ងាវស្រុះធំៗគាស់ហើយស្រាប់ និងមឹកអាំងពិសេសប្រចាំហាង Kinme ជ្រលក់ជាមួយទឹកជ្រលក់ ៣រសជាតិអ៊ែមអស់ស្ទះ?

តោះសំណព្វចិត្តណាចូលចិត្តញ៉ាំងាវស្រុះ មឹកអាំង សាច់អាំង និងប្រភេទគ្រឿងសមុទ្រអាំងជាច្រើនប្រភេទទៀតខ្លះ? ម៉ោះៗ ពេលនេះហាង Kinme មានលក់នូវមុខម្ហូបពិសេសទាំងអស់នេះ បំពេញតម្រូវការរបស់អស់លោកអ្នកហើយ រីឯរសជាតិវិញបាច់យាយឆ្ងាញ់សាហាវណាស់ បានញ៉ាំហើយគឺដឹងតែជក់មាត់ជីបៗហ្មង?។

ហាង Kinme
ហាង Kinme
ហាង Kinme

ចំពោះមុខម្ហូបដែល Admin ចង់ណែនាំអ្នកទាំងអស់គ្នាដែលមានរសជាតិឆ្ងាញ់ខ្លាំង និងល្បីប្រចាំហាង Kinme នោះគឺងាវស្រុះ មឹកអាំង។ សម្រាប់ងាវស្រុះ នៅទីនេះគឺងាវធំៗល្អជាប្រភេទងាវលេខមួយសាច់ពេញណែន ហើយត្រូវបានគេស្រុះជាមួយទឹកដូងដែលមានដាក់ស្លឹកតយធ្វើអោយងាយកាន់តែមានជាតិ ហើយពេលបានជ្រលក់ជាមួយទឹកជ្រលក់ ៣រសជាតិប្រចាំហាងទៀតរសជាតិកើនថ្វេរដង។ ចំណែកឯមឹកអាំង ក៏ពិសេសមិនធម្មតាព្រោះថាមឹកធំល្អ និងស្រស់ៗហើយពេលអាំងគឺចុងភៅបានវះប្រលាក់គ្រឿងទាំងក្នុង និងក្រៅធ្វើអោយសាច់មឹកចូលជាតិល្អឆ្ងាញ់ពិសេស។ ហើយក្រៅមុខម្ហូបទាំងពីរនេះ ក៏មាននូវមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតដូចជា បង្គារអាំង ដៃមឹកអាំង សាច់គោអូស្ត្រាលីអាំង ស្លាបមាន់អាំង តៅហ៊ូអាំង ប្រហិត សាច់មាន់អាំង សាច់ជ្រូកអាំង ផ្សិតអាំង និងមុខម្ហូបជាច្រើនទៀត។

ហាង Kinme
ហាង Kinme

ណ្ហើយ សុទ្ធតែមុខម្ហូបពិសេសបែបនេះរំលងម៉េចបាន ហើយណាមួយថ្ងៃចុងសប្ដាហ៍បែបនេះផងណាត់មិត្តភក្តិ សំណព្វចិត្ត សំណព្វបេះដូងមកញ៉ាំមកណា។ ជាពិសេសសម្រាប់អ្នកដែលចេញពីធ្វើការ ចង់កាត់ស្ត្រេសក៏អាចមកទីនេះបាន ដោយអាចញ៉ាំជាមួយមុខម្ហូបឆ្ងាញ់ៗ និងស្រាបៀរបានយ៉ាងរីករាយ៕

ហាង Kinme
ហាង Kinme

ហាង Kinme
លេខទូរសព្ទ៖ 098 23 33 68
ទីតាំង៖​ ស្ថិតនៅលើវិថីត្រសក់ផ្អែម(៦៣) កែងផ្លូវ២០០
ផែនទី៖ ចុចទីនេះ
(ចាប់បើកពីម៉ោង២ថ្ងៃ ដល់ម៉ោង ១០យប់)

