ដល់ម៉ោងញ៉ាំម្ដងៗមិនដឹងថាគួរញ៉ាំអី មិនដឹងថាគួរតែទៅញ៉ាំណាមែនអត់? អត់ជាបញ្ហាមកនេះមកតាមAdmin មកញ៉ាំអាហារបែបជប៉ុននៅ Ajisen Ramen Cambodia ធានាថាម៉ាប្លែកមាត់ និងទទួលបានរសជាតិឆ្ងាញ់ជាមួយម្ហូបបែបជប៉ុនរសជាតិដើមពិតៗ។ ហើយអ្វីដែលពិសេសនោះ លោកអ្នកមានត្រឹមតែ6ដុល្លា ក៏អាចញ៉ាំអាហារបានមួយពេលនៅទីនេះផងដែរ គឺថាតម្លៃសមរម្យ រសជាតិដើមឆ្ងាញ់ពិសេសតែម្ដង។
សម្រាប់អ្នកដែលចង់ដឹងថាមកដល់ Ajisen Ramen Cambodia គួរតែញ៉ាំម្ហូបអីដែលល្បីទទួលបានការគាំទ្រខ្លាំង ម៉ោះចាំAdmin ខ្សឹបប្រាប់អោយដឹងនោះគឺមានដូចជា Ajisen Ramen, Paiku Ramen, Spicy Ramen soup (New product), Fried Chicken Curry rice (Lunch set), Tonkatsu Set (Lunch set), Pork Ginger Set (Lunch) និង BBQ Salmon Set (Lunch) ។ នៅពេលដែលអ្នកទាំងអស់គ្នាបានមកដល់ Ajisen Ramen Cambodia គឺថាមុខម្ហូបប៉ុន្មានមុខខាងលើនេះ គឺមិនគួររំលងទេណា មួយមុខណាក៏ពិសេសដែរ បានញ៉ាំញ៉ាំហើយដឹងតែលាន់មាត់សរសើរហ្មង។
តោះៗ នៅចាំអីទៀតម្ហូបបែបជប៉ុនរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ដែលមានតម្លៃចាប់ពី6ដុល្លា ឡើងទៅកំពុងរងចាំអ្នកនៅAjisen Ramen Cambodia ។ លោកអ្នកទាំងអស់គ្នាអាចមកញ៉ាំបាននៅ Ajisen Ramen Cambodia ទាំងពីរសាខាបាន ដោយសាខាទី១ ស្ថិតនៅតាមបណ្ដោយផ្លូវ១២៨ ទឹកល្អក់១ ខណ្ឌទួលគោក និងសាខាទី២ ស្ថិតនៅផ្សារទំនើបAeon Mall សែនសុខ(ជាន់ទី២)៕
Ajisen Ramen Cambodia
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១២៨ ទឹកល្អក់១ ខណ្ឌទួលគោក
លេខទូរសព្ទ៖ ០២៣ ៩២៩ ៩៩៩
សាខាទី២៖ ស្ថិតនៅផ្សារទំនើបAeon Mall សែនសុខ(ជាន់ទី២)
លេខទូរសព្ទ៖ ០២៣ ៩២២ ២២២
វីដេអូ៖