ក្នុង​កំឡុង​ខែ​នេះ​ចំនួន​អ្នក​មើល​កុន​រឿង ​Finding Dory​ កើន​ឡើងជា​លំដាប់​ហួស​ពី​ការ​រំពឹង​ទុក​។ ជាដំបូង​ឡើយ​គេ​គិត​ថា​មាន​តែ​កូន​ក្មេង​ទេ​ដែល​មើល​រឿង​នេះ ដោយសារ​តែ​វា​ជា​រឿង​តុ​ក្ត​តា​។ តែ​វា​ផ្ទុយ​ស្រឡះ​ខុស​ពី​ការ​រំពឹង​ទុក​។ អ្នក​ទៅ​មើល​នោះ​ភាគច្រើន​ជា​មនុស្ស​វ័យ​កណ្តាល​ដែល​សុទ្ធតែ​ធ្លាប់​បាន​មើល​រឿង​ Finding Nemo ​រួច​មក​កាលពី​នៅ​វ័យ​កុមារ​។

Finding_Dory Finding_Dory

យោង​ទៅ​តាម​វី​ឌី​អូ​របស់​ National Geographic Page ​បាន​ឲ្យ​ដឹង​ថា​ដោយសារ​ការ​ល្បី​រន្ទឺ​របស់​រឿង​នេះ​ហើយ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​អ្នក​វិទ្យាសាស្ត្រ ដែល​ថា​អាច​នឹង​មាន​តម្រូវការ​ចាប់​យក​ត្រី​ប្រភេទ​ដូច​តួ​ត្រី​ក្នុង​រឿង​នេះ​ (Dory) ​យក​ទៅ​ចិញ្ចឹម​លើស​កំណត់​។

វា​នឹង​ធ្វើ​ឲ្យ​មានការ​ចាប់​យក​ត្រី​ប្រភេទ​នេះ​ពី​ធម្មជាតិ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មានការ​គំរាមកំហែង​ទៅ​លើ​ចំនួន​របស់​វា​ក្នុង​សមុទ្រ​។ គេ​បានដឹង​ថា គ្រាន់តែ​រឿង​តុ​ក្ត​តា​នេះ​ចេញ​ភ្លាម អត្រា​ការ​លក់​ត្រី​ប្រភេទ​ដូច ​Dory ​កើនឡើង​ដល់​៤០​ភាគរយ​។

បើ​នៅ​ឥណ្ឌូ​នេ​ស៊ី និង ភី​លី​ពី​ន​វិញ ពួក​ត្រី​ពូជ​នេះ​ត្រូវ​បាន​គេ​នេសាទ​យក​ដោយ​លើស​កំណត់ ដែល​បាន​ធ្វើ​ឲ្យ​ចំនួន​វា​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។

Finding_Dory Finding_Dory Finding_Dory

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​រឿង​បែប​នេះ​ជះ​ឥទ្ធិពល​ដល់​ចំនួន​សត្វ​មួយ​ចំនួន​។ ពោល​គឺ​មាន​ប្រភេទ​រឿង​ច្រើន​ហើយ​ដែល​បាន​ប៉ះពាល់​បែប​នេះ​។

ក្នុង​នោះ​មាន​៖

  • រឿង​ឆ្កែ​១០១ ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្រូវការ​សត្វ​ឆ្កែ​ពពាល​ប្រភេទ​Dalmatian​។
  • រឿង​Harry Potter ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​តម្រូវការ​សត្វ​ទីទុយ​។
  • រឿង​និ​ន​ចារ​អណ្ដើក (Teenage Mutant Ninja Turtles) ដែល​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​ការ​លក់​សត្វ​អណ្តើក​។

តើ​លោក​អ្នក​បាន​ទស្សនា​រឿង​នេះ​ហើយ​ឬ​នៅ?

https://www.youtube.com/watch?v=_JJmDavBXrw

ប្រែសំរួលដោយ៖ គង់ រិទ្ឋរីណា