វីដេអូ៖

នំបញ្ចុកទឹកប្រហុកអំបិលម្ទេស ត្រីអណ្ដែងអាំង មុខអង្គរអ្នកដែលបានមកដល់ហើយគួរតែញ៉ាំ ព្រោះថារសជាតិឆ្ងាញ់សាហាវ

អ្នកដែលឧស្សាហ៍ទៅលេងសៀមរាប ទៅលេងប្រាសាទអង្គរវត្ត អ្នកណាខ្លះធ្លាប់បានញ៉ាំនំបញ្ចុកទឹកប្រហុកអំបិលម្ទេស ត្រីអណ្ដែងអាំង នេះខ្លះ? សម្រាប់អ្នកដែលមិនទាន់បានញ៉ាំ​ និងមិនទាន់បានស្គាល់Admin សុំប្រាប់តិចចុះបើចង់មកញ៉ាំអាចមករកបាននៅ កន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស ដែលមានទីតាំងស្ថិតនៅ មុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង គឺថាបានមកដល់ហើយគួរតែញ៉ាំ ព្រោះថារសជាតិឆ្ងាញ់សាហាវ ញ៉ាំហើយគឺដឹងតែលាន់មាត់សរសើរហ្មងហើយ។

ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស

សម្រាប់នៅកន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស គឺមាននំបញ្ចុកសម្លរខ្ជាយ នំបញ្ចុកទឹកប្រហុក ដែរមានពីររសជាតិគឺហិរ និងអត់ហិរ។ ហើយថ្មីៗនេះដើម្បីបំពេញតម្រូវការអតិថិជន ចែណាង ក៏បានច្នៃកន្ទុយហេសដែរអាចញ៉ាំជាមួយនំបញ្ចុក និងអាចអន្លក់ជាមួយត្រីអាំងយ៉ាងឆ្ងាញ់ពិសេសផងដែរ គឺថារសជាតិពិសេសខ្លាំងណាស់ ឯតម្លៃក៏សមរម្យថែមទៀត។

ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស

បែបនេះសម្រាប់អ្នកសៀមរាប និងអ្នកដែលមានគម្រោងទៅលេងសៀមរាបហើយចង់ញ៉ាំ ចង់ភ្លក្សរសជាតិថាឆ្ងាញ់ប៉ុណ្ណា មកកន្លែង ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស មកAdmin ធានាថារសជាតិទឹកប្រហុក កន្ទុយហេស និងត្រីអណ្ដែង គឺឆ្ងាញ់ ឆ្ងាញ់ដល់លិឍមាត់?៕

ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស

ចែណាង លក់នំបញ្ចុកទឹកប្រហុកអំបិលម្ទេស
លេខទូរសព្ទ៖ 097 760 3322 / 070 720 566
ទីតាំង៖ ស្ថិតនៅមុខអង្គរទក្សិណខាងជើង ផ្លូវទៅភ្នំបាក់ខែង

វីដេអូ៖

បិនដូវនំបញ្ចុកជ្រលក់ទឹកកាពិ បែបវៀតណាមដែលល្បីឆ្ងាញ់ទទួលបានការគាំទ្រខ្លាំង បើកសាខាថ្មីក្នុងបុរីប៉េងហួតបឹងស្នោរគំរោងទី៧

អ្នកខាងច្បារអំពៅ ពេលនេះនឹកឃ្លានចង់ញ៉ាំបិនដូវនំបញ្ចុកជ្រលក់ទឹកកាពិ ដែលជាមុខម្ហូបល្បីឆ្ងាញ់ ទទួលបានការគាំទ្រខ្លាំងពេលនេះមិនចាំបាច់ទៅរកញ៉ាំនៅណាឆ្ងាយទៀតឡើយ ព្រោះថាហាង បិនដូវ បានមកបើកសាខាថ្មី ក្នុងបុរីប៉េងហួតបឹងស្នោរគំរោងទី៧ មកកៀកខ្លួនលោកអ្នក ដែលអាចទៅញ៉ាំពេលណាក៏បាន?។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

