 (អាយុ28ឆ្នាំ) កើតក្នុង​ បារបាដូស(ជាកោះមួយនៅរដ្ឋ Antilles, អាមេរិក) ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង មានទ្រព្យសម្បត្តិ 160 លានដុល្លារ
3-Rihanna(2)
Miley Cyrus​ កើតនៅថ្ងៃទី 23​ ខែវិច្ឆិកា ឆ្នាំ1992 (អាយុ22ឆ្នាំ) ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ជាតារាសម្តែង មានទ្រព្យសម្បត្តិ 200 លានដុល្លារ
2-miley-cyrus759
Taylor Swift  កើតនៅថ្ងៃទី 13​ ខែធ្នូ ឆ្នាំ1989 (អាយុ26ឆ្នាំ) កើតក្នុងសហរដ្ឋអាមេរិច  ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង មានទ្រព្យសម្បត្តិ 250 លានដុល្លារ
1-Taylor Swift [td_smart_list_end]

ស៊ុបយ៉ាហន រូបមន្តគ្រួសារ កម្របានញ៉ាំ!

ជារឿយៗ KSPG.TV តែងតែណែនាំមិត្តអ្នកទស្សនាឲ្យស្គាល់ពីម្ហូបជាច្រើនប្រភេទ ប្លែកៗ ខុសៗគ្នា ដែលមានតាមដងផ្លូវ តាមភោជនីយដ្ឋាន តូចធំ ប៉ុន្តែថ្ងៃនេះសូមបង្ហាញជូននូវហាងមួយដ៏មានផាសុកភាព ត្រជាក់ មានការតែងលម្អរដ៏ស្រស់ស្អាត។ សម្រាប់អ្នកដែលចូលចិត្តបរិយាកាសឯកជនស្ងប់ស្ងាត់លក្ខណៈគ្រួសារ ឬរ៉ូមេនទិក The Terrace គួរតែជាជម្រើសល្អមួយសម្រាប់អ្នក។ ពេលចូលឈានជើងចូលក្នុងហាងយើងសង្កេតឃើញពន្លឺភ្លើងពណ៌លឿងទុំព្រាលៗ មានបុគ្គលិកឈរចាំយ៉ាងកកក្តៅ មិនតែប៉ុណ្ណោះមានការលម្អរហាងបែបលក្ខណៈធម្មជាតិ ដើមឈើតូចៗ ដុះតិចៗ អាងទឹកតូចមានត្រីធំៗ ហែលជាច្រើនក្បាល ដើម្បីកំដរអារម្មណ៍លោកអ្នក អោយមានសេចក្តីសុខពេលកំពុងបរិភោគអាហារដូច្នេះដែរ។ នៅទីនោះអ្នកអាចកុំម៉ង់ស៊ុបយ៉ាហន ដែលជារូបមន្តគ្រួសារ ដែលមានរសជាតិ ជូរ ហឹរ និងផ្អែម រួមផ្សំជាមួយទឹកជ្រលក់តៅហ៊ូរប្លែក បូកផ្ទាប់នឹងនំបញ្ចុកខ្មែរ និងម្ហូបជាច្រើនទៀត បូករួមជាមួយភេសជ្ជៈ ដែលគ្រប់គ្រាន់អាចនឹងបំពេញតម្រូវការរបស់អ្នកបាន។ លោកអ្នកអាចទៅរកអាហារញ៉ាំនៅហាងនេះបានតាមរយៈអាស័យដ្ឋាន៖ #36Eo, ផ្លូវ 289 ទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក ផ្លូវទៅអង់តែនទួលគោក ឬតាមរយៈទូរស័ព្ទលេខៈ 023 6508431 នំបញ្ចុក បន្លែ The Terrace
អូ៎ភ្លេចខាងហាងក៏មានទទួលរៀបចំសេវាកម្មកាហ្វេនិងភេសជ្ជ:ចល័ត តាមពិធីមង្គលការ និងកម្មវិធីឯកជនផ្សេងៗផងដែរ “012 907546″។

នំប័ុងខិ្ទះ ​ឈ្ងុយឆ្ងាញ់ គេធ្វើរបៀបម៉េច!

0
នំបុ័ងខ្ទិះ  គឺជា ​អាហារ​សម្រន់​ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែល​ភាគច្រើន​សំរាប់​អ្នក​ដែល​ចង់​បរិភោគ​គឺ​ទៅ​ទិញ​តាមទីផ្សារ ។ ហើយ​សំរាប់​អាហារ​សម្រន់​មួយ​នេះ វា​ពិតជា ​មិន​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ទិញ​នោះ​ទេ ។ បើ ​សំរាប់​មនុស្ស​មួយ​ចំនួន​ទៀត​សឹងតែ ​ភ្លេច និង ខ្លះ​ទៀត​ខាន​ញា​ុំ ព្រោះតែ​ គិតថា​វា ​ពិបាក​បើសិន ជា​ ធ្វើ​ដោយ​ខ្លួនឯង ។ ប៉ុន្តែ​ថ្ងៃនេះ KSPG.TV សូម​លើកយក​វីដេ​អូ​ពី​របៀប​ធ្វើ​ នំបុ័ងខ្ទិះ​​ នេះ​ជូន​ប្រិយមិត្ត​ទស្សនា ចឹង​! សាក​ធ្វើ​ដោយ​ខ្លួនឯង​តែ​ម្តង​ទៅ​។ Coconut sauce Breadទស្សនាវីដេអូខាងក្រោម​ ?
ប្រភព៖​ YouTube Channel KonKat