សម្រាប់អ្នកដែលមិនទាន់បានញ៉ាំបិនដូវ មុខម្ហូបវៀតណាមដ៏ល្បីនេះគួរតែមកសាកណាព្រោះថារសជាតិឆ្ងាញ់សាហាវ ជាពិសេសនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជួរសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលធ្វើអោយ បិនដូវ នេះឆ្ងាញ់ទទួលបានការគាំទ្រខ្លាំងក៏ដោយសារជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង រូបមន្តដើមពិតៗ។ ហើយបច្ចុប្បន្ននេះហាង ក៏បានបន្ថែមមីនុយថ្មីជាមួយនឹងភេជ្ជៈជាច្រើនមុខ និងមានមាន់បំពងផងដែរ។

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ម៉ោះៗ នៅចាំអីទៀតបិនដូវ ម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់ មានសាច់ច្រើនប្រភេទ ហើយជ្រលក់ទឹកកាពិគ្រាន់តែស្រមៃក៏មានក្ដីសុខមាត់ក្នុងការញ៊ាំដែរ ហើយបានញ៉ាំជាមួយភេសជ្ជៈថ្មីៗប្រចាំហាងទៀតកាន់តែពិសេស។ កុំបង្អង់យូរណា ណាត់គ្នាមកលឿនមកព្រោះថាហាងចាប់បើកពីបើកពីម៉ោង៩ព្រឹក ដល់ម៉ោង ៩យប់ចន្លោះម៉ោងនេះមកញ៊ាំពេលណាក៏បាន៕

ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ
ហាង បិនដូវ

ហាង បិនដូវ
សាខាទី១៖ ផ្ទះលេខ365E0 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព រាជធានីភ្នំពេញ
លេខទូរសព្ទ៖​ 070 666 120/ 096 666 0133/ 070 666 130 (សាខាភ្នំពេញ)
ទីតាំងទី២៖ ផ្លូវ163 កែងផ្លូវ Claster ក្នុងបុរីប៉េងហ៊ួតបឹងស្នោរ(គំរោងទី៧)
លេខទូរសព្ទ៖​ 070 666 120 / 096 666 0133 (សាខាប៉េងហួត)
ទីតាំងទី៣៖ ក្រុងសៀមរាប
លេខទូរសព្ទ៖​ 098 700 070 (សាខាសៀមរាប)

វីដេអូ៖​

កាន់លុយមក 6ដុល្លា ក៏អាចញ៉ាំអាហារថ្ងៃត្រង់ បែបជប៉ុនបានម៉ាឆ្ងាញ់មាត់នៅ Ajisen Ramen Cambodia

ដល់ម៉ោងញ៉ាំម្ដងៗមិនដឹងថាគួរញ៉ាំអី មិនដឹងថាគួរតែទៅញ៉ាំណាមែនអត់? អត់ជាបញ្ហាមកនេះមកតាមAdmin មកញ៉ាំអាហារបែបជប៉ុននៅ Ajisen Ramen Cambodia ធានាថាម៉ាប្លែកមាត់ និងទទួលបានរសជាតិឆ្ងាញ់ជាមួយម្ហូបបែបជប៉ុនរសជាតិដើមពិតៗ។ ហើយអ្វីដែលពិសេសនោះ លោកអ្នកមានត្រឹមតែ6ដុល្លា ក៏អាចញ៉ាំអាហារបានមួយពេលនៅទីនេះផងដែរ គឺថាតម្លៃសមរម្យ រសជាតិដើមឆ្ងាញ់ពិសេសតែម្ដង។

Ajisen Ramen Cambodia
Ajisen Ramen Cambodia

សម្រាប់អ្នកដែលចង់ដឹងថាមកដល់ Ajisen Ramen Cambodia គួរតែញ៉ាំម្ហូបអីដែលល្បីទទួលបានការគាំទ្រខ្លាំង ម៉ោះចាំAdmin ខ្សឹបប្រាប់អោយដឹងនោះគឺមានដូចជា Ajisen Ramen, Paiku Ramen, Spicy Ramen soup (New product), Fried Chicken Curry rice (Lunch set), Tonkatsu Set (Lunch set), Pork Ginger Set (Lunch) និង BBQ Salmon Set (Lunch) ។ នៅពេលដែលអ្នកទាំងអស់គ្នាបានមកដល់ Ajisen Ramen Cambodia គឺថាមុខម្ហូបប៉ុន្មានមុខខាងលើនេះ គឺមិនគួររំលងទេណា មួយមុខណាក៏ពិសេសដែរ បានញ៉ាំញ៉ាំហើយដឹងតែលាន់មាត់សរសើរហ្មង។

Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia

តោះៗ នៅចាំអីទៀតម្ហូបបែបជប៉ុនរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ដែលមានតម្លៃចាប់ពី6ដុល្លា ឡើងទៅកំពុងរងចាំអ្នកនៅAjisen Ramen Cambodia ។ លោកអ្នកទាំងអស់គ្នាអាចមកញ៉ាំបាននៅ Ajisen Ramen Cambodia ទាំងពីរសាខាបាន ដោយសាខាទី១ ស្ថិតនៅតាមបណ្ដោយផ្លូវ១២៨ ទឹកល្អក់១ ខណ្ឌទួលគោក និងសាខាទី២ ស្ថិតនៅផ្សារទំនើបAeon Mall សែនសុខ(ជាន់ទី២)៕

Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia
Ajisen Ramen Cambodia

Ajisen Ramen Cambodia
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១២៨ ទឹកល្អក់១ ខណ្ឌទួលគោក
លេខទូរសព្ទ៖ ០២៣ ៩២៩ ៩៩៩
សាខាទី២៖ ស្ថិតនៅផ្សារទំនើបAeon Mall សែនសុខ(ជាន់ទី២)
លេខទូរសព្ទ៖ ០២៣ ៩២២ ២២២

វីដេអូ៖

មានមួយកំប្លេហ្មង! ជម្រើស កាហ្វេឆ្ងាញ់ ម្ហូបមានអនាម័យ កុំមើលរំលង ហាង CAM CUP CAFE ☕️?

ពិតជាជម្រើសល្អសម្រាប់លោកអ្នកដែលកំពុងស្វែងរក ហាងកាហ្វេមានរសជាតិឆ្ងាញ់ មានលក់ទាំងអាហារសម្រន់ច្រើនមុខ មោះកុំមើលរំលង ហាង CAM CUP CAFE ☕️? ទីតាំងនៅផ្លូវ១៣ កែង១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជាប់អគារប្រៃសណីយ៍កម្ពុជា។

ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE

មានមួយកំប្លេ មិនបាច់ទៅណាឆ្ងាយ​ ចូលដល់ក្នុងហាង CAM CUP CAFE លោកអ្នកអាចទទួលបាន កាហ្វេមានរសជាតិឆ្ងាញ់ ហើយថែមទាំងអាចជម្រើសរើសមុខម្ហូបដែលអ្នកចូលចិត្ត ក្នុងជម្រើសមីនុយម្ហូបដែលមានស្រាប់ជាច្រើនមុខ ដែលផ្តល់នូវរសជាតិឆ្ងាញ់ប្លែក យកចិត្តទុកដាក់ខ្ពស់លើអនាម័យ និងរសជាតិ ជាចម្បង ជឿជាក់ថាលោកអ្នកប្រាកដជាពេញចិត្ត។

ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE

តែប៉ុណ្ណេះលែងលំបាកទៀតហើយ ពេលចង់អង្គុយញ៊ាំកាហ្វេ និងអាចទទួលទានអាហារពេលព្រឹក ថ្ងៃ នឹងល្ងាច មកហាង CAM CUP CAFE ដឹងតែជាប់ចិត្តហើយ ។ កុំភ្លេចណា ចង់ស្វែងរកល្អ ធំទូលាយ កាហ្វេ និងអាហារ ផ្តោតសំខាន់ទៅលើរសជាតិ គុណភាព និងអនាម័យសម្រាប់អតិថិជន មក ហាង CAM CUP CAFE

ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE
ហាង CAM CUP CAFE

ហាង CAM CUP CAFE
ទីតាំង៖ ផ្លូវ 13 កែង102 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
លេខទូរសព្ទ៖ 093 77 15 77

វីដេអូ

សប្បាយមាត់ញ៉ាំទៀតហើយ សាច់អាំង៣រសជាតិ បញ្ចុះតម្លៃ៥០% សម្រាប់នារីៗដែលមកញ៉ាំនៅហាង GrillHouse BBQ & Beer

ចូលដល់ខែ៣ ថ្ងៃ៨មីនា នៃទិវាសិទ្ធនារី ក៏ជិតមកដល់ ហើយដើម្បីអបអរសាទរថ្ងៃដ៏ពិសេសនេះ ហាង GrillHouse BBQ & Beer មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ដល់នារីៗទាំងអស់។ សម្រាប់ប្រម៉ូសិនដ៏ពិសេសនេះ មានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer គឺមានសាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹងតាមចំណូលចិត្ត។ បើនិយាយពីសាច់ និងគ្រឿងសមុទ្រគឺស្រស់ៗល្អ សម្រាប់សាច់គឺមានសាច់គោខ្មែរ សាច់គោអាមេរិក សាច់គោជប៉ុន និងសាច់គោអូស្ត្រាលី រីឯគ្រឿងសមុទ្រក៏មានកាំប្រម៉ាសមុទ្រដែលគេកំពុងពេញនិយមកផងដែរ ហើយចំនុចពិសេសមួយទៀតនោះ គឺបរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ។ ហើយឈុតដែលមានប្រសិននេះគឺមានទៅលើ Jim Bean Set, Beer Lover Set, Red Wine Set និងCouple Set។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ណ្ហើយ នៅចាំអីទៀតសាច់អាំងឈ្ងុយឆ្ងាញ់ ហើយបញ្ចុះតម្លៃរហូតដល់៥០% បែបនេះហើយមិនមកញ៉ាំម៉េចបានទៅ។ ចំណេញមិនតិចទេ ញ៉ាំកាន់តែច្រើនចំណេញកាន់តែខ្លាំង ហើយណាមួយដើមខែកាបូបតឹងៗផងសប្បាយញ៉ាំតិចអី៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

រកកន្លែងញ៉ាំស៊ុបក្ដៅៗ ម្ហូបឆ្ងាញ់ៗ និងអាចស្រូបខ្យល់អាកាសជាប់ដងទន្លេ បបួលគ្នាមកហាង ពន្លឺរស្មី ពិតជាមិនខកបំណង

ស្វែងរកកន្លែងដែរមានអាហារឆ្ងាញ់ មានខ្យល់អាកាសបែបធម្មជាតិជាប់ទន្លេ ជាមួយទីតាំងធំទូលាយមែនទេ? មិនជាបញ្ហាព្រោះថា Admin ស្គាល់ហាងមួយកន្លែងដែរមានអ្វីទាំងអស់នេះនោះគឺ ហាង ពន្លឺរស្មី ស្ថិតក្នុងទីក្រុងកោះពេជ្រ ជិតស្ពានហង្ស។ អ្នកទាំងអស់គ្នាមកទីនេះ គឺដឹងតែសប្បាយមាត់ញ៉ាំហ្មងជាមួយមុខម្ហូបរាប់សិបមុខឆ្ងាញ់ៗ និងបរិយាកាសល្អ។

ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី

សម្រាប់មុខម្ហូបដែលពេញនិយមទទួលបានការគាំទ្រខ្លាំង មានរសជាតិឆ្ងាញ់មានដូចជា ស៊ុបកន្ធាយ បុកល្ហុង គ្រឿងសមុទ្រក្រឡុក និងភ្លា។ និយាយពីថាប៉ុន្មានមុខនេះ គឺថាលក់ដាច់ខ្លាំងមែនទេ ដែរម៉ូយៗប្រចាំនៅទីនេះតែងតែកុម្ម៉ង់ញ៉ាំជារឿយៗ បែបនេះសម្រាប់អ្នកគ្រប់គ្នាដែរចង់មកសាក គឺមិនគួររំលងម្ហូបពិសេសៗប៉ុន្មានមុខនេះទេណា។ ជាពិសេសសម្រាប់ស៊ុបកន្ធាយ គឺឆ្ងាញ់ហើយថែមទាំងប៉ូវកម្លាំងថែមទៀត រីឯរសជាតិទឹកស៊ុបគឺមានរហូតដល់ទៅពីររសជាតិឯណោះសម្រាប់អោយអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសបានតាមចំណូលចិត្ត។

ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី

ម៉ោះៗ ល្ងាចនេះចេញពីធ្វើការមកញ៉ាំស៊ុបប៉ូវកម្លាំង និងម្ហូបឆ្ងាញ់ៗនៅហាង ពន្លឺរស្មី សិនមុនទៅផ្ទះ ព្រោះថាម្ហូបឆ្ងាញ់ៗជាច្រើនមុខរងចាំលោកអ្នកជាមួយនឹងភេសជ្ជៈត្រជាក់ៗ៕

ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី
ហាង ពន្លឺរស្មី

ហាង ពន្លឺរស្មី
លេខទូរសព្ទ៖ 086 745 158 / 016 282 494 / 010 999 808 / 010 4141 62
ទីតាំង៖ នៅក្នុងកោះពេជ្យ​ ចុះពីស្ពានហង្សបត់ស្តាំ ហើយបត់ស្តាំទៀត​ ស្របតាមមាត់ទន្លេ​ ហាងនៅខាងស្ដាំដៃ

វីដេអូ៖

ម៉ូសស្រ៊ី ហាងមីស្រុះដ៏ពេញនិយម ទទួលបានការគាំទ្រខ្លាំង ជិត២០ឆ្នាំហើយ អ្នកណាខ្លះមិនទាន់បានសាកគួរតែមក?

អ្នកណាចូលចិត្តញ៉ាំមីស្រុះខ្លះ ចុះធ្លាប់បានមកញ៉ាំនៅហាង ម៉ូសស្រ៊ី ហើយរឺនៅ? បើថានៅទេ គួរតែមកសាកព្រោះថាហាងមួយនេះលក់ មីស្រុះនេះរយៈពេល ១៩ឆ្នាំហើយណា។ មីស្រុះ នៅទីនេះបើនិយាយពីរសជាតិវិញគឺថាពិសេសខ្លាំងណាស់ បានញ៉ាំធានាថាប្លែកមាត់ខុសប្លែកពីមីស្រុះដែលគ្រប់គ្នាធ្លាប់ញ៉ាំពីមុនជាក់ជាមិនខាន។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ចំពោះមុខម្ហូបនៅហាង ម៉ូសស្រ៊ី មិនមែនមានតែមីស្រុះទេណា គឺមានមីឆា និងប្រហិតបំពងផងដែរ។ មុខម្ហូបទាំងនេះគឺសុទ្ធតែជាមុខម្ហូបពិសេសប្រចាំហាង ដែរម៉ូយៗមកលើកណាក៏មិនដែររំលងដែរ។ មុខម្ហូបទាំង៣ ទទួលបានការគាំទ្របែបនេះក៏ដោយសារ តែមានរសជាតិពិសេសជាងគេ និងមានទឹកជ្រលក់សម្រាប់ញ៉ាំជាមួយត្រូវជាតិគ្នាខ្លាំង ដែលធ្វើអោយអ្នកដែលបានញ៉ាំហើយជក់មាត់ជីបៗតែម្ដង ហើយបើថាមិនជឿទេអាចបបួលគ្នាមកសាកបានណា។

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

សម្រាប់មីស្រុះ គឺមានរហូតដល់ទៅ ៣រសជាតិឯណោះសម្រាប់អោយគ្រប់គ្នាធ្វើការជ្រើសរើស គឺរសជាតិធម្មតា រសជាតិតុងយ៉ាំ និងរសជាតិភ្លៅមាន់ រសជាតិណាក៏ឆ្ងាញ់ដែរសាកមួយណាក៏បានដឹងតែឆ្ងាញ់មាត់ហ្មង។ ពិសេសឆ្ងាញ់ លក់ឡើង១៩ឆ្នាំហើយចឹងមិនបានមកញ៉ាំម៉េចបាន ណាត់គ្នាមកថ្ងៃហ្នឹងហ្មងទៅណា?៕

ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី
ហាង ម៉ូសស្រ៊ី

ហាង ម៉ូសស្រ៊ី
លេខទូរសព្ទ៖ 012 30 04 69 / 098 264 789
ទីតាំង៖ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ក្រោយគ្លីនិកវិសាលសុខ

វីដេអូ៖

អ៊ែមមួយកំប្លេហ្មងភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道 ម្ហូបឆ្ងាញ់ សេវាកម្មល្អ អនាម័យខ្ពស់ ដែលគ្រប់គ្នាមិនគួររំលង

ធ្វើការមួយថ្ងៃពេញអស់កម្លាំងណាស់ហើយ បែបនេះចេញពីធ្វើការគួរតែណាត់គ្នាមកញ៉ាំអីឆ្ងាញ់ៗប៉ូវកម្លាំងឡើងវិញបន្តិចសិនមុនទៅផ្ទះ។ ហើយបើអត់ដឹងថាគួរតែទៅញ៉ាំនៅណាទេ មកហ្គូដថេស Good Taste 好味道 មកណាគឺថានៅទីនេះហូបឆ្ងាញ់ សេវាកម្មល្អ អនាម័យខ្ពស់ ពិសេសមួយកំប្លេហ្មង។

ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道

ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道 មានម្ហូបឆ្ងាញ់ៗជាច្រើនមុខច្រើនជម្រើសសម្រាប់អស់លោកអ្នក ជាពិសេសគឺម្ហូបក្លែមតែម្ដង ដែរមួយមុខណាក៏រសជាតិពិសេសដែរ ធានាថាបានញ៉ាំពេញចិត្តជាក់ជាមិនខាន។ អ្វីដែលសំខាន់លើសពីរសជាតិម្ហូបថែមទៀតនោះគឺ ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道 បានរក្សាអនាម័យខ្ពស់ជូនអតិជនដែលមកទទួលទានអាហារនៅទីនេះដោយក្នុងហាងត្រូវបានបាញ់ថ្នាំសម្លាប់មេរោគជារៀងរាល់ថ្ងៃ និងតុកៅអីត្រូវបានបាញ់សម្អាតដោយអាល់កុលយ៉ាងទៀងទាត់ និងរក្សាគម្លាតតាមណែនាំរបស់ក្រសួងសុខាភិបាល។

ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道

បែបនេះចង់ញ៉ាំម្ហូបឆ្ងាញ់ អនាម័យខ្ពស់ដែលអាចធានាសុវត្ថិភាពបាន គួរតែមកកាន់ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道 ជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ បន្ថែមពីនេះលោកអ្នកក៏អាចធ្វើការកុម្ម៉ងយកទៅញ៉ាំនៅផ្ទះបានផងដែរ ដោយភោជនីយដ្ឋាន មានសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង ដោយគ្រាន់តែធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ 015 88 88 58 / 096 796 98 66 / 096 36 36 627 ៕

ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道

ភោជនីយដ្ឋាន ហ្គូដថេស Good Taste 好味道
លេខទូរសព្ទ៖ 015 88 88 58 / 096 796 98 66 / 096 36 36 627
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ២៦១ កែងផ្លូវ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
ផែនទី៖ ចុចទីនេះ

វីដេអូ៖

ល្ងាចនេះរកកន្លែងជួបជុំឃើញនៅ? មក Chilling House – ឆៀលលីង មកគឺថាម្ហូបឆ្ងាញ់ សេវាកម្មល្អ និងបរិកាសល្អមួយកំំប្លេ

0

ចេញពីធ្វើការនឿយហត់អស់កម្លាំង ចង់រកកន្លែងជួបជុំជាមួយមិត្តភក្តិកាត់ស្ត្រេស ញ៉ាំម្ហូបឆ្ងាញ់ៗស្តាប់ភ្លេងរំសាយទុកកង្វល់ ខលណាត់គ្នាមកហាង Chilling House – ឆៀលលីង ហោស៍ មកណាធានាថាពេញចិត្តស្ដូកហ្មងទាំងរសជាតិម្ហូប សេវាកម្ម និងបរិយាកាស។

ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍

Chilling House – ឆៀលលីង ហោស៍ មានម្ហូបឆ្ងាញ់ៗជាច្រើនជាពិសេសគឺម្ហូបគ្រឿងក្លែមដ៏សម្បូរបែប ហើយថ្មីៗចុងភៅជំនាញប្រចាំហាងក៏បានចេញនូវមីនុយថ្មីដ៏ឈ្ងុយឆ្ងាញ់ដែរមានដូចជា សាម៉ូនញាំស្វាយ, កង្កែបស្រវឹង, ដៃមឹកឆាម្រេចខ្ចី, ភ្លាក្រមុំជនជាតិ, កន្ធាយចំហុយខ្ទឹមសរ , ដៃមឹកតូក្យូ និងបាយឆា3រសជាតិ ។ សម្រាប់ម្ហូបប៉ុន្មានមុខនេះគឺថាឆ្ងាញ់ខ្លាំងមែនទែន Admin បានភ្លក្សអស់ហើយ គឺថាមិនសរសើរមិនបានតែម្ដង។ បែបនេះ គ្រប់គ្នារកកន្លែងមិនទាន់បានគួរតែបបួលគ្នាមកទីនេះ គឺថាដឹងតែរីករាយម៉ាអ៊ែមតែម្ដង។

ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍

អ្វីដែលកាន់តែពិសេសនោះ Chilling House – ឆៀលលីង ហោស៍ ក៏មានទទួលរៀបចំនូវកម្មវិធីខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗផងដែរ ដែលមានទីតាំងធំទូលាយ និងតន្ត្រីកំដរអារម្មណ៍យ៉ាងពិសេស ធានាថាមិនអោយខកបំណងតែម្ដង។​ សម្រាប់ទីតាំងChilling House – ឆៀលលីង ហោស៍ គឺស្ថិតនៅផ្លូវលេខ95 កែងផ្លូវ466 សង្កាត់បឹងត្របែក ផែនទីចុចទីនេះ

ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍
ហាង Chilling House - ឆៀលលីងហោស៍

ហាង Chilling House – ឆៀលលីងហោស៍
លេខទូរសព្ទ៖ 099 92 75 77 / 098 86 00 09
ទីតាំង៖ ស្ថិតនៅផ្លូវលេខ95 កែងផ្លូវ466 សង្កាត់បឹងត្របែក
ផែនទី៖ ចុចទីនេះ

វីដេអូ៖